1នៅគ្រានោះ ព្រះចៅអធិរាជរ៉ូម៉ាំងព្រះនាមអូគូស្ដ មានព្រះរាជបញ្ជាអោយជំរឿនចំនួនប្រជាជនទាំងអស់ ក្នុងចក្រភពរ៉ូមុំាងទាំងមូល។
1อยู่มาคราวนั้น มีรับสั่งจากซีซาร์ ออกัสตัส ให้จดทะเบียนสำมะโนครัวทั่วทั้งแผ่นดิน
2ការជំរឿនប្រជាជនលើកដំបូងនេះ បានធ្វើឡើង ក្នុងអំឡុងពេលដែលលោកគីរេនាស ធ្វើជាទេសាភិបាលនៅស្រុកស៊ីរី។
2(นี่เป็นครั้งแรกที่ได้จดทะเบียนสำมะโนครัว เมื่อคีรินิอัสเป็นเจ้าเมืองซีเรีย)
3អ្នកស្រុកទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជីតាមស្រុកកំណើតរៀងៗខ្លួន។
3คนทั้งปวงต่างคนต่างได้ไปขึ้นทะเบียนยังเมืองของตน
4រីឯលោកយ៉ូសែបក៏ចេញដំណើរពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ ឆ្ពោះទៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ជាភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រោះលោកជាព្រះញាតិវង្សនឹងព្រះបាទដាវីឌ។
4ฝ่ายโยเซฟก็ขึ้นไปจากเมืองนาซาเร็ธแคว้นกาลิลีถึงเมืองของดาวิด ชื่อเบธเลเฮมแคว้นยูเดียด้วย (เพราะว่าเขาเป็นวงศ์วานและเชื้อสายของดาวิด)
5លោកទៅចុះឈ្មោះជាមួយនាងម៉ារី ជាគូដណ្តឹងដែលមានផ្ទៃពោះ។
5เขาได้ไปกับมารีย์ที่เขาได้หมั้นไว้แล้ว เพื่อจะขึ้นทะเบียนและนางมีครรภ์
6ពេលអ្នកទាំងពីរនៅឯភូមិបេថ្លេហិម នាងម៉ារីគ្រប់ខែហើយ។
6เมื่อเขาทั้งสองยังอยู่ที่นั่น ก็ถึงเวลาที่มารีย์จะประสูติบุตร
7នាងសំរាលបានបុត្រមួយ ជាបុត្រច្បង។ នាងរុំបុត្រនោះនឹងសំពត់ រួចដាក់អោយផ្ទំក្នុងស្នូកសត្វ ដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះ។
7นางจึงประสูติบุตรชายหัวปี เอาผ้าอ้อมพันและวางไว้ในรางหญ้า เพราะว่าไม่มีที่ว่างให้เขาในโรงแรม
8ក្នុងស្រុកនោះ ពេលយប់ មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។
8ในแถบนั้น มีคนเลี้ยงแกะอยู่ในทุ่งนา เฝ้าฝูงแกะของเขาในเวลากลางคืน
9ពេលនោះ ទេវតា របស់ព្រះអម្ចាស់មកឈរនៅក្បែរពួកគេ សិរីរុងរឿងរបស់ព្រះអម្ចាស់បានភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេនាំអោយគេភ័យខ្លាចយ៉ាងខ្លាំង។
9ดูเถิด มีทูตสวรรค์ขององค์พระผู้เป็นเจ้ามาปรากฏแก่เขา และรัศมีขององค์พระผู้เป็นเจ้าส่องล้อมรอบเขา และเขากลัวนัก
10ទេវតាពោលៅគេថា៖ «កុំខ្លាចអ្វីឡើយ ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើអោយប្រជារាស្ដ្រទាំងមូលមានអំណរដ៏លើសលប់។
10ฝ่ายทูตสวรรค์องค์นั้นกล่าวแก่เขาว่า "อย่ากลัวเลย เพราะดูเถิด เรานำข่าวดีมายังท่านทั้งหลาย คือความปรีดียิ่งซึ่งจะมาถึงคนทั้งปวง
