1ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូល ទៅកាន់មហាជន និង ពួកសិស្ស ថា៖
1ครั้งนั้นพระเยซูตรัสกับฝูงชนและพวกสาวกของพระองค์
2«ពួកអាចារ្យ និង ពួកផារីស៊ី មានភារកិច្ចបង្រៀនគម្ពីរវិន័យរបស់លោកម៉ូសេ ។
2ว่า "พวกธรรมาจารย์กับพวกฟาริสีนั่งบนที่นั่งของโมเสส
3អ្វីៗដែលគេបង្រៀនអ្នករាល់គ្នា ចូរស្ដាប់ ហើយយកទៅប្រតិបត្ដិតាមទៅតែកុំយកតំរាប់តាមអំពើដែលគេប្រព្រឹត្ដឡើយ ដ្បិតគេមិនប្រតិបត្ដិតាមសេចក្ដីដែលគេបង្រៀននោះទេ។
3เหตุฉะนั้นทุกสิ่งซึ่งเขาสั่งสอนพวกท่าน จงถือประพฤติตาม เว้นแต่การประพฤติของเขา อย่าได้ทำตามเลย เพราะเขาเป็นแต่ผู้สั่งสอน แต่เขาเองหาทำตามไม่
4អ្នកទាំងនោះ បានបង្កើតវិន័យយ៉ាងតឹងរ៉ឹង យកមកផ្ទុកលើមនុស្ស ហើយមិនជួយសំរាលបន្ទុកនោះទេ សូម្បីតែបន្ដិចបន្ដួចក៏មិនជួយផង។
4ด้วยเขาเอาของหนักและแบกยากวางบนบ่ามนุษย์ ส่วนเขาเองแม้แต่นิ้วเดียวก็ไม่จับต้องเลย
5គេធ្វើកិច្ចការផ្សេងៗ ដើម្បីអោយមនុស្សម្នាកោតសរសើរ គឺគេធ្វើក្លាក់ កាន់តែធំឡើងៗ និង ធ្វើខ្សែរំយោល នៅជាយអាវកាន់តែវែងទៅៗ។
5การกระทำของเขาเป็นการอวดเท่านั้น เขาใช้กลักพระบัญญัติอย่างใหญ่ สวมเสื้อที่มีพู่ห้อยอันยาว
6ពួកគេចូលចិត្ដកន្លែងកិត្ដិយសក្នុងពិធីជប់លៀង ហើយរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ ។
6เขาชอบที่อันมีเกียรติในการเลี้ยงและที่นั่งตำแหน่งสูงในธรรมศาลา
7ពួកនេះចូលចិត្ដអោយគេអោនកាយគោរព នៅតាមផ្សារ និង អោយគេហៅខ្លួនថា "ព្រះគ្រូ"។
7กับชอบรับการคำนับที่กลางตลาด และชอบให้คนเรียกเขาว่า `รับบี รับบี'
8រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេអោយហៅខ្លួនថា "ព្រះគ្រូ" សោះឡើយ ដ្បិតអ្នករាល់គ្នាមាន "ព្រះគ្រូ" តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។
8ท่านทั้งหลายอย่าให้ใครเรียกท่านว่า `รับบี' ด้วยท่านมีพระอาจารย์แต่ผู้เดียวคือพระคริสต์ และท่านทั้งหลายเป็นพี่น้องกันทั้งหมด
9កុំហៅនរណាម្នាក់នៅលើផែនដីនេះថា "ព្រះបិតា" អោយសោះ ដ្បិតអ្នករាល់គ្នាមាន"ព្រះបិតា"តែមួយគត់ ដែលគង់នៅស្ថានបរមសុខ។
9และอย่าเรียกผู้ใดในโลกว่าเป็นบิดา เพราะท่านมีพระบิดาแต่ผู้เดียว คือผู้ที่ทรงสถิตในสวรรค์
10កុំអោយគេហៅអ្នករាល់គ្នាថា "មគ្គុទេសក៍"ឡើយ ដ្បិតមានតែព្រះគ្រិស្ដមួយព្រះអង្គប៉ុណ្ណោះ ដែលជាមគ្គុទេសក៍របស់អ្នករាល់គ្នា។
10อย่าให้ผู้ใดเรียกท่านว่า `นาย' ด้วยว่านายของท่านมีแต่ผู้เดียวคือพระคริสต์
