1«ខ្ញុំហ្នឹងហើយជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ រីឯព្រះបិតាខ្ញុំ ជាម្ចាស់ចំការ។
1"เราเป็นเถาองุ่นแท้ และพระบิดาของเราทรงเป็นผู้ดูแลรักษา
2មែកណានៅជាប់នឹងខ្ញុំ តែឥតមានផ្លែព្រះបិតាកាត់មែកនោះចោល។ រីឯមែកណាមានផ្លែព្រះអង្គលួសមែកនោះ ដើម្បីអោយមានផ្លែកាន់តែច្រើនឡើងទៀត។
2กิ่งทุกกิ่งในเราที่ไม่ออกผล พระองค์ก็ทรงตัดทิ้งเสีย และกิ่งทุกกิ่งที่ออกผล พระองค์ก็ทรงลิดเพื่อให้ออกผลมากขึ้น
3ពាក្យដែលខ្ញុំបានប្រាប់ ធ្វើអោយអ្នករាល់គ្នាបរិសុទ្ធរួចទៅហើយ។
3ท่านทั้งหลายได้รับการชำระให้สะอาดแล้วด้วยถ้อยคำที่เราได้กล่าวแก่ท่าน
4ចូរស្ថិតនៅជាប់នឹងខ្ញុំ ដូចខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នាដែរ។ ប្រសិនបើមែកមិនស្ថិតនៅជាប់នឹងដើមទេ វាពុំអាចបង្កើតផលដោយឯកឯងបានឡើយ។ រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ បើមិនស្ថិតនៅជាប់នឹងខ្ញុំទេ អ្នករាល់គ្នាពុំអាចបង្កើតផលបានទាល់តែសោះ។
4จงเข้าสนิทอยู่ในเรา และเราเข้าสนิทอยู่ในท่าน กิ่งจะออกผลเองไม่ได้นอกจากจะติดอยู่กับเถาฉันใด ท่านทั้งหลายจะเกิดผลไม่ได้นอกจากท่านจะเข้าสนิทอยู่ในเราฉันนั้น
5ខ្ញុំនេះហើយជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលបានច្រើន។ បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតឡើយ។
5เราเป็นเถาองุ่น ท่านทั้งหลายเป็นกิ่ง ผู้ที่เข้าสนิทอยู่ในเราและเราเข้าสนิทอยู่ในเขา ผู้นั้นจะเกิดผลมาก เพราะถ้าแยกจากเราแล้วท่านจะทำสิ่งใดไม่ได้เลย
6អ្នកណាមិនស្ថិតនៅជាប់នឹងខ្ញុំ អ្នកនោះប្រៀបដូចជាមែកដែលគេបោះចោលទៅខាងក្រៅ ហើយស្វិតក្រៀម។ បន្ទាប់មក គេរើសមែកទាំងនោះបោះទៅក្នុងភ្លើងឆេះអស់ទៅ។
6ถ้าผู้ใดมิได้เข้าสนิทอยู่ในเรา ผู้นั้นก็ต้องถูกทิ้งเสียเหมือนกิ่ง แล้วก็เหี่ยวแห้งไป และเขารวบรวมไว้ทิ้งในไฟเผาเสีย
7បើអ្នករាល់គ្នាស្ថិតនៅជាប់នឹងខ្ញុំ ហើយបើពាក្យខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នាចូរទូលសុំអ្វីៗតាមតែអ្នករាល់គ្នា ប្រាថ្នាចង់បានចុះ នោះអ្នករាល់គ្នាមុខតែបានទទួលជាមិនខាន។
7ถ้าท่านทั้งหลายเข้าสนิทอยู่ในเรา และถ้อยคำของเราฝังอยู่ในท่านแล้ว ท่านจะขอสิ่งใดซึ่งท่านปรารถนา ท่านก็จะได้สิ่งนั้น
8ព្រះបិតារបស់ខ្ញុំសំដែងសិរីរុងរឿង ដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន និង ដោយអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។
8พระบิดาของเราทรงได้รับเกียรติเพราะเหตุนี้ คือเมื่อท่านทั้งหลายเกิดผลมาก ท่านจึงเป็นสาวกของเรา
9ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចព្រះបិតាស្រឡាញ់ខ្ញុំដែរ។ ចូរទុកសេចក្ដីស្រឡាញ់របស់ខ្ញុំអោយស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។
9พระบิดาทรงรักเราฉันใด เราก็รักท่านทั้งหลายฉันนั้น จงยึดมั่นอยู่ในความรักของเรา