11យប់នេះនៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រះសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយគឺព្រះគ្រិស្ដជាអម្ចាស់។
11เพราะว่าในวันนี้พระผู้ช่วยให้รอดของท่านทั้งหลาย คือพระคริสต์เจ้า มาบังเกิดที่เมืองดาวิด
12នេះជាសញ្ញាសំគាល់អោយអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នាមុខជាឃើញទារកមួយ ទើបនឹងប្រសូតរុំដោយសំពត់ ផ្ដេកនៅក្នុងស្នូកសត្វ»។
12นี่จะเป็นหมายสำคัญแก่ท่านทั้งหลาย คือท่านจะได้พบพระกุมารนั้นพันผ้าอ้อมนอนอยู่ในรางหญ้า"
13រំពេចនោះ មានទេវតាច្រើនកុះករ ចុះពីស្ថានបរមសុខ មករួមជាមួយទេវតានោះ ច្រៀងសរសើរព្រះជាម្ចាស់ថា៖
13ทันใดนั้น มีชาวสวรรค์หมู่หนึ่งมาอยู่กับทูตสวรรค์องค์นั้นร่วมสรรเสริญพระเจ้าว่า
14«សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមអោយមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ បានប្រកបដោយសេចក្ដីសុខសាន្ដ នៅលើផែនដី!»។
14"รัศมีภาพจงมีแด่พระเจ้าในที่สูงสุด และบนแผ่นดินโลกสันติสุขจงมีท่ามกลางมนุษย์ทั้งปวงซึ่งทรงโปรดปรานนั้น"
15លុះពួកទេវតាត្រឡប់ទៅស្ថានបរមសុខវិញ អស់ទៅ ពួកគេបបួលគ្នាថា៖ «ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចព្រះអម្ចាស់បានសំដែងអោយយើងដឹង នោះមើល៍»។
15ต่อมาเมื่อทูตสวรรค์เหล่านั้นไปจากเขาขึ้นสู่สวรรค์แล้ว พวกเลี้ยงแกะได้พูดกันว่า "ให้เราไปยังเมืองเบธเลเฮม ดูเหตุการณ์ที่เกิดขึ้นนั้น ซึ่งองค์พระผู้เป็นเจ้าได้ทรงแจ้งแก่เรา"
16ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅ ឃើញនាងម៉ារីលោកយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វ។
16เขาก็รีบไปแล้วพบนางมารีย์กับโยเซฟและพบพระกุมารนั้นนอนอยู่ในรางหญ้า
17ពេលពួកគង្វាលឃើញព្រះឱរសហើយ គេក៏រៀបរាប់អំពីសេចក្ដីដែលទេវតាបានប្រាប់អំពីព្រះឱរសនេះ។
17ครั้นเขาได้เห็นแล้ว จึงเล่าเรื่องซึ่งเขาได้ยินถึงพระกุมารนั้น
18អស់អ្នកដែលបានឮពួកគង្វាលនិយាយ នឹកឆ្ងល់យ៉ាងខ្លាំង។
18คนทั้งปวงที่ได้ยินก็ประหลาดใจด้วยเนื้อความที่คนเลี้ยงแกะได้บอกแก่เขา
19រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ដ ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។
19ฝ่ายนางมารีย์ก็เก็บบรรดาสิ่งเหล่านี้ไว้ในใจ และรำพึงอยู่
20បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញ ទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះហេតុការណ៍ទាំងអស់ដែលគេបានឃើញបានឮ ស្របតាមសេចក្ដីដែលទេវតាបានប្រាប់គេឥតមានខ្វះត្រង់ណាឡើយ។
