Khmer

Thai King James Version

John

3

1មាននាម៉ឺនជាតិយូដាម្នាក់ ឈ្មោះនីកូដេម លោកនៅខាងគណៈផារីស៊ី ។
1มีชายคนหนึ่งในพวกฟาริสีชื่อนิโคเดมัสเป็นขุนนางของพวกยิว
2លោកបានមកគាល់ព្រះយេស៊ូទាំងយប់ហើយទូលថា៖ «លោកគ្រូយើងខ្ញុំដឹងថាព្រះជាម្ចាស់បានចាត់លោកគ្រូអោយមកបង្រៀនយើងខ្ញុំ ដ្បិតគ្មាននរណាអាចធ្វើទីសំគាល់ដូចលោកគ្រូបានឡើយ វៀរលែងតែព្រះជាម្ចាស់គង់ជាមួយអ្នកនោះ»។
2ชายผู้นี้ได้มาหาพระเยซูในเวลากลางคืนและทูลพระองค์ว่า "รับบี พวกข้าพเจ้าทราบอยู่ว่าท่านเป็นครูที่มาจากพระเจ้า เพราะไม่มีผู้ใดกระทำการอัศจรรย์ซึ่งท่านได้กระทำนั้นได้ นอกจากว่าพระเจ้าทรงสถิตอยู่กับเขาด้วย"
3ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសូមជំរាបលោកអោយដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតជាថ្មី ទេ គេមិនអាចឃើញព្រះរាជ្យ របស់ព្រះជាម្ចាស់បានឡើយ»។
3พระเยซูตรัสตอบเขาว่า "เราบอกความจริงแก่ท่านว่า ถ้าผู้ใดไม่ได้บังเกิดใหม่ ผู้นั้นจะเห็นอาณาจักรของพระเจ้าไม่ได้"
4លោកនីកូដេមទូលសួរព្រះអង្គថា៖ «ចុះបើមនុស្សមានវ័យចាស់ទៅហើយ ធ្វើដូចម្ដេចអាចកើតម្ដងទៀតបាន? តើគេអាចចូលទៅក្នុងផ្ទៃម្ដាយ ហើយកើតម្ដងទៀតបានឬ?»។
4นิโคเดมัสทูลพระองค์ว่า "คนชราแล้วจะบังเกิดใหม่อย่างไรได้ จะเข้าในครรภ์มารดาครั้งที่สองและบังเกิดใหม่ได้หรือ"
5ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសូមជំរាបលោកអោយដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតពីទឹក និង ពីព្រះវិញ្ញាណទេ គេពុំអាចចូលក្នុងព្រះរាជ្យព្រះជាម្ចាស់បានឡើយ។
5พระเยซูตรัสตอบว่า "เราบอกความจริงแก่ท่านว่า ถ้าผู้ใดไม่ได้บังเกิดจากน้ำและพระวิญญาณ ผู้นั้นจะเข้าในอาณาจักรของพระเจ้าไม่ได้
6អ្នកណាកើតមកជាមនុស្ស អ្នកនោះនៅតែជាមនុស្សដដែល រីឯអ្នកដែលកើតពីព្រះវិញ្ញាណវិញមានព្រះវិញ្ញាណក្នុងខ្លួន។
6ซึ่งบังเกิดจากเนื้อหนังก็เป็นเนื้อหนัง และซึ่งบังเกิดจากพระวิญญาณก็คือจิตวิญญาณ
7ពេលខ្ញុំជំរាបលោកថា "អ្នករាល់គ្នាត្រូវកើតជាថ្មី"សូមកុំឆ្ងល់អោយសោះ។
7อย่าประหลาดใจที่เราบอกท่านว่า ท่านต้องบังเกิดใหม่
8ខ្យល់ចង់បក់ទៅទិសណាក៏បាន លោកឮស្នូរវា តែលោកពុំដឹងថាខ្យល់បក់មកពីទីណា ទៅទីណាឡើយ រីឯអ្នកដែលកើតមកពីព្រះវិញ្ញាណ ក៏ដូច្នោះដែរ»។
8ลมใคร่จะพัดไปข้างไหนก็พัดไปข้างนั้น และท่านได้ยินเสียงลมนั้น แต่ท่านไม่รู้ว่าลมมาจากไหนและไปที่ไหน คนที่บังเกิดจากพระวิญญาณก็เป็นอย่างนั้นทุกคน"
9លោកនីកូដេមទូលសួរព្រះអង្គថា៖ «តើការទាំងនេះអាចនឹងកើតឡើងដូចម្ដេចបាន?»។
9นิโคเดมัสทูลพระองค์ว่า "เหตุการณ์อย่างนี้จะเป็นไปอย่างไรได้"
10ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកជាគ្រូរបស់ជនជាតិអ៊ីស្រាអែល ម្ដេចក៏លោកមិនជ្រាបសេចក្ដីទាំងនេះ?
