1ក្រោយមក ព្រះអម្ចាស់ជ្រើសយកសិស្ស ចិតសិបពីររូបទៀត ហើយចាត់គេពីរៗនាក់ អោយទៅតាមភូមិ តាមស្រុកនានា ដែលព្រះអង្គបំរុងនឹងយាងទៅ។
1ภายหลังเหตุการณ์เหล่านี้ องค์พระผู้เป็นเจ้าทรงตั้งสาวกอื่นอีกเจ็ดสิบคนไว้และใช้เขาออกไปทีละสองคนๆ ให้ล่วงหน้าพระองค์ไปก่อน ให้เข้าไปทุกเมืองและทุกตำบลที่พระองค์จะเสด็จไปนั้น
2ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែអោយចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក។
2พระองค์ตรัสกับเขาว่า "การเก็บเกี่ยวนั้นเป็นการใหญ่นักหนา แต่คนงานยังน้อยอยู่ เหตุฉะนั้นพวกท่านจงอ้อนวอนพระองค์ผู้ทรงเป็นเจ้าของการเก็บเกี่ยวนั้น ให้ส่งคนงานมาในการเก็บเกี่ยวของพระองค์
3ចូរនាំគ្នាទៅចុះ! ខ្ញុំចាត់អ្នករាល់គ្នាទៅ ដូចអោយកូនចៀមទៅកណ្ដាលហ្វូងចចក។
3ไปเถอะ ดูเถิด เราใช้ท่านทั้งหลายไปดุจลูกแกะอยู่ท่ามกลางฝูงสุนัขป่า
4កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំជំរាបសួរអ្នកណាតាមផ្លូវដែរ។
4อย่าเอาไถ้เงิน หรือย่าม หรือรองเท้าไป และอย่าคำนับผู้ใดตามทาง
5ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូងត្រូវពោល "សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ដ ដល់មនុស្សក្នុងផ្ទះនេះ"។
5ถ้าท่านจะเข้าไปในเรือนใดๆจงพูดก่อนว่า `ให้ความสุขมีแก่เรือนนี้เถิด'
6បើនៅក្នុងផ្ទះនោះ មានមនុស្សណាចូលចិត្ដសេចក្ដីសុខសាន្ដ នោះគេនឹងបានសុខសាន្ដ ដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្ដសេចក្ដីសុខសាន្ដទេ សេចក្ដីសុខសាន្ដនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។
6ถ้าลูกแห่งสันติสุขอยู่ที่นั่น สันติสุขของท่านจะอยู่กับเขา ถ้าหาไม่ สันติสุขของท่านจะกลับอยู่กับท่านอีก
7ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូបអាហារដែលគេជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធ្វើការតែងតែទទួលប្រាក់ឈ្នួល។ មិនត្រូវចេញពីផ្ទះមួយទៅនៅផ្ទះមួយទៀតឡើយ។
7จงอาศัยอยู่ในเรือนนั้น กินและดื่มของซึ่งเขาจะให้นั้นด้วยว่าผู้ทำงานสมควรจะได้รับค่าจ้างของตน อย่าเที่ยวจากเรือนนี้ไปเรือนโน้น
8បើអ្នករាល់គ្នាចូលទៅភូមិណា ហើយមានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូនចុះ។
8ถ้าท่านจะเข้าไปในเมืองใดๆและเขารับรองท่านไว้ จงกินของที่เขาตั้งให้
9ត្រូវប្រោសអ្នកជំងឺក្នុងភូមិនោះអោយបានជា ហើយប្រាប់អ្នកភូមិថាៈ "ព្រះរាជ្យ របស់ព្រះជាម្ចាស់នៅជិតអ្នករាល់គ្នាហើយ"។
9และจงรักษาคนป่วยในเมืองนั้นให้หาย และแจ้งแก่เขาว่า `อาณาจักรของพระเจ้ามาใกล้ท่านทั้งหลายแล้ว'
10ប៉ុន្ដែ កាលបើអ្នករាល់គ្នាចូលទៅភូមិណាមួយ ហើយគេមិនព្រមទទួលអ្នករាល់គ្នាទេ ត្រូវចេញទៅប្រកាសតាមទីផ្សារថាៈ
10ถ้าท่านจะเข้าไปในเมืองใดๆและเขาไม่รับรองท่านไว้ จงออกไปที่กลางถนนของเมืองนั้นกล่าวว่า
