Khmer

Thai King James Version

Luke

8

1បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅតាមក្រុងតាមភូមិនានា ទាំងប្រកាស និង ផ្សព្វផ្សាយដំណឹងល្អ អំពីព្រះរាជ្យ របស់ព្រះជាម្ចាស់។ សាវ័ក ទាំងដប់ពីររូបទៅជាមួយព្រះអង្គ
1ต่อมาภายหลังพระองค์ก็เสด็จไปตามทุกบ้านทุกเมือง ทรงประกาศข่าวประเสริฐแห่งอาณาจักรของพระเจ้า สาวกสิบสองคนนั้นก็อยู่กับพระองค์
2ហើយមានស្ដ្រីខ្លះទៀតដែលព្រះអង្គបានប្រោសអោយជាពីជំងឺ និង បណ្ដេញវិញ្ញាណអាក្រក់ចេញ ក៏តាមទៅជាមួយដែរគឺមាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា ដែលព្រះអង្គបានដេញអារក្សប្រាំពីរចេញពីនាង
2พร้อมกับผู้หญิงบางคนที่มีวิญญาณชั่วออกจากนางและที่หายโรคต่างๆ คือมารีย์ที่เรียกว่าชาวมักดาลา ที่ได้ทรงขับผีออกจากนางเจ็ดผี
3នាងយ៉ូអាន់ ភរិយារបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូដ នាងស៊ូសាន ព្រមទាំងស្ដ្រីឯទៀតៗជាច្រើនដែលបានចំណាយធនធានរបស់ខ្លួន ដើម្បីទំនុកបំរុងព្រះយេស៊ូ និង សិស្ស របស់ព្រះអង្គ។
3และโยอันนาภรรยาของคูซา ต้นเรือนของเฮโรด และซูซันนา และผู้หญิงอื่นๆหลายคนที่เคยปรนนิบัติพระองค์ด้วยการถวายสิ่งของของเขา
4មានបណ្ដាជនច្រើនកុះករចេញពីទីក្រុងនានា មករកព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាដូចតទៅ៖
4เมื่อประชาชนเป็นอันมากอยู่พร้อมกัน และคนกำลังมาหาพระองค์จากทุกเมือง พระองค์จึงตรัสเป็นคำอุปมาว่า
5«មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវត្រូវគេដើរជាន់ ហើយសត្វមកចឹកស៊ីអស់ទៅ។
5"มีผู้หว่านคนหนึ่งออกไปหว่านเมล็ดพืชของตน และเมื่อเขาหว่าน เมล็ดพืชนั้นก็ตกตามหนทางบ้าง ถูกเหยียบย่ำ และนกในอากาศมากินเสีย
6មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានថ្ម កាលពន្លកដុះឡើង ក៏ក្រៀមស្វិត ទៅវិញ ព្រោះខ្វះទឹក។
6บ้างก็ตกที่หิน และเมื่องอกขึ้นแล้วก็เหี่ยวแห้งไปเพราะที่ไม่ชื้น
7មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាដុះឡើងជាមួយគ្រាប់ពូជ ហើយរួបរឹតពូជនោះមិនអោយដុះឡើងបាន។
7บ้างก็ตกที่กลางต้นหนาม ต้นหนามก็งอกขึ้นมาด้วยปกคลุมเสีย
8មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានជីជាតិល្អគ្រាប់ពូជដុះឡើងអោយផលមួយជាមួយរយ»។ ព្រះយេស៊ូបន្លឺព្រះសូរសៀងថែមទៀតថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
8บ้างก็ตกที่ดินดี จึงงอกขึ้นเกิดผลร้อยเท่า" ครั้นพระองค์ตรัสอย่างนั้นแล้ว จึงทรงร้องว่า "ใครมีหูฟังได้ จงฟังเถิด"
9សិស្ស របស់ព្រះយេស៊ូ ទូលសួរព្រះអង្គថា៖ «តើពាក្យប្រស្នានោះ មានន័យដូចម្ដេច?»។
9เหล่าสาวกจึงทูลถามพระองค์ว่า "คำอุปมานั้นหมายความอย่างไร"
10ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានអោយអ្នករាល់គ្នាយល់គំរោងការដ៏លាក់កំបាំងនៃព្រះរាជ្យ របស់ព្រះអង្គ។ ចំពោះអ្នកដទៃ ព្រះអង្គប្រើជាពាក្យប្រស្នាវិញ។ ដូច្នេះ ទោះបីគេមើល ក៏ពុំឃើញទោះបីគេស្ដាប់ ក៏ពុំយល់ដែរ។
10พระองค์จึงตรัสว่า "ข้อความลึกลับแห่งอาณาจักรของพระเจ้าทรงโปรดให้ท่านทั้งหลายรู้ได้ แต่สำหรับคนอื่นนั้นได้ให้เป็นคำอุปมา เพื่อเมื่อเขาดูก็ไม่เห็น และเมื่อเขาได้ยินก็ไม่เข้าใจ
11រីឯប្រស្នានោះមានន័យដូចតទៅៈ គ្រាប់ពូជជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។
11คำอุปมานั้นก็อย่างนี้ เมล็ดพืชนั้นได้แก่พระวจนะของพระเจ้า
12មនុស្សខ្លះ ប្រៀបបីដូចជាផ្លូវ ដែលគ្រាប់ពូជធ្លាក់ គេបានស្ដាប់ព្រះបន្ទូល តែមារសាតាំង មកឆក់យកពីចិត្ដគេ ដើម្បីកុំអោយគេជឿ និង កុំអោយគេរួចជីវិត។
12ที่ตกตามหนทางได้แก่คนเหล่านั้นที่ได้ยิน แล้วพญามารมาชิงเอาพระวจนะจากใจของเขา เพื่อไม่ให้เขาเชื่อและรอดได้
13មនុស្សខ្លះទៀតប្រៀបបីដូចជាដីមានថ្មកាលបានស្ដាប់ព្រះបន្ទូលហើយ គេទទួលយកដោយអំណរ។ ប៉ុន្ដែ គេជឿតែមួយភ្លែត ពុំទុកអោយព្រះបន្ទូលចាក់ឫសឡើយ គេបោះបង់ចោលជំនឿ នៅពេលណាមានការល្បួង។
13ซึ่งตกที่หินนั้นได้แก่คนเหล่านั้นที่ได้ยินแล้วก็รับพระวจนะนั้นด้วยความปรีดี แต่ไม่มีราก เชื่อได้แต่ชั่วคราว เมื่อถูกทดลองเขาก็หลงเสียไป
14គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លា ប្រៀបបីដូចជាអស់អ្នកដែលបានស្ដាប់ព្រះបន្ទូលតែចិត្ដខ្វល់ខ្វាយ ចិត្ដលោភលន់ចង់បានទ្រព្យសម្បត្ដិ និង ចិត្ដស្រើបស្រាល មករួបរឹតផលផ្លែមិនអោយទុំបានឡើយ។
14ที่ตกกลางหนามนั้นได้แก่คนเหล่านั้นที่ได้ยินแล้วออกไป และความปรารภปรารมย์ ทรัพย์สมบัติ ความสนุกสนานแห่งชีวิตนี้ก็ปกคลุมเขา ผลของเขาจึงไม่เติบโต