10พระเยซูตรัสตอบเขาว่า "ท่านเป็นอาจารย์ของชนอิสราเอล และยังไม่เข้าใจสิ่งเหล่านี้หรือ
11ខ្ញុំសូមជំរាបលោកអោយដឹងច្បាស់ថា យើងនិយាយអំពីសេចក្ដីណាដែលយើងដឹង ហើយយើងធ្វើជាបន្ទាល់បញ្ជាក់នូវហេតុការណ៍ណាដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសក្ខីភាពរបស់យើងទេ។
11เราบอกความจริงแก่ท่านว่า พวกเราพูดสิ่งที่เรารู้ และเป็นพยานถึงสิ่งที่เราได้เห็น และท่านหาได้รับคำพยานของเราไม่
12ពេលខ្ញុំនិយាយអំពីហេតុការណ៍នៅលើផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចុះទំរាំបើខ្ញុំនិយាយអំពីហេតុការណ៍នៅស្ថានបរមសុខវិញ តើអ្នករាល់គ្នានឹងជឿដូចម្ដេចបាន!។
12ถ้าเราบอกท่านถึงสิ่งฝ่ายโลกและท่านไม่เชื่อ ถ้าเราบอกท่านถึงสิ่งฝ่ายสวรรค์ ท่านจะเชื่อได้อย่างไร
13ពុំដែលមាននរណាបានឡើងទៅស្ថានបរមសុខឡើយ គឺមានតែបុត្រមនុស្ស ប៉ុណ្ណោះ ដែលបានយាងចុះពីស្ថានបរមសុខមក។
13ไม่มีผู้ใดได้ขึ้นไปสู่สวรรค์นอกจากท่านที่ลงมาจากสวรรค์ คือบุตรมนุษย์ผู้ทรงสถิตในสวรรค์นั้น
14កាលនៅវាលរហោស្ថាន លោកម៉ូសេបានលើកពស់ឡើងយ៉ាងណា បុត្រមនុស្សនឹងត្រូវគេលើកឡើង យ៉ាងនោះដែរ
14โมเสสได้ยกงูขึ้นในถิ่นทุรกันดารฉันใด บุตรมนุษย์จะต้องถูกยกขึ้นฉันนั้น
15ដើម្បីអោយអស់អ្នកដែលជឿលើព្រះអង្គ មានជីវិតអស់កល្បជានិច្ច។
15เพื่อทุกคนที่เชื่อในพระองค์จะไม่พินาศ แต่มีชีวิตนิรันดร์
16ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីអោយអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនអោយគេវិនាសឡើយ។
16เพราะว่าพระเจ้าทรงรักโลก จนได้ทรงประทานพระบุตรองค์เดียวของพระองค์ เพื่อทุกคนที่เชื่อในพระบุตรนั้นจะไม่พินาศ แต่มีชีวิตนิรันดร์
17ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គ អោយយាងមកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោក ដោយសារព្រះបុត្រាវិញ។
17เพราะว่าพระเจ้าไม่ได้ทรงใช้พระบุตรของพระองค์เข้ามาในโลกเพื่อจะพิพากษาโลก แต่เพื่อช่วยโลกให้รอดโดยพระบุตรนั้น
18អ្នកជឿលើព្រះបុត្រា មិនត្រូវទទួលទោសទេរីឯអ្នកមិនជឿ បានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។
18ผู้ที่เชื่อในพระบุตรก็ไม่ต้องถูกพิพากษา แต่ผู้ที่มิได้เชื่อก็ต้องถูกพิพากษาอยู่แล้ว เพราะเขามิได้เชื่อในพระนามพระบุตรองค์เดียวของพระเจ้า
19ហេតុដែលបណ្ដាលអោយមានទោសនោះ គឺពន្លឺបានយាងមកក្នុងពិភពលោក ប៉ុន្ដែ មនុស្សលោកចូលចិត្ដភាពងងឹតជាងពន្លឺ ដ្បិតអំពើរបស់គេសុទ្ធតែអាក្រក់។
