Khmer

Turkish: New Testament

2 Corinthians

9

1ចំពោះរឿងផ្ញើជំនួយទៅជូនប្រជាជនដ៏វិសុទ្ធ នោះមិនបាច់អោយខ្ញុំសរសេរជំរាបបងប្អូនទេ
1Kutsallara yapılacak bu yardımla ilgili olarak size yazmama gerek yoktur.
2ខ្ញុំស្គាល់ឆន្ទៈល្អរបស់បងប្អូនស្រាប់ហើយ ហើយខ្ញុំក៏បាននិយាយសរសើរពីបងប្អូនប្រាប់អ្នកស្រុកម៉ាសេដូនថា «បងប្អូននៅស្រុកអាខៃបានរៀបចំខ្លួនជាស្រេច តាំងពីឆ្នាំទៅម៉្លេះ»។ ចិត្ដខ្នះខ្នែងរបស់បងប្អូនបានជំរុញអ្នកឯទៀតជាច្រើន អោយមានចិត្ដស្ទុះស្ទាឡើង។
2Çünkü yardıma hazır olduğunuzu biliyorum. Siz Ahaya'dakilerin geçen yıldan beri hazırlıklı bulunduğunuzu söyleyerek Makedonyalılar karşısında sizinle övünüyorum. Gayretiniz onların çoğunu harekete geçirdi.
3ខ្ញុំបានចាត់ពួកបងប្អូនខ្លះមក ដើម្បីអោយឃើញថាពាក្យដែលយើងនិយាយសរសើរពីបងប្អូនត្រង់ចំណុចនេះ មិនមែនខុសទេ គឺបងប្អូនពិតជារៀបចំខ្លួនជាស្រេចដូចខ្ញុំនិយាយមែន។
3Bu konuda sizinle ilgili övünmemiz boşa çıkmasın, ama dediğim gibi hazırlıklı olasınız diye kardeşleri yanınıza gönderiyorum.
4ប្រសិនបើបងប្អូននៅស្រុកម៉ាសេដូនមកជាមួយខ្ញុំ ហើយឃើញថាបងប្អូនមិនទាន់រៀបចំខ្លួនទេនោះ មិនត្រឹមតែយើងប៉ុណ្ណោះទេដែលត្រូវអាម៉ាស់មុខបងប្អូនក៏នឹងត្រូវអាម៉ាស់មុខដែរ មកពីយើងទុកចិត្ដលើបងប្អូនខ្លាំងពេក។
4Öyle ki, bazı Makedonyalılar benimlebirlikte gelir ve sizi hazırlıksız bulurlarsa, sizler bir yana, bizler duyduğumuz güvenden ötürü utanmayalım.
5ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា ត្រូវតែសុំអោយបងប្អូននៅទីនោះធ្វើដំណើរមករកបងប្អូនមុនខ្ញុំ ដើម្បីរៀបចំប្រាក់ជំនួយដែលបងប្អូនសន្យានោះអោយបានរួចរាល់។ ការនេះ សអោយឃើញថាបងប្អូនបានចូលប្រាក់ដោយចិត្ដទូលាយ មិនមែនដោយចង្អៀតចង្អល់ទេ។
5Bu nedenle yanınıza önceden gelmeleri ve cömertçe vermeyi vaat ettiğiniz armağanları hazırlamaları için kardeşlere rica etmeyi gerekli gördüm. Öyle ki armağanınız, bir cimrilik değil, bir cömertlik örneği olarak hazır olsun.
6សូមចងចាំថាអ្នកណាព្រោះតិច អ្នកនោះក៏ច្រូតបានផលតិចដែរ រីឯអ្នកដែលព្រោះច្រើនបរិបូណ៌ ក៏ច្រូតបានផលច្រើនបរិបូណ៌ដែរ។
6Şunu unutmayın: az eken az biçer, çok eken çok biçer.
7ហេតុនេះ ម្នាក់ៗត្រូវតែចូលប្រាក់តាមតែខ្លួនសំរេចចិត្ដ ដោយមិននឹកស្ដាយ ឬ ទើសទ័លឡើយ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នកណាដែលធ្វើអំណោយដោយចិត្ដរីករាយ។
7İsteksizce ya da zorlaymış gibi değil, herkes yüreğinde niyet ettiği gibi versin. Çünkü Tanrı sevinçle vereni sever.
8ព្រះអង្គអាចនឹងប្រទានពរដ៏ហូរហៀរគ្រប់យ៉ាង ដល់បងប្អូន ដើម្បីអោយបងប្អូនមានអ្វីៗទាំងអស់ដែលបងប្អូនត្រូវការដ៏ចាំបាច់នោះជានិច្ច ហើយថែមទាំងនៅសល់បរិបូណ៌សំរាប់ចែកទានផង
