Khmer

Turkish: New Testament

Galatians

3

1ឱបងប្អូនអ្នកស្រុកកាឡាទីអើយ ម្ដេចក៏ល្ងល្ងើម៉្លេះ! តើបងប្អូនត្រូវអំពើរបស់នរណា? បងប្អូនបានទទួលសេចក្ដីបរិយាយអំពីព្រះយេស៊ូគ្រិស្ដ ដែលត្រូវគេឆ្កាងនោះ យ៉ាងច្បាស់លាស់ហើយទេតើ!
1Ey akılsız Galatyalılar! Sizi kim büyüledi? İsa Mesih çarmıha gerilmiş olarak gözlerinizin önünde tasvir edilmedi mi?
2ខ្ញុំគ្រាន់តែចង់ដឹងសេចក្ដីមួយប៉ុណ្ណោះ សូមបងប្អូនប្រាប់ខ្ញុំមើល៍តើបងប្អូនបានទទួលព្រះវិញ្ញាណ មកពីបានប្រព្រឹត្ដតាមក្រឹត្យវិន័យ ឬ មកពីជឿដំណឹងល្អដែលបងប្អូនបានស្ដាប់?
2Sizden yalnız şunu öğrenmek istiyorum: Kutsal Ruh'u, Yasa'nın gereklerini yapmakla mı, yoksa duyduklarınıza iman etmekle mi aldınız?
3ម្ដេចក៏បងប្អូនល្ងីល្ងើម៉្លេះ! បងប្អូនបានចាប់ផ្ដើមជីវិតថ្មីដោយព្រះវិញ្ញាណ តែឥឡូវនេះម្ដេចក៏ចង់បញ្ចប់តាមរបៀបលោកីយ៍វិញដូច្នេះ?
3Bu kadar akılsız mısınız? Ruh'la başladıktan sonra şimdi insan çabasıyla mı bitirmeye çalışıyorsunuz?
4បងប្អូនមានការពិសោធន៍យ៉ាងច្រើននោះ តើអសារឥតការឬ? ទេ មិនមែនឥតបានការឡើយ!
4Boş yere mi bu kadar acı çektiniz? Gerçekten boşuna mıydı?
5ព្រះជាម្ចាស់បានប្រទានព្រះវិញ្ញាណមកបងប្អូន និង បញ្ចេញសកម្មភាពដោយសំដែងបាដិហារិយ៍ផ្សេងៗក្នុងចំណោមបងប្អូននោះ តើព្រះអង្គធ្វើដូច្នេះ មកពីបងប្អូនប្រព្រឹត្ដតាមក្រឹត្យវិន័យឬ មកពីបងប្អូនបានជឿដំណឹងល្អ ដែលបងប្អូនបានស្ដាប់?
5Size Kutsal Ruh'u veren ve aranızda mucizeler yaratan Tanrı, bunu Yasa'nın gereklerini yaptığınız için mi, yoksa duyduklarınıza iman ettiğiniz için mi yapıyor?
6លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកអោយបានសុចរិតដោយយល់ដល់ជំនឿនេះ។
6Örneğin, «İbrahim Tanrı'ya iman etti ve böylece aklanmış sayıldı.»
7ដូច្នេះសូមបងប្អូនយល់ថា អ្នកណាមានជំនឿ អ្នកនោះហើយជាកូនចៅរបស់លោកអប្រាហំា។
7Öyleyse şunu bilin ki, İbrahim'in gerçek oğulları iman edenlerdir.
8ក្នុងគម្ពីរមានគ្រោងទុកជាមុនថា ព្រះជាម្ចាស់នឹងប្រោសសាសន៍ដទៃអោយបានសុចរិតដោយសារជំនឿ ហើយលោកអប្រាហាំបានទទួលដំណឹងល្អនេះជាមុន ថា«ជាតិសាសន៍ទាំងអស់នឹងទទួលពរ ដោយសារអ្នក»។
8Kutsal Yazı, Tanrı'nın diğer ulusları imanlarına göre aklayacağını önceden görerek İbrahim'e, «Bütün uluslar senin aracılığınla kutsanacaktır» müjdesini önceden verdi.