15រីឯគ្រាប់ពូជធ្លាក់ទៅលើដីមានជីជាតិល្អ ប្រៀបបីដូចជាអស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយចងចាំទុកយ៉ាងស្មោះអស់ពីចិត្ដ រហូតដល់បានបង្កើតផលផ្លែជាច្រើន ដោយចិត្ដស៊ូទ្រាំ»។
15และซึ่งตกที่ดินดีนั้น ได้แก่คนเหล่านั้นที่ได้ยินพระวจนะด้วยใจซื่อสัตย์และดีแล้วก็จดจำไว้ จึงเกิดผลด้วยความเพียร
16«ពុំដែលមាននរណាអុជចង្កៀង ហើយយកធុងមកគ្របពីលើ ឬ យកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយក ចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលក្នុងផ្ទះ។
16ไม่มีผู้ใดเมื่อจุดเทียนแล้วจะเอาภาชนะครอบไว้ หรือวางไว้ใต้เตียง แต่ตั้งไว้ที่เชิงเทียน เพื่อคนทั้งหลายที่เข้ามาจะเห็นแสงสว่างได้
17គ្រប់ការលាក់កំបាំង នឹងត្រូវបើកអោយ គេដឹងហើយគ្រប់អាថ៌កំបាំង ក៏នឹងលេចមកអោយមនុស្សគ្រប់គ្នាស្គាល់ច្បាស់ដែរ។
17ด้วยว่าไม่มีสิ่งใดที่ซ่อนไว้ซึ่งจะไม่ปรากฏแจ้ง และไม่มีสิ่งใดที่ปิดบังไว้ซึ่งจะไม่รู้จะไม่ต้องแพร่งพราย
18ដូច្នេះ ចូរប្រុងប្រយ័ត្នអំពី របៀបដែលអ្នករាល់គ្នាស្ដាប់ ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានអោយថែមទៀតតែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកនូវអ្វីៗដែលខ្លួនស្មានថាមាននោះផង»។
18เหตุฉะนั้น ท่านทั้งหลายจะฟังอย่างไรก็จงเอาใจจดจ่อ เพราะว่าผู้ใดมีอยู่แล้วจะทรงเพิ่มเติมให้แก่ผู้นั้นอีก แต่ผู้ใดไม่มี แม้ซึ่งเขาคิดว่ามีอยู่นั้นจะทรงเอาไปจากเขา"
19មាតា និង បងប្អូនរបស់ព្រះយេស៊ូនាំគ្នាមករកព្រះអង្គ ប៉ុន្ដែ មិនអាចចូលទៅជិតព្រះអង្គបានឡើយ ព្រោះមាន មនុស្សច្រើនពេក។
19ครั้งนั้นมารดาและพวกน้องชายของพระองค์มาหาพระองค์ แต่เข้าไปถึงพระองค์ไม่ได้เพราะคนมาก
20មានគេទូលព្រះអង្គថា៖ «ម្ដាយលោក និង បងប្អូនលោកនៅខាងក្រៅ ចង់ជួបលោក»។
20มีคนทูลพระองค์ว่า "มารดาและน้องชายของพระองค์ยืนอยู่ข้างนอกปรารถนาจะพบพระองค์"
21ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អស់អ្នកដែលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រតិបត្ដិតាម គឺអ្នកនោះ ហើយជាម្ដាយ និង ជាបងប្អូនរបស់ខ្ញុំ»។
21แต่พระองค์ตรัสตอบเขาว่า "มารดาของเรา และพี่น้องของเราคือคนเหล่านั้นที่ได้ฟังพระวจนะของพระเจ้าและกระทำตาม"