20คนเลี้ยงแกะจึงกลับไปยกย่องสรรเสริญพระเจ้า เพราะเหตุการณ์ทั้งปวงซึ่งเขาได้ยินและได้เห็น ดังได้กล่าวไว้แก่เขาแล้ว
21ប្រាំបីថ្ងៃក្រោយមក ដល់ពេលកំណត់ធ្វើពិធីកាត់ស្បែក ថ្វាយព្រះឱរស គេថ្វាយព្រះនាមថា «យេស៊ូ» ជាព្រះនាមដែលទេវតា បានប្រាប់នាងម៉ារី មុនពេលមានផ្ទៃពោះ។
21ครั้นครบแปดวันแล้ว เป็นวันให้พระกุมารนั้นเข้าสุหนัต เขาจึงให้นามว่า เยซู ตามซึ่งทูตสวรรค์ได้กล่าวไว้ก่อนยังมิได้ปฏิสนธิในครรภ์
22លុះដល់ពេលកំណត់ដែលលោកយ៉ូសែប និង នាងម៉ារីត្រូវធ្វើពិធីជំរះកាយ អោយបានបរិសុទ្ធ តាមវិន័យ លោកម៉ូសេ បានចែងទុក អ្នកទាំងពីរក៏នាំព្រះឱរសទៅថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម
22เมื่อวันทำพิธีชำระตัวของนางมารีย์ตามพระราชบัญญัติของโมเสสเสร็จลงแล้ว เขาทั้งหลายจึงนำพระกุมารไปยังกรุงเยรูซาเล็มจะถวายแด่องค์พระผู้เป็นเจ้า
23ដ្បិតក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់មានចែងទុកមកថា៖ «កូនប្រុសច្បងទាំងអស់ ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់»។
23(ตามที่เขียนไว้แล้วในพระราชบัญญัติขององค์พระผู้เป็นเจ้าว่า "บุตรชายทุกคนที่เบิกครรภ์ครั้งแรก จะได้เรียกว่าเป็นผู้บริสุทธิ์ถวายแด่องค์พระผู้เป็นเจ้า")
24អ្នកទាំងពីរថ្វាយយញ្ញបូជាស្របតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ដែលតំរូវអោយថ្វាយ"លលកមួយគូ ឬ ព្រាបស្ទាវពីរ"។
24และถวายเครื่องบูชาตามที่ได้ตรัสสั่งไว้แล้วในพระราชบัญญัติขององค์พระผู้เป็นเจ้าคือ `นกเขาคู่หนึ่ง หรือนกพิราบหนุ่มสองตัว'
25នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត គាត់គោរពកោតខ្លាចព្រះជាម្ចាស់ ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសំរាលទុក្ខប្រជារាស្ដ្រអ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធ សណ្ឋិតលើគាត់
25ดูเถิด มีชายคนหนึ่งในกรุงเยรูซาเล็มชื่อสิเมโอน เป็นคนชอบธรรมและเกรงกลัวพระเจ้า และคอยเวลาซึ่งพวกอิสราเอลจะได้รับความบรรเทาทุกข์ และพระวิญญาณบริสุทธิ์ทรงสถิตกับท่าน
26ហើយសំដែងអោយគាត់ដឹងថាគាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញព្រះគ្រិស្ដ ដែលព្រះអម្ចាស់ចាត់អោយមកទេនោះ។
26พระวิญญาณบริสุทธิ์ได้ทรงสำแดงแก่ท่านว่า ท่านจะไม่ตายจนกว่าจะได้เห็นพระคริสต์ขององค์พระผู้เป็นเจ้า
27ព្រះវិញ្ញាណនាំលោកស៊ីម្មានចូលក្នុងព្រះវិហារ ។ ពេលមាតាបិតានាំព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់ ដូចមានចែងទុកក្នុងក្រឹត្យវិន័យ
