Khmer

Norwegian

Romans

14

1ចូរទទួលបងប្អូនណាដែលមានជំនឿទន់ខ្សោយ ដោយរាក់ទាក់ មិនត្រូវរិះគន់យោបល់របស់គេឡើយ។
1Ta eder av den som er svak i troen, uten å sette eder til doms over hans tanker!
2បើមាននរណាម្នាក់ជឿថាខ្លួនមានសិទ្ធិបរិភោគអ្វីក៏បាន ហើយមានម្នាក់ទៀតដែលមានជំនឿទន់ខ្សោយ បរិភោគតែបន្លែ
2Den ene har tro til å ete alt, men den som er svak, eter bare urter;
3មិនត្រូវអោយអ្នកបរិភោគអ្វីក៏បាន មើលងាយអ្នកដែលមិនបរិភោគនោះឡើយ រីឯអ្នកដែលមិនបរិភោគ ក៏មិនត្រូវវិនិច្ឆ័យអ្នកបរិភោគ ដ្បិតព្រះជាម្ចាស់ទទួលអ្នកនោះដែរ។
3den som eter, ringeakte ikke den som ikke eter, og den som ikke eter, dømme ikke den som eter! for Gud har jo tatt sig av ham.
4តើអ្នកមានឋានៈអ្វី បានជាហ៊ានវិនិច្ឆ័យអ្នកបំរើរបស់គេដូច្នេះ? អ្នកបំរើនោះឈរក្ដីដួលក្ដីស្រេចតែនៅលើម្ចាស់របស់គាត់ទេ។ ក៏ប៉ុន្ដែ អ្នកបំរើនោះមុខជាឈរមាំមិនខាន ដ្បិតព្រះអម្ចាស់មានអំណាចជួយគាត់អោយឈរបាន។
4Hvem er du som dømmer en fremmed svenn? Han står eller faller for sin egen herre; dog, han skal bli stående; for Herren er mektig til å holde ham oppe.
5មានម្នាក់យល់ថា ថ្ងៃមួយសំខាន់ជាងថ្ងៃមួយតែម្នាក់ទៀតយល់ថា ថ្ងៃទាំងអស់សុទ្ធតែដូចគ្នា។ ម្នាក់ៗត្រូវយល់ឃើញតាមគំនិតរបស់ខ្លួនអោយបានដិតដល់ទៅ!។
5Den ene akter en dag fremfor en annen, den andre akter alle dager like; enhver være fullt sikker i sitt eget sinn!
6ចំពោះអ្នកដែលប្រកាន់ថាមានថ្ងៃសំខាន់ ឬ មិនសំខាន់នោះ គេប្រកាន់ដូច្នេះ ដើម្បីគោរពព្រះអម្ចាស់។ អ្នកដែលបរិភោគអ្វី ទាំងអស់ គេបរិភោគដើម្បីគោរពព្រះអម្ចាស់ ដ្បិតគេអរព្រះគុណព្រះអង្គ។ អ្នកដែលមិនបរិភោគ គេមិនបរិភោគ ដើម្បីគោរពព្រះអម្ចាស់ហើយគេក៏អរព្រះគុណ ព្រះអង្គដែរ
6Den som akter på dagen, gjør det for Herren, og den som ikke akter på dagen, gjør det for Herren. Og den som eter, gjør det for Herren, for han takker Gud; og den som ikke eter, gjør det for Herren og takker Gud.
7ព្រោះក្នុងចំណោមបងប្អូន គ្មាននរណាម្នាក់រស់ ឬ ស្លាប់សំរាប់ខ្លួនឯងឡើយ
7For ingen av oss lever for sig selv, og ingen dør for sig selv;
8ដ្បិតបើយើងរស់ យើងរស់សំរាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សំរាប់ព្រះអម្ចាស់ដែរ។ ទោះបីយើងរស់ក្ដីស្លាប់ក្ដីយើងថ្វាយខ្លួនទៅព្រះអម្ចាស់ជានិច្ច
8for om vi lever, så lever vi for Herren, og om vi dør, så dør vi for Herren; enten vi da lever eller vi dør, hører vi Herren til.
9ដ្បិតព្រះគ្រិស្ដបានសោយទិវង្គត និង មានព្រះជន្មរស់ឡើងវិញដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្សស្លាប់ទាំងលើមនុស្សរស់។
9For derfor døde Kristus og blev levende igjen at han skulde være herre både over levende og over døde.
10រីឯអ្នក ហេតុដូចម្ដេចបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នក? ហេតុដូចម្ដេចបានជាអ្នកមើលងាយបងប្អូនរបស់អ្នក?។ យើងទាំងអស់គ្នានឹងទៅឈរនៅមុខតុលាការរបស់ព្រះជាម្ចាស់
10Men du, hvorfor dømmer du din bror? eller du, hvorfor ringeakter du din bror? vi skal jo alle stilles frem for Guds domstol.
11ដ្បិតមានចែងទុកមកថាៈ ព្រះអម្ចាស់មានព្រះបន្ទូលថា ពិតដូចយើងមានជីវិតរស់យ៉ាងណា មនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង ហើយប្រកាសទទួលស្គាល់ព្រះជាម្ចាស់យ៉ាងនោះដែរ។
11For det er skrevet: Så sant jeg lever, sier Herren, for mig skal hvert kne bøie sig, og hver tunge skal prise Gud.
