Khmer

Zarma

1 Corinthians

15

1បងប្អូនអើយ ខ្ញុំសូមរំលឹកបងប្អូនដំណឹងល្អ ដែលខ្ញុំបានប្រកាសប្រាប់បងប្អូន ជាដំណឹងល្អដែលបងប្អូនបានទទួល និង បានជឿយ៉ាងខ្ជាប់ខ្ជួនស្រាប់ហើយ។
1 Sohõ, nya-izey, ay g'araŋ fongandi nda Baaru Hanna kaŋ ay waazu araŋ se, wo kaŋ araŋ ta, kaŋ ra araŋ go ga kay mo.
2ប្រសិនបើបងប្អូនមិនឃ្លាតចាកពីដំណឹងល្អ ដែលខ្ញុំបានប្រកាសប្រាប់បងប្អូនទេនោះ បងប្អូននឹងទទួលការសង្គ្រោះ តាមរយៈដំណឹងល្អនេះដែរ។ បើឃ្លាតចាកជំនឿរបស់បងប្អូនមុខតែឥតប្រយោជន៍។
2 A do mo no araŋ go ga du faaba, d'araŋ go ga sanno kaŋ ay waazu araŋ se gaay gumo. Da manti araŋ cimandi fahamay si.
3មុនដំបូងបង្អស់ ខ្ញុំជំរាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល គឺថាព្រះគ្រិស្ដបានសោយទិវង្គត ដើម្បីរំដោះបាបយើង ស្របតាមគម្ពីរ។
3 Zama ay no araŋ se haya kaŋ nafa bisa ikulu, kaŋ ay bumbo mo ta. Nga neeya: Almasihu bu iri zunubey sabbay se, sanda mate kaŋ i hantum Irikoy Tira Hanney ra,
4គេបានបញ្ចុះព្រះសពព្រះអង្គនៅក្នុងផ្នូរ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមគម្ពីរ។
4 i n'a fiji, Irikoy n'a tunandi mo zaari hinzanta hane sanda mate kaŋ i hantum Irikoy Tira Hanney ra.
5ព្រះអង្គបានបង្ហាញខ្លួនអោយលោកកេផាសឃើញ រួចអោយក្រុមសាវ័ក ទាំងដប់ពីររូបឃើញដែរ។
5 A bangay Kefas se, waato din gaa talibi way cindi hinka se.
6បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួន អោយបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលជាមួយគ្នា។ ក្នុងចំណោម បងប្អូនទាំងនោះមានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះ បានទទួលមរណភាព ផុតទៅហើយ។
6 Woodin banda a bangay nya-ize kaŋ bisa zangu gu se saaya folloŋ ra, kaŋ i baayaŋ kulu ga funa hala hõ, amma afooyaŋ jin ka kani.
7បន្ទាប់មកទៀតព្រះអង្គបានបង្ហាញខ្លួនអោយលោកយ៉ាកុបឃើញ រួចអោយសាវ័កទាំងអស់ឃើញ។
7 Waato din gaa a bangay Yakuba se, gaa diyey kulu se.
8ក្រោយបង្អស់ ព្រះអង្គបានបង្ហាញខ្លួនអោយខ្ញុំ ដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ
8 Ikulu banda gaa, a bangay ay mo se, kaŋ go sanda booma cine.
9ដ្បិតក្នុងចំណោមសាវ័កទាំងអស់ ខ្ញុំជាអ្នកតូចជាងគេ ហើយមិនសមនឹងមានឈ្មោះជាសាវ័កទៀតផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់។