22ថ្ងៃមួយ ព្រះយេស៊ូយាងចុះទូកជាមួយសិស្សព្រះអង្គមានព្រះបន្ទូលថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ ពួកសិស្សក៏ចេញទូកទៅជាមួយព្រះអង្គ។
22อยู่มาวันหนึ่งพระองค์เสด็จลงเรือกับเหล่าสาวกของพระองค์ แล้วพระองค์ตรัสแก่เขาว่า "ให้เราข้ามทะเลสาบไปฟากข้างโน้น" เขาก็ถอยเรือออกไป
23ពេលឆ្លងទៅនោះ ព្រះយេស៊ូផ្ទំលក់ ស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំង មកលើបឹង បណ្ដាលអោយទឹកជះចូលពេញទូក ហើយទាំងអស់គ្នាស្ថិតក្នុងភាពអាសន្ន។
23เมื่อกำลังแล่นไปพระองค์ทรงบรรทมหลับ และบังเกิดพายุกล้ากลางทะเล น้ำเข้าเรืออยู่น่ากลัวจะมีอันตราย
24ពួកសិស្សចូលទៅជិតព្រះយេស៊ូ ដាស់ព្រះអង្គថា៖ «ព្រះគ្រូ! ព្រះគ្រូ! យើងស្លាប់ឥឡូវហើយ»។ ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និង រលកយ៉ាងម៉ឺងម៉ាត់។ ខ្យល់ព្យុះ និង រលកក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដូចធម្មតាវិញ។
24เขาจึงมาปลุกพระองค์ว่า "อาจารย์เจ้าข้า อาจารย์เจ้าข้า ข้าพเจ้าทั้งหลายกำลังจะพินาศอยู่แล้ว" พระองค์จึงทรงตื่นขึ้นห้ามลมและคลื่น แล้วคลื่นลมก็หยุดเงียบสงบทีเดียว
25ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ជំនឿរបស់អ្នករាល់គ្នានៅឯណា?»។ ពួកសិស្សភ័យស្ញប់ស្ញែង ព្រមទាំងស្ងើចសរសើរផង គេនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះមានឋានៈអ្វី បានជាបញ្ជាទៅខ្យល់ និង ទឹក ហើយខ្យល់ និង ទឹកស្ដាប់តាមបង្គាប់លោកដូច្នេះ?»។
25พระองค์จึงตรัสแก่เขาว่า "ความเชื่อของเจ้าอยู่ที่ไหน" เขาเหล่านั้นกลัวและประหลาดใจพูดกันว่า "ท่านผู้นี้เป็นผู้ใดจึงสั่งบังคับลมและน้ำได้ และลมกับน้ำนั้นก็เชื่อฟังท่าน"
26ព្រះយេស៊ូ និង សិស្ស បានមកដល់ក្រុងគេរ៉ាស៊ីននៅត្រើយម្ខាង ទល់មុខស្រុកកាលីឡេ។
26เขาแล่นไปถึงแขวงชาวเมืองกาดาราที่อยู่ตรงข้ามกาลิลี
27កាលព្រះអង្គយាងឡើងគោក មានបុរសម្នាក់ចេញពីក្រុងមករកព្រះអង្គ។ គាត់មានអារក្សចូល ហើយមិនស្លៀកពាក់ មិនរស់នៅក្នុងផ្ទះតាំងពីយូរមកហើយ គឺគាត់ស្នាក់នៅតែតាមទីបញ្ចុះសព។
27เมื่อพระองค์เสด็จขึ้นบกแล้ว มีชายคนหนึ่งจากเมืองนั้นมาพบพระองค์ คนนั้นมีผีเข้าสิงอยู่นานแล้ว และมิได้สวมเสื้อ มิได้อยู่เรือน แต่อยู่ตามอุโมงค์ฝังศพ
28ពេលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ! តើព្រះអង្គចង់ធ្វើអ្វីទូលបង្គំ? សូមមេត្ដាកុំធ្វើទុក្ខទោសទូលបង្គំអី»។
28ครั้นเห็นพระเยซูเขาก็โห่ร้อง และกราบลงตรงพระพักตร์พระองค์ ร้องเสียงดังว่า "ข้าแต่พระเยซูบุตรของพระเจ้าสูงสุด พระองค์มายุ่งกับข้าพระองค์ทำไม ขอพระองค์อย่าทรมานข้าพระองค์"
29វិញ្ញាណអាក្រក់ទូលអង្វរដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាអោយចេញពីបុរសនោះ វាចូលគាត់ច្រើនលើកច្រើនសាមកហើយ។ គេបានយកច្រវាក់ ចងដៃចងជើងគាត់ និង ដាក់ខ្នោះទុកមួយកន្លែង តែគាត់កាច់ច្រវាក់បាន ហើយអារក្សនាំគាត់ទៅទីស្មសាន។
29(ที่พูดเช่นนี้ก็เพราะพระองค์ได้สั่งผีโสโครกให้ออกมาจากตัวคนนั้น ด้วยว่าผีนั้นแผลงฤทธิ์ในตัวเขาบ่อยๆ และเขาถูกจำด้วยโซ่ตรวน แต่เขาได้หักเครื่องจำนั้นเสีย แล้วผีก็นำเขาไปในที่เปลี่ยว)
30ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «ឯងឈ្មោះអី?»។ វាឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព»។ វាឆ្លើយដូច្នេះ ព្រោះមានអារក្សជាច្រើនចូលក្នុងបុរសនោះ។
30ฝ่ายพระเยซูตรัสถามมันว่า "เจ้าชื่ออะไร" มันทูลตอบว่า "ชื่อกอง" ด้วยว่ามีผีหลายตนเข้าสิงอยู่ในตัวเขา
31អារក្សទាំងនោះបានទទូចអង្វរព្រះយេស៊ូ សូមកុំអោយព្រះអង្គបញ្ជូនពួកវាទៅនរកអវិចីឡើយ។
31ผีนั้นจึงอ้อนวอนขอพระองค์มิให้สั่งให้มันลงไปยังนรกขุมลึก
32នៅក្បែរនោះមានជ្រូកមួយហ្វូងធំកំពុងរកស៊ីតាមចង្កេះភ្នំ។ ពួកអារក្សបានអង្វរព្រះអង្គ សូមអនុញ្ញាតអោយវាចូលក្នុងជ្រូកទាំងនោះ ព្រះយេស៊ូក៏អនុញ្ញាតអោយ។
32ตำบลนั้นมีสุกรฝูงใหญ่กำลังหากินอยู่ที่ภูเขา ผีเหล่านั้นได้อ้อนวอนพระองค์ขออนุญาตให้มันเข้าสิงในฝูงสุกร พระองค์ก็ทรงอนุญาต
33អារក្សចេញពីបុរសនោះចូលទៅក្នុងជ្រូក ហ្វូងជ្រូកបោលចុះតាមជំរាលភ្នំ តំរង់ទៅបឹង លង់ទឹកងាប់អស់ទៅ។
33ผีเหล่านั้นจึงออกมาจากคนนั้น แล้วเข้าอยู่ในตัวสุกร สุกรทั้งฝูงก็วิ่งพุ่งกระโดดจากหน้าผาชันลงไปในทะเลสาบสำลักน้ำตาย
34ពេលអ្នកថែរក្សា ហ្វូងជ្រូកឃើញហេតុការណ៍កើតឡើងដូច្នេះ ក៏រត់យករឿងនេះទៅប្រាប់អ្នកនៅទីក្រុង និង អ្នកនៅស្រុកស្រែ។
34ฝ่ายคนเลี้ยงสุกรเมื่อเห็นเหตุการณ์ที่เกิดขึ้น ต่างก็หนีไปเล่าเรื่องนั้นทั้งในเมืองและนอกเมือง