11"សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់អោយអ្នករាល់គ្នាវិញដែរ ប៉ុន្ដែ សូមជ្រាបថាព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ"។
11`ถึงแม้ผงคลีดินแห่งเมืองของเจ้าทั้งหลายที่ติดอยู่กับเรา เราก็จะสะบัดออกเป็นที่แสดงว่า เราไม่เห็นพ้องกับเจ้า แต่เจ้าทั้งหลายจงเข้าใจความนี้เถิด คืออาณาจักรของพระเจ้ามาใกล้เจ้าทั้งหลายแล้ว'
12ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស អ្នកក្រុងសូដុមទទួលទោសស្រាលជាងអ្នកភូមិនោះ។
12เราบอกท่านทั้งหลายว่า โทษของเมืองโสโดมในวันนั้นจะเบากว่าโทษของเมืองนั้น
13អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នក ក្រុងទីរ៉ូស និង អ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំង នោះនឹងប្រែចិត្ដគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះ ជាមិនខាន។
13วิบัติแก่เจ้า เมืองโคราซิน วิบัติแก่เจ้า เมืองเบธไซดา ถ้าการมหัศจรรย์ซึ่งได้กระทำท่ามกลางเจ้าได้กระทำในเมืองไทระและเมืองไซดอน คนในเมืองทั้งสองจะได้นุ่งห่มผ้ากระสอบ นั่งบนขี้เถ้า กลับใจเสียใหม่นานมาแล้ว
14ហេតុនេះហើយបានជានៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យ ទោសមនុស្សលោក អ្នកក្រុងទីរ៉ូស និង អ្នកក្រុងស៊ីដូនទទួលទោសស្រាលជាងអ្នករាល់គ្នា។
14แต่ในการพิพากษานั้น โทษของเมืองไทระและเมืองไซดอนจะเบากว่าโทษของเจ้า
15អ្នកក្រុងកាពើណិម អើយ! កុំនឹកស្មានថាអ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ»។
15ฝ่ายเจ้าเมืองคาเปอรนาอุม ซึ่งได้ถูกยกขึ้นเทียมฟ้า เจ้าจะต้องลงไปถึงนรกต่างหาก
16ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សទៀតថា៖ «អ្នកណាស្ដាប់អ្នករាល់គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ។ អ្នកណាបដិសេធមិនទទួលអ្នក រាល់គ្នាក៏ដូចជាបដិសេធមិនទទួលខ្ញុំដែរ ហើយអ្នកណាមិនទទួលខ្ញុំ ក៏ដូចជាមិនទទួលព្រះអង្គដែលចាត់ខ្ញុំអោយមកនោះដែរ»។
16ผู้ที่ฟังท่านทั้งหลายก็ได้ฟังเรา ผู้ที่เกลียดชังท่านทั้งหลายก็เกลียดชังเรา ผู้ที่เกลียดชังเราก็เกลียดชังผู้ที่ทรงใช้เรามา"
17ពួកសិស្ស ទាំងចិតសិបពីររូបត្រឡប់មកវិញ ទាំងត្រេកអរ ហើយទូលព្រះអង្គថា៖«ព្រះអម្ចាស់អើយដោយសារព្រះនាមព្រះអង្គ សូម្បីតែអារក្សក៏ចុះចូលក្រោមអំណាចយើងខ្ញុំដែរ»។
17ฝ่ายสาวกเจ็ดสิบคนนั้นกลับมาด้วยความปรีดีทูลว่า "พระองค์เจ้าข้า ถึงผีทั้งหลายก็ได้อยู่ใต้บังคับของพวกข้าพระองค์โดยพระนามของพระองค์"
18ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំឃើញមារសាតាំង ធ្លាក់ចុះពីលើមេឃមក ដូចផ្លេកបន្ទោរ។
18พระองค์ตรัสกับเขาทั้งหลายว่า "เราได้เห็นซาตานตกจากสวรรค์เหมือนฟ้าแลบ
19ខ្ញុំបានអោយអ្នករាល់គ្នាមានអំណាចដើរជាន់ពស់ និង ខ្យាដំរី ព្រមទាំងបង្ក្រាបឫទ្ធិអំណាចគ្រប់យ៉ាងរបស់មារសត្រូវផង គ្មានអ្វីអាចធ្វើទុក្ខអ្នករាល់គ្នាបានឡើយ
