Khmer

Thai King James Version

Acts

3

1នៅពេលអធិស្ឋាន ម៉ោងបីរសៀលលោកពេត្រុស និង លោកយ៉ូហានបានឡើងទៅព្រះវិហារ ជាមួយគ្នា។
1ฝ่ายเปโตรกับยอห์นกำลังขึ้นไปจะเข้าพระวิหารในเวลาอธิษฐาน เป็นเวลาบ่ายสามโมง
2រៀងរាល់ថ្ងៃ មានគេសែងអ្នកពិការជើងពីកំណើតម្នាក់ មកដាក់នៅខ្លោងទ្វារព្រះវិហារឈ្មោះ «ទ្វារលំអ» ដើម្បីសុំទានអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។
2มีชายคนหนึ่งเป็นง่อยตั้งแต่ครรภ์มารดา ทุกวันคนเคยหามเขามาวางไว้ริมประตูพระวิหาร ซึ่งมีชื่อว่าประตูงาม เพื่อให้ขอทานจากคนที่จะเข้าไปในพระวิหาร
3កាលគាត់ឃើញលោកពេត្រុស និង លោកយ៉ូហានកំពុងដើរចូលព្រះវិហារ គាត់ក៏សុំទាន។
3คนนั้นพอเห็นเปโตรกับยอห์นจะเข้าไปในพระวิหารก็ขอทาน
4លោកពេត្រុស និង លោកយ៉ូហានសំឡឹងមើលមុខគាត់ រួចពោលថា៖ «សូមមើលមកយើង!»។
4ฝ่ายเปโตรกับยอห์นเพ่งดูเขาบอกว่า "จงดูพวกเราเถิด"
5គាត់ក៏ក្រឡេកមើលទៅលោកទាំងពីរ ដោយសង្ឃឹមនឹងទទួលប្រាក់។
5คนขอทานนั้นได้เขม้นดู คาดว่าจะได้อะไรจากท่าน
6ប៉ុន្ដែ លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំគ្មានប្រាក់ គ្មានមាសទេតែអ្វីៗដែលខ្ញុំមាន ខ្ញុំសុំជូនអ្នក ដូច្នេះ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាអ្នកភូមិណាសារ៉ែត ចូរក្រោកឡើង ដើរទៅចុះ!»។
6เปโตรกล่าวว่า "เงินและทองข้าพเจ้าไม่มี แต่ที่ข้าพเจ้ามีอยู่ข้าพเจ้าจะให้ท่าน คือในพระนามแห่งพระเยซูคริสต์ชาวนาซาเร็ธ จงลุกขึ้นเดินไปเถิด"
7លោកចាប់ដៃស្ដាំគាត់អោយក្រោកឈរឡើង។ រំពេចនោះជើងរបស់គាត់ និង សន្លាក់ឆ្អឹង ក៏ប្រែជាមាំមួន
7แล้วเปโตรจับมือขวาของเขาพยุงขึ้น และในทันใดนั้นเท้าและข้อเท้าของเขาก็มีกำลัง
8គាត់ក៏ស្ទុះឈរឡើងហើយដើរបាន។ គាត់ចូលក្នុងព្រះវិហារជាមួយសាវ័កទាំងពីររូប ទាំងដើរផង លោតផង និង សរសើរតម្កើងព្រះជាម្ចាស់ផង។
8เขาจึงกระโดดขึ้นยืนและเดินเข้าไปในพระวิหารด้วยกันกับเปโตรและยอห์น เดินเต้นโลดสรรเสริญพระเจ้าไป
9ប្រជាជនទាំងអស់បានឃើញគាត់ដើរ និង ឮគាត់សរសើរតម្កើងព្រះជាម្ចាស់
9คนทั้งปวงเห็นเขาเดินและสรรเสริญพระเจ้า
10គេស្គាល់ជាក់ថាអ្នកនោះហើយដែលតែងអង្គុយសុំទាននៅខ្លោងទ្វារព្រះវិហារ ឈ្មោះ «ទ្វារលំអ» គេក៏ភ័យស្ញប់ស្ញែង ហើយងឿងឆ្ងល់ជាខ្លាំងអំពីហេតុការណ៍ដែលកើតមានដល់គាត់។