35មនុស្សម្នានាំគ្នាចេញទៅមើលហេតុការណ៍នោះ។ គេចូលមករកព្រះយេស៊ូឃើញបុរសដែលអារក្សចូលពីមុន អង្គុយនៅទៀបព្រះបាទាព្រះអង្គ គាត់ស្លៀកពាក់ដឹងស្មារតីដូចធម្មតា គេក៏ស្ញែងខ្លាចព្រះអង្គ។
35คนทั้งหลายจึงออกไปดูเหตุการณ์ที่เกิดขึ้น และเมื่อเขามาถึงพระเยซู ก็เห็นคนนั้นที่มีผีออกจากตัวนุ่งห่มผ้ามีสติอารมณ์ดี นั่งใกล้พระบาทพระเยซู เขาทั้งหลายก็พากันกลัว
36អស់អ្នកដែល បានឃើញផ្ទាល់នឹងភ្នែក នាំគ្នារៀបរាប់អំពីរបៀបដែលព្រះយេស៊ូប្រោសបុរសអារក្សចូលនោះអោយបានជា។
36ฝ่ายคนทั้งหลายที่ได้เห็น ก็เล่าให้เขาทั้งหลายฟังถึงเรื่องคนที่ผีสิงได้หายปกติอย่างไร
37អ្នកស្រុកនៅតំបន់គេរ៉ាស៊ីនទាំងអស់អង្វរព្រះយេស៊ូអោយចាកចេញពីស្រុកភូមិរបស់គេ ដ្បិតគេភ័យខ្លាចខ្លាំងណាស់។ ព្រះយេស៊ូក៏យាងចុះទូកត្រឡប់ទៅវិញ។
37ชาวเมืองกาดาราและคนทั้งปวงที่อยู่ตามชนบทโดยรอบ จึงอ้อนวอนพระองค์ให้ไปเสียจากเขา เพราะว่าเขากลัวยิ่งนัก พระองค์จึงเสด็จลงเรือกลับไป
38បុរសដែលអារក្សចូលពីមុននោះ បានអង្វរសុំនៅជាមួយព្រះអង្គដែរ ប៉ុន្ដែ ព្រះយេស៊ូមិនយល់ព្រមទេ។ ព្រះអង្គមានព្រះបន្ទូលថា៖
38คนที่ผีออกจากตัวนั้นอ้อนวอนขอติดตามพระองค์ แต่พระเยซูตรัสสั่งเขาให้ไปว่า
39«ចូរអ្នកត្រឡប់ទៅផ្ទះវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានប្រោសដល់អ្នក»។ បុរសនោះចេញទៅ ប្រកាសប្រាប់អោយអ្នកក្រុងដឹងអំពីការទាំងអស់ ដែលព្រះយេស៊ូបានប្រោសដល់គាត់។
39"จงกลับไปบ้านเรือนของตัว และบอกถึงเรื่องการใหญ่ซึ่งพระเจ้าได้ทรงกระทำแก่เจ้า" แล้วคนนั้นก็ไปประกาศแก่คนทั้งเมืองถึงเหตุการณ์ใหญ่ยิ่งที่พระเยซูได้ทรงกระทำแก่ตน
40ពេលព្រះយេស៊ូយាងត្រឡប់មកពីត្រើយម្ខាងវិញបណ្ដាជននាំគ្នាមកទទួលព្រះអង្គ ព្រោះគេចាំមើលផ្លូវព្រះអង្គ គ្រប់ៗគ្នា។
40ต่อมาเมื่อพระเยซูเสด็จกลับมาแล้ว ประชาชนก็ต้อนรับพระองค์ด้วยความยินดี เพราะเขาทั้งหลายคอยท่าพระองค์อยู่
41មានអ្នកទទួលខុសត្រូវលើសាលាប្រជុំ ម្នាក់ ឈ្មោះយ៉ៃរូសចូលមកជិតព្រះយេស៊ូក្រាបទៀបព្រះបាទាព្រះអង្គ អង្វរសូមព្រះអង្គយាងទៅផ្ទះគាត់
41ดูเถิด มีชายคนหนึ่งชื่อไยรัส เป็นนายธรรมศาลา มากราบลงที่พระบาทพระเยซู อ้อนวอนพระองค์ให้เสด็จเข้าไปในเรือนของเขา