11ក្នុងចំណោមអ្នករាល់គ្នា អ្នកណាមានឋានៈធំជាងគេ ត្រូវអោយអ្នកនោះបំរើអ្នករាល់គ្នា។
11ผู้ใดที่เป็นใหญ่ที่สุดในพวกท่าน ผู้นั้นจะเป็นผู้รับใช้ท่านทั้งหลาย
12អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ។
12ผู้ใดจะยกตัวขึ้น ผู้นั้นจะต้องถูกเหยียดลง ผู้ใดถ่อมตัวลง ผู้นั้นจะได้รับการยกขึ้น
13នែ៎! ពួកអាចារ្យ និង ពួកផារីស៊ី ដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបិទទ្វារ មិនអោយមនុស្សចូលទៅក្នុងព្រះរាជ្យ នៃស្ថានបរមសុខ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងរារាំងអ្នកដែលចង់ចូលមិនអោយគេចូលទៀតផង។
13วิบัติแก่เจ้า พวกธรรมาจารย์และพวกฟาริสี คนหน้าซื่อใจคด เพราะพวกเจ้าปิดประตูอาณาจักรแห่งสวรรค์ไว้จากมนุษย์ พวกเจ้าเองก็ไม่เข้าไป และเมื่อคนอื่นจะเข้าไป พวกเจ้าก็ขัดขวางไว้
14[ពួកអាចារ្យ និង ពួកផារីស៊ី ដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាឆបោកយកទ្រព្យសម្បត្ដិរបស់ស្ដ្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវទទួលទោសយ៉ាងធ្ងន់មិនខាន ]។
14วิบัติแก่เจ้า พวกธรรมาจารย์และพวกฟาริสี คนหน้าซื่อใจคด ด้วยพวกเจ้าริบเอาเรือนของหญิงม่าย และแสร้งอธิษฐานเสียยืดยาว เพราะฉะนั้นพวกเจ้าจะต้องมีโทษมากยิ่งขึ้น
15ពួកអាចារ្យ និង ពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវទឹក និង តាមផ្លូវគោក ស្វែងរកបញ្ចុះបញ្ចូលគេ អោយចូលសាសនារបស់អ្នករាល់គ្នា យ៉ាងហោចណាស់អោយបានមនុស្សម្នាក់ដែរ។ លុះគេចូលសាសនាហើយ អ្នករាល់គ្នាធ្វើអោយគេរឹតតែអាក្រក់ជួជាតិជាងអ្នករាល់គ្នាមួយទ្វេជាពីរ។
15วิบัติแก่เจ้า พวกธรรมาจารย์และพวกฟาริสี คนหน้าซื่อใจคด ด้วยพวกเจ้าเที่ยวไปตามทางทะเลและทางบกทั่วไปเพื่อจะได้แม้แต่คนเดียวเข้าจารีต เมื่อได้แล้วก็ทำให้เขาเป็นลูกแห่งนรกยิ่งกว่าเจ้าเองถึงสองเท่า
16ពួកអ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នានិយាយថា"បើអ្នកណាស្បថដោយយកព្រះវិហារ ធ្វើជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកមាសរបស់ព្រះវិហារធ្វើជាសាក្សី ទើបយកជាការបាន"។
16วิบัติแก่เจ้า คนนำทางตาบอด เจ้าสอนว่า `ผู้ใดจะปฏิญาณอ้างพระวิหาร คำปฏิญาณนั้นไม่ผูกมัด แต่ผู้ใดจะปฏิญาณอ้างทองคำของพระวิหาร ผู้นั้นจะต้องกระทำตามคำปฏิญาณ'
17មនុស្សលេលា កង្វាក់អើយ! មាស និង ព្រះវិហារដែលធ្វើអោយមាសទៅជាវត្ថុពិសិដ្ឋ តើមួយណាសំខាន់ជាង?។
17โอ คนโฉดเขลาตาบอด สิ่งไหนจะสำคัญกว่า ทองคำหรือพระวิหารซึ่งกระทำให้ทองคำนั้นศักดิ์สิทธิ์
