1ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនប្រជាជននៅក្នុងព្រះវិហារ ព្រមទាំងផ្សព្វផ្សាយដំណឹងល្អ មានក្រុមនាយកបូជាចារ្យ និង ពួកអាចារ្យ នាំគ្នាមកជាមួយពួកព្រឹទ្ធាចារ្យ
1 A go no mo, han fo jirbey din ra kaŋ Yesu goono ga borey dondonandi Irikoy windo ra, ka Baaru Hanna waazu, kala alfaga beerey da asariya* dondonandikoy da arkusey kaa a gaa.
2ទូលសួរព្រះអង្គថា៖ «សុំលោកប្រាប់អោយយើងដឹងផង លោកធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វី? តើនរណាប្រគល់អំណាចអោយលោក?»។
2 I salaŋ ka ne a se: «Ma ci iri se dabari kaŋ no ni goono ga hayey din te d'a? Wala may no ka ni no dabaro wo?»
3ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរសំនួរមួយដល់អស់លោកដែរ សូមប្រាប់ខ្ញុំមើល៍
3 Yesu tu ka ne i se: «Ay mo g'araŋ hã sanni fo, kal araŋ ma tu ay se.
4តើនរណាចាត់លោកយ៉ូហានអោយមកធ្វើពិធីជ្រមុជទឹក ? ព្រះជាម្ចាស់ ឬ មនុស្ស?»។
4 Yohanna baptisma, Irikoy do no a fun, wala borey do no?»
5គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា "ព្រះជាម្ចាស់ចាត់លោកយ៉ូហានអោយមក "គាត់មុខជាសួរយើងថា"ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន?"។
5 Kala i saaware ngey da care game ra ka ne: «D'iri ne: ‹Irikoy do no›, a ga ne: ‹Ifo se no araŋ man'a cimandi?›
6បើយើងឆ្លើយថា "មនុស្សចាត់លោកអោយមក" ប្រជាជនទាំងមូលមុខជាយកដុំថ្មគប់សម្លាប់យើងមិនខាន ដ្បិតគេជឿជាក់ថា លោកយ៉ូហានពិតជាព្យាការី មែន»។
6 Amma d'iri ne: ‹Borey do no› -- to, jama kulu g'iri catu-catu nda tondiyaŋ, zama i tabbat kaŋ Yohanna ya annabi no.»
7ដូច្នេះ គេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ មិនដឹងជាអ្នកណាចាត់លោកយ៉ូហានអោយមកធ្វើពិធីជ្រមុជទឹក ឡើយ»។
7 I tu ka ne ngey mana bay nangu kaŋ a fun.
8ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។
8 Yesu mo ne i se; «Ay mo si ci araŋ se dabari kaŋ dumi no ay goono ga hayey din te d'a.»
9បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅប្រជាជនជាប្រស្នាដូចតទៅ៖ «មានបុរសម្នាក់បានដាំទំពំាងបាយជូរមួយចំការ ហើយប្រវាស់អោយពួកកសិករមើលថែទំា រួចចេញដំណើរពីស្រុកនោះអស់រយៈពេលយ៉ាងយូរ។
9 Yesu sintin ka misa wo ci borey se ka ne: «Boro fo na reyzin* kali tilam k'a sufuray goy-teeri fooyaŋ se. Nga wo koy laabu fo ka gay.
10លុះដល់ទំពាំងបាយជូរទុំ គាត់ចាត់អ្នកបំរើម្នាក់អោយមកជួបពួកអ្នកថែចំការ ដើម្បីទទួលយកផលដែលជាចំណែករបស់គាត់ ប៉ុន្ដែ ពួកកសិករបានវាយដំអ្នកបំរើ ហើយបណ្ដេញអោយត្រឡប់ទៅវិញដៃទទេ។
10 Waato kaŋ alwaato to, a na bannya fo donton goy-teerey do, i m'a no kalo albarka ra. Amma goy-teerey n'a kar ka tutubu, k'a sallama kambe koonu.
