1ព្រះយេស៊ូប្រសូតនៅភូមិបេថេ្លហិមក្នុងស្រុកយូដា នារជ្ជកាលព្រះបាទហេរ៉ូដ។ មានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើតមកដល់ក្រុងយេរូសាឡឹម
1ครั้นพระเยซูได้ทรงบังเกิดที่บ้านเบธเลเฮมแคว้นยูเดียในรัชกาลของกษัตริย์เฮโรด ดูเถิด มีพวกนักปราชญ์จากทิศตะวันออกมายังกรุงเยรูซาเล็ม
2សួរថា៖ «ព្រះមហាក្សត្ររបស់ជនជាតិយូដា ដែលទើបនឹងប្រសូតគង់នៅឯណា? យើងខ្ញុំបានឃើញផ្កាយរបស់ព្រះអង្គរះនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយបង្គំព្រះអង្គ»។
2ถามว่า "กุมารที่บังเกิดมาเป็นกษัตริย์ของชนชาติยิวนั้นอยู่ที่ไหน เราได้เห็นดาวของท่านปรากฏขึ้นในทิศตะวันออก เราจึงมาหวังจะนมัสการท่าน"
3កាលព្រះបាទហេរ៉ូដឮដំណឹងនេះ ទ្រង់រន្ធត់ព្រះហឫទ័យយ៉ាងខ្លាំង ហើយអ្នកក្រុងយេរូសាឡឹមទាំងអស់ ក៏រន្ធត់ចិត្ដជាមួយព្រះអង្គដែរ។
3ครั้นกษัตริย์เฮโรดได้ยินดังนั้นแล้ว ท่านก็วุ่นวายพระทัย ทั้งชาวกรุงเยรูซาเล็มก็พลอยวุ่นวายใจไปกับท่านด้วย
4ព្រះរាជាត្រាស់ហៅពួកនាយកបូជាចារ្យ និង ពួកអាចារ្យ ទាំងប៉ុន្មានរបស់ប្រជាជនមក ដើម្បីសួរគេពីទីកន្លែងដែលព្រះគ្រិស្ដ ត្រូវប្រសូត។
4แล้วท่านให้ประชุมบรรดาปุโรหิตใหญ่กับพวกธรรมาจารย์ของประชาชน ตรัสถามเขาว่า ผู้เป็นพระคริสต์นั้นจะบังเกิดแห่งใด
5គេទូលស្ដេចថាព្រះគ្រិស្ដត្រូវប្រសូតនៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ដ្បិតមានសេចក្ដីចែងទុកមកតាមរយៈព្យាការី ថា៖
5เขาทูลท่านว่า "ที่บ้านเบธเลเฮมแคว้นยูเดีย เพราะว่าศาสดาพยากรณ์ได้เขียนไว้ดังนี้ว่า
6«ភូមិបេថ្លេហិមជាដែនដីយូដាអើយ! ក្នុងបណ្ដាក្រុងសំខាន់ៗនៃស្រុកយូដា អ្នកមិនមែនតូចជាងគេទេ ដ្បិតនឹងមានមេដឹកនាំមួយរូបកើតចេញពីអ្នក លោកនឹងថែរក្សាជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង»។
6`บ้านเบธเลเฮมในแผ่นดินยูเดีย จะเป็นบ้านเล็กน้อยที่สุดท่ามกลางบรรดาผู้ครองของยูเดียก็หามิได้ เพราะว่าเจ้านายคนหนึ่งจะออกมาจากท่าน ผู้ซึ่งจะครอบครองอิสราเอลชนชาติของเรา'"
7ពេលនោះ ព្រះបាទហេរ៉ូដហៅពួកហោរាចារ្យមកជាសម្ងាត់ សួរបញ្ជាក់អំពីពេលដែលផ្កាយរះឡើង។
7แล้วเฮโรดจึงเชิญพวกนักปราชญ์เข้ามาเป็นการลับ ถามเขาได้ความถ้วนถี่ถึงเวลาที่ดาวนั้นได้ปรากฏขึ้น
8បន្ទាប់មក ទ្រង់ចាត់ហោរាចារ្យទាំងនោះអោយទៅភូមិបេថ្លេហិម ដោយមានរាជឱង្ការថា៖ «សុំអស់លោកនាំគ្នាទៅចុះ ហើយស៊ើបសួរដំណឹងអំពីព្រះឱរសនោះអោយបានច្បាស់លាស់។ កាលបើបានឃើញហើយ ចូរមកប្រាប់យើងវិញផង ដើម្បីអោយយើងបានទៅថ្វាយបង្គំព្រះអង្គដែរ»។
8และท่านได้ให้พวกนักปราชญ์ไปยังบ้านเบธเลเฮมสั่งว่า "จงไปค้นหากุมารนั้นอย่างถี่ถ้วนกันเถิด เมื่อพบแล้วจงกลับมาแจ้งแก่เรา เพื่อเราจะได้ไปนมัสการท่านด้วย"