10បើអ្នករាល់គ្នាប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មានរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្ដីស្រឡាញ់របស់ខ្ញុំ អោយស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មានរបស់ព្រះបិតា ហើយទុកអោយសេចក្ដីស្រឡាញ់របស់ព្រះអង្គស្ថិតនៅជាប់នឹងខ្ញុំដែរ។
10ถ้าท่านทั้งหลายประพฤติตามบัญญัติของเรา ท่านก็จะยึดมั่นอยู่ในความรักของเรา เหมือนดังที่เราประพฤติตามพระบัญญัติของพระบิดาเรา และยึดมั่นอยู่ในความรักของพระองค์
11ខ្ញុំបាននិយាយសេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីអោយអំណររបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ហើយដើម្បីអោយអ្នករាល់គ្នាមានអំណរពេញលក្ខណៈ។
11นี้คือสิ่งที่เราได้บอกแก่ท่านทั้งหลายแล้ว เพื่อให้ความยินดีของเราดำรงอยู่ในท่าน และให้ความยินดีของท่านเต็มเปี่ยม
12នេះជាបទបញ្ជារបស់ខ្ញុំ ចូរអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
12นี่แหละเป็นบัญญัติของเรา คือให้ท่านทั้งหลายรักซึ่งกันและกัน เหมือนดังที่เราได้รักท่าน
13គ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិត ដើម្បីមិត្ដសំឡាញ់របស់ខ្លួននោះឡើយ។
13ไม่มีผู้ใดมีความรักที่ยิ่งใหญ่กว่านี้ คือการที่ผู้หนึ่งผู้ใดจะสละชีวิตของตนเพื่อมิตรสหายของตน
14បើអ្នករាល់គ្នាប្រព្រឹត្ដតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្ដសំឡាញ់របស់ខ្ញុំមែន។
14ถ้าท่านทั้งหลายประพฤติตามที่เราสั่งท่าน ท่านก็จะเป็นมิตรสหายของเรา
15ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបំរើទៀតទេ ព្រោះអ្នកបំរើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្ដនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្ដសំឡាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីព្រះបិតាមក ខ្ញុំក៏បានប្រាប់អោយអ្នករាល់គ្នាដឹងហើយដែរ។
15เราไม่เรียกท่านทั้งหลายว่าทาสอีก เพราะทาสไม่ทราบว่านายของเขาทำอะไร แต่เราเรียกท่านว่ามิตรสหาย เพราะว่าทุกสิ่งที่เราได้ยินจากพระบิดาของเรา เราได้สำแดงแก่ท่านแล้ว
16មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាអោយទៅ និង បង្កើតផល ព្រមទាំងអោយផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះអ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានអោយអ្នករាល់គ្នាពុំខាន។
16ท่านทั้งหลายไม่ได้เลือกเรา แต่เราได้เลือกท่านทั้งหลาย และได้แต่งตั้งท่านทั้งหลายไว้ให้ท่านจะไปเกิดผล และเพื่อให้ผลของท่านอยู่ถาวร เพื่อว่าเมื่อท่านทูลขอสิ่งใดจากพระบิดาในนามของเรา พระองค์จะได้ประทานสิ่งนั้นให้แก่ท่าน
17រីឯសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នានោះគឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក»។
17สิ่งเหล่านี้เราสั่งท่านทั้งหลายไว้ว่า ท่านจงรักซึ่งกันและกัน
18«ប្រសិនបើមនុស្សលោកស្អប់អ្នករាល់គ្នា ចូរដឹងថា គេបានស្អប់ខ្ញុំមុនស្អប់អ្នករាល់គ្នាទៅទៀត។
18ถ้าโลกนี้เกลียดชังท่านทั้งหลาย ท่านทั้งหลายก็รู้ว่าโลกได้เกลียดชังเราก่อน