9 Zama ay ya diyey koda no, kaŋ a mana hima baa i ma ne ay se diya, za kaŋ ay na Irikoy marga gurzugandi.
10ប៉ុន្ដែ ហេតុដែលខ្ញុំបានដូចសព្វថ្ងៃនេះ ក៏មកតែពីព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះគុណរបស់ព្រះអង្គមកលើខ្ញុំ មិនមែនឥតប្រយោជន៍ទេ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការច្រើនជាងសាវ័កទាំងនោះទៅទៀត ក៏ប៉ុន្ដែ មិនមែនខ្ញុំទេដែលធ្វើការ គឺព្រះគុណរបស់ព្រះជាម្ចាស់ដែលស្ថិតនៅជាមួយខ្ញុំទេតើដែលបានសំរេចគ្រប់កិច្ចការ។
10 Amma Irikoy gomno do no ay go mate kaŋ ay bara. A gomno mo, kaŋ a n'ay no mana goro yaamo, amma ay goy ka bisa i kulu. Day manti ay no, amma Irikoy gomno kaŋ go ay banda no.
11ហេតុនេះ ទោះបីខ្ញុំក្ដី ទោះបីសាវ័កទាំងនោះក្ដី យើងប្រកាសដំណឹងល្អ នេះ ជាដំណឹងល្អដែលបងប្អូនបានជឿ។
11 Yaadin gaa, d'ay no wala da ngey no, woone no iri go ga waazu, nga mo no araŋ cimandi.
12ប្រសិនបើយើងប្រកាសថា ព្រះគ្រិស្ដ មានព្រះជន្មរស់ឡើងវិញ ហេតុអ្វីបានជាមានអ្នកខ្លះក្នុងចំណោមបងប្អូន បែរជាពោលថា មនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ?
12 Amma d'i go ga waazu ka ne Almasihu tun ka fun buukoy game ra, mate no araŋ boro fooyaŋ ga te ka ne buukoy tunandiyaŋ si no?
13ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ ព្រះគ្រិស្ដក៏មិនមានព្រះជន្មរស់ឡើងវិញដែរ
13 Da buukoy tunandiyaŋ si no, yaadin gaa Almasihu mo mana tun.
14ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញទេ សេចក្ដីដែលយើងប្រកាសមុខជាគ្មានន័យអ្វីសោះឡើយ ហើយជំនឿរបស់បងប្អូន ក៏គ្មានន័យអ្វីដែរ។
14 Da mo Almasihu mana tun, iri waazuyaŋo ya yaamo no, araŋ cimbeero mo yaamo no.
15បើដូច្នេះ បានសេចក្ដីថា យើងជាបន្ទាល់ក្លែងក្លាយ អំពីព្រះជាម្ចាស់ដោយផ្ដល់សក្ខីភាពខុសថា ព្រះអង្គបានប្រោសព្រះគ្រិស្ដអោយរស់ឡើងវិញ។ ប៉ុន្ដែ ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ ព្រះអង្គក៏មិនបានប្រោសព្រះគ្រិស្ដអោយរស់ឡើងវិញដែរ
15 Koyne mo, i n'iri gar tangari seedakoyaŋ Irikoy boŋ. Zama iri seeda ka ne Irikoy na Almasihu tunandi. Amma da buukoy tunandiyaŋ si no, Irikoy man'a tunandi.
16ដ្បិតបើមនុស្សស្លាប់មិនរស់ឡើងវិញទេ ព្រះគ្រិស្ដក៏មិនរស់ឡើងវិញដែរ
16 Zama nda buukoy tunandiyaŋ si no, yaadin gaa Irikoy mana Almasihu mo tunandi.
17ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញទេ ជំនឿរបស់បងប្អូនគ្មានន័យអ្វីទាល់តែសោះ បងប្អូននៅតែជាប់បាបដដែល។
17 Da Irikoy mana Almasihu tunandi, yaadin gaa araŋ cimbeero ya yaamo no, hala hõ mo araŋ go araŋ zunubey ra.
18រីឯអស់អ្នកដែលស្លាប់រួមជាមួយព្រះគ្រិស្ដក៏ត្រូវវិនាសសាបសូន្យទាំងអស់គ្នាដែរ។
18 Koyne, borey kaŋ yaŋ kani Almasihu fonda ra, i halaci.
19ប្រសិនបើយើងសង្ឃឹមទៅលើព្រះគ្រិស្ដ សំរាប់តែជីវិតនេះប៉ុណ្ណោះទេ យើងជាអ្នកវេទនាជាងគេបំផុតក្នុងចំណោមមនុស្សទាំងអស់ហើយ!