10จึงรู้ว่าเป็นคนนั้นซึ่งนั่งขอทานอยู่ที่ประตูงามแห่งพระวิหาร เขาจึงพากันมีความประหลาดและอัศจรรย์ใจอย่างยิ่งในเหตุการณ์ที่เกิดแก่คนนั้น
11បុរសនោះនៅជាប់ជាមួយលោកពេត្រុស និង លោកយ៉ូហានជានិច្ច។ ប្រជាជនទាំងមូលភ័យស្ញប់ស្ញែងណាស់ គេរត់ទៅចោមរោមលោកទាំងពីរនៅថែវសាឡូម៉ូន។
11เมื่อคนง่อยที่หายนั้นยังยึดเปโตรและยอห์นอยู่ ฝูงคนก็วิ่งไปหาท่านที่เฉลียงพระวิหารซึ่งเรียกว่า เฉลียงของซาโลมอน ด้วยความอัศจรรย์ใจยิ่งนัก
12លោកពេត្រុសឃើញដូច្នោះ ក៏មានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «បងប្អូនអ៊ីស្រាអែលអើយ! ហេតុដូចម្ដេចបានជាបងប្អូនងឿងឆ្ងល់អំពីហេតុការណ៍នេះ? ហេតុដូចម្ដេចបានជាបងប្អូនសំឡឹងមើលមកយើងខ្ញុំដូច្នេះ? តើបងប្អូនស្មានថាយើងខ្ញុំបានប្រោសបុរសនេះអោយដើររួច មកពីឫទ្ធានុភាពរបស់យើងខ្ញុំផ្ទាល់ ឬ មកពីយើងខ្ញុំចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់?។
12พอเปโตรแลเห็นก็กล่าวแก่คนเหล่านั้นว่า "ท่านชนชาติอิสราเอลทั้งหลาย ไฉนท่านพากันประหลาดใจด้วยคนนี้ เขม้นดูเราทำไมเล่า อย่างกับว่าเราทำให้คนนี้เดินได้โดยฤทธิ์หรือความบริสุทธิ์ของเราเอง
13ព្រះរបស់លោកអប្រាហំា របស់លោកអ៊ីសាក និង របស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងទាំងអស់គ្នា ទ្រង់បានប្រទានសិរីរុងរឿងមកព្រះយេស៊ូ ជាអ្នកបំរើព្រះអង្គ។ បងប្អូនបានចាប់បញ្ជូនព្រះយេស៊ូទៅអោយគេកាត់ទោស ថែមទាំងបដិសេធមិនទទួលស្គាល់ព្រះអង្គ នៅចំពោះមុខលោកពីឡាត នៅពេលដែលលោកចង់ដោះលែងព្រះអង្គទៀតផង។
13พระเจ้าของอับราฮัม อิสอัค และยาโคบ คือพระเจ้าแห่งบรรพบุรุษของเรา ได้ทรงโปรดประทานพระเกียรติแด่พระเยซูพระบุตรของพระองค์ ผู้ซึ่งท่านทั้งหลายได้มอบไว้แล้ว และได้ปฏิเสธพระองค์ต่อหน้าปีลาต เมื่อเขาตั้งใจจะปล่อยพระองค์ไป
14បងប្អូនបានបដិសេធមិនទទួលស្គាល់ព្រះដ៏វិសុទ្ធ ព្រះដ៏សុចរិត ហើយបែរជាទាមទារសុំអោយគេដោះលែងឃាតកទៅវិញ។
14แต่ท่านทั้งหลายได้ปฏิเสธพระองค์ซึ่งเป็นองค์บริสุทธิ์และชอบธรรม และได้ขอให้เขาปล่อยผู้ฆ่าคนให้ท่านทั้งหลาย
15បងប្អូនបានអោយគេធ្វើគុតម្ចាស់នៃជីវិត ប៉ុន្ដែ ព្រះជាម្ចាស់បានប្រោសអោយព្រះអង្គមានព្រះជន្មរស់ឡើងវិញ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍នេះ។
15จึงฆ่าพระองค์ผู้ทรงเป็นเจ้าชีวิตเสีย ผู้ซึ่งพระเจ้าได้ทรงโปรดให้เป็นขึ้นมาจากความตาย เราเป็นพยานในเรื่องนี้
16ដោយសារយើងខ្ញុំជឿលើព្រះនាមព្រះយេស៊ូ គឺព្រះនាមព្រះអង្គហ្នឹងហើយ បានធ្វើអោយបុរសដែលបងប្អូនឃើញ ហើយស្គាល់នេះមានកម្លាំងឡើងវិញ។ គាត់បានជាទាំងស្រុង ដោយសារជំនឿលើព្រះយេស៊ូ ដូចបងប្អូនឃើញស្រាប់។
16โดยความเชื่อในพระนามของพระองค์ พระนามนั้นจึงได้กระทำให้คนนี้ซึ่งท่านทั้งหลายเห็นและรู้จักมีกำลังขึ้น คือความเชื่อซึ่งเป็นไปโดยพระองค์ได้กระทำให้คนนี้หายปกติต่อหน้าท่านทั้งหลาย
17បងប្អូនអើយ ខ្ញុំដឹងថាបងប្អូនទាំងអស់គ្នា និង ពួកនាម៉ឺនរបស់បងប្អូនបានប្រព្រឹត្ដដូច្នោះ ទាំងមិនដឹងខ្លួន។
17พี่น้องทั้งหลาย ข้าพเจ้าทราบว่าท่านทั้งหลายได้กระทำการนั้นเพราะไม่รู้เรื่องราวอะไร ทั้งคณะผู้ครอบครองของท่านก็ทำเหมือนกันด้วย
18ប៉ុន្ដែ ព្រះជាម្ចាស់បានធ្វើអោយហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលព្រះអង្គប្រកាសទុកជាមុន តាមរយៈព្យាការីទាំងអស់ គឺថា ព្រះគ្រិស្ដរបស់ព្រះអង្គត្រូវតែរងទុក្ខលំបាក។
18แต่ว่าเหตุการณ์เหล่านั้น ซึ่งพระเจ้าได้ทรงประกาศไว้ล่วงหน้าโดยปากของศาสดาพยากรณ์ทั้งหลายของพระองค์ว่า พระคริสต์ต้องทนทุกข์ทรมาน พระองค์จึงทรงให้สำเร็จตามนั้น
19ហេតុនេះ សូមកែប្រែចិត្ដគំនិត ហើយវិលមករកព្រះជាម្ចាស់វិញ ដើម្បីអោយព្រះអង្គលុបបំបាត់បាបរបស់បងប្អូន។
19เหตุฉะนั้นท่านทั้งหลายจงหันกลับและตั้งใจใหม่ เพื่อจะทรงลบล้างความผิดบาปของท่านเสีย เพื่อเวลาชื่นใจยินดีจะได้มาจากพระพักตร์ขององค์พระผู้เป็นเจ้า
20ព្រះអម្ចាស់នឹងប្រទានអោយបងប្អូនបានស្គាល់ពេលសំរាក ព្រមទាំងប្រទានព្រះគ្រិស្ដយេស៊ូមកបងប្អូន ដូចព្រះអង្គគ្រោងទុកជាមុន។
20และเพื่อพระองค์จะได้ทรงใช้พระเยซูคริสต์ ผู้ซึ่งเมื่อก่อนนั้นได้แจ้งไว้แก่ท่านทั้งหลายแล้ว
21ឥឡូវនេះ ព្រះយេស៊ូគ្រិស្ដគង់នៅឯស្ថានបរមសុខ រហូតដល់ព្រះជាម្ចាស់រៀបចំអ្វីៗទាំងអស់ឡើងវិញ ដូចទ្រង់មានព្រះបន្ទូលទុក តាមរយៈពួកព្យាការីដ៏វិសុទ្ធ របស់ព្រះអង្គ នៅជំនាន់ដើមស្រាប់។
