Khmer

Thai King James Version

Mark

6

1ព្រះយេស៊ូយាងចេញពីទីនោះត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ ពួកសិស្ស ក៏ទៅតាមព្រះអង្គដែរ។
1ฝ่ายพระองค์ได้เสด็จออกจากที่นั่น ไปยังตำบลบ้านของพระองค์ และเหล่าสาวกของพระองค์ก็ตามพระองค์ไป
2លុះដល់ថ្ងៃសប្ប័ទ ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ ។ មនុស្សជាច្រើនដែលបានស្ដាប់ព្រះអង្គ ងឿងឆ្ងល់ក្រៃលែង។ គេនិយាយគ្នាថា៖ «តើគាត់ដឹងសេចក្ដីទាំងនេះ មកពីណា? ប្រាជ្ញាដែលគាត់បានទទួលនេះ ជាប្រាជ្ញាអ្វីទៅ? ការអស្ចារ្យដែលគាត់បានធ្វើនេះ កើតឡើងដោយវិធីណា?
2พอถึงวันสะบาโตพระองค์ทรงตั้งต้นสั่งสอนในธรรมศาลา และคนเป็นอันมากที่ได้ยินพระองค์ก็ประหลาดใจนักพูดกันว่า "คนนี้ได้ความคิดนี้มาจากไหน สติปัญญาที่ได้ประทานแก่คนนี้เป็นปัญญาอย่างใด จึงทำการมหัศจรรย์อย่างนี้สำเร็จด้วยมือของเขา
3តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារី ជាបងប្អូនរបស់យ៉ាកុប យ៉ូសែប យូដាស និង ស៊ីម៉ូនទេឬអី? ប្អូនស្រីរបស់គាត់ទាំងប៉ុន្មាន ក៏រស់នៅក្នុងភូមិនេះជាមួយយើងដែរ!»។ ហេតុនេះហើយបានជាគេមិនអាចជឿព្រះអង្គបានឡើយ។
3คนนี้เป็นช่างไม้บุตรชายนางมารีย์มิใช่หรือ ยากอบ โยเสส ยูดาส และซีโมนเป็นน้องชายมิใช่หรือ และน้องสาวก็อยู่ที่นี่กับเรามิใช่หรือ" เขาทั้งหลายจึงหมางใจในพระองค์
4ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតាគេមើលងាយព្យាការី តែក្នុងស្រុកកំណើតក្នុងក្រុមគ្រួសារ និង ក្នុងផ្ទះរបស់លោកប៉ុណ្ណោះ»។
4ฝ่ายพระเยซูตรัสกับเขาว่า "ศาสดาพยากรณ์จะไม่ขาดความนับถือเว้นแต่ในเมืองของตน ท่ามกลางญาติพี่น้องของตน และในวงศ์วานของตน"
5នៅទីនោះ ព្រះអង្គពុំអាចធ្វើការអស្ចារ្យអ្វីបានឡើយ បានត្រឹមតែដាក់ព្រះហស្ដលើអ្នកជំងឺខ្លះ ដើម្បីប្រោសគេអោយបានជាប៉ុណ្ណោះ។
5พระองค์จะกระทำการมหัศจรรย์ที่นั่นไม่ได้ เว้นแต่ได้วางพระหัตถ์ถูกต้องคนเจ็บบางคนให้หายโรค
6ព្រះអង្គនឹកឆ្ងល់ ដោយឃើញគេគ្មានជំនឿបែបនេះ។ ព្រះយេស៊ូយាងទៅភូមិនានាដែលនៅជុំវិញ ហើយទ្រង់បង្រៀនអ្នកស្រុក។
6พระองค์ก็ประหลาดพระทัยเพราะเขาไม่มีความเชื่อ แล้วพระองค์จึงเสด็จไปสั่งสอนตามหมู่บ้านโดยรอบ
7ពេលនោះ ព្រះអង្គត្រាស់ហៅសិស្ស ទាំងដប់ពីររូបមក រួចទ្រង់ចាត់គេពីរៗនាក់អោយទៅ ទាំងប្រទានអោយគេមានអំណាចដេញលើវិញ្ញាណអាក្រក់ផង។