19ดูเถิด เราได้ให้พวกท่านมีอำนาจเหยียบงูร้ายและแมลงป่อง และมีอำนาจใหญ่ยิ่งกว่ากำลังศัตรู ไม่มีสิ่งหนึ่งสิ่งใดจะทำอันตรายแก่ท่านได้เลย
20ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ កុំត្រេកអរនឹងឃើញវិញ្ញាណអាក្រក់ចុះចូលអ្នករាល់គ្នាគឺត្រូវត្រេកអរ ដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ»។
20แต่ว่าอย่าเปรมปรีดิ์ในสิ่งนี้ คือที่พวกผีอยู่ใต้บังคับของท่าน แต่จงเปรมปรีดิ์เพราะชื่อของท่านจดไว้ในสวรรค์"
21ខណៈនោះ ព្រះវិញ្ញាណបានធ្វើអោយព្រះយេស៊ូមានព្រះហឫទ័យរីករាយយ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា៖« បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និង ជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសំដែងការទាំងនេះអោយមនុស្សតូចតាចយល់ តែទ្រង់លាក់មិនអោយអ្នកប្រាជ្ញ និង អ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសំរេចដូច្នេះ។
21ในโมงนั้นเอง พระเยซูทรงมีความเปรมปรีดิ์ในพระวิญญาณ จึงตรัสว่า "ข้าแต่พระบิดา ผู้เป็นเจ้าแห่งฟ้าสวรรค์และแผ่นดินโลก ข้าพระองค์ขอบพระคุณพระองค์ที่พระองค์ไ ด้ทรงปิดบังสิ่งเหล่านี้ไว้จากคนมีปัญญาและคนสุขุมรอบคอบ และได้ทรงเปิดเผยสิ่งเหล่านี้แก่ทารกน้อย ข้าแต่พระบิดา ที่เป็นอย่างนั้นก็เพราะเป็นที่ชอบพระทัยในสายพระเนตรของพระองค์
22ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មាននរណាស្គាល់ព្រះបុត្រា ក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតា ក្រៅពីព្រះបុត្រា និង អ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសំដែងអោយស្គាល់នោះដែរ»។
22พระบิดาของเราได้ทรงมอบสิ่งสารพัดให้แก่เรา และไม่มีใครรู้ว่าพระบุตรเป็นผู้ใดนอกจากพระบิดา และไม่มีใครรู้ว่าพระบิดาเป็นผู้ใดนอกจากพระบุตร และผู้ที่พระบุตรประสงค์จะสำแดงให้รู้"
23បន្ទាប់មក ព្រះយេស៊ូបែរទៅរកសិស្ស ហើយមានព្រះបន្ទូលដាច់ឡែកពីគេថា៖«អ្នករាល់គ្នាមានសុភមង្គល ហើយ ព្រោះអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងអស់នេះ!
23พระองค์ทรงเหลียวหลังไปทางเหล่าสาวกตรัสเฉพาะแก่พวกเขาว่า "นัยน์ตาทั้งหลายที่ได้เห็นการณ์ซึ่งพวกท่านได้เห็นก็เป็นสุข
24ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មានព្យាការី និង ស្ដេចជាច្រើន ចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញ ហើយគេចង់ឮសេចក្ដីដែលអ្នករាល់គ្នាបានឮនេះដែរ តែមិនបានឮសោះ»។
24เพราะเราบอกท่านทั้งหลายว่า ศาสดาพยากรณ์หลายคน และกษัตริย์หลายองค์ ปรารถนาจะเห็นซึ่งท่านทั้งหลายเห็นอยู่นี้ แต่เขามิได้เคยเห็น และอยากจะได้ยินซึ่งท่านทั้งหลายได้ยิน แต่เขามิเคยได้ยิน"
