1ក្រោយថ្ងៃសប្ប័ទ គឺនៅព្រឹកថ្ងៃអាទិត្យ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និង នាងម៉ារីម្នាក់ទៀតនាំគ្នាទៅមើលផ្នូរ។
1ภายหลังวันสะบาโต เวลาใกล้รุ่งเช้าวันต้นสัปดาห์ มารีย์ชาวมักดาลากับมารีย์อีกคนหนึ่งมาดูอุโมงค์
2ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានទេវតា របស់ព្រះអម្ចាស់ ចុះពីស្ថានបរមសុខ មកប្រមៀលថ្មចេញពីមាត់ផ្នូរ ហើយអង្គុយលើថ្មនោះថែមទៀតផង។
2ดูเถิด ได้เกิดแผ่นดินไหวใหญ่ยิ่งนัก มีทูตสวรรค์ขององค์พระผู้เป็นเจ้าได้ลงมาจากสวรรค์ กลิ้งก้อนหินนั้นออกจากปากอุโมงค์ แล้วก็นั่งอยู่บนหินนั้น
3ទេវតានោះមានទ្រង់ទ្រាយភ្លឺដូចផ្លេកបន្ទោរ និង មានសម្លៀកបំពាក់សដូចសំឡី។
3ใบหน้าของทูตนั้นเหมือนแสงฟ้าแลบ เสื้อของทูตนั้นก็ขาวเหมือนหิมะ
4ទាហានភ័យញ័រជាខ្លាំង ភាំងស្មារតីដូចមនុស្សស្លាប់។
4ยามที่เฝ้าอยู่นั้นกลัวทูตองค์นั้นจนตัวสั่น และเป็นเหมือนคนตาย
5ទេវតានិយាយទៅកាន់ស្ដ្រីៗថា៖ «កុំភ័យខ្លាចអ្វី ! ខ្ញុំដឹងថានាងៗ មករកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង។
5ทูตสวรรค์นั้นจึงกล่าวแก่หญิงนั้นว่า "อย่ากลัวเลย เรารู้อยู่ว่าท่านทั้งหลายมาหาพระเยซูซึ่งถูกตรึงไว้ที่กางเขน
6ព្រះអង្គមិននៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ ដូចទ្រង់មានព្រះបន្ទូលរួចមកហើយ សុំមកមើលកន្លែងដែលគេដាក់ព្រះសពព្រះអង្គឯណេះសិន
6พระองค์หาได้ประทับอยู่ที่นี่ไม่ เพราะพระองค์ทรงเป็นขึ้นมาแล้วตามซึ่งพระองค์ได้ตรัสไว้นั้น มาดูที่ซึ่งองค์พระผู้เป็นเจ้าได้บรรทมอยู่นั้น
7ហើយសឹមអញ្ជើញទៅប្រាប់ពួកសិស្សរបស់ព្រះអង្គជាប្រញាប់ ថាព្រះអង្គមានព្រះជន្មរស់ ឡើងវិញហើយ ឥឡូវនេះព្រះអង្គយាង ទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ សុំនាងជ្រាប!»។
7แล้วจงรีบไปบอกพวกสาวกของพระองค์เถิดว่า พระองค์ทรงเป็นขึ้นมาจากความตายแล้ว และดูเถิด พระองค์เสด็จไปยังแคว้นกาลิลีก่อนท่านทั้งหลาย ท่านทั้งหลายจะเห็นพระองค์ที่นั่น ดูเถิด เราก็บอกท่านแล้ว"
8ស្ដ្រីទាំងនោះប្រញាប់ប្រញាល់ចេញពីផ្នូរ ទាំងភ័យទាំងអរយ៉ាងខ្លាំង នាំដំណឹងនេះរត់ទៅជំរាបពួកសិស្ស។
8หญิงเหล่านั้นก็ไปจากอุโมงค์โดยเร็ว ทั้งกลัวทั้งยินดีเป็นอันมาก วิ่งไปบอกพวกสาวกของพระองค์
9ពេលនោះ ស្រាប់តែព្រះយេស៊ូយាងមកជួបពួកនាង ទ្រង់មានព្រះបន្ទូលថា៖ «ជំរាបសួរនាង!»។ នាងទាំងនោះក៏ចូលមកអោបព្រះបាទា ហើយក្រាបថ្វាយបង្គំព្រះអង្គ។
9ขณะที่หญิงเหล่านั้นไปบอกสาวกของพระองค์ ดูเถิด พระเยซูได้เสด็จพบเขาและตรัสว่า "จงจำเริญเถิด" หญิงเหล่านั้นก็มากอดพระบาทของพระองค์ และนมัสการพระองค์
10ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំភ័យខ្លាចអ្វីឡើយ! សុំទៅប្រាប់បងប្អូនខ្ញុំអោយទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។