7พระองค์ทรงเรียกสาวกสิบสองคนมา แล้วทรงเริ่มใช้เขาให้ออกไปเป็นคู่ๆ ทรงประทานอำนาจให้เขาขับผีโสโครกออกได้
8ព្រះអង្គផ្ដែផ្ដាំគេមិនអោយយកអ្វីទៅជាមួយ ក្នុងពេលធ្វើដំណើរឡើយ លើកលែងតែដំបងប៉ុណ្ណោះ៖ «កុំយកចំណីអាហារ ថង់យាម ឬ យកប្រាក់កាសជាប់នឹងខ្លួន
8และตรัสกำชับเขาไม่ให้เอาอะไรไปใช้ตามทางเว้นแต่ไม้เท้าสิ่งเดียว ห้ามมิให้เอาอาหารหรือย่าม หรือหาสตางค์ใส่ไถ้ไป
9ចូរពាក់ស្បែកជើង តែមិនត្រូវយកអាវពីរបន្លាស់ទៅជាមួយអោយសោះ»។
9แต่ให้สวมรองเท้าและไม่ให้สวมเสื้อสองตัว
10ព្រះអង្គមានព្រះបន្ទូលថា៖«បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។
10แล้วพระองค์ตรัสสั่งเขาว่า "ถ้าไปแห่งใด เมื่อเข้าอาศัยในเรือนไหน ก็อาศัยในเรือนนั้นจนกว่าจะไปจากที่นั่น
11បើនៅកន្លែងណា គេមិនព្រមទទួល មិនព្រមស្ដាប់អ្នករាល់គ្នា ចូរចេញពីកន្លែងនោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។
11และถ้าผู้ใดไม่ต้อนรับไม่ฟังท่านทั้งหลาย เมื่อจะไปจากที่นั่นจงสะบัดผงคลีใต้ฝ่าเท้าของท่านออกเป็นสักขีพยานต่อเขา เราบอกความจริงแก่ท่านว่า ในวันพิพากษานั้น โทษของเมืองโสโดมและเมืองโกโมราห์จะเบากว่าโทษของเมืองนั้น"
12ពួកសិស្សក៏ចេញទៅ ប្រកាសអោយមនុស្សម្នាកែប្រែចិត្ដគំនិត។
12ฝ่ายเหล่าสาวกก็ออกไปเทศนาประกาศให้คนทั้งปวงกลับใจเสียใหม่
13គេបានដេញអារក្សជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺច្រើននាក់ ដើម្បីប្រោសអោយគេបានជាសះស្បើយ។
13เขาได้ขับผีให้ออกเสียหลายผี และได้เอาน้ำมันชโลมคนเจ็บป่วยหลายคนให้หายโรค
14ព្រះបាទហេរ៉ូដបានជ្រាបអំពីហេតុការណ៍ទាំងអស់នោះ ដ្បិតព្រះកិត្ដិនាមរបស់ព្រះយេស៊ូបានល្បីឮខ្ចរខ្ចាយ។ មានគេនិយាយថា៖ «លោកយ៉ូហានបាទីស្ដបានរស់ឡើងវិញ។ ហេតុនេះហើយបានជាលោកមានអំណាចនឹងធ្វើការអស្ចារ្យយ៉ាងនេះ»។
14ฝ่ายกษัตริย์เฮโรดทรงทราบเรื่องของพระองค์ (เพราะว่าพระนามของพระองค์ได้เลื่องลือไป) แล้วท่านตรัสว่า "ยอห์นผู้ให้รับบัพติศมาเป็นขึ้นมาจากความตายแล้ว เหตุฉะนั้นจึงทำการมหัศจรรย์ได้"
15អ្នកខ្លះថា៖ «លោកជាព្យាការីអេលីយ៉ា» ហើយខ្លះទៀតថា៖ «លោកជាព្យាការី ម្នាក់ដូចព្យាការីឯទៀតៗពីជំនាន់ដើមដែរ»។
15แต่คนอื่นว่า "เป็นเอลียาห์" และคนอื่นๆว่า "เป็นศาสดาพยากรณ์คนหนึ่งหรือเหมือนคนหนึ่งในพวกศาสดาพยากรณ์"