11ម្ចាស់ចំការក៏ចាត់អ្នកបំរើម្នាក់ទៀតអោយមកប៉ុន្ដែពួកកសិករបានវាយដំអ្នកនេះដែរ ហើយជេរបណ្ដេញអោយត្រឡប់ទៅវិញដៃទទេ។
11 A ye ka bannya fo donton. Nga mo, i n'a kar ka tutubu, k'a fanta, k'a sallama kambe koonu.
12គាត់ក៏ចាត់អ្នកបំរើម្នាក់ទៀតអោយមកជាលើកទីបី។ អ្នកថែចំការបានវាយដំអ្នកបំរើនេះអោយរបួស ហើយបោះទៅខាងក្រៅចំការ។
12 A ye ka donton hala ihinzanta. Nga mo i n'a maray, k'a gaaray.
13ម្ចាស់ចំការគិតថា "តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងចាត់កូនប្រុសដ៏ជាទីស្រឡាញ់ របស់ខ្ញុំអោយទៅម្ដង គេមុខជាគោរពកោតខ្លាចកូនខ្ញុំពុំខាន។
13 Kali koyo ne: ‹Ifo no ay ga te? To. Ay g'ay izo donton, nga kaŋ ay ga ba gumo. Hambara i g'a beerandi.›
14ប៉ុន្ដែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចំការ មកដល់ គេពិគ្រោះគ្នាថា "អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចំការទៅថ្ងៃក្រោយ បើយើងសម្លាប់វាចោល ចំការនេះនឹងធ្លាក់មកជាសម្បត្ដិរបស់យើង"។
14 Amma waato kaŋ goy-teerey di a, i ne ngey da care se: ‹Woone ya tubukwa no. Iri m'a wi hala tubo ma ciya iri wane.›
15គេក៏បោះកូនប្រុសម្ចាស់ចំការទៅខាងក្រៅហើយសម្លាប់ចោល។ តើម្ចាស់ចំការ នឹងធ្វើយ៉ាងដូចម្ដេចដល់អ្នកទាំងនោះ?។
15 Kala i n'a jindaw kalo banda k'a wi. Kali koyo binde, ifo no a ga te i se?
16គឺគាត់មុខជាមកសម្លាប់អ្នកថែរក្សាចំការទាំងនោះមិនខាន រួចប្រគល់ចំការទំពាំងបាយជូរទៅអោយអ្នកផ្សេងទៀត»។ កាលបានឮព្រះបន្ទូលនេះ គេពោលថា៖ «ទេ! កុំអោយកើតមានដូច្នោះឡើយ»។
16 To. Kal a ma kaa ka goy-teerey din halaci ka kalo sufuray afooyaŋ se.» Kaŋ borey maa woodin i ne: «Irikoy m'iri waa d'a!»
17ព្រះយេស៊ូទតសំឡឹងទៅគេ ហើយមានព្រះបន្ទូលថា៖ «ក្នុងគម្ពីរមានចែងថាៈ "ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត" តើពាក្យនេះមានន័យដូចម្ដេច?។
17 Amma Yesu na mo sinji i gaa ka ne: «Ifo no woone binde kaŋ i hantum ka ne: ‹Tondo kaŋ cinakoy wangu, nga no ciya cinaro boŋo›?
18អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទំាមិនខាន។ បើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកំទេចអ្នកនោះអោយស្លាប់ជាប្រាកដដែរ»។
18 Boro kulu kaŋ ga kaŋ tondo din boŋ, a ga ceeri-ceeri, amma bora kaŋ boŋ a ga kaŋ, a g'a fufu k'a te sanda kusa cine.»
19ពេលនោះ ពួកអាចារ្យ និង ពួកនាយកបូជាចារ្យ រកមធ្យោបាយចាប់ព្រះយេស៊ូ ដ្បិតគេយល់ថាព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាសំដៅទៅលើពួកគេប៉ុន្ដែ ពួកគេខ្លាចប្រជាជន។
19 Saaya din ra asariya dondonandikoy da alfaga beerey ceeci ngey m'a di, zama i faham ka bay kaŋ ngey boŋ no a na misa wo ci, amma i humburu jama.
20ពួកគេនាំគ្នាឃ្លំាមើលព្រះយេស៊ូ ហើយចាត់មនុស្សអោយទៅតាមដានយកការណ៍ពីព្រះអង្គ។ អ្នកទាំងនោះតាំងខ្លួនជាមនុស្សប្រកាន់ឫកពាត្រឹមត្រូវ ចាំចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល ដើម្បីចាប់បញ្ជូនព្រះអង្គទៅអាជ្ញាធរ និង ទៅក្នុងអំណាចរបស់លោកទេសាភិបាល។
20 I n'a batandi ka ce-kortasiyaŋ donton, kaŋ yaŋ na ngey boŋ himandi adilanteyaŋ. I go ga kobay ceeci a gaa sanni fo do, zama i ma du ka Yesu daŋ mayray da dabarikoono kambe ra.
21គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា ពាក្យទាំងប៉ុន្មានដែលលោកគ្រូមានប្រសាសន៍ និង ពាក្យដែលលោកគ្រូប្រៀនប្រដៅសុទ្ធតែត្រឹមត្រូវទាំងអស់។ លោកគ្រូប្រៀនប្រដៅសេចក្ដីពិត អំពីរបៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដោយពុំរើសមុខនរណាឡើយ។
21 I n'a hã ka ne: «Alfa, iri ga bay kaŋ ni goono ga hayey kaŋ ga saba ci no, ka dondonandi yaadin mo. Ni si baar'a-baar'a te, amma cimi no ni goono ga Irikoy fonda dondonandi nd'a.