19 D'iri gonda beeje Almasihu ra fundi wo ra hinne, yaadin gaa iri te bakaraw hari yaŋ ka bisa boro kulu.
20ប៉ុន្ដែ ព្រះគ្រិស្ដពិតជាមានព្រះជន្មរស់ឡើងវិញមែន។ ក្នុងចំណោមមនុស្សស្លាប់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់។
20 Amma haciika Irikoy na Almasihu tunandi ka kaa buukoy game ra. A te boŋ-jina borey kaŋ yaŋ go ga kani game ra.
21បើមនុស្សលោកត្រូវស្លាប់ ព្រោះតែមនុស្សម្នាក់ គេក៏នឹងរស់ឡើងវិញដោយសារមនុស្សតែម្នាក់ដែរ។
21 Zama za kaŋ boro do no buuyaŋ kaa, boro do mo no buukoy tunandiyaŋ kaa.
22មនុស្សទាំងអស់បានស្លាប់រួមជាមួយលោកអដាំយ៉ាងណា គេក៏នឹងរស់ឡើងវិញរួមជាមួយព្រះគ្រិស្ដយ៉ាងនោះដែរ
22 Zama mate kaŋ cine Adamu ra boro kulu go ga bu, yaadin mo no Almasihu ra ikulu ga funa.
23ម្នាក់ៗតាមលំដាប់លំដោយ គឺព្រះគ្រិស្ដមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ បន្ទាប់មក អស់អ្នកដែលជាសិស្ស របស់ព្រះគ្រិស្ដនឹងរស់ឡើងវិញ នៅពេលព្រះអង្គយាងមកដល់។
23 Amma boro kulu nda nga nango no sasara ra: sintina Almasihu kaŋ ga ti boŋ-jina, waato din gaa Almasihu waney, alwaati kaŋ a ga kaa.
24បន្ទាប់មកទៀត នឹងដល់អវសានកាល គឺនៅពេលនោះ ព្រះគ្រិស្ដនឹងប្រគល់ព្រះរាជ្យ ថ្វាយព្រះជាម្ចាស់ជាព្រះបិតា ក្រោយពីបានរំលំរាជ្យអំណាច និង ឫទ្ធិទាំងប៉ុន្មាន រួចស្រេចហើយ។
24 Gaa no bananta _ga kaa|_, waati kaŋ Almasihu na koytara ye Baaba Irikoy se, saaya kaŋ a jin ka mayray kulu da hin kulu da koytaray kulu tuusu.
25ព្រះគ្រិស្ដត្រូវតែគ្រងរាជ្យ ទំរាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មំាងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ។
25 Zama a ga tilas no Almasihu ma koytaray ŋwa, hal a ma nga ibarey kulu daŋ nga cey cire.
26សត្រូវចុងក្រោយបង្អស់ ដែលនឹងត្រូវរំលាយចោលនោះ គឺសេចក្ដីស្លាប់។
26 Ibare bananta kaŋ a ga tuusu mo ga ti buuyaŋ.
27ព្រះជាម្ចាស់បានដាក់អ្វីៗទាំងអស់នៅក្រោមព្រះបាទា របស់ព្រះគ្រិស្ដរួចស្រេចហើយ។ ក៏ប៉ុន្ដែ កាលព្រះជាម្ចាស់មានព្រះបន្ទូលថា "ព្រះអង្គបង្ក្រាបអ្វីៗទាំងអស់អោយនៅក្រោមព្រះបាទារបស់ព្រះគ្រិស្ដ" ដូច្នេះ មិនមែនរាប់បញ្ចូលព្រះអង្គផ្ទាល់ ដែលបានបង្ក្រាបអ្វីៗទាំងអស់ មកដាក់ក្រោមអំណាចរបស់ព្រះគ្រិស្ដនោះទេ ទ្រង់មិនស្ថិតនៅក្រោមអំណាចរបស់ព្រះគ្រិស្ដឡើយ។
27 Zama: «Irikoy na hay kulu daŋ a cey cire.» Amma waato kaŋ a ne nga na hay kulu daŋ a _cey|_ cire, _danga Almasihu wane nooya|_, a go taray kwaaray kaŋ Irikoy kaŋ n'i daŋ a mayra ra si a ra.