16រីឯព្រះបាទហេរ៉ូដវិញ កាលបានជ្រាបដំណឹងនេះ ទ្រង់មានរាជឱង្ការថា៖ «អ្នកនេះពិតជាលោកយ៉ូហានដែលយើងបានអោយគេកាត់កមែន ឥឡូវនេះ គាត់រស់ឡើងវិញ»។
16ฝ่ายเฮโรดเมื่อทรงทราบแล้วจึงตรัสว่า "คือยอห์นนั้นเองที่เราได้ตัดศีรษะเสีย ท่านได้เป็นขึ้นมาจากความตาย"
17ព្រះបាទហេរ៉ូដបានបញ្ជាអោយគេចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយទ្រង់ជឿតាមព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់ស្ដេចភីលីព ជាអនុជ ហើយព្រះអង្គយកមកធ្វើជាមហេសី។
17ด้วยว่าเฮโรดได้ใช้คนไปจับยอห์น และล่ามโซ่ขังคุกไว้ เพราะเห็นแก่นางเฮโรเดียสภรรยาฟีลิปน้องชายของตน ด้วยเฮโรดได้รับนางนั้นเป็นภรรยาของตน
18លោកយ៉ូហានបានបន្ទោសស្ដេចហេរ៉ូដថា៖ «ព្រះករុណាគ្មានសិទ្ធិនឹងយកមហេសីរបស់អនុជមកធ្វើជាមហេសីទេ»។
18เพราะยอห์นได้เคยทูลเฮโรดว่า "ท่านผิดพระราชบัญญัติที่รับภรรยาของน้องชายมาเป็นภรรยาของตน"
19ព្រះនាងហេរ៉ូឌាសចងគំនុំ ប៉ងសម្លាប់លោកយ៉ូហាន តែរកសម្លាប់ពុំកើត
19นางเฮโรเดียสจึงผูกพยาบาทยอห์นและปรารถนาจะฆ่าท่านเสียแต่ฆ่าไม่ได้
20ដ្បិតព្រះបាទហេរ៉ូដខ្លាចលោកយ៉ូហាន ព្រោះទ្រង់ជ្រាបថា លោកជាមនុស្សសុចរិត និង ជាអ្នកដ៏វិសុទ្ធ ។ ដូច្នេះ ទ្រង់ការពារលោក។ កាលទ្រង់ព្រះសណ្ដាប់ពាក្យលោកយ៉ូហាន ទ្រង់សព្វព្រះហឫទ័យជាខ្លាំង តែទ្រង់រារែកមិនដឹងជាត្រូវគិតយ៉ាងណា។
20เพราะเฮโรดยำเกรงยอห์นด้วยรู้ว่า ท่านเป็นคนชอบธรรมและบริสุทธิ์จึงได้ป้องกันท่านไว้ เมื่อเฮโรดได้ยินคำสั่งสอนของท่านก็ปฏิบัติตามหลายสิ่งและยินดีรับฟังท่าน
21មានថ្ងៃមួយ ក្នុងឱកាសបុណ្យចំរើនព្រះជន្មរបស់ព្រះបាទហេរ៉ូដ ព្រះអង្គបានរៀបចំពិធីជប់លៀង ដោយអញ្ជើញអស់លោកមន្ដ្រី មេទ័ព និង នាម៉ឺនធំៗ ក្នុងស្រុកកាលីឡេមកចូលរួម។ ពេលនោះ ជាឱកាសល្អដល់ព្រះនាងហេរ៉ូឌាស។
21ครั้นอยู่มาวันหนึ่งเป็นโอกาสดีคือเป็นวันฉลองวันกำเนิดของเฮโรด เฮโรดให้จัดการเลี้ยงขุนนางกับนายทหารชั้นผู้ใหญ่ และคนสำคัญๆทั้งปวงในแคว้นกาลิลี
22បុត្រីរបស់ព្រះនាងក៏ចូលមករំា ធ្វើអោយស្ដេចហេរ៉ូដ និង ភ្ញៀវទាំងអស់ពេញចិត្ដណាស់។ ស្ដេចក៏មានរាជឱង្ការទៅកាន់នាងថា៖ «បើនាងចង់បានអ្វី ចូរសុំពីយើងចុះ យើងនឹងអោយនាង»។
