1បន្ទាប់មក ព្រះយេស៊ូយាងចុះទូកឆ្លងសមុទ្រ ទៅក្រុងរបស់ព្រះអង្គវិញ។
1และพระองค์ก็เสด็จลงเรือข้ามฟากไปยังเมืองของพระองค์
2ពេលនោះ មានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកពិការថា ៖ "កូនអើយ!ចូរក្លាហានឡើង ខ្ញុំអត់ទោសអោយអ្នកបានរួចពីបាប ហើយ!"។
2ดูเถิด เขาหามคนอัมพาตคนหนึ่งซึ่งนอนอยู่บนที่นอนมาหาพระองค์ เมื่อพระเยซูทอดพระเนตรเห็นความเชื่อของเขาทั้งหลาย จึงตรัสกับคนอัมพาตว่า "ลูกเอ๋ย จงชื่นใจเถิด บาปของเจ้าได้รับอภัยแล้ว"
3ពួកអាចារ្យ ខ្លះឮដូច្នេះ ក៏នឹកក្នុងចិត្ដថា៖ «អ្នកនេះប្រមាថព្រះជាម្ចាស់!»។
3ดูเถิด พวกธรรมาจารย์บางคนคิดในใจว่า "คนนี้พูดหมิ่นประมาท"
4ព្រះយេស៊ូឈ្វេងយល់គំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់បែបនេះ?
4ฝ่ายพระเยซูทรงทราบความคิดของเขาจึงตรัสว่า "เหตุไฉนท่านทั้งหลายคิดชั่วอยู่ในใจเล่า
5បើខ្ញុំនិយាយថា "ខ្ញុំអត់ទោសអោយអ្នកបានរួចពីបាបហើយ" ឬថា " ចូរក្រោកឡើងដើរទៅចុះ" តើឃ្លាមួយណាស្រួលនិយាយជាង?
5ที่จะว่า `เจ้าได้รับอภัยเรื่องบาปของเจ้าแล้ว' หรือจะว่า `จงลุกขึ้นเดินไปเถิด' นั้น ข้างไหนจะง่ายกว่ากัน
6ប៉ុន្ដែ ខ្ញុំចង់អោយអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចអត់ទោសអោយមនុស្សនៅក្នុងលោកនេះបានរួចពីបាប»។ ព្រះអង្គក៏មានព្រះបន្ទូលទៅអ្នកខ្វិនថា៖ «ចូរក្រោកឡើងយកគ្រែស្នែងរបស់អ្នក ដើរទៅផ្ទះវិញទៅ!»។
6แต่เพื่อท่านทั้งหลายจะได้รู้ว่า บุตรมนุษย์มีสิทธิอำนาจในโลกที่จะโปรดยกความผิดบาปได้" (พระองค์จึงตรัสสั่งคนอัมพาตว่า) "จงลุกขึ้นยกที่นอนกลับไปบ้านเถิด"
7អ្នកខ្វិនក៏ក្រោកឡើងដើរត្រឡប់ទៅផ្ទះវិញ។
7เขาจึงลุกขึ้นไปบ้านของตน
8កាលមហាជនបានឃើញដូច្នេះ គេស្ញែងខ្លាចជាខ្លាំង ទាំងនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ដែលបានប្រោសប្រទានអំណាចដ៏អស្ចារ្យយ៉ាងនេះដល់មនុស្សលោក។
8เมื่อประชาชนเห็นดังนั้น เขาก็อัศจรรย์ใจ แล้วพากันสรรเสริญพระเจ้า ผู้ได้ทรงประทานสิทธิอำนาจเช่นนั้นแก่มนุษย์
9កាលព្រះយេស៊ូយាងពីទីនោះទៅមុខបន្ដិច ព្រះអង្គទតឃើញបុរសម្នាក់ឈ្មោះម៉ាថាយ អង្គុយនៅកន្លែងយកពន្ធ ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ដើរតាមព្រះអង្គទៅ។
9ครั้นพระเยซูเสด็จเลยที่นั่นไป ก็ทอดพระเนตรเห็นชายคนหนึ่งชื่อมัทธิวนั่งอยู่ที่ด่านภาษี จึงตรัสกับเขาว่า "จงตามเรามาเถิด" เขาก็ลุกขึ้นตามพระองค์ไป
10បន្ទាប់មក ព្រះអង្គសោយព្រះស្ងោយនៅផ្ទះលោកម៉ាថាយ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើនមកអង្គុយរួមតុជាមួយព្រះយេស៊ូ និង ពួកសិស្សដែរ។
10ต่อมาเมื่อพระเยซูเอนพระกายลงเสวยอยู่ในเรือน ดูเถิด มีคนเก็บภาษีและคนบาปอื่นๆหลายคนเข้ามาเอนกายลงร่วมสำรับกับพระองค์และกับพวกสาวกของพระองค์