9ហេតុនេះអស់អ្នកដែលមានជំនឿក៏បានទទួលព្រះពររួមជាមួយលោកអប្រាហាំ ដែលជាអ្នកមានជំនឿនោះដែរ។
9Böylece iman edenler, iman etmiş olan İbrahim'le birlikte kutsanırlar.
10រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្ដតាមក្រឹត្យវិន័យនោះវិញ គេត្រូវបណ្ដាសាហើយ ដ្បិតមានចែងទុកមកថា «អ្នកណាមិនប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរវិន័យយ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នកនោះត្រូវបណ្ដាសាហើយ»។
10Yasa'nın gereklerini yapmış olmaya güvenenlerin hepsi lanet altındadır. Çünkü şöyle yazılmıştır: «Yasa kitabında yazılı olan her şeyi sürekli yerine getirmeyen her insan lanetlidir.»
11មួយវិញទៀត យើងដឹងច្បាស់ថា គ្មាននរណាម្នាក់បានសុចរិតនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ ដោយពឹងលើក្រឹត្យវិន័យនោះឡើយ ដ្បិត«មនុស្សសុចរិតនឹងមានជីវិតដោយសារជំនឿ»។
11Açıktır ki, hiç kimse Tanrı katında Yasa'yla aklanmaz. Çünkü «imanla aklanan insan yaşayacaktır.»
12រីឯក្រឹត្យវិន័យប្លែកពីជំនឿទាំងស្រុងព្រោះមានចែងថា «អ្នកណាប្រតិបត្ដិតាមសេចក្ដីទាំងនេះ អ្នកនោះនឹងមានជីវិតដោយបានប្រព្រឹត្ដតាមសេចក្ដីទាំងនេះ»។
12Yasa imana dayalı değildir. Tersine, «Yasa'nın gereklerini yapan, bunlarla yaşayacaktır.»
13ដោយព្រះគ្រិស្ដបានទទួលបណ្ដាសាសំរាប់យើង ទ្រង់លោះយើងអោយរួចផុតពីបណ្ដាសាដែលមកពីក្រឹត្យវិន័យ ដ្បិតមានចែងទុកមកថា«អ្នកណាដែលត្រូវគេព្យួរជាប់នឹងឈើ អ្នកនោះត្រូវបណ្ដាសាហើយ!»។
13İbrahim'e sağlanan kutsama Mesih İsa aracılığıyla uluslara sağlansın ve bizler vaat edilen Ruh'u imanla alalım diye, Mesih uğrumuza lanetlenerek bizi Yasa'nın lanetinden kurtardı. Çünkü, «Ağaç üzerine asılan herkes lanetlidir» diye yazılmıştır.
14ហេតុការណ៍នេះកើតមានដូច្នេះ ដើម្បីអោយព្រះពរដែលលោកអប្រាហំាទទួល បានហូរទៅដល់សាសន៍ដទៃ តាមរយៈព្រះគ្រិស្ដយេស៊ូដែរ ហើយអោយយើងទទួលព្រះវិញ្ញាណដែលព្រះជាម្ចាស់បានសន្យាប្រទានមក ដោយយើងមានជំនឿ។
15Kardeşler, insan yaşamından bir örnek vereyim. Onaylanmış bir antlaşma, sadece insanlar arasında bile yapılmış olsa, kimse bunu geçersiz sayamaz ve buna bir şey ekleyemez.