42ដ្បិតគាត់មានកូនស្រីតែមួយ អាយុប្រហែលដប់ពីរឆ្នាំ កំពុងឈឺ ជិតស្លាប់។ កាលព្រះយេស៊ូយាងទៅ នៅតាមផ្លូវ មានមហាជនប្រជ្រៀតគ្នាជុំវិញព្រះអង្គ។
42เพราะว่าเขามีบุตรสาวคนเดียว อายุประมาณสิบสองปี และบุตรสาวนั้นนอนป่วยอยู่เกือบจะตาย เมื่อพระองค์เสด็จไปนั้น ประชาชนเบียดเสียดพระองค์
43ពេលនោះ មានស្ដ្រីម្នាក់ កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយទ្រព្យសម្បត្ដិដែលនាងមានទាំងប៉ុន្មាន ដើម្បីអោយគ្រូពេទ្យព្យាបាល តែគ្មានគ្រូពេទ្យណាអាចមើលនាងជាបានឡើយ។
43มีผู้หญิงคนหนึ่งเป็นโรคตกโลหิตได้สิบสองปีมาแล้ว และได้ใช้ทรัพย์ทั้งหมดของเธอเป็นค่าหมอ ไม่มีผู้ใดรักษาให้หายได้
44នាងមកពីក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ដ្រព្រះអង្គ ស្រាប់តែឈាមឈប់ធ្លាក់មួយរំពេច។
44ผู้หญิงนั้นแอบมาข้างหลังถูกต้องชายฉลองพระองค์ และในทันใดนั้นโลหิตที่ตกก็หยุด
45ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «នរណាពាល់ខ្ញុំ?»។ គេប្រកែកគ្រប់គ្នាថា គេមិនបានពាល់ព្រះអង្គទេ។ លោកពេត្រុសទូលថា៖ «ព្រះគ្រូអើយ បណ្ដាជនប្រជ្រៀតគ្នានៅជុំវិញព្រះគ្រូ ហើយគេប៉ះព្រះគ្រូទាំងអស់គ្នា»។
45พระเยซูจึงตรัสถามว่า "ใครได้ถูกต้องเรา" เมื่อคนทั้งหลายได้ปฏิเสธ เปโตรกับคนที่อยู่ด้วยกันจึงทูลว่า "อาจารย์เจ้าข้า ก็เป็นเพราะประชาชนเบียดเสียดพระองค์ และพระองค์ยังทรงถามอีกหรือว่า `ใครได้ถูกต้องเรา'"
46ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលថា៖«មានម្នាក់ពិតជាបានពាល់ខ្ញុំ ព្រោះខ្ញុំដឹងថាមានឫទ្ធានុភាពមួយចេញពីខ្លួនខ្ញុំទៅ»។
46แต่พระเยซูตรัสว่า "มีผู้หนึ่งได้ถูกต้องเรา เพราะเรารู้สึกว่าฤทธิ์ได้ซ่านออกจากตัวเรา"
47ស្ដ្រីនោះមកក្រាបទៀប ព្រះបាទាព្រះយេស៊ូ ទាំងញ័ររន្ធត់ ព្រោះដឹងថាខ្លួនលាក់រឿងនេះមិនជិត។ នាងទូលព្រះអង្គនៅចំពោះមុខប្រជាជនទាំងមូល អំពីហេតុដែលនាំអោយនាងពាល់ព្រះអង្គ ហើយនាងបានជាពីជំងឺភ្លាម។
47เมื่อผู้หญิงนั้นเห็นว่าจะซ่อนตัวไว้ไม่ได้แล้ว เธอก็เข้ามาตัวสั่นกราบลงตรงพระพักตร์พระองค์ ทูลพระองค์ต่อหน้าคนทั้งปวงว่า เธอได้ถูกต้องพระองค์เพราะเหตุอะไร และได้หายโรคในทันใดนั้น
48ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅដោយសុខសាន្ដចុះ»។