12ដូច្នេះ យើងត្រូវរៀបរាប់ទូលព្រះជាម្ចាស់នូវអំពើដែលខ្លួនយើងម្នាក់ៗបានប្រព្រឹត្ដ។
12Så skal da hver av oss gjøre Gud regnskap for sig selv.
13ហេតុនេះ ហើយ បានជាយើងត្រូវតែឈប់ ថ្កោលទោសគ្នាទៅវិញទៅមក តែត្រូវប្ដេជ្ញាចិត្ដថាមិនត្រូវធ្វើអ្វីដែលនាំអោយបងប្អូនជំពប់ដួល ឬ រវាតចិត្ដបាត់ជំនឿនោះឡើយ។
13Derfor, la oss ikke mere dømme hverandre, men fell heller den dom at I ikke skal legge anstøt eller felle for eders bror!
14ដោយខ្ញុំរួមជាមួយព្រះអម្ចាស់យេស៊ូ ខ្ញុំដឹង ហើយជឿជាក់ថាគ្មានអ្វីមួយមិនបរិសុទ្ធ ឯកឯងនោះទេគឺទាល់តែមាននរណាម្នាក់ចាត់ទុកថាមិនបរិសុទ្ធ ទើបក្លាយទៅជាមិនបរិសុទ្ធ ចំពោះអ្នកដែលថានោះ។
14Jeg vet og er viss på det i den Herre Jesus at ingen ting er uren i sig selv; men for den som holder noget for urent, for ham er det urent.
15ប្រសិនបើអ្នកនាំអោយបងប្អូនអ្នកពិបាកចិត្ដព្រោះតែរឿងអាហារ នោះបានសេចក្ដីថាអ្នកមិនប្រព្រឹត្ដតាមសេចក្ដីស្រឡាញ់ទៀតទេ។ មិនត្រូវយកអាហារមកធ្វើអោយនរណាម្នាក់វិនាសបាត់បង់អោយសោះព្រោះព្រះគ្រិស្ដបានសោយទិវង្គតសំរាប់គេហើយ។
15For dersom det voldes din bror sorg ved din mat, da vandrer du ikke lenger i kjærlighet; før ikke ved din mat den i fortapelse som Kristus er død for!
16អ្វីៗដែលអ្នករាល់គ្នាយល់ថាល្អ មិនត្រូវទុកអោយគេមានឱកាសនិយាយនិន្ទាបានឡើយ
16La da ikke eders gode bli spottet!
17ដ្បិតព្រះរាជ្យ របស់ព្រះជាម្ចាស់មិនមែនអាស្រ័យនៅលើការស៊ីផឹកនោះទេ គឺអាស្រ័យនៅលើសេចក្ដីសុចរិតសេចក្ដីសុខសាន្ដ និង អំណរដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។
17Guds rike består jo ikke i å ete og drikke, men i rettferdighet og fred og glede i den Hellige Ånd;
18អ្នកណាបំរើព្រះគ្រិស្ដរបៀបនេះ អ្នកនោះនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយមនុស្សផងទាំងពួងក៏គោរពរាប់អានគេដែរ។
18for den som heri tjener Kristus, han er velbehagelig for Gud og tekkelig for mennesker.
19ដូច្នេះយើងត្រូវស្វែងរកអ្វីដែលនាំអោយមានសេចក្ដីសុខ និង អោយមានការអប់រំគ្នាទៅវិញទៅមក។
19La oss derfor strebe efter det som tjener til fred og til innbyrdes opbyggelse!
20មិនត្រូវបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ ព្រោះតែរឿងអាហារនោះឡើយ។ តាមពិតអ្វីៗទាំងអស់សុទ្ធតែល្អបរិសុទ្ធ ក៏ប៉ុន្ដែ បើយើងបរិភោគអ្វីមួយដែលបណ្ដាលអោយអ្នកផ្សេងជំពប់ចិត្ដ បាត់ជំនឿនោះ គឺយើងបែរជាប្រព្រឹត្ដការអាក្រក់ទៅវិញ។
20Nedbryt ikke Guds verk for mats skyld! Alt er vel rent, men det er ondt for det menneske som eter med samvittighets-anstøt;
21ប្រសិនបើយើងមិនបរិភោគសាច់ មិនពិសាស្រា និង មិនប៉ះពាល់របស់ណាដែលធ្វើអោយបងប្អូនជំពប់ចិត្ដបាត់ជំនឿនោះ ជាការល្អប្រពៃហើយ។
21det er godt ikke å ete kjøtt eller drikke vin eller gjøre noget som din bror støter sig ved.
22អ្វីៗដែលអ្នកជឿថាត្រឹមត្រូវ ចូររក្សាទុកតែម្នាក់ឯងនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ទៅ។ អ្នកណាមិនដាក់ទោសខ្លួនឯង ចំពោះការយល់ឃើញរបស់ខ្លួន អ្នកនោះមានសុភមង្គលហើយ!
22Du har tro? Ha den hos dig selv, for Gud! Salig er den som ikke dømmer sig selv i det han velger;
23ផ្ទុយទៅវិញ អ្នកណាមានចិត្ដសង្ស័យពីអាហារដែលខ្លួនបរិភោគ អ្នកនោះមានទោសហើយ ព្រោះការយល់ឃើញរបស់គេនោះ មិនមែនមកពីជំនឿទេ។ ការអ្វីដែលមិនមែនមកពីជំនឿសុទ្ធតែជាអំពើបាបទាំងអស់។
23men den som tviler - dersom han eter, så er han dømt, fordi det ikke er gjort av tro; alt som ikke er av tro, er synd.