28លុះដល់ពេលអ្វីៗទាំងអស់ស្ថិតនៅក្រោមអំណាចរបស់ព្រះគ្រិស្ដហើយ ទើបព្រះបុត្រាផ្ទាល់នឹងចុះចូលក្រោមអំណាចព្រះបិតាដែលបានបង្ក្រាបអ្វីៗទាំងអស់អោយនៅក្រោមអំណាចព្រះអង្គនោះវិញដែរ ដើម្បីអោយព្រះជាម្ចាស់បានគ្រងរាជ្យលើអ្វីៗទាំងអស់ ក្នុងគ្រប់ប្រការទាំងអស់។
28 Amma waati kaŋ Irikoy na hay kulu daŋ Izo mayra ra ka ban, gaa no Izo bumbo ga nga boŋ ye ganda a se kaŋ na hay kulu daŋ a mayra ra, hala Irikoy ma bara a kulu hay kulu ra.
29ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទាល់តែសោះ ហេតុដូចម្ដេចបានជាមានគេទទួលពិធីជ្រមុជទឹក សំរាប់ពួកអ្នកដែលស្លាប់ទៅហើយដូច្នេះ តើគេទទួលពិធីជ្រមុជទឹក សំរាប់អ្នកស្លាប់ទាំងនោះ បានប្រយោជន៍អ្វី?
29 Da manti yaadin no, ifo no borey wo ga te kaŋ se i go ga baptisma te buukoy se? Da buukoy si tun da cimi, ifo se no i go ga te borey din se baptisma buukoy sabbay se?
30រីឯយើងវិញ យើងស៊ូប្ដូរជីវិតតទល់នឹងគ្រោះថ្នាក់ គ្រប់ពេលវេលានោះបានប្រយោជន៍អ្វីដែរ?
30 Ifo se mo no iri ga kay kataru ra saaya kulu?
31បងប្អូនអើយរៀងរាល់ថ្ងៃ ខ្ញុំប្រឈមមុខតទល់នឹងសេចក្ដីស្លាប់ជានិច្ច។ ខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថា សេចក្ដីនេះ ពិតមែន ដូចបងប្អូនជាកិត្ដិយសរបស់ខ្ញុំ នៅចំពោះព្រះភ័ក្ដ្រព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់របស់យើងស្រាប់ហើយ។
31 Haciika, nya-izey, ay go buuyaŋ me gaa han kulu, ay ga woone daahirandi ay farhã boŋ kaŋ ay gonda iri Rabbi Almasihu Yesu do araŋ sabbay se.
32ប្រសិនបើខ្ញុំគិតតាមតែទស្សនៈរបស់មនុស្សប៉ុណ្ណោះ តើខ្ញុំតយុទ្ធនឹងសត្វសាហាវនៅក្រុងអេភេសូបានប្រយោជន៍អ្វី? ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេ ចូរយើងនាំគ្នាគិតតែពីស៊ីផឹកទៅ ព្រោះថ្ងៃស្អែកយើងមុខតែស្លាប់មិនខាន។
32 Da Adam-ize miila boŋ no ay tangam da ganji hamey Afasos ra, man ay riiba? Da buukoy si tun kala «iri ma ŋwa, iri ma haŋ zama suba no iri ga bu!»
33សូមបងប្អូនកុំភ័ន្ដច្រឡំ "មិត្ដអាក្រក់តែងនាំអោយខូចទម្លាប់ល្អ"។
33 Wa s'araŋ boŋ darandi! Hangasinay laalo ga daa hanno halaci.
34ហេតុនេះ ចូរភ្ញាក់ខ្លួនឡើង កុំប្រព្រឹត្ដអំពើបាបសោះឡើយ។ មានអ្នកខ្លះក្នុងចំណោមបងប្អូនមិនស្គាល់ព្រះជាម្ចាស់ទេ ខ្ញុំនិយាយដូច្នេះដើម្បីអោយបងប្អូនខ្មាសខ្លួន។
34 Araŋ ma laakal ye mate kaŋ a ga hima nd'a gaa, ka fay da zunubi, zama boro fooyaŋ si Irikoy bay. Ay ga woodin ci hala haawi m'araŋ di.