22เมื่อบุตรสาวของนางเฮโรเดียสเข้ามาเต้นรำ ทำให้เฮโรดและแขกทั้งปวงซึ่งเอนกายลงอยู่ด้วยกันนั้นชอบใจ กษัตริย์จึงตรัสกับหญิงสาวนั้นว่า "เธอจะขอสิ่งใดจากเรา เราก็จะให้สิ่งนั้นแก่เธอ"
23រួចស្ដេចស្បថនឹងនាងថា៖ «អ្វីៗដែលនាងសុំពីយើង យើងនឹងអោយនាង ទោះបីនគរមួយចំហៀងក៏ដោយ»។
23และกษัตริย์จึงทรงปฏิญาณตัวไว้กับหญิงสาวนั้นว่า "เธอจะขอสิ่งใดๆจากเรา เราจะให้สิ่งนั้นแก่เธอจนถึงครึ่งราชสมบัติของเรา"
24នាងក៏ចេញទៅសួរមាតាថា៖ «តើខ្ញុំម្ចាស់ត្រូវសុំអ្វី?»។ មាតាឆ្លើយថា៖ «ត្រូវសុំក្បាលរបស់យ៉ូហានបាទីស្ដ!»។
24หญิงสาวนั้นจึงออกไปถามมารดาว่า "ฉันจะขอสิ่งใดดี" มารดาจึงตอบว่า "จงขอศีรษะยอห์นผู้ให้รับบัพติศมาเถิด"
25នាងក៏ប្រញាប់ត្រឡប់ទៅគាល់ស្ដេចវិញភ្លាម រួចទូលថា៖«ខ្ញុំម្ចាស់ចង់បានក្បាលរបស់យ៉ូហានបាទីស្ដដាក់លើថាសឥឡូវនេះ!»។
25ในทันใดนั้นหญิงสาวก็รีบเข้าไปเฝ้ากษัตริย์ทูลว่า "หม่อมฉันขอศีรษะยอห์นผู้ให้รับบัพติศมาใส่ถาดมาให้หม่อมฉันเดี๋ยวนี้เพคะ"
26ស្ដេចព្រួយព្រះហឫទ័យក្រៃលែង តែមិនហ៊ានបដិសេធឡើយ ព្រោះទ្រង់បានស្បថនៅមុខភ្ញៀវទាំងអស់គ្នា។
26กษัตริย์ทรงเป็นทุกข์นัก แต่เพราะเหตุได้ทรงปฏิญาณไว้และเพราะเห็นแก่หน้าแขกทั้งปวงซึ่งเอนกายลงอยู่ด้วยกัน ก็ปฏิเสธไม่ได้
27ទ្រង់បញ្ជាទាហានម្នាក់ អោយទៅយកក្បាលលោកយ៉ូហានមកភ្លាម។
27ในขณะนั้นกษัตริย์จึงรับสั่งเพชฌฆาตให้ไปตัดศีรษะยอห์นมา เพชฌฆาตก็ไปตัดศีรษะยอห์นในคุก
28ទាហានទៅគុកកាត់ កលោកយ៉ូហាន យកក្បាល ដាក់លើថាសមួយមកប្រគល់អោយនាង ហើយនាងយកទៅថ្វាយមាតា។
28เอาศีรษะของยอห์นใส่ถาดมาให้แก่หญิงสาวนั้น หญิงสาวนั้นก็เอาไปให้แก่มารดาของตน
29កាលពួកសិស្សរបស់លោក យ៉ូហានបានឮដំណឹងនេះ គេនាំគ្នាមកយកសពរបស់លោកទៅបញ្ចុះក្នុងផ្នូរ។
29เมื่อสาวกของยอห์นรู้เหตุแล้ว ก็พากันมารับเอาศพของท่านไปฝังไว้ในอุโมงค์
30ពួកសាវ័ក វិលត្រឡប់មកគាល់ព្រះ យេស៊ូវិញរៀបរាប់ទូលព្រះអង្គអំពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និង សេចក្ដីទាំងអស់ដែលគេបានបង្រៀន។
30ฝ่ายอัครสาวกพากันมาหาพระเยซู และได้ทูลถึงบรรดาการซึ่งเขาได้กระทำและได้สั่งสอน
31មនុស្សជាច្រើនធ្វើដំណើរទៅមក ធ្វើអោយព្រះយេស៊ូ និង ពួកសិស្ស រកពេលបរិភោគពុំបានសោះ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «ចូរនាំគ្នាមក រកកន្លែងស្ងាត់ដាច់ឡែកពីបណ្ដាជន សំរាកបន្ដិចសិន»។