11ពួកខាងគណៈផារីស៊ី ឃើញដូច្នេះ គេនិយាយទៅកាន់សិស្សរបស់ព្រះអង្គថា៖ « ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និង មនុស្សបាប?»។
11เมื่อพวกฟาริสีเห็นแล้ว ก็กล่าวแก่พวกสาวกของพระองค์ว่า "ทำไมอาจารย์ของท่านจึงรับประทานอาหารด้วยกันกับคนเก็บภาษีและคนบาปเล่า"
12ព្រះយេស៊ូឮដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។
12เมื่อพระเยซูทรงทราบดังนั้นแล้ว ก็ตรัสกับพวกเขาว่า "คนปกติไม่ต้องการหมอ แต่คนเจ็บป่วยต้องการหมอ
13ចូរអ្នករាល់គ្នាទៅរិះគិតមើល សេចក្ដីដែលមានចែងទុកមកថាៈ "យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្ដីមេត្ដាករុណាប៉ុណ្ណោះ" មានន័យដូចម្ដេច? ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប»។
13ท่านทั้งหลายจงไปเรียนข้อนี้ให้เข้าใจที่ว่า `เราประสงค์ความเมตตา ไม่ประสงค์เครื่องสัตวบูชา' ด้วยว่าเรามิได้มาเพื่อจะเรียกคนชอบธรรม แต่มาเรียกคนบาปให้กลับใจเสียใหม่"
14ពេលនោះ ពួកសិស្សរបស់លោកយ៉ូហានចូលមកគាល់ព្រះអង្គ ហើយទូលថា៖ «យើងខ្ញុំ និង ពួកខាងគណៈផារីស៊ី តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។
14แล้วพวกสาวกของยอห์นมาหาพระองค์ทูลว่า "เหตุไฉนพวกข้าพระองค์และพวกฟาริสีถืออดอาหารบ่อยๆ แต่พวกสาวกของพระองค์ไม่ถืออดอาหาร"
15ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំឡោះនៅជាមួយ តើភ្ញៀវអាចកាន់ទុក្ខកើតឬទេ! ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារវិញ។
15พระเยซูจึงตรัสกับเขาว่า "สหายของเจ้าบ่าวเป็นทุกข์โศกเศร้าเมื่อเจ้าบ่าวยังอยู่กับเขาได้หรือ แต่วันหนึ่งเจ้าบ่าวจะต้องจากเขาไป เมื่อนั้นเขาจะถืออดอาหาร
16ពុំដែលមាននរណាយកក្រណាត់ថ្មី មកប៉ះសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនឹងធ្វើអោយសម្លៀកបំពាក់នោះរហែកលើសដើមទៅទៀត។
16ไม่มีผู้ใดเอาท่อนผ้าทอใหม่มาปะเสื้อเก่า เพราะว่าผ้าที่ปะเข้านั้น เมื่อหดจะทำให้เสื้อเก่าขาดกว้างออกไปอีก
17ពុំដែលមាននរណាច្រកស្រាទំពំាងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះថង់ស្បែកមុខជាធ្លាយ ស្រានឹងហូរចេញ ហើយថង់ស្បែកត្រូវខូចខាតមិនខាន។ គេតែងតែច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី ទើបទាំងស្រាទាំងថង់ស្បែកនៅគង់បាន»។
17และไม่มีผู้ใดเอาน้ำองุ่นใหม่มาใส่ในถุงหนังเก่า ถ้าทำอย่างนั้นถุงหนังจะขาด น้ำองุ่นจะรั่ว ทั้งถุงหนังก็จะเสียไปด้วย แต่เขาย่อมเอาน้ำองุ่นใหม่ใส่ในถุงหนังใหม่ แล้วทั้งสองอย่างก็อยู่ดีด้วยกันได้"
18កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលទាំងនេះទៅគេ មាននាម៉ឺនម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «កូនស្រីរបស់ខ្ញុំប្របាទទើបនឹងផុតដង្ហើមថ្មីៗនេះ សូមលោកមេត្ដាអញ្ជើញទៅដាក់ដៃ លើនាង នាងនឹងមានជីវិតរស់ពុំខាន»។
