1បងប្អូនអើយ រីឯខ្ញុំវិញ ខ្ញុំពុំអាចនិយាយជាមួយបងប្អូនដូចនិយាយទៅកាន់អ្នកដែលបានទទួលព្រះវិញ្ញាណនោះឡើយ គឺខ្ញុំនិយាយទៅកាន់បងប្អូន ដូចនិយាយទៅកាន់មនុស្សលោកីយ៍ ឬ និយាយទៅកាន់កូនខ្ចីខាងជំនឿ។
1Kardeşler, ben sizinle, Ruh'a uyanlarla konuşur gibi konuşamadım. Doğal benliğe uyanlarla, Mesih'te henüz bebeklik çağında olanlarla konuşur gibi konuştum.
2ខ្ញុំបានអោយទឹកដោះបងប្អូនពិសា គឺពុំបានអោយចំណីអាហាររឹងៗទេព្រោះបងប្អូនពុំអាចទទួលបាន។ សូម្បីតែនៅពេលនេះក្ដី ក៏បងប្អូននៅតែពុំអាចទទួលបានដែរ
2Size süt verdim, katı yiyecek değil. Çünkü katı yiyeceği henüz yiyemiyordunuz. Şimdi bile yiyemezsiniz.
3មកពីបងប្អូននៅតែមានចិត្ដគំនិតជាមនុស្សលោកីយ៍ដដែល។ ក្នុងចំណោមបងប្អូន បើនៅតែមានការច្រណែនទាស់ទែងគ្នាដូច្នេះសអោយឃើញថាបងប្អូននៅតែមានចិត្ដគំនិតជាមនុស្សលោកីយ៍ ហើយបងប្អូនរស់នៅតាមរបៀបមនុស្សធម្មតាដដែល។
3Çünkü hâlâ benliğe uyuyorsunuz. Aranızda kıskançlık ve çekişme olması, benliğe uyup diğer insanlar gibi yaşadığınızı göstermiyor mu?
4ពេលមានម្នាក់និយាយថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» និង ម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» នោះ សអោយឃើញថាបងប្អូននៅតែមានរបៀបរស់នៅ ដូចមនុស្សធម្មតា ពិតមែន!
4Biriniz, «Ben Pavlus yanlısıyım», bir diğeriniz, «Ben Apollos yanlısıyım» diyorsa, diğer insanlardan ne farkınız kalır?
5តើលោកអប៉ូឡូសមានឋានៈអ្វី? រីឯប៉ូលមានឋានៈអ្វីដែរ? អ្នកទាំងពីរគ្រាន់តែជាអ្នកបំរើដែលណែនាំបងប្អូនអោយមានជំនឿប៉ុណ្ណោះ គឺម្នាក់ៗបំពេញតែកិច្ចការដែលព្រះអម្ចាស់ប្រទានអោយធ្វើ។
5Apollos kim? Pavlus kim? İman etmenize aracı olmuş hizmetkârlardır. Rab her birimize bir görev vermiştir.
6ខ្ញុំជាអ្នកដាំហើយលោកអប៉ូឡូសជាអ្នកស្រោចទឹក ប៉ុន្ដែ ព្រះជាម្ចាស់ទេតើដែលធ្វើអោយដុះ។
6Tohumu ben ektim, Apollos suladı. Ama Tanrı büyüttü.
7ដូច្នេះ អ្នកដាំ និង អ្នកស្រោចទឹកមិនសំខាន់អ្វីឡើយ គឺព្រះជាម្ចាស់ដែលធ្វើអោយដុះឯណោះទើបសំខាន់។
7Önemli olan, eken ya da sulayan değil, ekileni büyüten Tanrı'dır.
8អ្នកដាំ និង អ្នកស្រោចទឹកមិនខុសគ្នាទេ ម្នាក់ៗនឹងទទួលរង្វាន់តាមទម្ងន់កិច្ចការដែលខ្លួនបានធ្វើ
8Ekenle sulayanın değeri birdir. Her biri kendi emeğinin karşılığını alacaktır.
9ដ្បិតយើងខ្ញុំជាអ្នកធ្វើការរួមជាមួយព្រះជាម្ចាស់បងប្អូនជាស្រែរបស់ព្រះជាម្ចាស់ ហើយក៏ជាដំណាក់ដែលព្រះអង្គបានសង់ដែរ។
9Biz Tanrı'nın emektaşlarıyız. Sizler de Tanrı'nın tarlası, Tanrı'nın binasısınız.
10ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងមួយរូបដ៏ជំនាញ តាមព្រះគុណដែលព្រះជាម្ចាស់ប្រោសប្រទានអោយខ្ញុំហើយមានម្នាក់ទៀតមកសង់ពីលើ។ ប៉ុន្ដែ ម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់ពីលើ
10Tanrı'nın bana lütfettiği görev uyarınca bilge bir mimar gibi temel attım, başkaları da bu temelin üzerine bina ediyor. Herkes nasıl bina ettiğine dikkat etsin.
11ដ្បិតគ្មាននរណាអាចចាក់គ្រឹះមួយផ្សេងទៀត ក្រៅពីគ្រឹះដែលបានចាក់រួចមកហើយនោះទេ ពោលគឺព្រះយេស៊ូគ្រិស្ដ ។
11Çünkü hiç kimse atılan temelden, yani İsa Mesih'ten başka bir temel atamaz.