31แล้วพระองค์ตรัสแก่เขาว่า "ท่านทั้งหลายจงไปหาที่เปลี่ยวหยุดพักหายเหนื่อยสักหน่อยหนึ่ง" เพราะว่ามีคนไปมาเป็นอันมากจนไม่มีเวลาว่างจะรับประทานอาหารได้
32ព្រះយេស៊ូក៏យាងចុះទូកជាមួយពួកសិស្ស ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែក។
32พระองค์จึงเสด็จลงเรือกับสาวกไปยังที่เปลี่ยวแต่ลำพัง
33ប៉ុន្ដែ មានមនុស្សជាច្រើនបានឃើញព្រះយេស៊ូ និង ពួកសិស្សចេញដំណើរទៅ គេក៏ស្គាល់ព្រះអង្គ និង សិស្សហើយនាំគ្នារត់ចេញពីទីក្រុងនានាទៅមុន។
33คนเป็นอันมากเห็นพระองค์กับสาวกกำลังไป และมีหลายคนจำพระองค์ได้ จึงพากันวิ่งออกจากบ้านเมืองทั้งปวงไปถึงก่อน และพากันเฝ้าพระองค์
34កាលព្រះយេស៊ូយាងឡើងពីទូកមក ទតឃើញមហាជនច្រើនយ៉ាងនេះ ទ្រង់មានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀបបីដូចជាចៀម ដែលគ្មានគង្វាលថែទាំ។ ព្រះអង្គក៏បង្រៀនគេអំពីសេចក្ដីផ្សេងៗជាច្រើន។
34ครั้นพระเยซูเสด็จขึ้นจากเรือแล้ว ก็ทอดพระเนตรเห็นประชาชนหมู่ใหญ่ และพระองค์ทรงสงสารเขา เพราะว่าเขาเป็นเหมือนฝูงแกะไม่มีผู้เลี้ยง พระองค์จึงเริ่มสั่งสอนเขาเป็นหลายข้อหลายประการ
35ពេលនោះថ្ងៃកាន់តែជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកគាល់ព្រះយេស៊ូ ទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ ថ្ងៃក៏ជិតលិចផង
35เมื่อเวลาล่วงไปมากแล้ว พวกสาวกของพระองค์มาทูลพระองค์ว่า "ที่นี่กันดารอาหารนัก และบัดนี้เวลาก็เย็นลงมากแล้ว
36សូមប្រាប់អ្នកទាំងនេះអោយត្រឡប់ទៅវិញទៅរកទិញម្ហូបអាហារបរិភោគ តាមផ្ទះ តាមភូមិជិតៗនេះ»។
36ขอให้ประชาชนไปเสียเถิด เพื่อเขาจะได้ไปซื้ออาหารรับประทานตามบ้านไร่บ้านนาที่อยู่แถบนี้ เพราะเขาไม่มีอะไรที่จะรับประทานเลย"
37ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖«ចូរអ្នករាល់គ្នាយកម្ហូបអាហារអោយគេបរិភោគទៅ!»។ គេទូលព្រះអង្គថា៖ «តើយើងត្រូវយកប្រាក់ពីររយដួង ទៅទិញម្ហូបអាហារអោយគេបរិភោគឬ?»។
37แต่พระองค์ตรัสตอบแก่เหล่าสาวกว่า "พวกท่านจงเลี้ยงเขาเถิด" เขาทูลพระองค์ว่า "จะให้พวกข้าพระองค์ไปซื้ออาหารสักสองร้อยเหรียญเดนาริอันให้เขารับประทานหรือ"
38ព្រះអង្គមានព្រះបន្ទូលសួរគេថា៖«ទៅមើលមើល៍អ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?»។ កាលបានដឹងហើយ គេទូលព្រះអង្គថា៖«យើងខ្ញុំមាននំបុ័ងប្រាំដុំ និង ត្រីងៀតពីរកន្ទុយ»។