15បងប្អូនអើយ ខ្ញុំសូមលើកយកឧទាហរណ៍មួយមកជំរាបថាប្រសិនបើពាក្យបណ្ដាំរបស់មនុស្សមានចែងទុកត្រឹមត្រូវហើយ គ្មាននរណាម្នាក់លុបបំបាត់ឬបន្ថែមបន្ថយអ្វីបានទេ។
16İşte, vaatler İbrahim'e ve onun soyundan olana verildi. Tanrı, birçok kişiyi kastediyormuş gibi, «senin soyundan olanlara» demiyor, «soyundan olana» demekle tek bir kişiyi, yani Mesih'i kastediyor.
16យ៉ាងណាមិញ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាដល់លោកអប្រាហាំ និង ដល់ពូជពង្សរបស់លោក។ ក្នុងគម្ពីរពុំមានចែងថា «ដល់ពូជពង្សទាំងឡាយ» ដូចជាចង់សំដៅទៅលើពូជពង្សដ៏ច្រើនឡើយ គឺសំដៅទៅលើពូជពង្សតែម្នាក់ប៉ុណ្ណោះ : «ដល់ពូជពង្សរបស់អ្នក» ពោលគឺព្រះគ្រិស្ដ។
17Şunu demek istiyorum: dört yüz otuz yıl sonra gelen Yasa, Tanrı'nın önceden onayladığı antlaşmayı geçersiz kılmaz, vaadi ortadan kaldırmaz.
17ខ្ញុំនិយាយដូច្នេះ ចង់ពន្យល់ថាព្រះជាម្ចាស់បានទុកពាក្យបណ្ដាំមួយយ៉ាងត្រឹមត្រូវ រួចស្រេចហើយ។ រីឯក្រឹត្យវិន័យដែលមកដល់ បួនរយសាមសិបឆ្នាំក្រោយមកទៀតនោះ ពុំបានលុបបំបាត់ពាក្យបណ្ដាំរបស់ព្រះអង្គឡើយបើពុំនោះទេ ព្រះបន្ទូលសន្យាមុខជាបាត់ខ្លឹមសារមិនខាន។
18Çünkü miras Yasa'ya bağlıysa, artık vaade bağlı değildir. Ama Tanrı, mirası İbrahim'e vaatle bağışlamıştır.
18ប្រសិនបើព្រះជាម្ចាស់ប្រទានមត៌កមកមនុស្ស ព្រោះគេប្រព្រឹត្ដតាមក្រឹត្យវិន័យ បានសេចក្ដីថា គេមិនទទួលមត៌កនោះតាមព្រះបន្ទូលសន្យាទៀតឡើយ។ ក៏ប៉ុន្ដែ ព្រះជាម្ចាស់ប្រណីសន្ដោសលោកអប្រាហាំ ដោយសារព្រះបន្ទូលសន្យារបស់ព្រះអង្គ។
19Öyleyse Yasa'nın amacı neydi? Yasa, suçları ortaya çıkarmak için antlaşmaya eklendi. Vaadi alan ve İbrahim'in soyundan olan Kişi gelinceye dek yürürlükte kalacaktı. Melekler yoluyla, bir aracı eliyle düzenlendi.
19បើដូច្នោះ តើក្រឹត្យវិន័យមានប្រយោជន៍អ្វី? ក្រឹត្យវិន័យកើតមានមកតាមក្រោយ ដើម្បីបង្ហាញបទល្មើសរបស់មនុស្ស ហើយមានខ្លឹមសាររហូតដល់ពូជពង្ស ដែលត្រូវទទួលមត៌កតាមព្រះបន្ទូលសន្យាយាងមកដល់។ ពួកទេវតា បាននាំយកក្រឹត្យវិន័យនេះមក តាមរយៈមនុស្សម្នាក់ដែលជួយធ្វើអន្ដរាគមន៍។
20Aracı tek bir tarafa ait değildir; Tanrı ise birdir.