27สิเมโอนเข้าไปในพระวิหารโดยพระวิญญาณทรงนำ และเมื่อบิดามารดาได้นำพระกุมารเยซูเข้าไป เพื่อจะกระทำแก่พระกุมารตามธรรมเนียมแห่งพระราชบัญญัติ
28លោកស៊ីម្មានក៏យកព្រះឱរសមកបី រួចសរសើរតម្កើងព្រះជាម្ចាស់ថា៖
28สิเมโอนจึงอุ้มพระกุมาร และสรรเสริญพระเจ้าว่า
29«បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះ ព្រះអង្គបានសំរេចតាមព្រះបន្ទូលសន្យាហើយ។ ដូច្នេះសូមអោយទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ លាចាកលោកនេះទៅ ដោយសុខសាន្ដផងចុះ
29"ข้าแต่องค์พระผู้เป็นเจ้า บัดนี้พระองค์ทรงให้ผู้รับใช้ของพระองค์ไปเป็นสุขตามพระดำรัสของพระองค์
30ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ
30เพราะว่าตาของข้าพระองค์ได้เห็นความรอดของพระองค์แล้ว
31ដែលព្រះអង្គបានប្រទានមកអោយប្រជាជាតិទាំងអស់
31ซึ่งพระองค์ได้ทรงจัดเตรียมไว้ต่อหน้าบรรดาชนชาติทั้งหลาย
32គឺជាពន្លឺដែលនាំអោយមនុស្ស គ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និង ជាសិរីរុងរឿងរបស់អ៊ីស្រាអែលជាប្រជារាស្ដ្រព្រះអង្គ»។
32เป็นสว่างส่องแสงแก่คนต่างชาติและเป็นสง่าราศีของพวกอิสราเอล ชนชาติของพระองค์"
33មាតាបិតារបស់ព្រះយេស៊ូ ងឿងឆ្ងល់នឹងសេចក្ដីដែលលោកស៊ីម្មានមានប្រសាសន៍ អំពីព្រះឱរសណាស់។
33ฝ่ายโยเซฟกับมารดาของพระกุมารก็ประหลาดใจ เพราะถ้อยคำซึ่งท่านได้กล่าวถึงพระกุมารนั้น
34លោកស៊ីម្មានជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារី ជាមាតាថា៖«ព្រះជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីអោយជនជាតិអ៊ីស្រាអែលច្រើននាក់ដួល ឬ ងើបឡើងវិញ។ បុត្រនេះជាទីសំគាល់មួយបង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។
34แล้วสิเมโอนก็อวยพรแก่เขา แล้วกล่าวแก่นางมารีย์มารดาของพระกุมารนั้นว่า "ดูก่อนท่าน ทรงตั้งพระกุมารนี้ไว้เป็นเหตุให้หลายคนในพวกอิสราเอลล้มลงหรือยกตั้งขึ้น และจะเป็นหมายสำคัญซึ่งคนปฏิเสธ
35បុត្រនេះធ្វើអោយគំនិតលាក់កំបាំងរបស់មនុស្សជាច្រើន លេចច្បាស់ឡើង រីឯនាងវិញ នាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្ដ របស់នាង»។
35เพื่อความคิดในใจของคนเป็นอันมากจะได้ปรากฏแจ้ง (เออ ถึงจิตใจของท่านเองก็ยังจะถูกดาบแทงทะลุด้วย)"
36មានព្យាការិនីម្នាក់ឈ្មោះ អាណ ជាកូនរបស់លោកផាញូអែល ក្នុងកុលសម្ព័ន្ធ អេស៊ើរ។ គាត់រៀបការបានប្រាំពីរឆ្នាំ ប្ដីគាត់ក៏ទទួលមរណភាពចោលទៅ
36ยังมีผู้พยากรณ์หญิงคนหนึ่งชื่ออันนา บุตรสาวฟานูเอลในตระกูลอาเซอร์ นางเป็นคนชรามากแล้ว มีสามีตั้งแต่ยังเป็นสาวพรหมจารีอยู่ และอยู่ด้วยกันเจ็ดปี