19ប្រសិនបើអ្នករាល់គ្នាកើតមកពីលោកីយ៍ នោះលោកីយ៍មុខជាស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នានៅខាងគេ។ ប៉ុន្ដែ ខ្ញុំបានយកអ្នករាល់គ្នាចេញពីចំណោមលោកីយ៍មក ហើយអ្នករាល់គ្នាមិនកើតពីលោកីយ៍ទេ ហេតុនេះហើយបានជាលោកីយ៍ស្អប់អ្នករាល់គ្នា។
19ถ้าท่านทั้งหลายเป็นของโลก โลกก็จะรักท่านซึ่งเป็นของโลก แต่เพราะท่านไม่ใช่ของโลก แต่เราได้เลือกท่านออกจากโลก เหตุฉะนั้นโลกจึงเกลียดชังท่าน
20ចូរនឹកចាំពាក្យដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា "អ្នកបំរើមិនធំជាងម្ចាស់ឡើយ"។ ប្រសិនបើគេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នា ប្រសិនបើគេប្រតិបត្ដិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្ដិតាមពាក្យរបស់អ្នករាល់គ្នាដែរ។
20จงระลึกถึงคำที่เราได้กล่าวแก่ท่านทั้งหลายแล้วว่า `ทาสมิได้เป็นใหญ่กว่านายของเขา' ถ้าเขาข่มเหงเรา เขาก็จะข่มเหงท่านทั้งหลายด้วย ถ้าเขาปฏิบัติตามคำของเรา เขาก็จะปฏิบัติตามคำของท่านทั้งหลายด้วย
21ប៉ុន្ដែ គេប្រព្រឹត្ដអំពើទាំងនោះចំពោះអ្នករាល់គ្នា ព្រោះតែនាមខ្ញុំ ហើយគេពុំបានស្គាល់ព្រះអង្គដែលបានចាត់ខ្ញុំអោយមកទេ។
21แต่ทุกสิ่งที่เขาจะกระทำแก่พวกท่านนั้นก็เพราะนามของเรา เพราะเขาไม่รู้จักพระองค์ผู้ทรงใช้เรามา
22ប្រសិនបើខ្ញុំមិនបានមកក្នុងលោកនេះ ហើយមិនបាននិយាយប្រាប់គេទេ គេគ្មានជាប់បាបអ្វីសោះ។ ប៉ុន្ដែ ឥឡូវនេះគេគ្មានអ្វីដោះសារអំពីបាបរបស់ខ្លួនឡើយ។
22ถ้าเราไม่ได้มาประกาศแก่พวกเขา เขาก็คงจะไม่มีบาป แต่บัดนี้เขาไม่มีข้อแก้ตัวในเรื่องบาปของเขา
23អ្នកណាស្អប់ខ្ញុំ អ្នកនោះក៏ស្អប់ព្រះបិតារបស់ខ្ញុំដែរ។
23ผู้ที่เกลียดชังเราก็เกลียดชังพระบิดาของเราด้วย
24ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការ ក្នុងចំណោមពួកគេជាកិច្ចការដែលគ្មាននរណាម្នាក់បានធ្វើទេនោះ គេមុខជាមិនជាប់បាបអ្វីឡើយ តែឥឡូវនេះគេបានឃើញ ហើយស្អប់ទាំងខ្ញុំស្អប់ទាំងព្រះបិតាខ្ញុំទៀតផង
24ถ้า ณ ท่ามกลางพวกเขา เรามิได้กระทำสิ่งซึ่งไม่มีผู้อื่นได้กระทำเลย พวกเขาก็จะไม่มีบาป แต่เดี๋ยวนี้เขาก็ได้เห็นและเกลียดชังทั้งตัวเราและพระบิดาของเรา
25គឺស្របតាមសេចក្ដីដែលមានចែងទុកក្នុងវិន័យ របស់គេថា "គេបានស្អប់ខ្ញុំដោយគ្មានមូលហេតុអ្វីឡើយ"។
25แต่การนี้เกิดขึ้นเพื่อคำที่เขียนไว้ในพระราชบัญญัติของพวกเขาจะสำเร็จ ซึ่งว่า `เขาได้เกลียดชังเราโดยไร้เหตุ'
26រីឯព្រះដ៏ជួយការពារ ដែលខ្ញុំនឹងចាត់ពីព្រះបិតាអោយមករកអ្នករាល់គ្នា គឺជាព្រះវិញ្ញាណដែលសំដែងសេចក្ដីពិត ព្រះអង្គចេញពីព្រះបិតាមក។ កាលណាព្រះអង្គយាងមកដល់ ទ្រង់នឹងធ្វើជាបន្ទាល់អំពីខ្ញុំ
26แต่เมื่อพระองค์ผู้ปลอบประโลมใจที่เราจะใช้มาจากพระบิดามาหาท่านทั้งหลาย คือพระวิญญาณแห่งความจริง ผู้ทรงมาจากพระบิดานั้นได้เสด็จมาแล้ว พระองค์นั้นจะทรงเป็นพยานถึงเรา
27ហើយអ្នករាល់គ្នាក៏ធ្វើជាបន្ទាល់អំពីខ្ញុំដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំ តាំងពីដើមរៀងមក។
27และท่านทั้งหลายก็จะเป็นพยานด้วย เพราะว่าท่านได้อยู่กับเราตั้งแต่แรกแล้ว"