18เมื่อพระองค์กำลังตรัสคำเหล่านี้แก่เขานั้น ดูเถิด มีขุนนางคนหนึ่งมานมัสการพระองค์แล้วทูลว่า "ลูกสาวของข้าพระองค์พึ่งตายลง ขอพระองค์เสด็จไปวางพระหัตถ์ของพระองค์บนตัวเขา แล้วเขาจะฟื้นขึ้นอีก"
19ព្រះយេស៊ូក្រោកឡើងយាងទៅជាមួយគាត់ ពួកសិស្ស ក៏ទៅជាមួយដែរ។
19ฝ่ายพระเยซูจึงทรงลุกขึ้นเสด็จตามเขาไป และพวกสาวกของพระองค์ตามไปด้วย
20មានស្ដ្រីម្នាក់កើតជំងឺធ្លាក់ឈាម ដប់ពីរឆ្នំាមកហើយ នាងមកពីក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ដ្រព្រះអង្គ
20ดูเถิด มีผู้หญิงคนหนึ่งเป็นโรคตกโลหิตได้สิบสองปีมาแล้วแอบมาข้างหลัง ถูกต้องชายฉลองพระองค์
21ដ្បិតនាងរិះគិតក្នុងចិត្ដថា «បើខ្ញុំគ្រាន់តែបានពាល់អាវលោក ខ្ញុំមុខជាទទួលការ សង្គ្រោះមិនខាន»។
21เพราะนางคิดในใจว่า "ถ้าเราได้แตะต้องฉลองพระองค์เท่านั้น เราก็จะหายโรค"
22ព្រះយេស៊ូបែរទៅក្រោយ ទតឃើញនាង ក៏មានព្រះបន្ទូលថា៖ «កូនស្រីអើយ! ចូរក្លាហានឡើង ជំនឿរបស់នាងបានសង្គ្រោះនាងហើយ»។ ស្ដ្រីធ្លាក់ឈាមបានជាសះស្បើយនៅពេលនោះ។
22ฝ่ายพระเยซูทรงเหลียวหลังทอดพระเนตรเห็นนางจึงตรัสว่า "ลูกสาวเอ๋ย จงชื่นใจเถิด ความเชื่อของเจ้าทำให้เจ้าหายเป็นปกติ" นับตั้งแต่เวลานั้น ผู้หญิงนั้นก็หายป่วยเป็นปกติ
23កាលព្រះយេស៊ូយាងទៅដល់ផ្ទះនាម៉ឺននោះ ព្រះអង្គទតឃើញអ្នកលេងភ្លេងកំដរសព និង ឃើញមនុស្សម្នាជ្រួលច្របល់ ទ្រង់មានព្រះបន្ទូលទៅគេថា៖
23ครั้นพระเยซูเสด็จเข้าไปในเรือนของขุนนางนั้น ทอดพระเนตรเห็นพวกเป่าปี่และคนเป็นอันมากชุลมุนกันอยู่
24«នាំគ្នាចេញទៅ! ក្មេងស្រីនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ»។ គេចំអកដាក់ព្រះអង្គ។
24พระองค์จึงตรัสกับเขาว่า "จงถอยออกไปเถิด ด้วยว่าเด็กหญิงคนนี้ยังไม่ตาย เป็นแต่นอนหลับอยู่" เขาก็พากันหัวเราะเยาะพระองค์
25កាលព្រះអង្គដេញគេចេញទៅក្រៅអស់ហើយ ព្រះអង្គយាងចូលទៅក្នុងបន្ទប់ ចាប់ដៃក្មេងស្រីនោះ នាងក៏ក្រោកឡើង។
25แต่เมื่อทรงขับฝูงคนออกไปแล้ว พระองค์ได้เสด็จเข้าไปจับมือเด็กหญิง และเด็กหญิงนั้นก็ลุกขึ้น
26ដំណឹងនេះលេចឮខ្ចរខ្ចាយពាសពេញតំបន់នោះទាំងមូល។
26แล้วกิตติศัพท์นี้ก็ลือไปทั่วแคว้นนั้น
27កាលព្រះយេស៊ូកំពុងតែយាងចេញពីទីនោះ មានមនុស្សខ្វាក់ពីរនាក់មកតាមព្រះអង្គ ស្រែកថា៖ «ព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង»។
27ครั้นพระเยซูเสด็จไปจากที่นั่น ก็มีชายตาบอดสองคนตามพระองค์มาร้องว่า "บุตรดาวิดเจ้าข้า ขอเมตตาข้าพระองค์เถิด"
28ពេលព្រះអង្គយាងទៅដល់ផ្ទះ មនុស្សខ្វាក់ទាំងពីរនាក់ចូលទៅជិតព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកទាំងពីរថា៖ «តើអ្នកជឿថាខ្ញុំអាចធ្វើអោយភ្នែកអ្នកភ្លឺបានឬ?»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំជឿហើយ ព្រះអម្ចាស់អើយ»។