19หลักของการพิพากษามีอย่างนี้ คือความสว่างได้เข้ามาในโลกแล้ว แต่มนุษย์ได้รักความมืดมากกว่ารักความสว่าง เพราะกิจการของเขาชั่ว
20អស់អ្នកដែលប្រព្រឹត្ដអំពើអាក្រក់តែងតែស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺឡើយ ព្រោះខ្លាចគេឃើញអំពើដែលខ្លួនប្រព្រឹត្ដ។
20เพราะทุกคนที่ประพฤติชั่วก็เกลียดความสว่าง และไม่มาถึงความสว่าง ด้วยกลัวว่าการกระทำของตนจะถูกตำหนิ
21ផ្ទុយទៅវិញ អស់អ្នកដែលប្រព្រឹត្ដតាមសេចក្ដីពិត តែងតែចូលមករកពន្លឺ ដើម្បីអោយគេឃើញថា អំពើដែលខ្លួនប្រព្រឹត្ដនោះ ស្របតាមព្រះជាម្ចាស់មែន»។
21แต่ผู้ที่ประพฤติตามความจริงก็มาสู่ความสว่าง เพื่อจะให้การกระทำของตนปรากฏว่า ได้กระทำการนั้นโดยพึ่งพระเจ้า"
22បន្ទាប់មក ព្រះយេស៊ូយាងទៅស្រុកយូដាជាមួយពួកសិស្ស ។ ព្រះអង្គស្នាក់នៅទីនោះជាមួយគេព្រមទាំងជ្រមុជទឹក អោយបណ្ដាជនផង។
22ภายหลังเหตุการณ์เหล่านี้พระเยซูก็เสด็จเข้าไปในแคว้นยูเดียกับสาวกของพระองค์ และทรงประทับที่นั่นกับเขา และให้บัพติศมา
23រីឯលោកយ៉ូហានវិញ លោកក៏ជ្រមុជទឹកអោយគេ នៅអេណូន ក្បែរភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សម្នានាំគ្នាមករកលោក ហើយលោកជ្រមុជទឹកអោយ។
23ยอห์นก็ให้บัพติศมาอยู่ที่อายโนนใกล้หมู่บ้านสาลิมเหมือนกัน เพราะที่นั่นมีน้ำมาก และผู้คนก็พากันมารับบัพติศมา
24កាលណោះលោកយ៉ូហានមិនទាន់ជាប់ឃុំឃាំងនៅឡើយទេ។
24เพราะยอห์นยังไม่ติดคุก
25ពេលនោះ ពួកសិស្សរបស់លោកយ៉ូហាន និង ជនជាតិយូដាម្នាក់ ជជែកគ្នាអំពីពិធីជំរះកាយអោយបានបរិសុទ្ធ ។
25เกิดการโต้เถียงกันขึ้นระหว่างสาวกของยอห์นกับพวกยิวเรื่องการชำระ
26គេនាំគ្នាទៅជួបលោកយ៉ូហាន ជំរាបថា៖ «លោកគ្រូ! បុរសដែលនៅជាមួយលោក ខាងនាយទន្លេយ័រដាន់ ពីថ្ងៃមុន ហើយដែលលោកផ្ដល់សក្ខីភាពអោយនោះ ឥឡូវនេះ គាត់កំពុងតែជ្រមុជទឹក អោយគេ មនុស្សទាំងអស់នាំគ្នាទៅរកគាត់»។
26สาวกของยอห์นจึงไปหายอห์นและพูดว่า "รับบี ท่านที่อยู่กับอาจารย์ฟากแม่น้ำจอร์แดนข้างโน้น ผู้ที่อาจารย์เป็นพยานถึงนั้น ดูเถิด ท่านผู้นั้นให้บัพติศมาและคนทั้งปวงก็พากันไปหาท่าน"
27លោកយ៉ូហានមានប្រសាសន៍តបទៅគេថា៖ «បើព្រះជាម្ចាស់មិនប្រទានអោយទេ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។
27ยอห์นตอบว่า "มนุษย์จะรับสิ่งใดไม่ได้ นอกจากที่ทรงประทานจากสวรรค์ให้เขา
28អ្នករាល់គ្នាជាបន្ទាល់ស្រាប់ហើយ ខ្ញុំបាននិយាយថា ខ្ញុំមិនមែនជាព្រះគ្រិស្ដទេ គឺព្រះជាម្ចាស់បានចាត់ខ្ញុំអោយមកមុនព្រះអង្គ។
