1កាលព្រះយេស៊ូមានព្រះបន្ទូលផ្ដែផ្ដាំសិស្ស ទាំងដប់ពីររូប ចប់សព្វគ្រប់ហើយព្រះអង្គយាងចាកចេញពីទីនោះ ទៅបង្រៀន និង ប្រកាសដំណឹងល្អ ដល់ប្រជាជននៅតាមភូមិនានា។
1ต่อมาเมื่อพระเยซูตรัสสั่งสาวกสิบสองคนของพระองค์เสร็จแล้ว พระองค์ได้เสด็จจากที่นั่นไปเพื่อจะสั่งสอนและประกาศในเมืองต่างๆของเขา
2ពេលនោះ លោកយ៉ូហានជាប់ក្នុងមន្ទីរឃុំឃំាង ហើយឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះគ្រិស្ដ បានធ្វើ។ លោកក៏ចាត់សិស្សអោយទៅទូលសួរព្រះយេស៊ូថា៖
2ฝ่ายยอห์นเมื่อติดอยู่ในเรือนจำได้ยินถึงกิจการของพระคริสต์ จึงได้ใช้สาวกสองคนของท่านไป
3«តើលោកជាព្រះគ្រិស្ដដែលត្រូវយាងមក ឬ មួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។
3ทูลถามพระองค์ว่า "ท่านเป็นผู้ที่จะมานั้นหรือ หรือเราจะต้องคอยหาผู้อื่น"
4ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សទាំងនោះថា៖ «ចូរអ្នករាល់គ្នាទៅជំរាបលោកយ៉ូហាន នូវហេតុការណ៍ដែលអ្នករាល់គ្នាបានឮ និង បានឃើញនេះទៅ
4ฝ่ายพระเยซูตรัสตอบพวกเขาว่า "จงไปแจ้งแก่ยอห์นซึ่งท่านได้ยินและเห็น
5គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។
5คือว่าคนตาบอดก็หายบอด คนง่อยเดินได้ คนโรคเรื้อนหายสะอาด คนหูหนวกได้ยินได้ คนตายแล้วเป็นขึ้นมา และข่าวประเสริฐก็ประกาศแก่คนอนาถา
6អ្នកណាមិនរវាតចិត្ដចេញពីជំនឿដោយសារខ្ញុំ អ្នកនោះពិតជាមានសុភមង្គលហើយ!»។
6บุคคลผู้ใดไม่สะดุดเพราะเรา ผู้นั้นเป็นสุข"
7ពេលពួកសិស្សរបស់លោកយ៉ូហាន ចេញផុតទៅព្រះយេស៊ូមានព្រះបន្ទូលទៅមហាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? រកមើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ?។
7ครั้นสาวกเหล่านั้นไปแล้ว พระเยซูเริ่มตรัสกับคนหมู่นั้นถึงยอห์นว่า "ท่านทั้งหลายได้ออกไปในถิ่นทุรกันดารเพื่อดูอะไร ดูต้นอ้อไหวโดยถูกลมพัดหรือ
8តើអ្នករាល់គ្នាទៅរកមើលអ្វី ? រកមើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង គេរស់នៅក្នុងដំណាក់ស្ដេចឯណោះ!។
8แต่ท่านทั้งหลายออกไปดูอะไร ดูคนนุ่งห่มผ้าเนื้ออ่อนนิ่มหรือ ดูเถิด คนนุ่งห่มผ้าเนื้อนิ่มก็อยู่ในราชวัง
9បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលព្យាការី ម្នាក់ឬ?។ ត្រូវហើយ! ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងព្យាការីទៅទៀត
9แต่ท่านทั้งหลายออกไปดูอะไร ดูศาสดาพยากรณ์หรือ แน่ทีเดียว และเราบอกท่านว่า ท่านนั้นเป็นผู้ประเสริฐยิ่งกว่าศาสดาพยากรณ์เสียอีก
10ដ្បិតក្នុងគម្ពីរ មានចែងអំពីលោកយ៉ូហានថា "យើងចាត់ទូតយើងអោយទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ"។
10คือยอห์นนี่แหละที่ได้เขียนกล่าวถึงว่า `ดูเถิด เราใช้ทูตของเราไปข้างหน้าท่าน ผู้นั้นจะเตรียมทางของท่านไว้ข้างหน้าท่าน'
11ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ គ្មាននរណាមានឋានៈធំជាងលោកយ៉ូហានបាទីស្ដឡើយ។ ប៉ុន្ដែ អ្នកណាតូចជាងគេនៅក្នុងព្រះរាជ្យ នៃស្ថានបរមសុខ អ្នកនោះប្រសើរលើសលោកយ៉ូហានទៅទៀត។