25ពេលនោះ មានបណ្ឌិតខាងវិន័យម្នាក់ក្រោកឈរទូលសួរព្រះយេស៊ូ ក្នុងគោលបំណងចង់ចាប់កំហុសព្រះអង្គថា៖ «លោកគ្រូ! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីអោយបានទទួលជីវិតអស់កល្បជានិច្ច?»។
25ดูเถิด มีบาเรียนคนหนึ่งยืนขึ้นทดลองพระองค์ทูลถามว่า "อาจารย์เจ้าข้า ข้าพเจ้าจะต้องทำประการใดเพื่อจะได้ชีวิตนิรันดร์เป็นมรดก"
26ព្រះយេស៊ូមានព្រះបន្ទូល ទៅគាត់ថា៖ «តើក្នុងក្រឹត្យវិន័យមានចែងអ្វីខ្លះ? ពេលលោកអានតើលោកយល់យ៉ាងណា?»។
26พระองค์ตรัสตอบเขาว่า "ในพระราชบัญญัติมีคำเขียนว่าอย่างไร ท่านได้อ่านเข้าใจอย่างไร"
27គាត់ទូលឆ្លើយ ទៅព្រះយេស៊ូថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកអោយអស់ពីចិត្ដគំនិត អស់ពីស្មារតី អស់ពីកម្លាំង និង អស់ពីប្រាជ្ញា ហើយត្រូវស្រឡាញ់បងប្អូនឯទៀតៗអោយបានដូចស្រឡាញ់ខ្លួនឯងដែរ»។
27เขาทูลตอบว่า "จงรักองค์พระผู้เป็นเจ้าผู้เป็นพระเจ้าของเจ้าด้วยสุดจิตสุดใจของเจ้า ด้วยสุดกำลังและสิ้นสุดความคิดของเจ้า และจงรักเพื่อนบ้านเหมือนรักตนเอง"
28ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «លោកឆ្លើយត្រឹមត្រូវល្អណាស់ សុំធ្វើដូច្នេះទៅ នោះលោកនឹងមានជីវិតអស់កល្បជាមិនខាន»។
28พระองค์จึงตรัสแก่เขาว่า "ท่านตอบถูกแล้ว จงกระทำอย่างนั้นแล้วท่านจะได้ชีวิต"
29ប៉ុន្ដែ អាចារ្យនោះចង់បង្ហាញថា សំណួររបស់គាត់ជាសំណួរត្រឹមត្រូវគាត់ក៏សួរព្រះយេស៊ូទៀតថា៖ «តើនរណាជាបងប្អូនរបស់ខ្ញុំ?»។
29แต่คนนั้นปรารถนาจะแก้ตัวจึงทูลพระเยซูว่า "แล้วใครเป็นเพื่อนบ้านของข้าพเจ้า"
30ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ ធ្វើដំណើរចុះពីក្រុងយេរូសាឡឹមឆ្ពោះទៅក្រុងយេរីខូ។ គាត់ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរ វាប្លន់គាត់ ថែមទាំងវាយដំគាត់អោយរបួសជាទម្ងន់រួចនាំគ្នារត់បាត់អស់ទៅ ទុកគាត់ចោលនៅស្ដូកស្ដឹងបាត់ស្មារតីមិនដឹងខ្លួន។
30พระเยซูตรัสตอบว่า "มีชายคนหนึ่งลงไปจากกรุงเยรูซาเล็มจะไปยังเมืองเยรีโค และเขาถูกพวกโจรปล้น โจรนั้นได้แย่งชิงเสื้อผ้าของเขาและทุบตี แล้วก็ละทิ้งเขาไว้เกือบจะตายแล้ว
31ពេលនោះ មានបូជាចារ្យ មួយរូបធ្វើ ដំណើរចុះតាមផ្លូវនោះ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។
31เผอิญปุโรหิตคนหนึ่งเดินลงไปทางนั้น เมื่อเห็นคนนั้นก็เดินเลยไปเสียอีกฟากหนึ่ง
32មានម្នាក់ពីក្រុមលេវី ដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។
32คนหนึ่งในพวกเลวีก็ทำเหมือนกัน เมื่อมาถึงที่นั่นและเห็นแล้วก็เลยไปเสียอีกฟากหนึ่ง
33គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់ ធ្វើដំណើរមកតាមផ្លូវនោះដែរ គាត់ឃើញបុរសនោះ គាត់មានចិត្ដអាណិតអាសូរពន់ពេកណាស់។
33แต่ชาวสะมาเรียคนหนึ่งเมื่อเดินมาถึงคนนั้น ครั้นเห็นแล้วก็มีใจเมตตา
34គាត់ចូលទៅជិតអ្នករបួស យកប្រេង និង ស្រា ចាក់ពីលើមុខរបួសរុំរបួសអោយ រួចគាត់លើកអ្នករបួសដាក់លើជំនិះរបស់គាត់ នាំទៅផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។