8Her zaman, her yönden, her şeye yeterli ölçüde sahip olarak her iyi işe cömertçe katkıda bulunabilmeniz için, Tanrı size her nimeti artıracak güçtedir.
9ដូចមានចែងទុកមកថាៈ «ព្រះអង្គចែក ព្រះអង្គប្រទានអោយអ្នកក្រ សេចក្ដីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេរ រហូតតរៀងទៅ»។
9Nitekim şöyle yazılmıştır: «Armağanlar dağıttı, yoksullara verdi; doğruluğu sonsuza dek kalıcıdır.»
10ព្រះអង្គដែល «ប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ និង ប្រទានចំណីអាហារអោយគេផងនោះ» ទ្រង់ក៏ផ្គត់ផ្គង់គ្រាប់ពូជអោយបងប្អូន និង អោយគ្រាប់ពូជនោះកើនចំនួនឡើងដែរ ហើយព្រះអង្គនឹងធ្វើអោយសេចក្ដីសុចរិតរបស់បងប្អូន បង្កើតផលបានច្រើនឡើងថែមទៀត។
10Ekinciye tohum ve yiyecek ekmek sağlayan, sizin de ekeceğinizi sağlayıp çoğaltacak ve doğruluğunuzun ürünlerini artıracaktır.
11ព្រះអង្គនឹងធ្វើអោយបងប្អូនទៅជាអ្នកមានគ្រប់វិស័យទាំងអស់ ដើម្បីអោយបងប្អូនមានចិត្ដសទ្ធាជ្រះថ្លាគ្រប់ជំពូក និង អោយអ្នកឯទៀតៗអរព្រះគុណព្រះជាម្ចាស់ដោយយើងជួយគេ
11Her durumda cömert olasınız diye her yönden zenginleştiriliyorsunuz. Cömertliğiniz bizim aracılığımızla Tanrı'ya şükran nedeni oluyor.
12ដ្បិតមុខងារប្រមូលប្រាក់នេះ មិនត្រឹមតែជួយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកជឿប៉ុណ្ណោះទេ គឺថែមទាំងជួយគេអោយអរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើងទៀតផង។
12Yaptığınız bu hizmet yalnız kutsalların eksiklerini gidermekle kalmıyor, aynı zamanda birçoklarının Tanrı'ya şükretmesiyle zenginleşiyor.
13ពេលគេយល់តម្លៃនៃកិច្ចការដែលបងប្អូនធ្វើនេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះបងប្អូនសំដែងអោយគេឃើញថា បងប្អូនពិតជាប្រតិបតិ្ដតាមដំណឹងល្អ របស់ព្រះគ្រិស្ដដែលបងប្អូនប្រកាស ហើយបងប្អូនមានចិត្ដទូលាយ ដោយយករបស់របរមកចែកជាមួយពួកគេ និង ជាមួយមនុស្សទាំងអស់។
13Bunlar, içtenliğinizi kanıtlayan bu hizmetten ötürü, açıkça benimsediğiniz Mesih müjdesine uyarak kendileriyle ve herkesle malınızı cömertçe paylaştığınız için Tanrı'yı yüceltiyorlar.
14គេទូលអង្វរព្រះជាម្ចាស់អោយបងប្អូនដោយចិត្ដស្រឡាញ់ ព្រោះតែព្រះគុណដ៏ច្រើនលើសលុបដែលព្រះជាម្ចាស់ប្រទានមកបងប្អូន។
14Tanrı'nın size bağışladığı olağanüstü lütuftan dolayı sizler için dua ediyor, sizi özlüyorlar.
15សូមអរព្រះគុណព្រះជាម្ចាស់ ចំពោះព្រះអំណោយទានដ៏ប្រសើរបំផុតរបស់ព្រះអង្គ រកថ្លែងពុំបាន។
15Sözle anlatılamayan armağanı için Tanrı'ya şükürler olsun!