18អ្នករាល់គ្នានិយាយទៀតថា "អ្នកណាស្បថ ដោយយកអាសនៈធ្វើជាសាក្សី ពាក្យសម្បថនោះ យកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកតង្វាយលើអាសនៈធ្វើជាសាក្សី ទើបយកជាការបាន"។
18และว่า `ผู้ใดจะปฏิญาณอ้างแท่นบูชา คำปฏิญาณนั้นไม่ผูกมัด แต่ผู้ใดจะปฏิญาณอ้างเครื่องตั้งถวายบนแท่นบูชานั้น ผู้นั้นต้องกระทำตามคำปฏิญาณ'
19មនុស្សកង្វាក់អើយ! តង្វាយដែលគេថ្វាយលើអាសនៈ និង អាសនៈដែលធ្វើអោយតង្វាយទៅជាតង្វាយពិសិដ្ឋ តើមួយណាសំខាន់ជាង?។
19โอ คนโฉดเขลาตาบอด สิ่งใดจะสำคัญกว่า เครื่องตั้งถวายหรือแท่นบูชาที่กระทำให้เครื่องตั้งถวายนั้นศักดิ์สิทธิ์
20ដូច្នេះអ្នកណាស្បថ ដោយយកអាសនៈជាសាក្សី អ្នកនោះមានទាំងអាសនៈ មានទាំងអ្វីៗនៅលើអាសនៈជាសាក្សីមែន។
20เหตุฉะนี้ ผู้ใดจะปฏิญาณอ้างแท่นบูชา ก็ปฏิญาณอ้างแท่นบูชาและสิ่งสารพัดซึ่งอยู่บนแท่นบูชานั้น
21អ្នកណាស្បថដោយយកព្រះវិហារជាសាក្សី អ្នកនោះមានទាំងព្រះវិហារ មានទាំងព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះវិហារ ជាសាក្សីដែរ។
21ผู้ใดจะปฏิญาณอ้างพระวิหาร ก็ปฏิญาณอ้างพระวิหารและอ้างพระองค์ผู้ทรงสถิตในพระวิหารนั้น
22អ្នកណាស្បថដោយយកស្ថានបរមសុខជាសាក្សី អ្នកនោះមានទាំងបល្ល័ង្ករបស់ព្រះជាម្ចាស់ មានទាំងព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្កជាសាក្សី។
22ผู้ใดจะปฏิญาณอ้างสวรรค์ ก็ปฏิญาณอ้างพระที่นั่งของพระเจ้าและอ้างพระองค์ผู้ประทับบนพระที่นั่งนั้น
23ពួកអាចារ្យ និង ពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរនាងវង និង ម្អមមួយភាគដប់មកថ្វាយព្រះជាម្ចាស់ ប៉ុន្ដែ អ្នករាល់គ្នាលះបង់ក្រឹត្យវិន័យ សំខាន់ៗចោល មានសេចក្ដីសុចរិត មេត្ដាករុណាធម៌ និង ជំនឿស្មោះត្រង់ ជាដើម។ វិន័យទាំងប៉ុន្មានប្រការនេះហើយ ដែលអ្នករាល់គ្នាត្រូវប្រតិបត្ដិតាមដោយឥតលះបង់ចោលប្រការឯទៀតៗ។
23วิบัติแก่เจ้า พวกธรรมาจารย์และพวกฟาริสี คนหน้าซื่อใจคด ด้วยพวกเจ้าถวายสิบชักหนึ่งของสะระแหน่ ยี่หร่าและขมิ้น ส่วนข้อสำคัญแห่งพระราชบัญญัติ คือการพิพากษา ความเมตตาและความเชื่อนั้นได้ละเว้นเสีย สิ่งเหล่านั้นพวกเจ้าควรได้กระทำอยู่แล้ว แต่สิ่งอื่นนั้นไม่ควรละเว้นด้วย
24អ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រងយកមូសចេញពីទឹកផឹក តែអ្នករាល់គ្នាលេបដំរីមួយទាំងមូលទៅវិញ!។
24โอ คนนำทางตาบอด เจ้ากรองลูกน้ำออก แต่กลืนตัวอูฐเข้าไป