35ប្រហែលជាមានម្នាក់ចង់សួរថាៈ «តើមនុស្សស្លាប់នឹងរស់ឡើងវិញបែបដូចម្ដេច? តើអ្នករស់ឡើងវិញមានរូបកាយយ៉ាងណា?»។
35 Amma boro fo ga ne: «Mate no buukoy ga tun d'a? Gaaham woofo dumi mo no i ga kaa d'a?»
36មនុស្សឆោតល្ងង់អើយ! គ្រាប់ពូជដែលអ្នកសាបព្រោះទៅ វាមានជីវិតបាន លុះត្រាតែវាស្លាប់សិន។
36 Nin saamo! Haŋ kaŋ ni bumbo ga duma, a si fun bo kala nd'a bu jina.
37គ្រាប់ពូជដែលអ្នកសាបព្រោះទៅនោះ មិនមែនមានរូបរាងដូចដើមដែលនឹងដុះនោះឡើយ គឺគ្រាន់តែជាគ្រាប់មួយ ដូចជាគ្រាប់ស្រូវ ឬ គ្រាប់អ្វីមួយផ្សេងទៀតប៉ុណ្ណោះ
37 Haŋ kaŋ ni go ga duma mo gurayze koonu no, hambara alkama no, hambara dum'ize fo no. Amma wo kaŋ ga fun si hima gurayzo kaŋ ni duma.
38ប៉ុន្ដែ ព្រះជាម្ចាស់ប្រទានអោយគ្រាប់នោះមានរូបរាង ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គប្រទានអោយគ្រាប់ពូជនីមួយៗដុះ ឡើងមានរូបរាងរបស់វាផ្ទាល់។
38 Amma Irikoy g'a no a himando da mate kaŋ nga miila, dumar'ize dumi kulu nda nga bumbo himando.
39រីឯសត្វលោកទាំងអស់ ក៏មានសាច់ផ្សេងៗពីគ្នាដែរ គឺមនុស្សមានសាច់ម៉្យាង សត្វចតុប្បាទមានសាច់ម៉្យាង សត្វស្លាបមានសាច់ម៉្យាង ហើយត្រីមានសាច់ម៉្យាង។
39 Manti basi kulu mo no ga saba nda care. Zama boro basi go waani, alman wane go waani, curo wane go waani, hamisa wane mo go waani.
40រូបកាយនៅស្ថានសួគ៌ និង រូបកាយនៅលើផែនដីក៏ខុសពីគ្នាដែរ។ រូបកាយនៅស្ថានសួគ៌មានពន្លឺរស្មីរុងរឿង ជាងរូបកាយនៅលើផែនដី។
40 Beene kaarey go no, da ndunnya gaahamey mo. Amma beene waney darza go waani, ndunnya waney darza mo go waani.
41ពន្លឺថ្ងៃភ្លឺខុសពីពន្លឺលោកខែ និង ពន្លឺផ្កាយ ហើយសូម្បីតែផ្កាយក៏មានពន្លឺប្លែកៗពីគ្នា។
41 Wayna gonda nga darza, hando darza go waani, handariyayzey darza go waani. Baa handariyayzey darza mo ga waana nda care.
