Khmer

Turkish: New Testament

2 Corinthians

2

1ដូច្នេះ ខ្ញុំសំរេចថាខ្ញុំមិនវិលមករកបងប្អូនវិញ ទាំងព្រួយចិត្ដនោះឡើយ។
1Size tekrar keder dolu bir ziyaret yapmamaya karar verdim.
2បើខ្ញុំធ្វើអោយបងប្អូនព្រួយចិត្ដទៅហើយ តើនរណានឹងធ្វើអោយខ្ញុំសប្បាយ ក្រៅពីអ្នកដែលខ្ញុំបានធ្វើអោយព្រួយចិត្ដនោះ?
2Çünkü sizi kederlendirirsem, keder verdiğim sizlerden başka beni kim sevindirecek?
3សំបុត្រដែលខ្ញុំបានសរសេរមកជូនបងប្អូនមានគោលបំណងចៀសវាងកុំអោយខ្ញុំព្រួយចិត្ដ នៅពេលខ្ញុំមកដល់ គឺកុំអោយខ្ញុំកើតទុក្ខព្រួយ ពីអស់អ្នកដែលត្រូវធ្វើអោយខ្ញុំមានអំណរនោះឡើយ។ ខ្ញុំជឿជាក់ថាពេលខ្ញុំមានអំណរបងប្អូនទាំងអស់គ្នាក៏មានអំណររួមជាមួយខ្ញុំដែរ។
3Bunu aynen böyle yazdım ki, geldiğimde beni sevindirmesi gerekenler beni kederlendirmesin. Sevincimin hepinizin sevinci olduğuna dair hepinize güvenim vardır.
4ខ្ញុំសរសេរមកបងប្អូន ទាំងតឹងទ្រូង ទាំងពិបាកចិត្ដ ទាំងស្រក់ទឹកភ្នែក តែមិនមែនចង់ធ្វើអោយបងប្អូនព្រួយចិត្ដទេ គឺចង់សំដែងអោយបងប្អូនដឹងអំពីសេចក្ដីស្រឡាញ់ដ៏លើសលប់របស់ខ្ញុំចំពោះបងប្អូន។
4Kederlenesiniz diye değil, size beslediğim derin sevgiyi anlayasınız diye büyük bir sıkıntı ve yürek acısıyla gözyaşları içinde size yazdım.
5ប្រសិនបើនរណាម្នាក់បង្កើតអោយមានទុក្ខព្រួយ មិនមែនធ្វើអោយខ្ញុំព្រួយចិត្ដទេ គឺគាត់ធ្វើអោយបងប្អូនទាំងអស់គ្នាព្រួយចិត្ដ ឬ យ៉ាងហោចណាស់ ក៏អោយបងប្អូនមួយចំនួនព្រួយចិត្ដ (ខ្ញុំថាដូច្នេះ មកពីមិនចង់បំផ្លើស)។
5Eğer bir kişi bir diğerini kederlendirdiyse, beni değil, abartmadan söyleyeyim, bir dereceye kadar hepinizi kederlendirmiş olur.
6បើបងប្អូនភាគច្រើនបានដាក់ទោសមនុស្សបែបនេះ ល្មមហើយ។
6Böyle birine çoğunluğun verdiği o ceza yeter.
7សូមបងប្អូនអត់ទោសអោយគាត់ និង លើកទឹកចិត្ដគាត់ផងទៅ ក្រែងលោគាត់ពិបាកចិត្ដខ្លាំងពេករហូតដល់ទៅអស់សង្ឃឹម។
7Aşırı kedere boğulmasın diye o kişiyi daha fazla cezalandırmayıp bağışlamalı ve teselli etmelisiniz.
8ដូច្នេះខ្ញុំសូមទូន្មានបងប្អូនធ្វើយ៉ាងណា បង្ហាញអោយឃើញថាបងប្អូនស្រឡាញ់គាត់។
8Bunun için ona duyduğunuz sevgiyi yenilemenizi rica ederim.
9ខ្ញុំសរសេរមកដើម្បីលចិត្ដបងប្អូនមើល ចង់ដឹងថាតើបងប្អូនពិតជាស្ដាប់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់ ឬ យ៉ាងណា។
9Sizi sınamak ve her durumda söz dinleyenler olup olmadığınızı anlamak için yazdım size.
