Khmer

Turkish: New Testament

1 John

2

1ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះ មកអ្នករាល់គ្នាដើម្បីកុំអោយអ្នករាល់គ្នាប្រព្រឹត្ដអំពើបាប។ ប៉ុន្ដែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្ដអំពើបាប យើងមានព្រះដ៏ជួយការពារមួយព្រះអង្គ គង់នៅទល់មុខព្រះបិតា គឺព្រះយេស៊ូគ្រិស្ដដ៏សុចរិត។
1Yavrularım, bunları size, günah işlemeyesiniz diye yazıyorum. Ama birimiz günah işlerse, adil olan İsa Mesih bizi Baba'nın önünde savunur.
2ព្រះអង្គបានបូជាព្រះជន្ម ដើម្បីលោះយើងអោយរួចពីបាប ហើយមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។
2Kendisi günahlarımızı ve yalnız bizim günahlarımızı değil, bütün dünyanın günahlarını da bağışlatan kurbandır.
3ប្រសិនបើយើងកាន់តាមបទបញ្ជារបស់ព្រះអង្គនោះទើបយើងដឹងថា យើងបានស្គាល់ព្រះអង្គមែន។
3O'nun buyruklarını yerine getirirsek, O'nu tanıdığımızdan emin olabiliriz.
4អ្នកណាពោលថា «ខ្ញុំស្គាល់ព្រះអង្គហើយ» តែមិនកាន់តាមបទបញ្ជារបស់ព្រះអង្គ អ្នកនោះនិយាយកុហកហើយសេចក្ដីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ។
4«O'nu tanıyorum» deyip de O'nun buyruklarını yerine getirmeyen yalancıdır ve kendisinde gerçek yoktur.
5រីឯអ្នកដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាស្ថិតនៅក្នុងអ្នកនោះ គ្រប់លក្ខណៈមែន។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គដោយសេចក្ដីនេះ
5Ama O'nun sözüne uyanın Tanrı'ya olan sevgisi gerçekten yetkinleşmiştir. Tanrı'da olduğumuzu bununla anlarız.
6គឺអ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែរស់នៅតាមរបៀបដូចព្រះអម្ចាស់ធ្លាប់រស់ដែរ។
6«Tanrı'da yaşıyorum» diyen, Mesih'in yürüdüğü yolda yürümelidir.
7កូនចៅជាទីស្រឡាញ់អើយ ខ្ញុំមិនសរសេរបទបញ្ជា ថ្មីណាមួយមកជូនអ្នករាល់គ្នាឡើយ គឺខ្ញុំសរសេរបទបញ្ជាចាស់ ជាបទបញ្ជាដែលអ្នករាល់គ្នាបានទទួលតាំងពីដើមរៀងមក។ បទបញ្ជា ចាស់នេះ ជាព្រះបន្ទូលដែលអ្នករាល់គ្នាធ្លាប់បានឮរួចមកហើយ។
7Sevgili kardeşlerim, size yeni bir buyruk değil, başlangıçtan beri kabul ettiğiniz eski buyruğu yazıyorum. Eski buyruk, işitmiş olduğunuz Tanrı sözüdür.
8យ៉ាងណាមិញបទបញ្ជាថ្មីដែលខ្ញុំសរសេរមកអ្នករាល់គ្នាពិតជាថ្មីក្នុងអង្គព្រះគ្រិស្ដ និង ក្នុងអ្នករាល់គ្នា ដ្បិតសេចក្ដីងងឹតកំពុងតែរសាត់បាត់ទៅ រីឯពន្លឺដ៏ពិតប្រាកដបានភ្លឺឡើងហើយ។
8Yine de size yeni bir buyruk yazıyorum. Bunun gerçek olduğu, Mesih'te ve sizde görülmektedir. Çünkü karanlık geçmekte, gerçek ışık şimdiden parlamaktadır.
9អ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងពន្លឺ តែស្អប់បងប្អូនអ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹតនៅឡើយ។
9Işıkta olduğunu söyleyip de kardeşinden nefret eden hâlâ karanlıktadır.
10អ្នកណាស្រឡាញ់បងប្អូន អ្នកនោះស្ថិតនៅក្នុងពន្លឺហើយគ្មានអ្វីធ្វើអោយគាត់រវាតចិត្ដចេញពីជំនឿឡើយ។
10Kardeşini seven, ışıkta yaşar ve başkasının tökezlemesine neden olmaz.
11រីឯអ្នកណាស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹត គេរស់ក្នុងសេចក្ដីងងឹត ទាំងពុំដឹងថាខ្លួនកំពុងទៅណាផង ព្រោះសេចក្ដីងងឹតបានធ្វើអោយភ្នែករបស់គេទៅជាខ្វាក់។
11Ama kardeşinden nefret eden karanlıktadır; karanlıkta yürür ve nereye gittiğini bilmez. Çünkü karanlık, onun gözlerini kör etmiştir.
12ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា ព្រះជាម្ចាស់បានលើកលែងទោសអ្នកអោយរួចពីបាប ដោយសារព្រះនាមរបស់ព្រះយេស៊ូ។
12Yavrularım, size yazıyorum. Çünkü Mesih'in adı uğruna günahlarınız bağışlandı.
13ចាស់ទុំទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានឈ្នះមារ កំណាចហើយ។
13Babalar, size yazıyorum. Çünkü başlangıçtan beri var Olan'ı tanıyorsunuz. Gençler, size yazıyorum. Çünkü kötü olanı yendiniz. Çocuklar, size yazdım. Çünkü Baba'yı tanıyorsunuz.
14ក្មេងៗទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះបិតា។ ចាស់ទុំទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថាអ្នកបានស្គាល់ព្រះអង្គ ដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកមានកម្លាំងពលំ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ស្ថិតនៅក្នុងអ្នក ហើយអ្នកបានឈ្នះមារកំណាច។
14Babalar, size yazdım. Çünkü başlangıçtan beri var Olan'ı tanıyorsunuz. Gençler, size yazdım. Çünkü güçlüsünüz ve Tanrı'nın sözü içinizde yaşıyor. Kötü olanı yendiniz.
15កុំស្រឡាញ់លោកីយ៍ និង អ្វីៗនៅក្នុងលោកីយ៍នេះឡើយ។ អ្នកណាស្រឡាញ់លោកីយ៍ សេចក្ដីស្រឡាញ់របស់ព្រះបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។
15Dünyayı ve dünyaya ait şeyleri sevmeyin. Dünyayı sevenin Baba'ya sevgisi yoktur.
16អ្វីៗនៅក្នុងលោកីយ៍នេះ ដូចជាចិត្ដលោភលន់របស់មនុស្ស ចិត្ដលោភលន់ចង់បានអ្វីៗដែលភ្នែកមើលឃើញ និង អំនួត ព្រោះមានទ្រព្យសម្បត្ដិ មិនមែនមកពីព្រះបិតាទេ គឺមកពីគំនិតលោកីយ៍វិញ។
16Çünkü dünyaya ait olan her şey, doğal benliğin tutkuları, gözün tutkuları ve maddi yaşamın verdiği gurur Baba'dan değil, dünyadandır.
17លោកីយ៍នេះកំពុងតែរសាត់បាត់ទៅ ហើយចិត្ដលោភលន់របស់មនុស្សលោកក៏កំពុងតែរសាត់បាត់ទៅដែរ។ ផ្ទុយទៅវិញ អ្នកដែលប្រព្រឹត្ដតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នឹងនៅស្ថិតស្ថេរគង់វង្សអស់កល្បជានិច្ច។
17Dünya ve dünyasal tutkular geçer, ama Tanrı'nın isteğini yerine getiren sonsuza dek yaşar.
18ម្នាលកូនចៅទាំងឡាយអើយ ពេលនេះ ជាពេលចុងក្រោយបំផុត ដូចអ្នករាល់គ្នាបានឮស្រាប់ហើយថាមានមេប្រឆាំង ព្រះគ្រិស្ដម្នាក់កំពុងតែមក។ ឥឡូវនេះ មានមេប្រឆាំងព្រះគ្រិស្ដជាច្រើននាក់មកដល់មែន ជាហេតុនាំអោយយើងដឹងថា គ្រានេះជាគ្រាចុងក្រោយបំផុតហើយ។
18Çocuklar, bu son saattir. Mesih-karşıtının geleceğini duydunuz. Nitekim daha şimdiden çok sayıda Mesih-karşıtı türemiş bulunuyor. Son saat olduğunu bundan biliyoruz.
19អ្នកទាំងនោះបានចេញពីចំណោមពួកយើងទៅ តែពួកគេមិនមែនជាគ្នាយើងទេ បើគេជាគ្នាយើងមែន គេមុខជានៅជាមួយយើងរហូតមិនខាន។ ប៉ុន្ដែ គេចាកចេញពីយើងទៅដូច្នេះបង្ហាញអោយឃើញថាពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់ទេ។
19Bunlar aramızdan çıktılar, ama bizden değildiler. Bizden olsalardı, bizimle kalırlardı. Ayrılmaları, hiçbirinin bizden olmadığını ortaya çıkardı.
20រីឯអ្នករាល់គ្នាវិញ ព្រះដ៏វិសុទ្ធ បានចាក់ប្រេង មកលើអ្នករាល់គ្នា ហើយអ្នកក៏បានចេះដឹងទាំងអស់គ្នា។
20Sizler ise kutsal Olan tarafından meshedildiniz; hepiniz bilgilisiniz.
21ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនមកពីអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតនោះទេ គឺខ្ញុំសរសេរមកព្រោះអ្នករាល់គ្នាស្គាល់សេចក្ដីពិតរួចហើយ ហើយគ្មានពាក្យកុហកណាកើតមកពីសេចក្ដីពិតទាល់តែសោះ។
21Gerçeği bilmediğinizden değil, ama gerçeği ve hiçbir yalanın gerçekle ilgisi olmadığını bildiğinizden ötürü size yazdım.
22តើនរណាជាអ្នកកុហក? គឺគ្មាននរណាក្រៅពីអ្នកដែលបដិសេធមិនទទួលស្គាល់ព្រះយេស៊ូ ថាជាព្រះគ្រិស្ដ នោះឡើយ។ អ្នកណាបដិសេធមិនទទួលស្គាល់ទាំងព្រះបិតា ទាំងព្រះបុត្រា គឺអ្នកនោះហើយជាមេប្រឆាំង ព្រះគ្រិស្ដ។
22İsa'nın Mesih olduğunu inkâr eden yalancı değilse, yalancı kimdir? Baba'yı ve Oğul'u inkâr eden, Mesih-karşıtıdır.
23អ្នកណាមិនទទួលស្គាល់ព្រះបុត្រា អ្នកនោះក៏គ្មានព្រះបិតាគង់ជាមួយដែរ រីឯអ្នកដែលទទួលស្គាល់ព្រះបុត្រា ទើបមានព្រះបិតាគង់ជាមួយ។
23Oğul'u inkâr edende Baba da yoktur. Oğul'u açıkça kabul edende Baba da vardır.
24ចំពោះអ្នករាល់គ្នាវិញ ចូរទុកអោយសេចក្ដីដែលអ្នករាល់គ្នាធ្លាប់បានឮ តាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ ប្រសិនបើសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏ស្ថិតនៅជាប់នឹងព្រះបុត្រា និង ព្រះបិតាដែរ។
24Başlangıçtan beri işittiğiniz söz içinizde yaşasın. Eğer başlangıçtan beri işittiğiniz söz içinizde yaşarsa, siz de Oğul'da ve Baba'da yaşarsınız.
25រីឯព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយយើងនោះ គឺព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចមកយើង។
25Mesih'in bize vaat ettiği budur, yani, sonsuz yaşamdır.
26ខ្ញុំសរសេរមកអ្នករាល់គ្នា ស្ដីអំពីពួកអ្នកដែលបានមកបញ្ឆោតអ្នករាល់គ្នាអោយវង្វេង។
26Bunları, sizi saptırmak isteyenlerle ilgili olarak yazmış bulunuyorum.
27ព្រះវិញ្ញាណដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា ទ្រង់គង់នៅក្នុងអ្នករាល់គ្នាស្រាប់ហើយ ហេតុនេះ អ្នករាល់គ្នាមិនត្រូវការអោយនរណាមកបង្រៀនអ្នករាល់គ្នាឡើយ។ បើព្រះវិញ្ញាណបង្រៀនគ្រប់សេចក្ដីដល់អ្នករាល់គ្នា (ព្រះអង្គមិនកុហកទេ ព្រះអង្គជាសេចក្ដីពិត) ដូច្នេះ អ្នករាល់គ្នាស្ថិតនៅជាប់នឹងព្រះគ្រិស្ដ ដូចព្រះវិញ្ញាណបានបង្រៀនអ្នករាល់គ្នាស្រាប់ហើយ។
27Size gelince, O'ndan aldığınız Ruh sizde kalır ve kimsenin size bir şey öğretmesine gerek yoktur. O'nun size her şeyi öğreten Ruhu gerçektir, sahte değildir. Size öğrettiği gibi, Mesih'te yaşayın.
28ឥឡូវនេះ កូនចៅទាំងឡាយអើយ ចូរស្ថិតនៅជាប់នឹងព្រះយេស៊ូចុះ ដើម្បីអោយយើងមានចិត្ដរឹងប៉ឹងនៅថ្ងៃដែលព្រះអង្គយាងមកយ៉ាងរុងរឿង ហើយពេលព្រះអង្គយាងមកនោះ យើងនឹងមិនត្រូវអៀនខ្មាសនៅចំពោះព្រះភ័ក្ដ្រព្រះអង្គឡើយ។
28Evet yavrularım, şimdi Mesih'te yaşayın ki, kendisi göründüğünde cesaretimiz olsun ve geldiğinde bizler O'nun önünde utanç içinde kalmayalım.
29អ្នករាល់គ្នាដឹងស្រាប់ហើយថា ព្រះអង្គសុចរិត ហេតុនេះ ចូរអ្នករាល់គ្នាដឹងដែរថា អស់អ្នកដែលប្រព្រឹត្ដតាមសេចក្ដីសុចរិត សុទ្ធតែកើតមកពីព្រះអង្គទាំងអស់។
29O'nun doğru olduğunu bilirseniz, doğru olanı yapan herkesin O'ndan doğduğunu da bilirsiniz.