1ខ្ញុំជាចាស់ទុំ សូមជំរាបមកលោកស្រី ដែលព្រះជាម្ចាស់បានជ្រើសរើស និង ជំរាបមកកូនចៅរបស់លោកស្រីដែលខ្ញុំស្រឡាញ់ តាមសេចក្ដីពិត មិនមែនតែខ្ញុំប៉ុណ្ណោះទេដែលស្រឡាញ់ គឺអស់អ្នកដែលបានស្គាល់សេចក្ដីពិត ក៏ស្រឡាញ់ដែរ
1Ben yaşlı önderden, Tanrı'nın seçmiş olduğu, gerçekten sevdiğim hanımefendiye ve çocuklarına selam! Yalnız ben değil, gerçeği bilenlerin hepsi de sizleri seviyor.
2ព្រោះតែសេចក្ដីពិតនៅជាប់នឹងយើងឥឡូវនេះ ហើយក៏នឹងនៅជាមួយយើង រៀងរហូតអស់កល្បជានិច្ច។
2Çünkü gerçek içimizde yaşıyor ve sonsuza dek bizimle olacak.
3សូមព្រះជាម្ចាស់ជាព្រះបិតា និង ព្រះយេស៊ូគ្រិស្ដ ជាព្រះបុត្រារបស់ព្រះអង្គ ប្រទានព្រះគុណព្រះហឫទ័យមេត្ដាករុណា និង សេចក្ដីសុខសាន្ដមកយើងក្នុងសេចក្ដីពិត និង ក្នុងសេចក្ដីស្រឡាញ់។
3Baba Tanrı'dan ve Baba'nın Oğlu İsa Mesih'ten gelen lütuf, merhamet ve esenlik de gerçekte ve sevgide bizimle olacaktır.
4ខ្ញុំសប្បាយចិត្ដណាស់ ដោយបានឃើញកូនចៅរបស់លោកស្រីមួយចំនួន ប្រតិបត្ដិតាមសេចក្ដីពិត ស្របតាមបទបញ្ជាដែលយើងបានទទួលពីព្រះបិតាមក។
4Senin çocuklarından bazılarının, Baba'dan aldığımız buyruğa uyarak gerçeğin izinden yürüdüğünü görünce çok sevindim.
5ឥឡូវនេះ ខ្ញុំសូមអង្វរលោកស្រីថា យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំមិនសរសេរបទបញ្ជាថ្មីផ្ញើមកជូនទេ នេះគឺជាបទបញ្ជាដែលយើងបានទទួល តាំងពីដើមដំបូងមកម៉្លេះ។
5Ve şimdi sana rica ediyorum, hanımefendi, birbirimizi sevelim. Bu sana yazdığım yeni bir buyruk değil, başlangıçtan beri kabul ettiğimiz buyruktur.
6សេចក្ដីស្រឡាញ់មានដូចតទៅៈ យើងត្រូវតែប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មាន។ នេះហើយជាបទបញ្ជាដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងមក ដើម្បីអោយអ្នករាល់គ្នាប្រតិបត្ដិតាម។
6Sevgi, Tanrı'nın buyruklarına uygun yaşamamız demektir. Başlangıçtan beri işittiğiniz gibi, O'nun buyruğu, sevgi yolunda yürümenizdir.
7មានអ្នកបោកបញ្ឆោតជាច្រើននាក់ បានចូលមកក្នុងលោកនេះ ពួកគេពុំទទួលស្គាល់ថាព្រះយេស៊ូគ្រិស្ដ បានយាងមកជាមនុស្សទេ។ ជនប្រភេទនេះហើយដែលជាអ្នកបោកបញ្ឆោត និង ជាមេប្រឆាំង ព្រះគ្រិស្ដ។
7Ne var ki, İsa Mesih'in beden alıp geldiğini kabul etmeyen aldatıcı birçok kimseler dünyanın her tarafına yayılmıştır. Aldatıcı ve Mesih-karşıtı olan budur.
8ចូរមើលគ្នាឯងអោយមែនទែន ក្រែងខូចផលប្រយោជន៍នៃកិច្ចការដែលអ្នករាល់គ្នាបានធ្វើ។ ផ្ទុយទៅវិញ ចូរខំអោយបានទទួលរង្វាន់ដ៏បរិបូណ៌។
8Başardıklarınızı yitirmemek ve ödülünüzü eksiksiz almak için kendinize dikkat edin.
9អ្នកណាមិនស្ថិតនៅជាប់នឹងព្រះឱវាទរបស់ព្រះគ្រិស្ដ គឺទៅហួស អ្នកនោះគ្មានព្រះជាម្ចាស់គង់ជាមួយទេ។ អ្នកណាស្ថិតនៅជាប់នឹងព្រះឱវាទរបស់ព្រះគ្រិស្ដ ទើបមានព្រះបិតា និង ព្រះបុត្រាគង់ជាមួយ។
9Haddini aşıp Mesih'in öğretisine bağlı kalmayan hiç kimsede Tanrı yoktur. Bu öğretiye bağlı kalanda ise hem Baba, hem de Oğul vardır.
10ប្រសិនបើមាននរណាម្នាក់មករកអ្នករាល់គ្នា តែមិននាំព្រះឱវាទនេះមកទេ កុំទទួលគេនៅក្នុង ផ្ទះអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវជំរាបសួរគេផង
10Eğer biri size gelir de bu öğretiyi getirmezse, kendisini evinize almayın, ona selam bile vermeyin.
11ដ្បិតអ្នកណាជំរាបសួរមនុស្សបែបនេះក៏ដូចជាសមគំនិត នឹងអំពើអាក្រក់របស់គេដែរ។
11Çünkü böyle birine selam veren, onun kötü işlerine ortak olur.
12ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវជំរាបអ្នករាល់គ្នា តែខ្ញុំមិនចង់សរសេរផ្ញើមក តាមរយៈក្រដាស និង ទឹកខ្មៅនេះទេ គឺខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នានិយាយផ្ទាល់មាត់តែម្ដង ដើម្បីអោយយើងមានអំណរពេញលក្ខណៈ។
12Size çok yazacaklarım var, ama bunları kâğıt ve mürekkeple iletmek istemedim. Sevincimiz tam olsun diye yanınıza gelmek ve sizinle yüz yüze konuşmak ümidindeyim.
13កូនចៅបងស្រីរបស់លោកស្រី គឺបងស្រីដែលព្រះអង្គបានជ្រើសរើសនោះ ក៏សូមជំរាបសួរមកលោកស្រីដែរ។
13Tanrı'nın seçmiş olduğu senin kızkardeşinin çocukları sana selam ederler.