25ពួកអាចារ្យ និង ពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាសំអាតពែង និង ចាន តែខាងក្រៅប៉ុណ្ណោះ ប៉ុន្ដែ ផ្នែកខាងក្នុងពោរពេញទៅដោយផលដែលកើតមកពីការកេងប្រវ័ញ្ច និង ការលោភលន់។
25วิบัติแก่เจ้า พวกธรรมาจารย์และพวกฟาริสี คนหน้าซื่อใจคด ด้วยเจ้าขัดชำระถ้วยชามแต่ภายนอก ส่วนภายในถ้วยชามนั้นเต็มด้วยโจรกรรมและการมัวเมากิเลส
26ពួកផារីស៊ីដ៏កង្វាក់អើយ! ចូរសំអាតផ្នែកខាងក្នុងពែងជាមុនសិន ទើបអ្វីៗនៅខាងក្រៅបានស្អាតបរិសុទ្ធ ដែរ។
26โอ พวกฟาริสีตาบอด จงชำระถ้วยชามภายในเสียก่อน เพื่อข้างนอกจะได้สะอาดด้วย
27ពួកអាចារ្យ និង ពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរ ដែលគេលាបកំបោរស មើលពីក្រៅឃើញហាក់ដូចជាស្អាត តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសព និង ធាតុរលួយសព្វបែបយ៉ាង។
27วิบัติแก่เจ้า พวกธรรมาจารย์และพวกฟาริสี คนหน้าซื่อใจคด เพราะว่าเจ้าเป็นเหมือนอุโมงค์ฝังศพซึ่งฉาบด้วยปูนขาว ข้างนอกดูงดงาม แต่ข้างในเต็มไปด้วยกระดูกคนตายและสารพัดโสโครก
28អ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាសំដែងឫកពារខាងក្រៅអោយមនុស្សម្នាឃើញថា អ្នករាល់គ្នាសុចរិតតែចិត្ដអ្នករាល់គ្នាពោរពេញដោយគំនិតលាក់ពុត និង គំនិតទុច្ចរិតទៅវិញ។
28เจ้าทั้งหลายก็เป็นอย่างนั้นแหละ ภายนอกแลดูเหมือนว่าเป็นคนชอบธรรม แต่ภายในเต็มไปด้วยความหน้าซื่อใจคดและความชั่วช้า
29ពួកអាចារ្យ និង ពួកផារីស៊ីដ៏មានពុតអើយ!អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរអោយពួកព្យាការី ព្រមទាំងតុបតែងផ្នូររបស់មនុស្សសុចរិត
29วิบัติแก่เจ้า พวกธรรมาจารย์และพวกฟาริสี คนหน้าซื่อใจคด ด้วยพวกเจ้าก่อสร้างอุโมงค์ฝังศพของพวกศาสดาพยากรณ์ และตกแต่งอุโมงค์ฝังศพของผู้ชอบธรรมให้งดงาม
30ដោយពោលថាៈ"ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរស នោះយើងមុខជាមិនសមគំនិតជាមួយគេក្នុងការសម្លាប់ពួកព្យាការីឡើយ"។
30แล้วกล่าวว่า `ถ้าเราได้อยู่ในสมัยบรรพบุรุษของเรานั้น จะได้มีส่วนกับเขาในการทำโลหิตของพวกศาสดาพยากรณ์ให้ตกก็หามิได้'
31អ្នករាល់គ្នាពោលដូច្នេះ បានសេចក្ដីថាអ្នករាល់គ្នាចោទខ្លួនឯង ថាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ព្យាការី។
31อย่างนั้นเจ้าทั้งหลายก็เป็นพยานปรักปรำตนเองว่า เจ้าเป็นบุตรของผู้ที่ได้ฆ่าศาสดาพยากรณ์เหล่านั้น
32ដូច្នេះ ចូរបន្ដកិច្ចការរបស់បុព្វបុរសអ្នករាល់គ្នាអោយបានសំរេចទៅ!