12ប្រសិនបើអ្នកណាយក មាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬ ស្បូវ មកសង់ពីលើគ្រឹះនេះ
12Bu temelin üzerine kimi altın, gümüş ya da değerli taşlarla, kimi de tahta, ot ya da kamışla bina edecek.
13នៅថ្ងៃព្រះជាម្ចាស់យាងមកវិនិច្ឆ័យទោស លទ្ធផលនៃស្នាដៃដែលម្នាក់ៗបានធ្វើ នឹងលេចចេញមក ព្រោះថ្ងៃនោះនឹងមកដល់ដូចភ្លើង ហើយភ្លើងនឹងល្បងលមើលស្នាដៃដែលម្នាក់ៗបានធ្វើ។
13Her birinin yaptığı iş belli olacak, yargı gününde ortaya çıkacaktır. Herkesin işi ateşle açığa vurulacak. Ateş her işin niteliğini sınayacak.
14បើស្នាដៃនរណាម្នាក់ដែលបានសង់លើគ្រឹះនៅស្ថិតស្ថេរ អ្នកនោះនឹងទទួលរង្វាន់។
14Bir kimsenin bina ettikleri ateşe dayanırsa, o kimse ödülünü alacak.
15បើស្នាដៃនរណាម្នាក់ត្រូវឆេះ អ្នកនោះក៏នឹងបាត់រង្វាន់ដែរ ប៉ុន្ដែគេនឹងរួចជីវិតដូចជាឆ្លងកាត់ភ្លើង។
15Yaptıkları yanarsa, zarar edecek. Kendisi kurtulacak, ama ateşin içinden geçmiş gibi olacaktır.
16បងប្អូនមិនជ្រាបថាខ្លួនជាព្រះវិហារ របស់ព្រះជាម្ចាស់ទេឬ! បងប្អូនមិនជ្រាបថាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូនទេឬ!។
16Tanrı'nın tapınağı olduğunuzu, Tanrı'nın Ruhunun sizde yaşadığını bilmez misiniz?
17ប្រសិនបើនរណាម្នាក់កំទេចព្រះវិហាររបស់ព្រះជាម្ចាស់ ព្រះអង្គនឹងកំទេចអ្នកនោះវិញ ដ្បិតព្រះវិហាររបស់ព្រះជាម្ចាស់ ជាព្រះវិហារដ៏វិសុទ្ធ គឺបងប្អូនហ្នឹងហើយជាព្រះវិហារនោះ។
17Eğer bir kimse Tanrı'nın tapınağını yıkarsa, Tanrı da onu yıkacak. Çünkü Tanrı'nın tapınağı kutsaldır ve o tapınak sizsiniz.
18សូមកុំបញ្ឆោតខ្លួនឯងអោយសោះ ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមបងប្អូននឹកស្មានថា ខ្លួនជាអ្នកប្រាជ្ញតាមរបៀបលោកីយ៍នេះ អ្នកនោះត្រូវតែធ្វើជាមនុស្សលីលាសិន ដើម្បីអោយបានទៅជាអ្នកប្រាជ្ញ។
18Hiç kimse kendini aldatmasın. Eğer aranızdan biri kendini bu çağın ölçülerine göre bilge sanıyorsa, bilge olmak için `akılsız' olsun!
19ព្រះជាម្ចាស់ចាត់ទុកប្រាជ្ញារបស់លោកីយ៍នេះថា លេលា ដូចមានចែងទុកមកថា«ព្រះអង្គយកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់»។
19Çünkü bu dünyanın bilgeliği Tanrı'nın gözünde akılsızlıktır. Yazılmış olduğu gibi, «O, bilgeleri kurnazlıklarında yakalar.»
20មានចែងទុកទៀតថា «ព្រះអម្ចាស់ជ្រាបថាគំនិតរបស់ពួកអ្នកប្រាជ្ញគ្មានខ្លឹមសារអ្វីទេ»។
20Yine, «Rab, bilgelerin düşüncelerinin boş olduğunu bilir» diye yazılmıştır.
21ហេតុនេះមិនត្រូវអោយនរណាម្នាក់អួតអាងដោយយកមនុស្សជាបង្គោលឡើយ ដ្បិតអ្វីៗទាំងអស់សុទ្ធតែសំរាប់បំរើបងប្អូន
21Bu nedenle hiç kimse kişilerle övünmesin. Çünkü her şey sizindir.
22ទោះបីប៉ូលក្ដី លោកអប៉ូឡូសក្ដី លោកកេផាសក្ដី ពិភពលោកនេះក្ដី ជីវិតក្ដីសេចក្ដីស្លាប់ក្ដី អ្វីៗដែលមាននៅពេលនេះ ឬ នៅពេលអនាគតក្ដីសុទ្ធតែសំរាប់បំរើបងប្អូនទាំងអស់។
22Pavlus, Apollos, Kefas, dünya, yaşam ve ölüm, şimdiki ve gelecek zaman, her şey sizindir.
23រីឯបងប្អូនវិញ បងប្អូនបំរើព្រះគ្រិស្ដ ហើយព្រះគ្រិស្ដបំរើព្រះជាម្ចាស់។
23Siz Mesih'insiniz, Mesih de Tanrı'nındır.