37គាត់នៅមេម៉ាយរហូត ឥឡូវនេះគាត់មានវ័យចាស់ណាស់ទៅហើយ អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីព្រះវិហារ ទេ គាត់នៅគោរពបំរើព្រះអង្គទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និង អធិស្ឋាន ផង។
37แล้วก็เป็นม่ายมาจนถึงอายุแปดสิบสี่ปี นางมิได้ไปจากพระวิหารเลย อยู่รับใช้พระเจ้าด้วยการถืออดอาหารและอธิษฐาน ทั้งกลางวันกลางคืน
38ពេលនោះ លោកស្រីអាណក៏នៅទីនោះដែរ គាត់សរសើរតម្កើងព្រះជាម្ចាស់ រួចតំណាលអំពីព្រះឱរសនោះ ប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំព្រះជាម្ចាស់យាងមកលោះក្រុងយេរូសាឡឹម។
38ในขณะนั้นผู้หญิงคนนี้ก็เข้ามาขอบพระคุณองค์พระผู้เป็นเจ้าเช่นกัน และกล่าวถึงพระกุมารให้คนทั้งปวงที่คอยการทรงไถ่กรุงเยรูซาเล็มฟัง
39កាលមាតាបិតារបស់ព្រះយេស៊ូបានបំពេញកិច្ចការទាំងអស់ ស្របតាមក្រឹត្យវិន័យ របស់ព្រះអម្ចាស់សព្វគ្រប់ហើយ គាត់ក៏នាំគ្នាវិលត្រឡប់ទៅណាសារ៉ែតជាភូមិរបស់គាត់ក្នុងស្រុកកាលីឡេវិញ។
39ครั้นโยเซฟกับนางมารีย์ได้กระทำการทั้งปวงตามพระราชบัญญัติขององค์พระผู้เป็นเจ้าเสร็จแล้ว จึงกลับไปถึงนาซาเร็ธเมืองของตนในแคว้นกาลิลี
40ព្រះកុមារមានវ័យចំរើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួនឡើង និង ពោរពេញទៅដោយព្រះប្រាជ្ញាញាណ។ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងព្រះកុមារនេះណាស់។
40พระกุมารนั้นก็เจริญวัย และเข้มแข็งขึ้นฝ่ายจิตวิญญาณ ประกอบด้วยสติปัญญา และพระคุณของพระเจ้าอยู่กับท่าน
41ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង មាតាបិតារបស់ព្រះយេស៊ូ តែងតែធ្វើដំណើរទៅក្រុងយេរូសាឡឹម។
41ฝ่ายบิดามารดาเคยขึ้นไปยังกรุงเยรูซาเล็มในการเลี้ยงเทศกาลปัสกาทุกปีๆ
42លុះដល់ព្រះយេស៊ូមានព្រះជន្មាយុដប់ពីរព្រះវស្សា មាតាបិតាក៏នាំព្រះអង្គឡើងទៅចូលរួមក្នុងពិធីបុណ្យ តាមទំនៀមទម្លាប់។
42เมื่อพระกุมารมีพระชนมายุสิบสองพรรษา เขาทั้งหลายก็ขึ้นไปยังกรุงเยรูซาเล็มตามธรรมเนียมการเลี้ยงนั้น
43លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯព្រះកុមារយេស៊ូគង់នៅក្រុងយេរូសាឡឹមនៅឡើយ តែមាតាបិតាពុំបានដឹងទេ។
43เมื่อครบกำหนดวันเลี้ยงกันแล้ว ขณะเขากำลังกลับไป พระกุมารเยซูก็ยังค้างอยู่ในกรุงเยรูซาเล็ม ฝ่ายโยเซฟกับมารดาของพระองค์ก็ไม่รู้
44គាត់នឹកស្មានថា ព្រះកុមារគង់នៅក្នុងចំណោមអស់អ្នកដែលរួមដំណើរជាមួយគ្នា។ ក្រោយពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ ទើបគាត់នាំគ្នាដើររកព្រះកុមារក្នុងចំណោមញាតិមិត្ដទាំងអស់