38พระองค์ตรัสตอบเขาว่า "พวกท่านมีขนมปังอยู่กี่ก้อน ไปดูซิ" เมื่อรู้แล้วเขาจึงทูลว่า "มีขนมปังห้าก้อนกับปลาสองตัว"
39ព្រះយេស៊ូបង្គាប់ពួកសិស្សអោយប្រាប់បណ្ដាជន អង្គុយជាក្រុមៗនៅលើស្មៅខៀវខ្ចី។
39พระองค์จึงตรัสสั่งพวกสาวกให้จัดคนทั้งปวงให้นั่งรวมกันที่หญ้าสดเป็นหมู่ๆ
40គេអង្គុយជាជួរ ជួរខ្លះមានមួយរយនាក់ ជួរខ្លះមាន ហាសិបនាក់។
40ประชาชนก็ได้นั่งรวมกันเป็นหมู่ๆ หมู่ละร้อยคนบ้าง ห้าสิบบ้าง
41ព្រះយេស៊ូយកនំបុ័ងទាំងប្រាំដុំ និង ត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើបព្រះភ័ក្ដ្រឡើង សរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់នំបុ័ងប្រទានអោយពួកសិស្ស ដើម្បីអោយគេចែកបណ្ដាជនបរិភោគ ព្រះអង្គក៏ចែកត្រីពីរកន្ទុយនោះអោយគេទាំងអស់គ្នាដែរ។
41เมื่อพระองค์ทรงรับขนมปังห้าก้อนกับปลาสองตัวนั้นแล้ว ก็แหงนพระพักตร์ดูฟ้าสวรรค์ขอบพระคุณ แล้วหักขนมปังนั้นให้เหล่าสาวกให้เขาแจกแก่คนทั้งปวง และปลาสองตัวนั้นพระองค์ทรงแบ่งให้ทั่วกันด้วย
42អ្នកទាំងនោះបរិភោគឆ្អែតគ្រប់ៗគ្នា។
42เขาได้กินอิ่มทุกคน
43ពួកសិស្ស ប្រមូលនំបុ័ង និង ត្រីដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។
43ส่วนเศษขนมปังและปลาที่เหลือนั้นเขาเก็บไว้ได้ถึงสิบสองกระบุงเต็ม
44ក្នុងចំណោមអ្នកដែលបរិភោគនំបុ័ង មានប្រុសៗចំនួនប្រាំពាន់នាក់។
44และในจำนวนคนที่ได้รับประทานขนมปังนั้น มีผู้ชายประมาณห้าพันคน
45រំពេចនោះ ព្រះយេស៊ូបញ្ជាពួកសិស្ស អោយចុះទូកឆ្លងទៅត្រើយម្ខាង ឆ្ពោះទៅភូមិបេតសៃដាមុនព្រះអង្គ ហើយព្រះអង្គប្រាប់បណ្ដាជនអោយត្រឡប់ទៅវិញ។
45และทันใดนั้นพระองค์ได้ตรัสให้เหล่าสาวกของพระองค์ลงในเรือข้ามไปยังอีกฟากหนึ่งถึงเมืองเบธไซดาก่อน ส่วนพระองค์ทรงรอส่งประชาชนกลับบ้าน
46កាលអោយបណ្ដាជនចេញផុតអស់ហើយព្រះយេស៊ូយាងទៅអធិស្ឋាននៅលើភ្នំ។
46เมื่อพระองค์ทรงลาเขาทั้งหลายแล้วก็เสด็จขึ้นภูเขาเพื่ออธิษฐานที่นั่น
47លុះដល់យប់ ទូកបានទៅដល់កណ្ដាលសមុទ្រ រីឯព្រះយេស៊ូវិញទ្រង់គង់នៅលើគោកតែមួយព្រះអង្គឯង។
47เมื่อค่ำลงแล้ว เรือของเหล่าสาวกอยู่กลางทะเล ส่วนพระองค์อยู่บนฝั่งแต่ผู้เดียว
48ព្រះអង្គទតឃើញសិស្សកំពុងតែអុំទូកយ៉ាងលំបាកដ្បិតបញ្ច្រាសខ្យល់។ ពេលជិតភ្លឺ ព្រះអង្គយាងលើទឹក ឆ្ពោះទៅរកពួកគេ ហើយធ្វើដូចជាចង់យាងបង្ហួស។