10พระเยซูจึงตรัสกับเขาว่า "อย่ากลัวเลย จงไปบอกพวกพี่น้องของเราให้ไปยังแคว้นกาลิลี และพวกเขาจะได้พบเราที่นั่น"
11កាលស្ដ្រីទាំងនោះ កំពុងតែធ្វើដំណើរទៅ ទាហានខ្លះនាំគ្នាចូលទៅទីក្រុង ជំរាបពួកនាយកបូជាចារ្យ អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលកើតឡើង។
11เมื่อหญิงเหล่านั้นกำลังไป ดูเถิด มียามบางคนในพวกที่เฝ้าอุโมงค์นั้นเข้ามาในเมือง เล่าเหตุการณ์ทั้งปวงซึ่งบังเกิดขึ้นนั้นให้พวกปุโรหิตใหญ่ฟัง
12ពួកនាយកបូជាចារ្យក៏ប្រជុំពិភាក្សាគ្នា ជាមួយពួកព្រឹទ្ធាចារ្យហើយសំរេចចិត្ដអោយប្រាក់យ៉ាងច្រើនដល់ពួកទាហាន
12เมื่อพวกปุโรหิตใหญ่ประชุมปรึกษากันกับพวกผู้ใหญ่แล้ว ก็แจกเงินเป็นอันมากให้แก่พวกทหาร
13ទាំងប្រាប់ថា៖ «ត្រូវនិយាយថា "ពេលយើងខ្ញុំកំពុងដេកលក់ មានសិស្សរបស់អ្នកនោះមកលួចយកសពទៅទាំងយប់"។
13สั่งว่า "พวกเจ้าจงพูดว่า `พวกสาวกของเขามาลักเอาศพไปในเวลากลางคืนเมื่อเรานอนหลับอยู่'
14ប្រសិនបើរឿងនេះលេចឮដល់លោកទេសាភិបាល ចាំយើងជួយដោះស្រាយ ដើម្បីកុំអោយអ្នករាល់គ្នាមានទោស»។
14ถ้าความนี้ทราบถึงหูเจ้าเมือง เราจะพูดแก้ไขให้พวกเจ้าพ้นโทษ"
15ពួកទាហានទទួលយកប្រាក់ ហើយធ្វើតាមសេចក្ដីដែលគេបង្គាប់។ រឿងនេះក៏លេចឮសុសសាយក្នុងចំណោមជនជាតិយូដា រហូតមកទល់សព្វថ្ងៃ។
15ครั้นพวกทหารได้รับเงินนั้น จึงทำตามคำแนะนำ และความนี้ก็เลื่องลือไปในบรรดาพวกยิวจนทุกวันนี้
16សិស្ស ទាំងដប់មួយរូប នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលព្រះយេស៊ូបានប្រាប់អោយគេទៅ។
16แล้วสาวกสิบเอ็ดคนนั้นก็ได้ไปยังแคว้นกาลิลี ถึงภูเขาที่พระเยซูได้ทรงกำหนดไว้
17កាលគេបានឃើញព្រះអង្គ គេក្រាបថ្វាយបង្គំ ប៉ុន្ដែ មានអ្នកខ្លះនៅសង្ស័យ។
17และเมื่อเขาเห็นพระองค์จึงกราบลงนมัสการพระองค์ แต่บางคนยังสงสัยอยู่
18ព្រះយេស៊ូយាងចូលមកជិតគេ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី។
18พระเยซูจึงเสด็จเข้ามาใกล้ แล้วตรัสกับเขาว่า "ฤทธานุภาพทั้งสิ้นในสวรรค์ก็ดี ในแผ่นดินโลกก็ดี ทรงมอบไว้แก่เราแล้ว
19ដូច្នេះ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍អោយធ្វើជាសិស្ស ហើយធ្វើពិធីជ្រមុជទឹកអោយគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និង ព្រះវិញ្ញាណដ៏វិសុទ្ធ ។
19เหตุฉะนั้น ท่านทั้งหลายจงออกไปสั่งสอนชนทุกชาติ ให้รับบัพติศมาในพระนามแห่งพระบิดา พระบุตร และพระวิญญาณบริสุทธิ์
20ត្រូវបង្រៀនគេអោយប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
20สอนเขาให้ถือรักษาสิ่งสารพัดซึ่งเราได้สั่งพวกท่านไว้ ดูเถิด เราจะอยู่กับท่านทั้งหลายเสมอไป จนกว่าจะสิ้นโลก เอเมน"