42ចំណែកមនុស្សស្លាប់ ដែលរស់ឡើងវិញ ក៏ដូច្នោះដែរ រូបកាយដែលគេកប់ក្នុងដីរមែងតែងតែរលួយ រីឯរូបកាយដែលរស់ឡើងវិញ មិនចេះរលួយទេ។
42 Yaadin mo no buukoy tunyaŋo ga te d'a: i ga gaaham duma fumbi ra, Irikoy g'a tunandi haŋ kaŋ si hin ka fumbu!
43រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ថោកទាប រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយសិរីរុងរឿង រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ទន់ខ្សោយ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយឫទ្ធានុភាព។
43 I g'a duma kayna ra, Irikoy g'a tunandi nda darza. I g'a duma londibuunay ra, Irikoy g'a tunandi dabarikooni!
44រូបកាយដែលគេកប់ក្នុងដីជារូបកាយធម្មជាតិ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយព្រះវិញ្ញាណ។ ប្រសិនបើមានរូបកាយធម្មជាតិមែន រូបកាយប្រកបដោយវិញ្ញាណក៏មានដែរ។
44 I g'a duma Adam-ize gaaham, Irikoy g'a tunandi biya wane. Adam-ize gaaham go no, biya wane mo go no.
45ហេតុនេះហើយបានជាមានចែងទុកមកថា «មនុស្សទីមួយ គឺលោកអដាំបានទទួលជីវិត»។ រីឯលោកអដាំចុងក្រោយបង្អស់ បានទៅជាព្រះវិញ្ញាណដែលផ្ដល់ជីវិត។
45 Yaadin no i n'a hantum ka ne: «Alboro sintina, Adamu ciya takahari kaŋ gonda fundi.» Adamu bananta mo ciya biya kaŋ ga fundi no.
46មិនមែនរូបកាយប្រកបដោយព្រះវិញ្ញាណទេដែលកើតមុន គឺរូបកាយធម្មជាតិវិញឯណោះទេតើដែលបានកើតមុន ទើបរូបកាយប្រកបដោយព្រះវិញ្ញាណ កើតមកតាមក្រោយ។
46 Amma biya wane mana te sintina, kala day Adam-ize gaaham, woodin banda kala biya wane.
47មនុស្សទីមួយ កើតចេញពីដីមក មានលក្ខណៈជាដី។ រីឯមនុស្សទីពីរវិញកើតមកពីស្ថានបរមសុខ ។
47 Irikoy na alboro sintina kaa laabu gaa, laabu no. Boro hinkanta Rabbi no kaŋ fun beene.
48អស់អ្នកដែលកើតពីដីក៏មានលក្ខណៈដូចអ្វីៗនៅលើដីនេះ ហើយអស់អ្នកដែលកើតពីស្ថានបរមសុខ ក៏មានលក្ខណៈដូចព្រះអង្គ ដែលនៅស្ថានបរមសុខដែរ។
48 Mate kaŋ cine bora kaŋ i te da laabu bara, yaadin no a waney mo go. Mate kaŋ cine beene bora bara, yaadin no a waney mo go.
49យើងមានទ្រង់ទ្រាយដូចមនុស្សដែលមានលក្ខណៈជាដីយ៉ាងណា យើងក៏នឹងមានទ្រង់ទ្រាយ ដូចព្រះអង្គដែលគង់នៅស្ថានបរមសុខយ៉ាងនោះដែរ។
49 Mate kaŋ cine iri na bora kaŋ i te da laabu hima-cara sambu, yaadin no iri ga beene wano hima-cara mo sambu.
50បងប្អូនអើយ ខ្ញុំចង់និយាយថា រូបកាយដែលធ្វើពីសាច់ពីឈាម ពុំអាចទទួលព្រះរាជ្យ របស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយហើយអ្វីៗដែលរមែងតែងតែរលួយ ក៏ពុំអាចទទួលអ្វីដែលមិនចេះរលួយនោះបានដែរ។
50 Koyne ay go ga woone ci, nya-izey: basi nda kuri si hin ka Irikoy koytara tubu, fumbi mo si haŋ kaŋ si hin ka fumbu tubu.