9ក្រោយពីបានទទួលរាជឱង្ការហើយគេក៏នាំគ្នាចេញទៅ។ ពេលនោះ ផ្កាយដែលគេបានឃើញនៅទិសខាងកើត នាំមុខគេ រហូតដល់កន្លែងដែលព្រះឱរសគង់ ទើបឈប់។
9ครั้นพวกเขาได้ฟังกษัตริย์แล้ว เขาก็ได้ลาไป และดูเถิด ดาวซึ่งเขาได้เห็นในทิศตะวันออกนั้นก็ได้นำหน้าเขาไป จนมาหยุดอยู่เหนือสถานที่ที่กุมารอยู่นั้น
10កាលហោរាចារ្យទាំងនោះឃើញផ្កាយ គេសប្បាយចិត្ដពន់ប្រមាណ
10เมื่อพวกนักปราชญ์ได้เห็นดาวนั้นแล้ว เขาก็มีความชื่นชมยินดียิ่งนัก
11គេចូលទៅក្នុងផ្ទះ ឃើញព្រះឱរសគង់នៅជាមួយនាងម៉ារីជាមាតា គេក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ រួចបើកហិបយកទ្រព្យរបស់ខ្លួន គឺមាស គ្រឿងក្រអូប និង ជ័រល្វីងទេស មកថ្វាយព្រះអង្គ។
11ครั้นพวกเขาเข้าไปในเรือนก็พบกุมารกับนางมารีย์มารดา จึงกราบถวายนมัสการกุมารนั้น แล้วเปิดหีบหยิบทรัพย์ของเขาออกมาถวายแก่กุมารเป็นเครื่องบรรณาการ คือ ทองคำ กำยาน และมดยอบ
12បន្ទាប់មក គេវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀតដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់គេ ក្នុងសុបិននិមិត្ដមិនអោយវិលទៅគាល់ព្រះបាទហេរ៉ូដវិញឡើយ។
12และพวกนักปราชญ์ได้ยินคำเตือนจากพระเจ้าในความฝัน มิให้กลับไปเฝ้าเฮโรด เขาจึงกลับไปยังบ้านเมืองของตนทางอื่น
13កាលពួកហោរាចារ្យចាកចេញផុតទៅ ទេវតា របស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែប ក្នុងសុបិននិមិត្ដថា៖ «ចូរក្រោកឡើង នាំព្រះឱរស និង មាតារបស់ព្រះអង្គ រត់ទៅស្រុកអេស៊ីបទៅ។ ចូរស្នាក់នៅស្រុកនោះ រហូតដល់យើងប្រាប់អោយវិលត្រឡប់មកវិញ សឹមមក ដ្បិតស្ដេចហេរ៉ូដរកធ្វើគុតព្រះឱរស»។
13ครั้นเขาไปแล้ว ดูเถิด ทูตสวรรค์ขององค์พระผู้เป็นเจ้าได้มาปรากฏแก่โยเซฟในความฝันแล้วบอกว่า "จงลุกขึ้นพากุมารกับมารดาหนีไปประเทศอียิปต์ และคอยอยู่ที่นั่นจนกว่าเราจะบอกเจ้า เพราะว่าเฮโรดจะแสวงหากุมารเพื่อจะประหารชีวิตเสีย"
14លោកយ៉ូសែបក្រោកឡើង នាំព្រះឱរស និង មាតារបស់ព្រះអង្គ រត់ភៀសខ្លួនទៅស្រុកអេស៊ីបទាំងយប់។
14ในเวลากลางคืนโยเซฟจึงลุกขึ้นพากุมารกับมารดาไปยังประเทศอียิปต์
15គាត់ស្នាក់នៅទីនោះរហូតដល់ព្រះបាទហេរ៉ូដសោយទិវង្គត ដើម្បីអោយបានស្របនឹងសេចក្ដី ដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីថា៖ «យើងបានហៅបុត្រយើងចេញពីស្រុកអេស៊ីបមក»។
15และได้อยู่ที่นั่นจนเฮโรดสิ้นพระชนม์ ทั้งนี้เกิดขึ้นเพื่อจะให้สำเร็จตามพระวจนะขององค์พระผู้เป็นเจ้าซึ่งได้ตรัสไว้โดยศาสดาพยากรณ์ว่า `เราได้เรียกบุตรชายของเราออกมาจากประเทศอียิปต์'