22សូមលោកប្រាប់យើងខ្ញុំផង តើច្បាប់ របស់យើងអនុញ្ញាតអោយបង់ពន្ធដារថ្វាយព្រះចៅអធិរាជររ៉ូម៉ាំងឬទេ?»។
22 To. A ga halal* iri ma jangal bana Kaysar* se no, wala manti yaadin no?»
23ព្រះយេស៊ូឈ្វេងយល់ពុតត្បុតរបស់ពួកគេ ទើបព្រះអង្គមានព្រះបន្ទូលថា៖
23 Amma Yesu di i munaficitara, ka ne i se:
24«ចូរបង្ហាញប្រាក់មួយកាក់អោយខ្ញុំមើលមើល៍ តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និង ឈ្មោះព្រះចៅអធិរាជ»។
24 «Wa cab'ay se dinari* nooru ize fo. May foto da may hantumyaŋ no a gaa wo?» Kal i ne: «Kaysar wane no.»
25ព្រះយេស៊ូក៏មានព្រះ បន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។
25 Yesu ne i se: «Yaadin gaa, wa Kaysar hayey no Kaysar se. Irikoy hayey mo, araŋ m'i no Irikoy se.»
26អ្នកទាំងនេះពុំអាចចាប់កំហុសព្រះអង្គ នៅពេលដែលព្រះអង្គមានព្រះបន្ទូល នៅមុខប្រជាជនបានឡើយ។ ផ្ទុយទៅវិញ ព្រះបន្ទូលឆ្លើយតបរបស់ព្រះអង្គធ្វើអោយគេងឿងឆ្ងល់ ហើយគេក៏នៅស្ងៀម។
26 I mana du k'a di a sanno boŋ borey jine. I dambara nd'a tuyaŋo mo, hal i dangay.
27មានអ្នកខាងគណៈសាឌូស៊ី ខ្លះ ចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថាមនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖
27 Sadusi* fonda boro fooyaŋ mo, kaŋ yaŋ goono ga ne buukoy tunandiyaŋ si no, maan Yesu do. I n'a hã
28«លោកគ្រូ! លោកម៉ូសេ បានចែងច្បាប់ទុកអោយយើងថា បើបុរសណាមានប្រពន្ធ ហើយស្លាប់ទៅ តែគ្មានកូនសោះ ត្រូវអោយប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជអោយបងប្រុសរបស់ខ្លួន។
28 ka ne: «Alfa, Musa hantum iri se ka ne: da boro fo nya-ize bu kaŋ gonda wande, a sinda ize mo, kal a nya-izo m'a wando hiiji ka du ize nga nya-izo se.
29ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់ បុរសបងបង្អស់បានរៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ។
29 To. Doŋ, nya-ize iyye go no. Sintina na wande hiiji. A bu, a mana ize kulu naŋ.
30ប្អូនបន្ទាប់ រួចប្អូនទីបី ក៏រៀបការនឹងបងថ្លៃមេម៉ាយនោះ ហើយស្លាប់ទៅ ទាំងឥតមានកូន។
30 Ihinkanta mo te yaadin.
31បន្ទាប់មក បងប្អូនទាំងប្រាំពីរនាក់បានរៀបការនឹងស្ដ្រីនោះ ហើយគ្រប់គ្នាបានស្លាប់ទៅ តែគ្មានកូនទេ។
31 Ihinzanta n'a hiiji. Yaadin mo no iyya din kulu, i mana du ize kal i bu.
32នៅទីបំផុតស្ដ្រីក៏ស្លាប់ទៅដែរ។
32 Kokor banda waybora bumbo bu.
33លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងនោះបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់សុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់គ្នាដូច្នេះ?»។
33 Kayando hane binde, waybora ga bara i ra woofo wande, zama i boro iyya kulu n'a hiiji?»
34ព្រះយេស៊ូមាន ព្រះបន្ទូលតបថា៖ «មនុស្សក្នុងលោកនេះតែងយកគ្នាជាប្ដីប្រពន្ធ
34 Yesu ne i se: «Zamana wo izey ga hiiji, i g'i hiijandi mo.
35ប៉ុន្ដែ អស់អ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសអោយរស់ឡើងវិញ នៅលោកខាងមុខគេមិនរៀបការប្ដីប្រពន្ធទៀតឡើយ។
35 Amma ngey kaŋ yaŋ i n'i lasaabu i to i ma du baa zamana kaŋ ga kaa ra, da buukoy tunyaŋo ra mo, i si hiiji, i s'i hiijandi mo,
36អ្នកទាំងនោះលែងស្លាប់ទៀត ហើយគឺគេបានដូចទេវតា ។ គេជាបុត្ររបស់ព្រះជាម្ចាស់ ដ្បិតគេមានជីវិតរស់ឡើងវិញ។
36 zama i si hin ka bu koyne. I ga saba nda malaykey, Irikoy izeyaŋ mo no, za kaŋ i te tunyaŋo izeyaŋ.