20ប៉ុន្ដែ ប្រសិនបើមានតែម្នាក់នោះ មិនបាច់អោយមាននរណាធ្វើអន្ដរាគមន៍ឡើយ។ រីឯព្រះជាម្ចាស់វិញ មានតែមួយព្រះអង្គប៉ុណ្ណោះ។
21O halde Kutsal Yasa Tanrı'nın vaatlerine aykırı mıdır? Kesinlikle hayır! Çünkü yaşam sağlayabilen bir yasa verilseydi, elbette insanlar yasa ile aklanacaktı.
21ដូច្នេះ តើបានសេចក្ដីថា ក្រឹត្យវិន័យទាស់នឹងព្រះបន្ទូលសន្យាឬ? ទេ មិនមែនដូច្នោះទេ! ប្រសិនបើក្រឹត្យវិន័យដែលមនុស្សបានទទួល អាចផ្ដល់ជីវិត បានសេចក្ដីថា មនុស្សនឹងបានសុចរិតដោយសារក្រឹត្យវិន័យមែន
22Halbuki İsa Mesih'e olan imana dayanan vaat iman edenlere verilsin diye, Kutsal Yazı bütün dünyayı günahın tutsağı ilan ediyor.
22ក៏ប៉ុន្ដែ ក្នុងគម្ពីរមានចែងថា អ្វីៗទាំងអស់សុទ្ធតែនៅក្រោមអំណាចបាប ដើម្បីអោយអស់អ្នកជឿបានទទួលផល ស្របតាមព្រះបន្ទូលសន្យា ព្រោះគេមានជំនឿលើព្រះយេស៊ូគ្រិស្ដ។
23Bu iman gelmeden önce, biz Yasa altında hapsedilmiştik, gelecek iman açıklanıncaya dek Yasa'nın tutuklusuyduk.
23មុនពេលជំនឿមកដល់យើងជាប់ឃុំឃំាងក្រោមអំណាចរបស់ក្រឹត្យវិន័យ ទាំងរង់ចាំជំនឿដែលនឹងត្រូវលេចចេញមក។
24Yani, Yasa imanla aklanalım diye Mesih'in gelişine dek eğiticimiz oldu.
24ដូច្នេះក្រឹត្យវិន័យមាននាទីណែនាំយើងទៅកាន់ព្រះគ្រិស្ដ ដើម្បីអោយយើងបានសុចរិតដោយសារជំនឿ។
25Ama iman gelmiş olduğundan, artık Yasa'nın eğiticiliği altında değiliz.
25កាលណាជំនឿមកដល់ហើយ យើងមិនស្ថិតនៅក្រោមឱវាទរបស់អ្វីដែលណែនាំយើងនោះទៀតទេ
26Çünkü Mesih İsa'ya iman ettiğiniz için hepiniz Tanrı'nın oğullarısınız.
26ដ្បិតដោយសារជំនឿលើព្រះគ្រិស្ដយេស៊ូ បងប្អូនសុទ្ធតែជាបុត្ររបស់ព្រះជាម្ចាស់។
27Vaftizde Mesih'le birleşenlerinizin hepsi Mesih'i giyindi.
27បងប្អូនទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក ដើម្បីអោយបានរួមជាមួយព្រះគ្រិស្ដ បងប្អូនក៏មានព្រះគ្រិស្ដនៅជាប់ជាមួយដែរ។
28Artık ne Yahudi ne Grek, ne köle ne özgür, ne erkek ne dişi ayrımı vardır. Hepiniz Mesih İsa'da birsiniz.
28ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្ដ្រីទៀតដែរគឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងព្រះគ្រិស្ដយេស៊ូ។
29Ve eğer Mesih'e aitseniz, o zaman İbrahim'in soyundansınız, vaade göre de mirasçılarsınız.
29ប្រសិនបើបងប្អូនចូលរួមជាមួយព្រះគ្រិស្ដ បងប្អូនជាពូជពង្សរបស់លោកអប្រាហំា ហើយក៏ត្រូវទទួលមត៌កតាមព្រះបន្ទូលសន្យាដែរ។