Khmer

Thai King James Version

Matthew

17

1ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំ លោកពេត្រុស លោកយ៉ាកុប និង លោកយ៉ូហាន ជាប្អូន ឡើងទៅលើភ្នំដាច់ឡែកពីគេ។
1ครั้นล่วงไปได้หกวันแล้ว พระเยซูทรงพาเปโตร ยากอบ และยอห์นน้องชายของยากอบ ขึ้นภูเขาสูงแต่ลำพัง
2ពេលនោះព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសិស្ស ទាំងបី គឺព្រះភ័ក្ដ្ររបស់ព្រះអង្គបញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃ ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សដូចពន្លឺ។
2แล้วพระกายของพระองค์ก็เปลี่ยนไปต่อหน้าเขา พระพักตร์ของพระองค์ก็ทอแสงเหมือนแสงอาทิตย์ ฉลองพระองค์ก็ขาวผ่องดุจแสงสว่าง
3សិស្សទាំងបីបានឃើញលោកម៉ូសេ និង ព្យាការី អេលីយ៉ាសន្ទនាជាមួយព្រះយេស៊ូ។
3ดูเถิด โมเสสและเอลียาห์ก็มาปรากฏแก่พวกสาวกเหล่านั้น กำลังเฝ้าสนทนากับพระองค์
4លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអម្ចាស់! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ បើព្រះអង្គសព្វព្រះហឫទ័យ ទូលបង្គំនឹងសង់ជំរកបី គឺមួយសំរាប់ព្រះអង្គ មួយសំរាប់លោកម៉ូសេ និង មួយទៀតសំរាប់ព្យាការីអេលីយ៉ា»។
4ฝ่ายเปโตรทูลพระเยซูว่า "พระองค์เจ้าข้า ซึ่งพวกข้าพระองค์อยู่ที่นี่ก็ดี ถ้าพระองค์ต้องพระประสงค์ พวกข้าพระองค์จะทำพลับพลาสามหลังที่นี่ สำหรับพระองค์หลังหนึ่ง สำหรับโมเสสหลังหนึ่ง สำหรับเอลียาห์หลังหนึ่ง"
5កាលលោកពេត្រុសកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែមានពពក ដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្ដនឹងព្រះអង្គណាស់ចូរស្ដាប់ព្រះអង្គចុះ!»។
5เปโตรทูลยังไม่ทันขาดคำ ดูเถิด ก็บังเกิดมีเมฆสุกใสมาปกคลุมเขาไว้ แล้วดูเถิด มีพระสุรเสียงออกมาจากเมฆนั้นว่า "ท่านผู้นี้เป็นบุตรที่รักของเรา เราชอบใจท่านผู้นี้มาก จงฟังท่านเถิด"
6ពួកសិស្សឮដូច្នោះ ក៏នាំគ្នាក្រាបចុះ អោក់មុខដល់ដី ព្រោះគេភ័យខ្លាចជាខ្លាំង។
6ฝ่ายพวกสาวกเมื่อได้ยินก็ซบหน้ากราบลงกลัวยิ่งนัก
7ព្រះយេស៊ូយាងចូលទៅជិត ដាក់ព្រះហស្ដលើគេ ទាំងមានព្រះបន្ទូលថា៖ «ចូរនាំគ្នាក្រោកឡើង កុំខ្លាចអី!»។
7พระเยซูจึงเสด็จมาถูกต้องเขา แล้วตรัสว่า "จงลุกขึ้นเถิด อย่ากลัวเลย"
8កាលពួកសិស្សងើបមុខឡើង ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ ពុំឃើញមាននរណាទៀតឡើយ។
8เมื่อเขาเงยหน้าดูก็ไม่เห็นผู้ใด เห็นแต่พระเยซูองค์เดียว
9ពេលព្រះអង្គយាងចុះពីលើភ្នំ ជាមួយសិស្ស ទាំងបី ព្រះយេស៊ូហាមប្រាមគេថា៖ «កុំនិយាយប្រាប់នរណា អំពីហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញនេះអោយសោះ ត្រូវចាំរហូតដល់បុត្រមនុស្ស មានជីវិតរស់ឡើងវិញ»។
9ขณะที่ลงมาจากภูเขา พระเยซูตรัสห้ามเหล่าสาวกว่า "นิมิตซึ่งพวกท่านได้เห็นนั้น อย่าบอกเล่าแก่ผู้ใดจนกว่าบุตรมนุษย์จะฟื้นขึ้นมาจากความตาย"