32เจ้าทั้งหลายจงกระทำตามที่บรรพบุรุษได้กระทำนั้นให้ครบถ้วนเถิด
33នែ៎ ពួកពស់ពូជពស់វែកអើយ! ធ្វើម្ដេចអោយអ្នករាល់គ្នាគេចផុតពីទោសធ្លាក់នរកបាន?។
33โอ พวกงู เจ้าชาติงูร้าย เจ้าจะพ้นโทษนรกอย่างไรได้
34ហេតុនេះ ខ្ញុំចាត់ព្យាការី អ្នកប្រាជ្ញ និង អាចារ្យអោយមករកអ្នករាល់គ្នា តែអ្នករាល់គ្នានឹងសម្លាប់ពួកគេខ្លះ ឆ្កាងខ្លះ និង វាយធ្វើបាបខ្លះក្នុងសាលាប្រជុំ ព្រមទាំងតាមបៀតបៀនគេពីក្រុងមួយទៅក្រុងមួយផង។
34เหตุฉะนั้น ดูเถิด เราใช้พวกศาสดาพยากรณ์ พวกนักปราชญ์ และพวกธรรมาจารย์ต่างๆไปหาพวกเจ้า เจ้าก็ฆ่าเสียบ้าง ตรึงเสียที่กางเขนบ้าง เฆี่ยนตีในธรรมศาลาของเจ้าบ้าง ข่มเหงไล่ออกจากเมืองนี้ไปเมืองโน้นบ้าง
35ដូច្នេះ អ្នករាល់គ្នាត្រូវទទួលទោស ព្រោះអ្នករាល់គ្នាបានបង្ហូរឈាមជនសុចរិត ចាប់ពីលោកអេបិលជាមនុស្សសុចរិតរហូតដល់លោកសាការី ជាបុត្ររបស់លោកបារ៉ាគាដែលអ្នករាល់គ្នាបានសម្លាប់ នៅត្រង់ចន្លោះទីសក្ការៈ និង អាសនៈ ។
35ดังนั้นบรรดาโลหิตอันชอบธรรมซึ่งตกที่แผ่นดินโลก ตั้งแต่โลหิตของอาแบลผู้ชอบธรรมจนถึงโลหิตของเศคาริยาห์บุตรชายบารัคยา ที่พวกเจ้าได้ฆ่าเสียในระหว่างพระวิหารกับแท่นบูชานั้น คงตกบนพวกเจ้าทั้งหลาย
36ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាបានដឹងថា ទោសទាំងនោះនឹងត្រូវធ្លាក់មកលើមនុស្សជំនាន់នេះជាមិនខាន។
36เราบอกความจริงแก่เจ้าทั้งหลายว่า บรรดาสิ่งเหล่านี้จะตกกับคนสมัยนี้
37«អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី និង យកដុំថ្មគប់សម្លាប់អស់អ្នកដែលព្រះជាម្ចាស់បានចាត់អោយមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។
37โอ เยรูซาเล็มๆ ที่ได้ฆ่าบรรดาศาสดาพยากรณ์ และเอาหินขว้างผู้ที่รับใช้มาหาเจ้าถึงตาย เราใคร่จะรวบรวมลูกของเจ้าไว้เนืองๆ เหมือนแม่ไก่กกลูกอยู่ใต้ปีกของมัน แต่เจ้าไม่ยอมเลยหนอ
38ហេតុនេះ ផ្ទះរបស់អ្នករាល់គ្នា នឹងត្រូវបោះបង់ចោលអោយនៅស្ងាត់ជ្រងំ។
38ดูเถิด `บ้านเมืองของเจ้าจะถูกละทิ้งให้รกร้างแก่เจ้า'
39ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ពីពេលនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលថាៈ "សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងនាមព្រះអម្ចាស់!"»។
39ด้วยเราว่าแก่เจ้าทั้งหลายว่า เจ้าจะไม่เห็นเราอีกจนกว่าเจ้าจะกล่าวว่า `ขอให้พระองค์ผู้เสด็จมาในพระนามขององค์พระผู้เป็นเจ้าทรงพระเจริญ'"