51ខ្ញុំសូមជំរាបបងប្អូនអំពីគំរោងការដ៏លាក់កំបាំងមួយគឺថា យើងមិនស្លាប់ទាំងអស់គ្នាទេ ប៉ុន្ដែ យើងនឹងត្រូវប្រែទ្រង់ទ្រាយទាំងអស់គ្នា
51 Guna, ay go ga gundu fo ci araŋ se: Manti iri kulu no ga kani bo, amma iri kulu, Irikoy g'iri barmay.
52ក្នុងរយៈពេលដ៏ខ្លី គឺតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ នៅពេលឮសំឡេងត្រែចុងក្រោយ (ដ្បិតនឹងមានសំឡេងត្រែបន្លឺឡើង) មនុស្សស្លាប់នឹងរស់ឡើងវិញ ទាំងមានរូបកាយដែលមិនចេះរលួយ រីឯយើង យើងនឹងត្រូវប្រែទ្រង់ទ្រាយដែរ
52 A ga te fap folloŋ, mo-ka-miyaŋ ra, waati kaŋ hilli bananta ga hẽ. Zama hillo ga hẽ, buukoy ga tun fumbi si, iri mo, Irikoy g'iri barmay.
53ព្រោះរូបកាយ ដែលរមែងតែងតែរលួយនេះ ត្រូវតែទទួលយកភាពដែលមិនចេះរលួយ ហើយរូបកាយដែលរមែងតែងតែស្លាប់នេះត្រូវទទួលយកភាពអមតៈ។
53 Zama tilas no fumbikoyo ma haŋ kaŋ si hin ka fumbu daŋ. Woone kaŋ ga bu mo, tilas a ma wo kaŋ si hin ka bu daŋ.
54នៅពេលរូបកាយដែលតែងតែរលួយនេះបានទទួលភាពមិនចេះរលួយ ហើយនៅពេលរូបកាយដែលរមែងតែងតែស្លាប់នេះ បានទទួលភាពអមតៈហើយនោះ ព្រះបន្ទូលដែលមានចែងទុកក្នុងគម្ពីរនឹងបានសំរេចគឺថាៈ «ជ័យជំនះបានបំបាត់មច្ចុរាជចោលហើយ!
54 Waati kaŋ fumbikoyo ga haŋ kaŋ si hin ka fumbu daŋ, waati kaŋ mo woone kaŋ ga bu ga wo kaŋ si hin ka bu daŋ, waato din no sanno ga kubay kaŋ i hantum ka ne: «Zaamayaŋ ra no i na buuyaŋ gon!
55មច្ចុរាជអើយ តើទ្រនិចរបស់ឯងនៅឯណា? មច្ចុរាជអើយតើអំណាចប្រហារជីវិតរបស់ឯងនៅឯណា?»។
55 Ya buuyaŋ, man ni zaama? Ya buuyaŋ, man ni naajo?»
56ទ្រនិចនៃសេចក្ដីស្លាប់នោះ មកពីអំពើបាប រីឯអំណាចនៃអំពើបាបមកពីក្រឹត្យវិន័យ ។
56 Buuyaŋ naajo ga ti zunubi, zunubi dabaro mo asariya no.
57សូមអរព្រះគុណព្រះជាម្ចាស់ ព្រោះព្រះអង្គប្រទានអោយយើងមានជ័យជំនះ ដោយសារព្រះអម្ចាស់យេស៊ូគ្រិស្ដ ។
57 Amma iri ma Irikoy saabu, nga kaŋ go g'iri no zaama iri Rabbi Yesu Almasihu sabbo ra!
58ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ចូរមានចិត្ដរឹងប៊ឹងមំាមួនឡើង។ ចូរខំប្រឹងធ្វើកិច្ចការរបស់ព្រះអម្ចាស់ អោយបានចំរើនឡើងជានិច្ច ដោយដឹងថា កិច្ចការដែលបងប្អូនធ្វើរួមជាមួយព្រះអម្ចាស់ ទាំងនឿយហត់នោះ មិនមែនឥតប្រយោជន៍ឡើយ។
58 Woodin sabbay se, ay nya-izey, ay baakoy, wa kay a ma boori, wa si zinji. Alwaati kulu araŋ ma tonton Rabbi goyo ra, za kaŋ araŋ ga bay kaŋ araŋ taabo manti yaamo no Rabbi ra.