10បើបងប្អូនលើកលែងទោសអោយអ្នកណា ខ្ញុំក៏លើកលែងទោសអោយអ្នកនោះដែរ។ ចំពោះខ្លួនខ្ញុំផ្ទាល់ (ប្រសិនបើមានហេតុដែលខ្ញុំត្រូវអត់ទោសអោយនរណាម្នាក់) ខ្ញុំលើកលែងទោសអោយគេ ព្រោះតែបងប្អូន ដោយខ្ញុំយល់ដល់ព្រះគ្រិស្ដ
10Kimi bağışlarsanız, ben de onu bağışlarım. Eğer bir şeyi bağışladımsa, bunu sizin için Mesih'in önünde bağışladım.
11ដើម្បីកុំអោយយើងចាញ់បោកមារ សាតាំង ដ្បិតយើងស្គាល់គំរោងការរបស់វាស្រាប់ហើយ។
11Öyle ki, Şeytan'ın oyununa gelmeyelim. Çünkü onun düzenlerini bilmez değiliz.
12ពេលខ្ញុំបានទៅដល់ក្រុងត្រូអាស ដើម្បីផ្សព្វផ្សាយដំណឹងល្អ របស់ព្រះគ្រិស្ដ ទោះបីព្រះអម្ចាស់បានបើកឱកាស អោយខ្ញុំក៏ដោយ ក៏ចិត្ដខ្ញុំពុំបានស្ងប់ដែរព្រោះរកលោកទីតុសមិនឃើញ។
12Mesih'in müjdesini yaymak amacıyla Troas'a geldiğimde Rab'bin işi için bana bir kapı açıldığı halde, kardeşim Titus'u orada bulamadığım için ruhum huzur içinde değildi. Bu nedenle oradakilere veda ederek Makedonya'ya gittim.
13ហេតុនេះ ខ្ញុំក៏លាពួកបងប្អូននៅក្រុងត្រូអាសធ្វើដំណើរឆ្ពោះទៅស្រុកម៉ាសេដូន។
14Bizi her zaman Mesih'in zafer alayında yürüten, O'nu tanımanın hoş kokusunu her yerde aracılığımızla yayan Tanrı'ya şükürler olsun!
14សូមអរព្រះគុណព្រះជាម្ចាស់ ដែលប្រទានអោយយើងមានជ័យជំនះរួមជាមួយព្រះគ្រិស្ដជានិច្ច។ ព្រះអង្គប្រោសប្រទានអោយមនុស្សនៅគ្រប់ទីកន្លែងបានស្គាល់ព្រះអង្គតាមរយៈយើង ដែលប្រៀបបីដូចជាក្លិនក្រអូបសាយគ្រប់ទិសទី!។
15Çünkü biz, hem kurtulanlar hem de mahvolanlar arasında Tanrı için Mesih'in güzel kokusuyuz.
15ចំពោះព្រះជាម្ចាស់ គឺយើងនេះហើយជាក្លិនក្រអូបរបស់ព្រះគ្រិស្ដ ក្នុងចំណោមអស់អ្នកដែលបានទទួលការសង្គ្រោះ និង ក្នុងចំណោមអស់អ្នកដែលកំពុងតែវិនាសអន្ដរាយ។
16Mahvolanlar için ölüme götüren ölüm kokusuyuz, kurtulanlar için yaşama götüren yaşam kokusuyuz. Böyle bir işe kim yeterlidir?
16ចំពោះអ្នកវិនាស យើងជាក្លិននៃសេចក្ដីស្លាប់ដែលនាំអោយគេស្លាប់ ចំពោះអ្នកដែលបានទទួលការសង្គ្រោះយើងជាក្លិននៃជីវិត ដែលនាំអោយគេមានជីវិត។ តើនរណាមានសមត្ថភាព អាចនឹងបំពេញកិច្ចការនេះបាន?
17Biz birçokları gibi, Tanrı sözünü ticaret aracı yapanlar değiliz. Tanrı'dan gönderilen ve Mesih'e ait olan kişiler olarak Tanrı'nın önünde içtenlikle konuşuyoruz.
17យើងមិនមែនជាអ្នកក្លែងបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចមនុស្សមួយចំនួនធំនោះឡើយ គឺយើងនិយាយដោយសុទ្ធចិត្ដ ក្នុងនាមព្រះជាម្ចាស់ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ និង នៅក្នុងអង្គព្រះគ្រិស្ដ។