48พระองค์จึงตรัสแก่เขาว่า "ลูกสาวเอ๋ย จงมีกำลังใจเถิด ความเชื่อของเจ้าได้กระทำให้เจ้าหายโรคแล้ว จงไปเป็นสุขเถิด"
49កាលព្រះយេស៊ូ កំពុងតែមានព្រះបន្ទូលនៅឡើយ មានបុរសម្នាក់មកពីផ្ទះលោកយ៉ៃរូស ជំរាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ សូមកុំរំខានលោកគ្រូធ្វើអ្វីទៀត!»។
49เมื่อพระองค์กำลังตรัสอยู่ มีคนหนึ่งมาจากบ้านนายธรรมศาลา บอกเขาว่า "ลูกสาวของท่านตายเสียแล้ว ไม่ต้องรบกวนท่านอาจารย์ต่อไป"
50ព្រះយេស៊ូឮពាក្យបុរសនោះព្រះអង្គមានព្រះបន្ទូលទៅលោកៃយ៉រូសថា៖ «កុំខ្លាចអី អោយតែលោកជឿ កូនលោកនឹងបានរួចជីវិតពុំខាន»។
50ฝ่ายพระเยซูเมื่อได้ยินจึงตรัสแก่เขาว่า "อย่ากลัวเลย จงเชื่อเท่านั้นและลูกจะหายดี"
51លុះព្រះអង្គយាងទៅដល់ផ្ទះហើយ ព្រះអង្គមិនអនុញ្ញាតអោយអ្នកណាចូលជាមួយឡើយ លើកលែងតែលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប និង ឪពុកម្ដាយក្មេងស្រីនោះប៉ុណ្ណោះ។
51เมื่อพระองค์เสด็จเข้าไปในเรือน พระองค์ไม่ทรงยอมให้ผู้ใดเข้าไป เว้นแต่เปโตร ยากอบ ยอห์น และบิดามารดาของเด็กนั้น
52អ្នកដែលនៅទីនោះយំសោក អាណិតក្មេងនោះគ្រប់ៗគ្នា តែព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំយំអី នាងមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។
52คนทั้งหลายจึงร้องไห้ร่ำไรเพราะเด็กนั้น แต่พระองค์ตรัสว่า "อย่าร้องไห้เลย เขาไม่ตาย แต่นอนหลับอยู่"
53គេចំអកដាក់ព្រះអង្គ ដ្បិតគេដឹងច្បាស់ថានាងបានស្លាប់ពិតមែន។
53คนทั้งปวงก็พากันหัวเราะเยาะพระองค์ เพราะรู้ว่าเด็กนั้นตายแล้ว
54ព្រះយេស៊ូចាប់ដៃក្មេងស្រីនោះ ហើយបន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖«នាងអើយ! ក្រោកឡើង»។
54ฝ่ายพระองค์ทรงไล่คนทั้งหมดออกไป แล้วทรงจับมือเด็กนั้น ตรัสว่า "ลูกเอ๋ย จงลุกขึ้นเถิด"
55រំពេចនោះ ព្រលឹងនាងក៏ត្រឡប់មកវិញ ហើយនាងក្រោកឡើងភ្លាម។ ព្រះយេស៊ូសុំអោយគេយកចំណីអាហារមកអោយនាងបរិភោគ។
55แล้วจิตวิญญาณก็กลับเข้าในเด็กนั้น เขาก็ลุกขึ้นทันที พระองค์จึงตรัสสั่งให้เอาอาหารมาให้เขากิน
56ឪពុកម្ដាយរបស់នាងងឿងឆ្ងល់ក្រៃលែង តែព្រះយេស៊ូហាមគេមិនអោយប្រាប់នរណាដឹងរឿងនេះឡើយ។
56ฝ่ายบิดามารดาของเด็กนั้นก็ประหลาดใจ แต่พระองค์ทรงห้ามเขาไม่ให้บอกผู้ใดให้รู้เหตุการณ์ซึ่งเป็นมานั้น