16ព្រះបាទហេរ៉ូដយល់ថាពួកហោរាចារ្យបានបំបាក់មុខព្រះអង្គ ស្ដេចទ្រង់ព្រះពិរោធក្រៃលែង ហើយចេញបញ្ជាអោយគេសម្លាប់ក្មេងប្រុសៗទាំងអស់ ដែលមានអាយុពីពីរខួបចុះមក នៅភូមិបេថ្លេហិម និង ភូមិជិតខាង គឺគិតចាប់តាំងពីពេលកំណត់ដែលផ្កាយត្រូវរះ ដូចទ្រង់បានសួរបញ្ជាក់ពួកហោរាចារ្យ។
16ครั้นเฮโรดเห็นว่าพวกนักปราชญ์หลอกท่าน ก็กริ้วโกรธยิ่งนัก จึงใช้คนไปฆ่าเด็กทั้งหมดในบ้านเบธเลเฮมและที่ใกล้เคียงทั้งสิ้น ตั้งแต่อายุสองขวบลงมา ซึ่งพอดีกับเวลาที่ท่านได้ถามพวกนักปราชญ์อย่างถ้วนถี่นั้น
17ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការី យេរេមាថា៖
17ครั้งนั้นก็สำเร็จตามพระวจนะที่ตรัสโดยเยเรมีย์ศาสดาพยากรณ์ว่า
18«មានសំឡេងមួយលាន់ឮពីភូមិរ៉ាម៉ាមក ជាទំនួញសោកសៅ គឺនាងរ៉ាជែលយំសោកអាណិតកូន នាងមិនព្រមអោយនរណាសំរាលទុក្ខឡើយ ព្រោះកូននាងបាត់បង់ជីវិតអស់ទៅហើយ»។
18`ได้ยินเสียงในหมู่บ้านรามาห์ เป็นเสียงโอดครวญและร้องไห้และร่ำไห้เป็นอันมาก คือนางราเชลร้องไห้เพราะบุตรทั้งหลายของตน นางไม่รับฟังคำเล้าโลม เพราะว่าบุตรทั้งหลายนั้นไม่มีแล้ว'
19កាលព្រះបាទហេរ៉ូដសោយទិវង្គតផុតទៅ ទេវតា របស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែបនៅ ស្រុកអេស៊ីបក្នុងសុបិននិមិត្ដថា៖
19ครั้นเฮโรดสิ้นพระชนม์แล้ว ดูเถิด ทูตสวรรค์องค์หนึ่งขององค์พระผู้เป็นเจ้า มาปรากฏในความฝันแก่โยเซฟที่ประเทศอียิปต์
20«ចូរក្រោកឡើង នាំព្រះកុមារ និង មាតារបស់ព្រះអង្គវិលត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតពួកអ្នកដែលប៉ុនប៉ងធ្វើគុតព្រះកុមារស្លាប់បាត់អស់ទៅហើយ»។
20สั่งว่า "จงลุกขึ้นพากุมารกับมารดามายังแผ่นดินอิสราเอล เพราะคนเหล่านั้นที่แสวงหาชีวิตของกุมารนั้นตายแล้ว"
21លោកយ៉ូសែបក្រោកឡើង នាំព្រះកុមារ និង មាតារបស់ព្រះអង្គវិលត្រឡប់មកស្រុកអ៊ីស្រាអែលវិញ។
21โยเซฟจึงลุกขึ้นพากุมารกับมารดามายังแผ่นดินอิสราเอล
22ប៉ុន្ដែ កាលលោកដឹងថា ព្រះបាទអើខេឡោសឡើងគ្រងរាជ្យនៅស្រុកយូដា ស្នងព្រះបាទហេរ៉ូដជាព្រះបិតា លោកខ្លាចមិនហ៊ានទៅស្រុកនោះទេ លោកភៀសខ្លួនទៅស្រុកកាលីឡេ ដោយព្រះជាម្ចាស់មានព្រះបន្ទូលអោយដឹង ក្នុងសុបិននិមិត្ដ។
22แต่เมื่อได้ยินว่า อารเคลาอัสครอบครองแคว้นยูเดียแทนเฮโรดผู้เป็นบิดา จะไปที่นั่นก็กลัว และเมื่อได้ทราบคำเตือนจากพระเจ้าในความฝัน จึงเลยไปยังแคว้นกาลิลี
23លោកតាំងទីលំនៅក្នុងភូមិមួយឈ្មោះណាសារ៉ែត ដើម្បីអោយស្របតាមសេចក្ដីដែលពួកព្យាការី បានថ្លែងទុកថា ៖ «គេនឹងហៅព្រះអង្គថាជាអ្នកភូមិណាសារ៉ែត»។
23ไปอาศัยในเมืองหนึ่งชื่อนาซาเร็ธ เพื่อจะสำเร็จตามพระวจนะซึ่งตรัสโดยพวกศาสดาพยากรณ์ว่า `เขาจะเรียกท่านว่าชาวนาซาเร็ธ'