10ពួកសិស្ស ទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យ ចេះតែនិយាយថា ព្យាការីអេលីយ៉ាត្រូវអញ្ជើញមកមុន?»។
10เหล่าสาวกก็ทูลถามพระองค์ว่า "เหตุไฉนพวกธรรมาจารย์จึงว่า เอลียาห์จะต้องมาก่อน"
11ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្យាការីអេលីយ៉ាអញ្ជើញមកមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។
11พระเยซูตรัสตอบเขาว่า "เอลียาห์ต้องมาก่อนจริง และทำให้สิ่งทั้งปวงคืนสู่สภาพเดิม
12ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីយ៉ាបានអញ្ជើញមករួចហើយតែពួកគេមិនព្រមទទួលស្គាល់លោកទេ មិនតែប៉ុណ្ណោះសោត គេថែមទាំងបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្ដរបស់គេទៀតផង។ បុត្រមនុស្សក៏នឹងត្រូវគេធ្វើបាបដូច្នោះដែរ»។
12แต่เราบอกแก่ท่านทั้งหลายว่า เอลียาห์นั้นได้มาแล้ว และเขาหารู้จักท่านไม่ แต่เขาใคร่ทำแก่ท่านอย่างไร เขาก็ได้กระทำแล้ว ส่วนบุตรมนุษย์จะต้องทนทุกข์จากเขาเช่นเดียวกัน"
13ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គមានព្រះបន្ទូលអំពីលោកយ៉ូហានបាទីស្ដ ។
13แล้วเหล่าสาวกจึงเข้าใจว่าพระองค์ได้ตรัสแก่เขาเล็งถึงยอห์นผู้ให้รับบัพติศมา
14កាលព្រះយេស៊ូ និង សិស្ស ទាំងបីរូប មកដល់កន្លែងដែលបណ្ដាជននៅជុំគ្នា មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ។ គាត់លុតជង្គង់ចុះ
14ครั้นพระเยซูกับเหล่าสาวกมาถึงฝูงชนแล้ว มีชายคนหนึ่งมาหาพระองค์คุกเข่าลงทูลว่า
15ទូលថា៖ «លោកម្ចាស់អើយ សូមលោកអាណិតមេត្ដាកូនប្រុសរបស់ខ្ញុំប្របាទផង វាឆ្កួតជ្រូក បណ្ដាលអោយវាឈឺចុកចាប់ខ្លាំងណាស់ វាដួលទៅក្នុងភ្លើង និង ធ្លាក់ទឹក ជាញឹកញាប់។
15"พระองค์เจ้าข้า ขอทรงพระเมตตาแก่บุตรชายของข้าพระองค์ ด้วยว่าเขาเป็นโรคลมบ้าหมู มีความทุกข์เวทนามาก เคยตกไฟตกน้ำบ่อยๆ
16ខ្ញុំប្របាទបាននាំវាមកជួបសិស្សរបស់លោកដែរ តែគេពុំអាចមើលវាអោយជាបានទេ»។
16ข้าพระองค์ได้พาเขามาหาพวกสาวกของพระองค์ แต่พวกสาวกนั้นรักษาเขาให้หายไม่ได้"
17ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវអោយខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត! ចូរនាំក្មេងនោះមកអោយខ្ញុំ»។
17พระเยซูตรัสตอบว่า "โอ คนในยุคที่ขาดความเชื่อและมีทิฐิชั่ว เราจะต้องอยู่กับท่านทั้งหลายนานเท่าใด เราจะต้องอดทนเพราะท่านไปถึงไหน จงพาเด็กนั้นมาหาเราที่นี่เถิด"
18បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលគំរាមអារក្សអារក្សក៏ចេញ ហើយក្មេងនោះបានជា តាំងពីពេលនោះមក។
18พระเยซูจึงตรัสสำทับผีนั้น มันก็ออกจากเขา ทันใดนั้นเด็กก็หายเป็นปกติ
19ពេលនោះ ពួកសិស្សចូលមកគាល់ព្រះយេស៊ូដាច់ឡែកពីគេ ទូលថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញអារក្សនោះបាន?»។
