1ពេលនោះ ព្រះវិញ្ញាណនាំព្រះយេស៊ូ ទៅវាលរហោស្ថាន អោយមារ សាតាំងល្បួង
1 Alwaato din binde kala Biya konda Yesu ganjo ra zama Iblisi ma du k'a si.
2បន្ទាប់ពីបានតមអាហារអស់រយៈពេលសែសិបថ្ងៃ សែសិបយប់មក ព្រះអង្គក៏ឃ្លាន។
2 Waato kaŋ a mehaw* zaari waytaaci da cin waytaaci, gaa no a maa haray.
3មេល្បួងចូលមកជិតព្រះអង្គ ពោលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមធ្វើអោយដុំថ្មទាំងនេះទៅជានំបុ័ងមើល៍!»។
3 Siikwa kaa a do mo ka ne a se: «Da ni ya Irikoy Izo no, ma ci tondey wo se i ma bare ka te buuru.»
4ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា "មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូល ដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែរ" »។
4 Amma Yesu tu ka ne: «I n'a hantum ka ne: ‹Manti ŋwaari hinne no boro ga funa nd'a bo, amma da sanni kulu kaŋ ga fun Irikoy meyo ra.› »
5ពេលនោះ មារនាំព្រះអង្គទៅក្រុង យេរូសាឡឹម ជាក្រុងដ៏វិសុទ្ធ ដាក់ព្រះអង្គលើកំពូលព្រះវិហារ
5 Alwaato din gaa no Iblisi* kond'a hala birni* hananta ra, k'a kayandi Irikoy* windo gar'izo boŋ beene.
6ហើយពោលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍ដ្បិតក្នុងគម្ពីរមានចែងថា "ព្រះជាម្ចាស់នឹងបញ្ជាអោយទេវតា ចាំទ្រលោក មិនអោយជើងលោកប៉ះទង្គិចនឹងថ្មឡើយ" »។
6 A ne a se mo: «Da ni ya Irikoy Izo no, ma ni boŋ taŋ ganda, zama i n'a hantum ka ne: ‹A ga lordi no nga malaykey se ni boŋ, i ga ni tambe ngey kambey ra mo, zama ni ma si ni ce nuku tondi gaa.› »
7ព្រះយេស៊ូមានព្រះបន្ទូលទៅមារថា៖ «ក្នុងគម្ពីរមានចែងទៀតថា "កុំល្បងលព្រះជាម្ចាស់ជាព្រះរបស់អ្នកឡើយ" »។
7 Yesu ne a se: «I n'a hantum koyne ka ne: ‹Ni ma si Rabbi ni Irikoyo si.› »
8មារក៏នាំព្រះអង្គទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ ហើយចង្អុលបង្ហាញនគរទាំងប៉ុន្មានក្នុងពិភពលោក ព្រមទាំងអោយព្រះអង្គឃើញភោគទ្រព្យរបស់នគរទាំងនោះផង។
8 Iblisi ye ka kond'a tondi kuuku fo boŋ koyne, ka ndunnya kulu koytarayey da ngey darza cab'a se.
9មារទូលព្រះអង្គថា៖ «ប្រសិនបើលោកក្រាបថ្វាយបង្គំខ្ញុំ ខ្ញុំនឹងប្រគល់សម្បត្ដិនេះអោយ!»។
9 A ne Yesu se: «Woone yaŋ kulu ay g'i no ni se, da ni ga ye ganda ka sududu ay se.»
10ព្រះយេស៊ូមានព្រះបន្ទូលទៅមារថា៖ «សាតាំងអើយ! ចូរថយចេញទៅ ដ្បិតក្នុងគម្ពីរមានចែងថា "អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក និង គោរពបំរើតែព្រះអង្គប៉ុណ្ណោះ"»។
10 Alwaato din gaa no Yesu tu ka ne a se: «Koy, gana ay se, ya Saytan*! Zama i n'a hantum ka ne: ‹Ma sududu Rabbi ni Irikoyo se, nga hinne se mo no ni ga may.› »
11ពេលនោះ មារក៏ចាកចេញពីព្រះអង្គទៅ ហើយមានពួកទេវតា នាំគ្នាចូលមកគាល់ និង បំរើព្រះអង្គ។
11 Kala Iblisi fay d'a. Guna mo, malaykey kaa ka Yesu saajaw.
12កាលព្រះយេស៊ូជ្រាបដំណឹងថា គេបានចាប់លោកយ៉ូហានយកទៅឃុំឃាំងហើយ ព្រះអង្គក៏ភៀសចេញទៅស្រុកកាលីឡេ។
12 Waato kaŋ Yesu maa i na Yohanna daŋ kasu, nga mo kamba ka koy Galili.
13ព្រះអង្គចាកចេញពីភូមិណាសារ៉ែត ទៅស្នាក់នៅក្រុងកាពើណិមជិតមាត់សមុទ្រ ក្នុងតំបន់សាប់យ៉ូឡូន និង តំបន់ណែបថាលី
13 Kaŋ a fay da Nazara, a kaa ka goro Kafarnahum, kaŋ go teeko me gaa, Zabluna da Naftali laabu me ra,
14ដើម្បីអោយបានស្របនឹងសេចកី្ដដែលមានចែងទុកតាមរយៈព្យាការីអេសាយថា៖
14 zama haŋ kaŋ annabi Isaya ci ma to kaŋ ne:
15«ដែនដីសាប់យូឡូន និង ដែនដីណែបថាលី ដែលស្ថិតនៅតាមផ្លូវទៅកាន់សមុទ្រអើយ! ស្រុកខាងនាយទន្លេយ័រដាន់ ស្រុកកាលីឡេដែលសាសន៍ដទៃរស់នៅអើយ!