48แล้วพระองค์ทอดพระเนตรเห็นเหล่าสาวกตีกรรเชียงลำบากเพราะทวนลมอยู่ ครั้นเวลาสามยามเศษ พระองค์จึงทรงดำเนินบนน้ำทะเลไปยังเหล่าสาวก และทรงดำเนินดังจะเลยเขาไป
49កាលពួកសិស្សឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេស្មានថាខ្មោចលងក៏នាំគ្នាស្រែក
49เมื่อเหล่าสาวกเห็นพระองค์ทรงดำเนินบนทะเล เขาสำคัญว่าผี แล้วพากันร้องอึงไป
50ដ្បិតគេបានឃើញព្រះអង្គគ្រប់ៗគ្នា ហើយភ័យរន្ធត់ជាខ្លាំង។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេភ្លាមថា៖ «ចូរតាំងចិត្ដក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។
50เพราะว่าทุกคนเห็นพระองค์แล้วก็กลัว แต่ในทันใดนั้นพระองค์ตรัสแก่เขาว่า "จงชื่นใจเถิด คือเราเอง อย่ากลัวเลย"
51បន្ទាប់មក ព្រះអង្គយាងចូលក្នុងទូកជាមួយគេ ហើយខ្យល់ក៏ស្ងប់។ ពួកសិស្សងឿងឆ្ងល់ពន់ពេកណាស់
51พระองค์จึงเสด็จขึ้นไปหาเขาบนเรือ แล้วลมก็เงียบลง เหล่าสาวกก็ประหลาดอัศจรรย์ใจเหลือประมาณ
52ដ្បិតគេពុំទាន់បានយល់អំពីរឿងនំបុ័ងមកពីគេមានចិត្ដរឹងរូស។
52ด้วยว่าการอัศจรรย์เรื่องขนมปังนั้นเขายังไม่เข้าใจ เพราะใจเขายังแข็งกระด้าง
53កាលព្រះយេស៊ូ និង ពួកសិស្ស បានឆ្លងទៅដល់ត្រើយម្ខាងក្នុងស្រុកគេនេសារ៉ែតហើយ គេក៏នាំគ្នាចតទូក។
53ครั้นข้ามฟากไปแล้ว เขาจอดเรือที่แคว้นเยนเนซาเรท
54ព្រះអង្គយាងឡើងលើគោកជាមួយសិស្ស ពេលនោះ មនុស្សម្នាស្គាល់ព្រះអង្គភ្លាម។
54เมื่อขึ้นจากเรือแล้ว คนทั้งปวงก็จำพระองค์ได้ทันที
55គេរត់ទៅគ្រប់កន្លែងក្នុងតំបន់ ហើយនាំគ្នាសែងអ្នកជំងឺទៅកន្លែងដែលគេឮថាព្រះអង្គគង់នៅ។
55และเขารีบไปทั่วตลอดแว่นแคว้นล้อมรอบ เริ่มเอาคนเจ็บป่วยใส่แคร่หามมายังที่เขาได้ยินข่าวว่าพระองค์อยู่นั้น
56គ្រប់កន្លែងដែលព្រះយេស៊ូយាងទៅ ទោះបីនៅក្នុងភូមិក្នុងក្រុង ឬ តាមស្រុកស្រែក្ដី គេយកអ្នកជំងឺមកដាក់នៅតាមទីផ្សារ ទូលអង្វរសុំគ្រាន់តែពាល់ជាយព្រះពស្ដ្រព្រះអង្គប៉ុណ្ណោះៗអស់អ្នកដែលពាល់ព្រះអង្គ បានជាសះស្បើយគ្រប់ៗគ្នា។
56แล้วพระองค์เสด็จไปที่ไหนๆ ไม่ว่าในหมู่บ้าน ในตำบล หรือในเมือง เขาก็เอาคนเจ็บป่วยมาวางตามถนน ทูลอ้อนวอนขอพระองค์โปรดให้คนเจ็บป่วยแตะต้องแต่ชายฉลองพระองค์ และผู้ใดได้แตะต้องพระองค์แล้วก็หายป่วยทุกคน