Khmer

Turkish: New Testament

2 Thessalonians

3

1នៅទីបំផុត បងប្អូនអើយ សូមអធិស្ឋានអោយយើងផង ដើម្បីអោយព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សព្វផ្សាយយ៉ាងឆាប់រហ័សតទៅទៀត និង បានរុងរឿងដូចនៅក្នុងចំណោមបងប្អូនដែរ។
1Son olarak kardeşler, Rab'bin sözü, aranızda olduğu gibi, hızla yayılsın ve yüceltilsin diye bizim için dua edin.
2សូមអធិស្ឋានអោយយើងគេចផុតពីមនុស្សពាល ពីមនុស្សអាក្រក់ ដ្បិតមិនមែនគ្រប់គ្នាទេដែលមានជំនឿ។
2Ahlaksız ve kötü insanlardan kurtulmamız için de dua edin. Çünkü herkes iman etmiş değildir.
3ព្រះអម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គនឹងប្រោសប្រទានអោយបងប្អូនមានជំហររឹងប៉ឹង និង ការពារបងប្អូនកុំអោយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មេកំណាច។
3Ama Rab güvenilirdir. O sizi pekiştirecek, kötü olandan koruyacaktır.
4នៅចំពោះព្រះភ័ក្ដ្រព្រះអម្ចាស់ យើងទុកចិត្ដបងប្អូនថា បងប្អូនតែងតែប្រព្រឹត្ដតាមពាក្យរំលឹកដាស់តឿនរបស់យើង ហើយបងប្អូនក៏នឹងប្រព្រឹត្ដតាមតទៅមុខទៀតដែរ។
4Buyurduklarımızı yapmakta olduğunuza ve yapacağınıza dair Rab'de size güvenimiz vardır.
5សូមព្រះអម្ចាស់ដឹកនាំចិត្ដគំនិតបងប្អូន អោយស្រឡាញ់ព្រះជាម្ចាស់ និង មានចិត្ដស៊ូទ្រាំដែលព្រះគ្រិស្ដប្រទានអោយ។
5Rab yüreklerinizi Tanrı'nın sevgisine ve Mesih'in sabrına yöneltsin.
6បងប្អូនអើយ យើងសូមរំលឹកដាស់តឿនបងប្អូន ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើងថា ចូរចៀសចេញអោយឆ្ងាយពីបងប្អូនណាដែលរស់នៅដោយឥតសណ្ដាប់ធ្នាប់ ផ្ទុយនឹងរបៀបដែលយើងបានទទួលយកមកបង្រៀនបងប្អូន។
6Kardeşler, bizden aldıkları öğretilere uymayıp boş gezen tüm kardeşlerden uzak durmanızı Rab İsa Mesih'in adıyla buyuruyoruz.
7បងប្អូនជ្រាបស្រាប់ហើយថា ត្រូវយកតំរាប់តាមយើងបែបណា ដ្បិតយើងពុំបានរស់នៅក្នុងចំណោមបងប្អូន ដោយឥតសណ្ដាប់ធ្នាប់នោះឡើយ
7Bizleri nasıl örnek almanız gerektiğini kendiniz biliyorsunuz. Çünkü biz aranızdayken boş gezenler değildik.
8យើងពុំបានទទួលទានម្ហូបអាហាររបស់នរណាម្នាក់ដោយឥតបង់ប្រាក់ទេ។ យើងខំប្រឹងធ្វើការហត់នឿយ ទាំងយប់ ទាំងថ្ងៃ កុំអោយនរណាម្នាក់ពិបាកនឹងផ្គត់ផ្គង់យើង។
8Kimsenin ekmeğini karşılıksız yemedik. Herhangi birinize yük olmamak için uğraşıp didindik, gece gündüz çalıştık.