11เราบอกความจริงแก่ท่านทั้งหลายว่า ในบรรดาคนซึ่งเกิดจากผู้หญิงมานั้น ไม่มีผู้ใดใหญ่กว่ายอห์นผู้ให้รับบัพติศมา แต่ว่าผู้ที่ต่ำต้อยที่สุดในอาณาจักรแห่งสวรรค์ก็ยังใหญ่กว่ายอห์นเสียอีก
12តាំងពីជំនាន់លោកយ៉ូហានបាទីស្ដ មកទល់សព្វថ្ងៃ ព្រះរាជ្យនៃស្ថានបរមសុខបានរងនូវអំពើឃោរឃៅហើយមនុស្សឃោរឃៅបាននាំគ្នាប្រើកម្លាំងដណ្ដើមយកព្រះរាជ្យនេះផង។
12และตั้งแต่สมัยยอห์นผู้ให้รับบัพติศมาถึงทุกวันนี้ อาณาจักรแห่งสวรรค์ก็เป็นสิ่งที่คนได้แสวงหาด้วยใจร้อนรน และผู้ที่ใจร้อนรนก็เป็นผู้ที่ชิงเอาได้
13តាំងពីដើម រហូតមកដល់ជំនាន់លោកយ៉ូហាន ព្យាការីទាំងអស់បានថ្លែងទុកអំពីព្រះរាជ្យនេះ ហើយក្នុងក្រឹត្យវិន័យ ក៏មានចែងទុកដែរ។
13เพราะว่าคำของศาสดาพยากรณ์ทั้งหลายและพระราชบัญญัติได้พยากรณ์มาจนถึงยอห์นนี้
14ជឿខ្ញុំចុះ លោកយ៉ូហានហ្នឹងហើយជាព្យាការីអេលីយ៉ាដែលត្រូវមក។
14ถ้าท่านทั้งหลายจะยอมรับให้เป็น ก็ยอห์นนี้แหละเป็นเอลียาห์ซึ่งจะมานั้น
15អ្នកណាឮពាក្យនេះ សុំយកទៅពិចារណាទៅ!
15ใครมีหูจงฟังเถิด
16តើខ្ញុំអាចប្រដូចមនុស្សជំនាន់នេះទៅនឹងជនប្រភេទណា? អ្នកទាំងនោះប្រៀបបានទៅនឹងកូនក្មេងដែលអង្គុយលេងនៅតាមផ្សារ ហើយស្ដីបន្ទោសគ្នាទៅវិញទៅមកថាៈ
16เราจะเปรียบคนยุคนี้เหมือนกับอะไรดี เปรียบเหมือนเด็กนั่งที่กลางตลาดร้องแก่เพื่อน
17"យើងបានផ្លុំខ្លុយ តែពួកឯងពុំព្រមរាំទេ យើងបានស្មូតបទទំនួញ ក៏ពួកឯងពុំព្រមគក់ទ្រូងយំដែរ"។
17กล่าวว่า `พวกฉันได้เป่าปี่ให้พวกเธอ และเธอมิได้เต้นรำ พวกฉันได้พิลาปร่ำไห้แก่พวกเธอ และพวกเธอมิได้ตีอกชกหัว'
18យ៉ាងណាមិញ លោកយ៉ូហានបានមកលោកតមអាហារ តមសុរា តែគេថាលោកមានអារក្សចូល
18ด้วยว่ายอห์นมาก็ไม่ได้กินหรือดื่ม และเขาว่า `มีผีเข้าสิงอยู่'
19រីឯបុត្រមនុស្ស ក៏បានមកដែរ លោកបរិភោគអាហារ និង ពិសាសុរា តែគេថា "មើលចុះ! អ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ និង មនុស្សបាប"។ ប៉ុន្ដែ មនុស្សលោកទទួលស្គាល់ថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ពិតជាល្អត្រឹមត្រូវមែន ដោយគេបានឃើញកិច្ចការដែលព្រះអង្គធ្វើ»។
19ฝ่ายบุตรมนุษย์มาทั้งกินและดื่ม เขาก็ว่า `ดูเถิด นี่เป็นคนกินเติบและดื่มน้ำองุ่นมาก เป็นมิตรสหายกับคนเก็บภาษีและคนบาป' แต่พระปัญญาก็ปรากฏว่าชอบธรรมแล้วโดยผลแห่งพระปัญญานั้น"
20ពេលនោះ ព្រះអង្គចាប់ផ្ដើមស្ដីបន្ទោសអ្នកក្រុងនានាយ៉ាងខ្លាំង ព្រោះគេបានឃើញព្រះអង្គសំដែងការអស្ចារ្យផ្សេងៗក្នុងក្រុងរបស់គេ តែគេពុំព្រមកែប្រែចិត្ដគំនិតសោះ៖
20แล้วพระองค์ก็ทรงตั้งต้นติเตียนเมืองต่างๆที่พระองค์ได้ทรงกระทำการอิทธิฤทธิ์เป็นส่วนมาก เพราะเขามิได้กลับใจเสียใหม่
21« អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និង អ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះកែប្រែចិត្ដគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះ ជាមិនខាន។