15 «Zabluna laabu nda Naftali laabu, Teeko fonda gaa, Urdun daŋanta, Galili, dumi cindey wano:
16ប្រជាជនដែលអង្គុយនៅក្នុងទីងងឹត បានឃើញពន្លឺមួយដ៏ភ្លឺខ្លាំង ហើយមានពន្លឺមួយ លេចឡើង បំភ្លឺពួកអ្នករស់ក្នុងស្រុកដែល ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់»។
16 Borey kaŋ yaŋ goono ga goro kubay ra di kaari bambata! Borey kaŋ yaŋ go buuyaŋ biya laabo ra da goray, i boŋ no kaari bangay.»
17តាំងពីគ្រានោះមក ព្រះយេស៊ូចាប់ផ្ដើមប្រកាសថា៖ «ចូរកែប្រែចិត្ដគំនិត ដ្បិតព្រះរាជ្យ នៃស្ថានបរមសុខនៅជិតបង្កើយហើយ!»។
17 Za waato din no Yesu sintin ka waazu ka ne: «Araŋ ma tuubi, zama beene koytara maan.»
18កាលព្រះអង្គយាងតាមឆ្នេរសមុទ្រកាលីឡេ ទ្រង់ទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទ កំពុងតែបង់សំណាញ់ គឺ លោកស៊ីម៉ូន ហៅពេត្រុស និង លោកអនទ្រេ ជាប្អូនរបស់គាត់។
18 Kaŋ Yesu goono ga windi noodin Galili teeko me gaa, kal a di nya ize hinka, Siman kaŋ se i ga ne Bitros, da Andarawos, kaŋ ga ti a kayne. I goono ga taaru catu teeko ra, zama sorkoyaŋ no.
19ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកអោយនេសាទមនុស្សវិញ»។
19 Yesu ne i se: «W'ay gana, ay mo g'araŋ ciya borey sorkoyaŋ.»
20អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះអង្គទៅ។
20 Sahãadin-sahãadin i na taarey naŋ ka Yesu gana.
21ព្រះយេស៊ូយាងទៅមុខឆ្ងាយបន្ដិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺលោកយ៉ាកុប និង លោកយ៉ូហាន ជាកូនរបស់លោកសេបេដេ កំពុងតែរៀបចំអួននៅក្នុងទូកជាមួយលោកសេបេដេ ជាឪពុក។ ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។
21 A to ka bisa noodin mo, kal a di nya ize hinka koyne, Yakuba Zabadi izo, da nga kayno Yohanna. I go hi ra ngey baabo Zabadi banda ka ngey taarey hanse. Yesu n'i ce.
22អ្នកទាំងពីរចាកចោលទូក ចាកចោលឪពុកភ្លាម រួចដើរតាមព្រះយេស៊ូទៅ។
22 Sahãadin-sahãadin i na hiyo da ngey baabo naŋ, k'a gana.
23ព្រះយេស៊ូយាងកាត់ស្រុកកាលីឡេទាំងមូល ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ របស់ពួកគេ ព្រះអង្គប្រកាសដំណឹងល្អអំពីព្រះរាជ្យ ហើយប្រោសអ្នកជំងឺគ្រប់យ៉ាង និង មនុស្សពិការគ្រប់ប្រភេទ ក្នុងចំណោមប្រជាជន អោយបានជាផង។
23 Yesu goono ga windi Galili ra. A goono ga dondonandi i diina marga* fuwey ra. A goono ga koytaray Baaru Hanna waazu, ka doorikom dumi kulu da jantekom kulu no baani borey game ra.
24ព្រះកិត្ដិនាមរបស់ព្រះអង្គក៏ល្បីឮខ្ចរខ្ចាយពាសពេញស្រុកស៊ីរីទាំងមូល។ គេបាននាំអស់អ្នកជំងឺគ្រប់យ៉ាង និង អ្នកកើតទុក្ខក្រំគ្រា មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និង មនុស្សស្លាប់ដៃស្លាប់ជើង មករកព្រះអង្គ ព្រះអង្គក៏ប្រោសគេអោយបានជាទាំងអស់គ្នា។
24 A baaro koy Suriya laabo kulu ra. I kand'a se doorikomey kulu, da borey kaŋ yaŋ goono ga taabi da doora-doora waani-waani da gurzugay, da follay* tamey da follokomey, da yeenikooney. A n'i kulu no baani.
25មានមហាជនជាច្រើន ពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ក្រុងយេរូសាឡឹម ស្រុកយូដា និង ពីតំបន់ខាងនាយទន្លេយ័រដាន់នាំគ្នាដើរតាមព្រះយេស៊ូ។
25 Borey marga bambata n'a gana za Galili da Dikabolis da Urusalima da Yahudiya da Urdun daŋanta mo.