21พระองค์นั้น สวรรค์จะต้องรับไว้จนถึงวาระเมื่อสิ่งสารพัดจะตั้งขึ้นใหม่ ตามซึ่งพระเจ้าได้ตรัสไว้โดยปากบรรดาศาสดาพยากรณ์บริสุทธิ์ของพระองค์ ตั้งแต่เริ่มสร้างโลก
22លោកម៉ូសេមានប្រសាសន៍ថាៈ "ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងធ្វើអោយមានព្យាការីម្នាក់ដូចខ្ញុំងើបឡើងពីចំណោមបងប្អូនអ្នករាល់គ្នា អ្នករាល់គ្នាត្រូវស្ដាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ប្រាប់។
22ที่จริงโมเสสได้กล่าวไว้แก่บรรพบุรุษว่า `องค์พระผู้เป็นเจ้า ผู้เป็นพระเจ้าของท่านทั้งหลายจะทรงโปรดประทานศาสดาพยากรณ์ผู้หนึ่ง เหมือนอย่างเราให้แก่ท่านจากจำพวกพี่น้องของท่าน ท่านทั้งหลายจงเชื่อฟังผู้นั้นในสิ่งสารพัดซึ่งพระองค์จะได้ตรัสแก่ท่าน
23រីឯអស់អ្នកដែលមិនព្រមស្ដាប់ព្យាការីនេះ នឹងត្រូវដកចេញពីចំណោមប្រជារាស្ដ្រ"។
23และจะเป็นเช่นนี้คือถ้าผู้หนึ่งผู้ใดไม่เชื่อฟังศาสดาพยากรณ์ผู้นั้น เขาจะต้องถูกตัดขาดให้พินาศไปจากท่ามกลางประชาชน'
24ព្យាការីទាំងប៉ុន្មានដែលបានថ្លែងព្រះបន្ទូល គឺចាប់តាំងពីលោកសាំយូអែលរៀងមក សុទ្ធតែបានថ្លែងទុកអំពីពេលសព្វថ្ងៃនេះ។
24และบรรดาศาสดาพยากรณ์ ตั้งแต่ซามูเอลเป็นลำดับมาก็กล่าวเป็นเสียงเดียวกันพยากรณ์ถึงกาลครั้งนี้
25បងប្អូនហ្នឹងហើយជាកូនចៅរបស់ព្យាការី ហើយបងប្អូនក៏ចូលរួមក្នុងសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានចងជាមួយបុព្វបុរស ដែរដូចព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអប្រាហំាថា "ក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរ តាមរយៈពូជពង្សរបស់អ្នក"។
25ท่านทั้งหลายเป็นลูกหลานของศาสดาพยากรณ์นั้น และของพันธสัญญาซึ่งพระเจ้าได้ทรงกระทำไว้กับบรรพบุรุษของเรา คือได้ตรัสแก่อับราฮัมว่า `บรรดาครอบครัวทั่วแผ่นดินโลกจะได้รับพระพรเพราะเชื้อสายของเจ้า'
26ព្រះជាម្ចាស់បានអោយអ្នកបំរើរបស់ព្រះអង្គងើបឡើង ហើយចាត់លោកអោយមករកបងប្អូនទាំងអស់គ្នាមុនគេបង្អស់ ដើម្បីប្រទានពរដល់បងប្អូន ដោយណែនាំម្នាក់ៗអោយងាកចេញពីអំពើទុច្ចរិត»។
26ครั้นพระเจ้าทรงโปรดให้พระเยซูพระบุตรของพระองค์เป็นขึ้นแล้ว จึงทรงใช้พระองค์มายังท่านทั้งหลายก่อน เพื่ออวยพระพรแก่ท่านทั้งหลาย โดยให้ท่านทั้งหลายทุกคนกลับจากความชั่วช้าของตน"