37លោកម៉ូសេបានចែងទុកយ៉ាងច្បាស់ថា មនុស្សស្លាប់នឹងរស់ឡើងវិញ នៅត្រង់អត្ថបទស្ដីអំពីគុម្ពបន្លា គឺលោកហៅព្រះអម្ចាស់ ថាជា ព្រះរបស់លោកអប្រាហាំ ជាព្រះរបស់លោកអ៊ីសាក និង ជាព្រះរបស់លោកយ៉ាកុប។
37 Amma kaŋ i ga buukoy tunandi, baa Musa na woodin cabe gumbo do, nango kaŋ a ga ne Rabbi se ‹Ibrahim Irikoyo, da Isaka Irikoyo, da Yakuba Irikoyo no.›
38ព្រះជាម្ចាស់មិនមែន ជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ ចំពោះព្រះអង្គ មនុស្សទាំងអស់សុទ្ធតែនៅរស់»។
38 Amma nga wo manti buukoy Irikoyo no bo, day fundikooney wane no. Zama boro kulu ga funa a jine.»
39ពួកអាចារ្យ ខ្លះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រឹមត្រូវល្អណាស់»។
39 Asariya dondonandiko fooyaŋ tu ka ne: «Alfa, ni sanno boori.»
40បន្ទាប់មក គេលែងហ៊ានចោទសួរសំណួរព្រះអង្គអំពីរឿងអ្វីទៀតឡើយ។
40 Zama i mana ta k'a hã hay fo koyne.
41ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ហេតុដូចម្ដេចបានជាមនុស្សម្នាថា ព្រះគ្រិស្ដ ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូច្នេះ?
41 Yesu mo ne i se: «Mate no kaŋ i ga ne Almasihu ya Dawda ize no?
42ដ្បិតក្នុងគម្ពីរទំនុកតម្កើង ព្រះបាទដាវីឌមានរាជឱង្ការថាៈ "ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះអម្ចាស់ របស់ខ្ញុំថាសូមគង់នៅខាងស្ដាំយើង
42 Dawda bumbo ne Zabura* tira ra: Rabbi ne ay Koyo se: ‹Ma goro ay kambe ŋwaaro gaa,
43ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទាព្រះអង្គ"។
43 hal ay ma ni ibarey te ni ce taamey se furkange.›
44បើព្រះបាទដាវីឌហៅព្រះគ្រិស្ដថា ព្រះអម្ចាស់ដូច្នេះ តើអោយព្រះគ្រិស្ដត្រូវជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូចម្ដេចកើត!»។
44 Dawda bumbo goono ga ne a se Rabbi no. Mate no a ga te ka ciya a se ize koyne?»
45នៅពេល ប្រជាជនទាំងមូលកំពុងស្ដាប់ព្រះអង្គ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖
45 Kaŋ borey kulu goono ga hangan, Yesu ne nga talibey se:
46«ចូរប្រយ័ត្ននឹងពួកអាចារ្យ អោយមែនទែន ពួកនោះចូលចិត្ដពាក់អាវវែងដើរចុះដើរឡើង ហើយចូលចិត្ដអោយគេអោនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ និង ចូលចិត្ដកន្លែងកិត្ដិយសនៅពេលជប់លៀង។
46 «Araŋ ma haggoy da asariya dondonandikoy, kaŋ yaŋ ga maa kaani i ma windi nda kwaay kuuku yaŋ. I ga ba i m'i fo habey ra. I ga ba boro beerey nangorayey Yahudance diina marga fuwey ra, da jine goray mo bucey do.
47អ្នកទាំងនោះ តែងនាំគ្នាឆបោកយកទ្រព្យសម្បត្ដិរបស់ស្ដ្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ ពួកគេមុខជាត្រូវទទួលទោសយ៉ាងធ្ងន់បំផុត»។
47 I ga wayborey kaŋ kurnyey bu windey ŋwa, i ga adduwa kuuku te ka te ce birji mo. Woone yaŋ ga du ciiti konno kaŋ ga jaase ikulu.»