21"วิบัติแก่เจ้า เมืองโคราซิน วิบัติแก่เจ้า เมืองเบธไซอิดา เพราะถ้าการอิทธิฤทธิ์ซึ่งได้กระทำท่ามกลางเจ้าได้กระทำในเมืองไทระและเมืองไซดอน คนในเมืองทั้งสองจะได้นุ่งห่มผ้ากระสอบ นั่งบนขี้เถ้า กลับใจเสียใหม่นานมาแล้ว
22ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ូស និង អ្នកក្រុងស៊ីដូនទទួលទោសស្រាលជាងអ្នករាល់គ្នា។
22แต่เราบอกเจ้าว่า ในวันพิพากษา โทษเมืองไทระและเมืองไซดอนจะเบากว่าโทษของเจ้า
23អ្នកក្រុងកាពើណិមអើយ! កុំនឹកស្មានថាអ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ។ ប្រសិនបើអ្នកក្រុងសូដុមបានឃើញការអស្ចារ្យដែលកើតមាន នៅកណ្ដាលចំណោមអ្នករាល់គ្នា ម៉្លេះសមក្រុងសូដុមនៅស្ថិតស្ថេរគង់វង្ស ដរាបមកទល់សព្វថ្ងៃ ជាមិនខាន។
23และฝ่ายเจ้า เมืองคาเปอรนาอุม ซึ่งถูกยกขึ้นเทียมฟ้าแล้ว เจ้าจะต้องลงไปถึงนรกต่างหาก ด้วยว่าการอิทธิฤทธิ์ซึ่งได้กระทำในท่ามกลางเจ้านั้น ถ้าได้กระทำในเมืองโสโดม เมืองนั้นจะได้ตั้งอยู่จนทุกวันนี้
24ហេតុនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុមនឹងទទួលទោសស្រាលជាងអ្នករាល់គ្នា»។
24แต่เราบอกเจ้าว่า ในวันพิพากษา โทษเมืองโสโดมจะเบากว่าโทษของเจ้า"
25នៅពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលឡើងថា៖ «បពិត្រព្រះបិតា ជាអម្ចាស់នៃស្ថានបរមសុខ និង ជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គព្រោះទ្រង់បានសំដែងការទាំងនេះ អោយមនុស្សតូចតាចយល់ តែទ្រង់បានលាក់មិនអោយអ្នកប្រាជ្ញ និង អ្នកចេះដឹងយល់ទេ។
25ขณะนั้นพระเยซูทูลตอบว่า "ข้าแต่พระบิดา ผู้เป็นเจ้าแห่งฟ้าสวรรค์และแผ่นดิน ข้าพระองค์ขอขอบพระคุณพระองค์ ที่พระองค์ได้ทรงปิดบังสิ่งเหล่านี้ไว้จากผู้มีปัญญาและผู้ฉลาด และได้สำแดงให้ผู้น้อยรู้
26មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសំរេចដូច្នេះ។
26ข้าแต่พระบิดา ที่เป็นอย่างนั้นก็เพราะเป็นที่ชอบพระทัยในสายพระเนตรของพระองค์
27ព្រះបិតារបស់ខ្ញុំបានប្រគល់អី្វៗទាំងអស់មកខ្ញុំគ្មានអ្នកណាស្គាល់ព្រះបុត្រា ក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និង អ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសំដែងអោយស្គាល់នោះដែរ»។
27พระบิดาของเราได้ทรงมอบสิ่งสารพัดให้แก่เรา และไม่มีใครรู้จักพระบุตรนอกจากพระบิดา และไม่มีใครรู้จักพระบิดานอกจากพระบุตรและผู้ที่พระบุตรประสงค์จะสำแดงให้รู้
28« អស់អ្នកដែលនឿយហត់ និង មានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងអោយអ្នករាល់គ្នាបានសំរាក។
28บรรดาผู้ทำงานเหน็ดเหนื่อยและแบกภาระหนัก จงมาหาเรา และเราจะให้ท่านทั้งหลายหายเหนื่อยเป็นสุข
29ចូរយកនឹម របស់ខ្ញុំ ដាក់លើអ្នករាល់គ្នាហើយរៀនពីខ្ញុំទៅ អ្នករាល់គ្នាមុខជាបានស្ងប់ចិត្ដមិនខាន ដ្បិតខ្ញុំស្លូត និង មានចិត្ដសុភាព។
29จงเอาแอกของเราแบกไว้ แล้วเรียนจากเรา เพราะว่าเรามีใจอ่อนสุภาพและถ่อมลง และท่านทั้งหลายจะพบที่สงบสุขในใจของตน
30នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។
30ด้วยว่าแอกของเราก็แบกง่าย และภาระของเราก็เบา"