28และเมื่อพระองค์เสด็จเข้าไปในเรือน ชายตาบอดทั้งสองก็เข้ามาหาพระองค์ พระเยซูตรัสถามเขาว่า "เจ้าเชื่อหรือว่า เรามีฤทธิ์จะกระทำการนี้ได้" เขาทูลพระองค์ว่า "ข้าพระองค์เชื่อ พระเจ้าข้า"
29ព្រះអង្គក៏ពាល់ភ្នែកអ្នកទាំងពីរ ទាំងមានព្រះបន្ទូលថា៖ «សុំអោយបានសំរេចតាមជំនឿរបស់អ្នកចុះ»។
29แล้วพระองค์ทรงถูกต้องตาเขาตรัสว่า "ให้เป็นไปตามความเชื่อของเจ้าเถิด"
30ពេលនោះ ភ្នែករបស់គេក៏បានភ្លឺ។ ព្រះយេស៊ូហាមប្រាមគេយ៉ាងតឹងតែងថា៖ «ចូរប្រយ័ត្ន កុំអោយនរណាដឹងឡើយ»។
30แล้วตาของเขาก็กลับเห็นดี พระเยซูได้ทรงกำชับเขาแข็งแรงว่า "จงระวังอย่าบอกผู้ใดให้รู้เลย"
31ប៉ុន្ដែ បុរសទាំងពីរចេញទៅផ្សព្វផ្សាយរឿងនោះអោយគេដឹង ពាសពេញស្រុក។
31แต่เมื่อเขาไปจากที่นั่นแล้ว ก็เผยแพร่กิตติศัพท์ของพระองค์ทั่วแคว้นนั้น
32លុះអ្នកទាំងពីរចេញផុតទៅ មានគេនាំមនុស្សគម្នាក់ដែលមានអារក្សចូល មកគាល់ព្រះយេស៊ូ។
32ขณะเมื่อพระเยซูและเหล่าสาวกกำลังเสด็จออกไปจากที่นั่น ดูเถิด มีผู้พาคนใบ้คนหนึ่งที่มีผีสิงอยู่มาหาพระองค์
33កាលព្រះអង្គដេញអារក្សចេញហើយ មនុស្សគក៏និយាយបាន។ មហាជននាំគ្នាស្ងើចសរសើរយ៉ាងខ្លាំងទាំងពោលថា៖ «យើងមិនដែលឃើញការអស្ចារ្យបែបនេះ នៅស្រុកអ៊ីស្រាអែលឡើយ»។
33เมื่อทรงขับผีออกแล้วคนใบ้นั้นก็พูดได้ หมู่คนก็อัศจรรย์ใจพูดกันว่า "ไม่เคยเห็นการกระทำเช่นนี้ในอิสราเอลเลย"
34ប៉ុន្ដែ ពួកខាងគណៈផារីស៊ីពោលថា ៖ «គាត់ដេញអារក្សបានដូច្នេះមកពីស្ដេចអារក្សបានប្រគល់អំណាចអោយ»។
34แต่พวกฟาริสีกล่าวว่า "คนนี้ขับผีออกด้วยฤทธิ์ของนายผี"
35បន្ទាប់មក ព្រះយេស៊ូយាងទៅតាមក្រុង និង តាមភូមិនានា ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ ព្រមទាំងប្រកាសដំណឹងល្អ អំពីព្រះរាជ្យ ហើយប្រោសអ្នកជំងឺ និង អ្នកពិការគ្រប់ប្រភេទអោយបានជាផង។
35พระเยซูจึงเสด็จดำเนินไปตามนครและหมู่บ้านโดยรอบ ทรงสั่งสอนในธรรมศาลาของเขา ประกาศข่าวประเสริฐแห่งอาณาจักรนั้น ทรงรักษาโรคและความป่วยไข้ทุกอย่างของพลเมืองให้หาย
36កាលព្រះអង្គទតឃើញមហាជន ទ្រង់មានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះអស់កម្លាំងល្វើយ ធ្លាក់ទឹកចិត្ដ ប្រៀបបីដូចជាចៀមដែលគ្មានអ្នកគង្វាលថែទាំ។
36และเมื่อพระองค์ทอดพระเนตรเห็นประชาชนก็ทรงสงสารเขา ด้วยเขาอิดโรยกระจัดกระจายไปดุจฝูงแกะไม่มีผู้เลี้ยง
37ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។
37แล้วพระองค์ตรัสกับพวกสาวกของพระองค์ว่า "ข้าวที่ต้องเกี่ยวนั้นมีมากนักหนา แต่คนงานยังน้อยอยู่
38ហេតុនេះ ចូរអង្វរម្ចាស់ស្រែ អោយចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក»។
38เหตุฉะนั้น พวกท่านจงอ้อนวอนพระองค์ผู้ทรงเป็นเจ้าของนา ให้ส่งคนงานมาเก็บเกี่ยวพืชผลของพระองค์"