9ត្រង់នេះមិនមែនមានន័យថា យើងគ្មានសិទ្ធិនឹងអោយគេផ្គត់ផ្គង់នោះឡើយ ប៉ុន្ដែ យើងធ្វើដូច្នេះទុកជាគំរូអោយបងប្អូនយកតំរាប់តាម
9Yardımlarınızı hak etmediğimiz için değil, size, izleyebileceğiniz bir örnek bırakmak için böyle yaptık.
10ព្រោះកាលយើងនៅជាមួយបងប្អូន យើងបានទូន្មានបងប្អូនថា អ្នកណាមិនព្រមធ្វើការ អ្នកនោះក៏មិនត្រូវបរិភោគដែរ។
10Hatta sizinle birlikteyken size şu buyruğu vermiştik: «Çalışmak istemeyen, yemek de yemesin!»
11យើងបានឮដំណឹងថាមានអ្នកខ្លះក្នុងចំណោមបងប្អូនរស់នៅដោយឥតសណ្ដាប់ធ្នាប់ គេហាក់ដូចជារវល់ញាប់ដៃញាប់ជើង តែឥតធ្វើការអ្វីទាល់តែសោះ។
11Çünkü aranızda bazılarının boş gezdiğini duyuyoruz. Bunlar hiçbir iş yapmıyor, başkalarının işine karışıp duruyorlarmış.
12យើងសូមទូន្មាន និង សូមដាស់តឿនបងប្អូនប្រភេទនោះ ក្នុងនាមព្រះអម្ចាស់យេស៊ូគ្រិស្ដថា សូមអញ្ជើញធ្វើការអោយបានស្រួលបួលឡើង និង បរិភោគអាហារដែលបានមកពីកម្លាំងញើសខ្លួនឯងទៅ។
12Böylelerine Rab İsa Mesih'in adına yalvarıyor ve şunu buyuruyoruz: sakin bir şekilde çalışıp kendi kazançlarından yesinler.
13ចំពោះបងប្អូនវិញ បងប្អូនអើយ សូមប្រព្រឹត្ដអំពើល្អកុំរសាយចិត្ដឡើយ។
13Sizler ise kardeşler, iyilik yapmaktan usanmayın.
14បើអ្នកណាមិនស្ដាប់តាមសេចក្ដីដែលយើងសរសេរក្នុងសំបុត្រនេះទេ សូមចំណាំមុខទុកហើយកុំទាក់ទងជាមួយអ្នកនោះ ដើម្បីអោយគាត់ខ្មាសគេ
14Eğer bu mektuptaki sözlerimize uymayan olursa, onu mimleyin. Yaptıklarından utansın diye onunla ilişkinizi kesin.
15ប៉ុន្ដែ មិនត្រូវចាត់ទុកគាត់ជាមារសត្រូវឡើយ គឺត្រូវដាស់តឿនគាត់ទុកដូចជាបងប្អូនវិញ។
15Yine de onu düşman saymayın, bir kardeş olarak uyarın.
16សូមព្រះអម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ដប្រទានសេចក្ដីសុខសាន្ដគ្រប់ប្រការ មកបងប្អូនគ្រប់ពេលវេលា! សូមព្រះអម្ចាស់គង់ជាមួយបងប្អូនទាំងអស់គ្នា!
16Esenlik kaynağı olan Rab'bin kendisi size her zaman, her durumda esenlik versin. Rab hepinizle birlikte olsun.
17ពាក្យសួរសុខទុក្ខនេះខ្ញុំប៉ូលបានសរសេរដោយដៃខ្ញុំផ្ទាល់។ នេះជាហត្ថលេខាដែលខ្ញុំបានចុះ ក្នុងគ្រប់លិខិតខ្ញុំសរសេរដូច្នេះ។
17Ben Pavlus bu selamı kendi elimle yazıyorum. Her mektubumun özel işaretidir bu; böyle yazarım.
18សូមអោយបងប្អូនទាំងអស់គ្នាបានប្រកបដោយ ព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង!
18Rabbimiz İsa Mesih'in lütfu hepinizle birlikte olsun.