28ท่านทั้งหลายเองก็ได้เป็นพยานของข้าพเจ้าว่า ข้าพเจ้าได้พูดว่า ข้าพเจ้ามิใช่พระคริสต์ แต่ข้าพเจ้าได้รับพระบัญชาให้นำเสด็จพระองค์
29នៅក្នុងពិធីមង្គលការ កូនក្រមុំរៀបការនឹងអ្នកណា អ្នកនោះហើយជាស្វាមី។ រីឯមិត្ដសំឡាញ់របស់ស្វាមី គេឈរស្ដាប់នៅក្បែរគាត់ និង មានចិត្ដត្រេកអរក្រៃលែងដោយបានឮសំឡេងរបស់គាត់។ ខ្ញុំក៏ពោរពេញដោយអំណរដូច្នោះដែរ។
29ท่านที่มีเจ้าสาวนั่นแหละคือเจ้าบ่าว แต่สหายของเจ้าบ่าวที่ยืนฟังเจ้าบ่าว ก็ชื่นชมยินดีอย่างยิ่งเมื่อได้ยินเสียงของเจ้าบ่าว ฉะนั้นความปีติยินดีของข้าพเจ้าจึงเต็มเปี่ยมแล้ว
30ព្រះអង្គត្រូវតែចំរើនឡើង រីឯខ្ញុំវិញ ខ្ញុំត្រូវតែអន់ថយ។
30พระองค์ต้องทรงยิ่งใหญ่ขึ้น แต่ข้าพเจ้าต้องด้อยลง"
31ព្រះអង្គដែលយាងពីស្ថានបរមសុខមក ទ្រង់មានឋានៈធំលើសគេទាំងអស់។ អ្នកដែលកើតពីលោកីយ៍នៅតែជាលោកីយ៍ដដែល ហើយនិយាយតែពីរឿងលោកីយ៍។ ព្រះអង្គដែលយាងពីស្ថានបរមសុខមកទ្រង់មានឋានៈធំលើសគេទាំងអស់។
31พระองค์ผู้เสด็จมาจากเบื้องบนทรงเป็นใหญ่เหนือทุกสิ่ง ผู้ที่มาจากโลกก็เป็นฝ่ายโลกและพูดตามอย่างโลก พระองค์ผู้เสด็จมาจากสวรรค์ทรงเป็นใหญ่เหนือทุกสิ่ง
32ព្រះអង្គធ្វើជាបន្ទាល់បញ្ជាក់ពីអ្វីៗទាំងអស់ ដែលទ្រង់បានឃើញ និង បានឮ ប៉ុន្ដែ គ្មាននរណាទទួលសក្ខីភាពរបស់ព្រះអង្គទេ។
32พระองค์ทรงเป็นพยานถึงสิ่งซึ่งพระองค์ทอดพระเนตรเห็นและได้ยิน แต่ไม่มีผู้ใดรับคำพยานของพระองค์
33អ្នកដែលទទួលសក្ខីភាពរបស់ព្រះអង្គ បានបញ្ជាក់ថា ព្រះជាម្ចាស់បានសំដែងសេចក្ដីពិតមែន។
33ผู้ที่รับคำพยานของพระองค์ก็ประทับตราลงว่า พระเจ้าทรงสัตย์จริง
34ព្រះអង្គដែលព្រះជាម្ចាស់ចាត់អោយយាងមក ថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រោះព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកព្រះអង្គ យ៉ាងបរិបូណ៌។
34เพราะพระองค์ ผู้ที่พระเจ้าทรงใช้มานั้น ทรงกล่าวพระวจนะของพระเจ้า เพราะพระเจ้ามิได้ทรงประทานพระวิญญาณอย่างจำกัดแด่พระองค์
35ព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ អោយនៅក្រោមអំណាចរបស់ព្រះបុត្រា។
35พระบิดาทรงรักพระบุตรและทรงมอบทุกสิ่งไว้ในพระหัตถ์ของพระองค์
36អ្នកណាជឿលើព្រះបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើព្រះបុត្រា អ្នកនោះមិនបានទទួលជីវិតឡើយ គឺគេត្រូវទទួលទោសពីព្រះជាម្ចាស់»។
36ผู้ที่เชื่อในพระบุตรก็มีชีวิตนิรันดร์ ผู้ที่ไม่เชื่อในพระบุตรก็จะไม่เห็นชีวิต แต่พระพิโรธของพระเจ้าตกอยู่กับเขา