19ภายหลังเหล่าสาวกมาหาพระเยซูเป็นส่วนตัวทูลถามว่า "เหตุไฉนพวกข้าพระองค์ขับผีนั้นออกไม่ได้"
20ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត អ្នករាល់គ្នានឹងបញ្ជាទៅភ្នំនោះថា "ចូរចេញពីនេះ ទៅនៅកន្លែងផ្សេងទៅ!" ភ្នំមុខជាធ្វើតាមពាក្យអ្នករាល់គ្នាមិនខាន ដ្បិតគ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ។ [
20พระเยซูตรัสตอบเขาว่า "เพราะเหตุพวกท่านไม่มีความเชื่อ ด้วยเราบอกความจริงแก่ท่านทั้งหลายว่า ถ้าท่านมีความเชื่อเท่าเมล็ดพันธุ์ผักกาดเมล็ดหนึ่ง ท่านจะสั่งภูเขานี้ว่า `จงเลื่อนจากที่นี่ไปที่โน่น' มันก็จะเลื่อน สิ่งหนึ่งสิ่งใดซึ่งท่านทำไม่ได้จะไม่มีเลย
21គេអាចដេញអារក្សប្រភេទនេះអោយចេញបាន លុះត្រាតែអធិស្ឋាន និង តមអាហារ»]។
21แต่ผีชนิดนี้ไม่เคยถูกขับออก เว้นไว้โดยการอธิษฐานและการอดอาหาร"
22កាលពួកសិស្ស នៅជុំគ្នាក្នុងស្រុកកាលីឡេ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន។
22ครั้นพระองค์กับเหล่าสาวกอาศัยอยู่ในแคว้นกาลิลี พระเยซูจึงตรัสกับเขาว่า "บุตรมนุษย์จะต้องถูกทรยศไว้ในมือของคนทั้งหลาย
23គេនឹងសម្លាប់លោក ប៉ុន្ដែ នៅថ្ងៃទីបីលោកនឹងមានជីវិតរស់ឡើងវិញ»។ ឮដូច្នោះ ពួកសិស្ស ព្រួយចិត្ដជាខ្លាំង។
23และเขาทั้งหลายจะประหารชีวิตท่านเสีย ในวันที่สามท่านจะกลับฟื้นขึ้นมาใหม่" พวกสาวกก็พากันเป็นทุกข์ยิ่งนัก
24លុះព្រះយេស៊ូយាងមកដល់ក្រុងកាពើណិម ជាមួយពួកសិស្ស អ្នកហូតពន្ធសំរាប់ព្រះវិហារ នាំគ្នាចូលមករកលោកពេត្រុស ហើយសួរថា៖ «លោកគ្រូរបស់អ្នកបង់ពន្ធសំរាប់ព្រះវិហារឬទេ?»។
24เมื่อพระองค์กับเหล่าสาวกมาถึงเมืองคาเปอรนาอุมแล้ว ผู้เก็บค่าบำรุงพระวิหารมาหาเปโตรถามว่า "อาจารย์ของท่านไม่เสียค่าบำรุงพระวิหารหรือ"
25លោកតបវិញថា៖ «បាទ! លោកបង់!»។ កាលលោកពេត្រុសទៅដល់ផ្ទះ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់មុនថា៖ «ស៊ីម៉ូន! តាមយោបល់អ្នក ស្ដេចនៅផែនដីនេះទារពន្ធអាករពីនរណា? ពីបុត្ររបស់ស្ដេច ឬពីអ្នកផ្សេង?»។
25เปโตรตอบว่า "เสีย" เมื่อเปโตรเข้าไปในเรือน พระเยซูตรัสกับเขาก่อนว่า "ซีโมนเอ๋ย ท่านเห็นอย่างไร กษัตริย์ของแผ่นดินโลกเคยเก็บส่วยและภาษีจากผู้ใด จากโอรสหรือจากผู้อื่น"
26លោកទូលថា៖ «ពីអ្នកផ្សេង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មែន បើដូច្នេះ បុត្ររបស់ស្ដេចមិនត្រូវបង់ពន្ធឡើយ
26เปโตรทูลตอบพระองค์ว่า "เคยเก็บจากผู้อื่น" พระเยซูจึงตรัสกับเขาว่า "ถ้าเช่นนั้นโอรสก็ไม่ต้องเสีย
27ប៉ុន្ដែ ដើម្បីកុំអោយអ្នកទាំងនោះទាស់ចិត្ត ចូរទៅស្ទូចត្រីសមុទ្រ ហើយយកត្រីដែលស្ទូចបានមុនគេ មកបើកមាត់ អ្នកនឹងឃើញកាក់មួយចូរយកកាក់នោះទៅបង់ពន្ធអោយខ្ញុំ និង អោយអ្នកចុះ!»។
27แต่เพื่อมิให้เขาเข้าใจผิด ท่านจงไปตกเบ็ดที่ทะเล เมื่อได้ปลาตัวแรกขึ้นมาก็ให้เปิดปากมัน แล้วจะพบเงินแผ่นหนึ่ง จงเอาเงินนั้นไปชำระค่าบำรุงพระวิหารสำหรับเรากับท่านเถิด"