34เข้าไปหาเขาเอาผ้าพันบาดแผลให้ พลางเอาน้ำมันกับน้ำองุ่นเทใส่บาดแผลนั้น แล้วให้เขาขึ้นขี่สัตว์ของตนเองพามาถึงโรงแรมแห่งหนึ่ง และรักษาพยาบาลเขาไว้
35ស្អែកឡើង គាត់យកប្រាក់ប្រគល់អោយម្ចាស់ផ្ទះសំណាក់ទាំងផ្ដាំថា "សូមថែទាំបុរសនេះផង ប្រសិនបើអ្នកចំណាយលើសពីប្រាក់នេះ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងជូនបង្គ្រប់"។
35วันรุ่งขึ้นเมื่อจะไป เขาก็เอาเงินสองเดนาริอันมอบให้เจ้าของโรงแรม บอกเขาว่า `จงรักษาเขาไว้เถิด และเงินที่จะเสียเกินนี้ เมื่อกลับมาฉันจะใช้ให้'
36ក្នុងចំណោមមនុស្សទាំងបីនាក់ តើលោកយល់ថា អ្នកណាចាត់ទុកខ្លួនជាបងប្អូននឹងបុរសដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរប្លន់នោះ?»។
36ในสามคนนั้น ท่านคิดเห็นว่า คนไหนปรากฏว่าเป็นเพื่อนบ้านของคนที่ถูกพวกโจรปล้น"
37អាចារ្យ ឆ្លើយថា៖ «គឺអ្នកដែលមានចិត្ដមេត្ដាករុណាចំពោះគាត់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំលោកអញ្ជើញទៅចុះ ហើយប្រព្រឹត្ដអោយបានដូចអ្នកនោះទៅ»។
37เขาทูลตอบว่า "คือคนนั้นแหละที่ได้แสดงความเมตตาแก่เขา" พระเยซูจึงตรัสกับเขาว่า "ท่านจงไปทำเหมือนอย่างนั้นเถิด"
38កាលព្រះយេស៊ូធើ្វដំណើរជាមួយពួកសិស្សព្រះអង្គយាងចូលក្នុងភូមិមួយ។ មានស្ដ្រីម្នាក់ឈ្មោះម៉ាថា បានទទួលព្រះអង្គអោយស្នាក់ក្នុងផ្ទះនាង។
38และต่อมาเมื่อพระองค์กับเหล่าสาวกกำลังเดินทางไป พระองค์จึงทรงเข้าไปในหมู่บ้านแห่งหนึ่ง มีผู้หญิงคนหนึ่งชื่อมารธาต้อนรับพระองค์ไว้ในเรือนของเธอ
39នាងមានប្អូនស្រីម្នាក់ឈ្មោះម៉ារី អង្គុយនៅទៀបព្រះបាទាព្រះអម្ចាស់ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។
39มารธามีน้องสาวชื่อมารีย์ มารีย์ก็นั่งใกล้พระบาทพระเยซูฟังถ้อยคำของพระองค์ด้วย
40រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើន ដើម្បីបំរើព្រះអង្គ។ នាងចូលមកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្អូនខ្ញុំម្ចាស់ទុកអោយខ្ញុំម្ចាស់បំរើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមទ្រង់ប្រាប់អោយនាងមកជួយខ្ញុំម្ចាស់ផង»។
40แต่มารธายุ่งในการปรนนิบัติมากจึงมาทูลพระองค์ว่า "พระองค์เจ้าข้า พระองค์ไม่สนพระทัยหรือ ซึ่งน้องสาวของข้าพระองค์ปล่อยให้ข้าพระองค์ทำการปรนนิบัติแต่คนเดียว ขอพระองค์สั่งเขาให้มาช่วยข้าพระองค์เถิด"
41ព្រះអម្ចាស់មានព្រះបន្ទូលទៅនាងថា៖ «ម៉ាថា! ម៉ាថាអើយ! នាងមានកង្វល់ហើយរវល់នឹងកិច្ចការច្រើនណាស់
41แต่พระเยซูตรัสตอบเธอว่า "มารธา มารธา เอ๋ย เธอกระวนกระวายและร้อนใจด้วยหลายสิ่งนัก
42ប៉ុន្ដែ មានកិច្ចការតែមួយគត់ដែលចាំបាច់ ម៉ារីបានជ្រើសយកចំណែកដ៏ល្អវិសេសនោះហើយ មិនត្រូវយកចេញពីនាងទេ»។
42สิ่งซึ่งต้องการนั้นมีแต่สิ่งเดียว มารีย์ได้เลือกเอาส่วนดีนั้น ใครจะชิงเอาไปจากเธอไม่ได้"