44แต่เพราะเขาทั้งสองคิดว่าพระกุมารนั้นอยู่ในหมู่คนที่มาด้วยกัน เขาจึงเดินทางไปได้วันหนึ่ง แล้วหาพระกุมารในหมู่ญาติพี่น้องและพวกคนที่รู้จักกัน
45ប៉ុន្ដែ រកពុំឃើញសោះគាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដើម្បីរកព្រះអង្គនៅទីនោះទៀត។
45เมื่อไม่พบ พวกเขาจึงกลับไปเที่ยวหาพระองค์ที่กรุงเยรูซาเล็ม
46បីថ្ងៃក្រោយមក មាតាបិតាឃើញព្រះយេស៊ូក្នុងព្រះវិហារ ព្រះអង្គគង់នៅកណ្ដាលចំណោមគ្រូអាចារ្យ កំពុងតែស្ដាប់គេនិយាយព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។
46ต่อมาครั้นหามาได้สามวันแล้ว จึงพบพระกุมารนั่งอยู่ในพระวิหารท่ามกลางพวกอาจารย์ ฟังและไต่ถามพวกอาจารย์เหล่านั้นอยู่
47អស់អ្នកដែលស្ដាប់ព្រះកុមារ នឹកឆ្ងល់ពីព្រះបន្ទូលឆ្លើយឆ្លងរបស់ព្រះអង្គ ប្រកបដោយព្រះប្រាជ្ញាញាណ។
47คนทั้งปวงที่ได้ยินก็ประหลาดใจในสติปัญญาและคำตอบของพระกุมารนั้น
48កាលមាតាបិតាបានឃើញព្រះកុមារហើយ គាត់នឹកឆ្ងល់យ៉ាងខ្លាំង។ មាតាសួរថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ឪពុកម្ដាយព្រួយចិត្ដណាស់ ខំដើររកកូន»។
48ฝ่ายเขาทั้งสองเมื่อเห็นพระกุมารแล้วก็ประหลาดใจ มารดาจึงถามพระกุมารว่า "ลูกเอ๋ย ทำไมจึงทำแก่เราอย่างนี้ ดูเถิด พ่อกับแม่แสวงหาเป็นทุกข์นัก"
49ព្រះកុមារមានព្រះបន្ទូលតបថា៖«ហេតុអ្វីបានជាលោកឪពុកអ្នកម្ដាយរកកូនយ៉ាងហ្នឹង? តើលោកឪពុកអ្នកម្ដាយមិនជ្រាបថាកូនត្រូវនៅក្នុងដំណាក់ព្រះបិតារបស់កូន ទេឬ?»។
49พระกุมารจึงตอบเขาทั้งสองว่า "ท่านเที่ยวหาฉันทำไม ท่านไม่ทราบหรือว่า ฉันต้องกระทำพระราชกิจแห่งพระบิดาของฉัน"
50ប៉ុន្ដែ មាតាបិតាពុំបានយល់អត្ថន័យនៃព្រះបន្ទូលរបស់ព្រះកុមារឡើយ។
50เขาทั้งสองก็ไม่เข้าใจคำซึ่งพระกุมารกล่าวแก่เขา
51បន្ទាប់មក ព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែតជាមួយមាតាបិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ មាតារបស់ព្រះអង្គចងចាំហេតុការណ៍ទាំងអស់នោះទុកក្នុងចិត្ដ។
51แล้วพระกุมารก็ลงไปกับเขาไปยังเมืองนาซาเร็ธ อยู่ใต้ความปกครองของเขา มารดาก็เก็บเรื่องราวทั้งหมดนั้นไว้ในใจ
52ព្រះយេស៊ូមានវ័យចំរើនឡើង ហើយមានប្រាជ្ញាកាន់តែវាងវៃ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ និង ជាទីគាប់ចិត្ដមនុស្សផងទាំងពួង។
52พระเยซูก็ได้จำเริญขึ้นในด้านสติปัญญา ในด้านร่างกาย และเป็นที่ชอบจำเพาะพระเจ้า และต่อหน้าคนทั้งปวงด้วย