1«កុំរន្ធត់ចិត្ដធ្វើអ្វី អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ហើយ សុំជឿលើខ្ញុំផង។
1«Yüreğiniz sıkılmasın. Tanrı'ya iman edin, bana da iman edin.
2ក្នុងដំណាក់របស់ព្រះបិតាខ្ញុំ មានលំនៅជាច្រើន។ បើពុំដូច្នោះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថា ខ្ញុំទៅរៀបចំកន្លែងទុកអោយអ្នករាល់គ្នាឡើយ។
2Babamın evinde yaşanacak çok yerler vardır. Öyle olmasa size söylerdim. Çünkü size yer hazırlamaya gidiyorum.
3ពេលខ្ញុំទៅរៀបចំកន្លែងទុកអោយអ្នករាល់គ្នារួចហើយខ្ញុំនឹងត្រឡប់មកវិញ យកអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីអោយអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ។
3Gider ve size yer hazırlarsam, siz de benim bulunduğum yerde olasınız diye yine gelip sizi yanıma alacağım.
4ឯកន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាក៏ស្គាល់ផ្លូវទៅដែរ»។
4Benim gideceğim yerin yolunu biliyorsunuz.»
5លោកថូម៉ាសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ធ្វើដូចម្ដេចអោយយើងខ្ញុំអាចស្គាល់ផ្លូវទៅបាន បើយើងខ្ញុំមិនដឹងថាព្រះអង្គយាងទៅទីណាផងនោះ»។
5Tomas, «Rab, senin nereye gideceğini bilmiyoruz, yolu nasıl bilebiliriz?» dedi.
6ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និង ជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។
6İsa ona, «Yol, gerçek ve yaşam ben'im» dedi. «Benim aracılığım olmadan Baba'ya kimse gelemez.
7បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ ឥឡូវនេះ អ្នករាល់គ្នាស្គាល់ព្រះអង្គហើយ ព្រមទាំងបានឃើញព្រះអង្គថែមទៀតផង»។
7Beni tanısaydınız, Babamı da tanırdınız. Artık O'nu tanıyorsunuz, O'nu gördünüz.»
8លោកភីលីពទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបង្ហាញព្រះបិតាអោយយើងខ្ញុំឃើញផង នោះយើងខ្ញុំអស់ចិត្ដហើយ»។
8Filipus, «Rab, bize Baba'yı göster, bu bize yeter» dedi.
9ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ភីលីពអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតាំងពីយូរមកហើយ ម្ដេចអ្នកនៅតែមិនស្គាល់ខ្ញុំ!។ អ្នកណាបានឃើញខ្ញុំ ក៏បានឃើញព្រះបិតាដែរ។ ហេតុដូចម្ដេចបានជាអ្នកថាសូមបង្ហាញព្រះបិតាអោយ យើងខ្ញុំឃើញផងដូច្នេះ?
9İsa, «Filipus» dedi, «bunca zamandır sizinle birlikteyim. Beni daha tanımadın mı? Beni görmüş olan, Baba'yı görmüştür. Sen nasıl, `Bize Baba'yı göster' diyorsun?
10តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតាគង់នៅក្នុងខ្ញុំទេឬ? សេចក្ដីដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា មិនមែនចេញមកពីខ្ញុំផ្ទាល់ទេ គឺព្រះបិតាដែលស្ថិតនៅជាប់នឹងខ្ញុំ ទ្រង់បំពេញកិច្ចការរបស់ព្រះអង្គ។
10Benim Baba'da, Baba'nın da bende olduğuna inanmıyor musun? Size söylediğim sözleri kendiliğimden söylemiyorum, ama bende yaşayan Baba kendi işlerini yapıyor.
11ពេលខ្ញុំនិយាយថា ខ្ញុំនៅក្នុងព្រះបិតាហើយព្រះបិតានៅក្នុងខ្ញុំ ចូរជឿខ្ញុំចុះ បើមិនជឿសេចក្ដីដែលខ្ញុំនិយាយនេះទេ ចូរជឿដោយឃើញកិច្ចការទាំងនោះទៅ។
11Bana iman edin; ben Baba'dayım, Baba da bendedir. Hiç değilse bu işlerden dolayı iman edin.
12ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយនឹងធ្វើកិច្ចការធំជាងនេះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះបិតា។
12Size doğrusunu söyleyeyim, benim yaptığım işleri, bana iman eden de yapacak; hatta daha büyüklerini yapacaktır. Çünkü ben Baba'ya gidiyorum.
13អ្វីៗដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះជាមិនខាន ដើម្បីអោយព្រះបិតាសំដែងសិរីរុងរឿងក្នុងព្រះបុត្រា។
13Baba Oğul'da yüceltilsin diye, benim adımla dilediğiniz her şeyi yapacağım.
14បើអ្នករាល់គ្នាសូមអ្វីក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។
14Benim adımla benden ne dilerseniz yapacağım.
15«ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមបទបញ្ជារបស់ខ្ញុំ
15«Beni seviyorsanız, buyruklarımı yerine getirirsiniz.
16ខ្ញុំនឹងទូលអង្វរព្រះបិតា ហើយទ្រង់ប្រទានព្រះដ៏ជួយការពារ មួយអង្គទៀត អោយគង់នៅជាមួយអ្នករាល់គ្នាជាដរាបតរៀងទៅ
16Ben de Baba'dan dileyeceğim ve O, sonsuza dek sizinle birlikte olsun diye size başka bir Yardımcı, Gerçeğin Ruhunu verecek. Dünya O'nu kabul edemez. Çünkü O'nu ne görür, ne de tanır. Siz O'nu tanıyorsunuz. Çünkü O aranızda yaşıyor ve içinizde olacaktır.
17ព្រះអង្គជាព្រះវិញ្ញាណដែលសំដែងសេចក្ដីពិត។ មនុស្សលោកពុំអាចទទួលព្រះអង្គបានទេ ព្រោះគេមើលព្រះអង្គមិនឃើញ ហើយក៏មិនស្គាល់ព្រះអង្គផង។ រីឯអ្នករាល់គ្នាវិញអ្នករាល់គ្នាស្គាល់ព្រះអង្គព្រោះព្រះអង្គស្ថិតនៅជាប់នឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងគង់ក្នុងអ្នករាល់គ្នា។
18Sizi öksüz bırakmayacağım, size geri döneceğim.
18ខ្ញុំមិនចោលអ្នករាល់គ្នាអោយនៅកំព្រាឡើយ ខ្ញុំនឹងមករកអ្នករាល់គ្នាវិញ។
19Az sonra dünya artık beni görmeyecek, ama siz beni göreceksiniz. Ben yaşadığım için siz de yaşayacaksınız.
19បន្ដិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឃើញខ្ញុំព្រោះខ្ញុំមានជីវិតរស់ ហើយអ្នករាល់គ្នាក៏នឹងមានជីវិតរស់ដែរ។
20O gün anlayacaksınız ki, ben Babamdayım, siz bendesiniz, ben de sizdeyim.
20នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ ខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។
21Kim buyruklarımı bilir ve yerine getirirse, işte beni seven odur. Beni seveni Babam da sevecektir. Ben de onu seveceğim ve kendimi ona göstereceğim.»
21អ្នកណាមានបទបញ្ជារបស់ខ្ញុំ និង ប្រតិបត្ដិតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំស្រឡាញ់អ្នកដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ខ្ញុំនឹងបង្ហាញអោយអ្នកនោះស្គាល់ខ្ញុំថែមទៀតផង»។
22Yahuda - İskariyot değil - O'na, «Rab, nasıl olur da kendini dünyaya göstermeyip bize göstereceksin?» diye sordu.
22លោកយូដាស (មិនមែនយូដាសអ៊ីស្ការីយ៉ុតទេ) ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ហេតុដូចម្ដេចបានជាព្រះអង្គបង្ហាញអោយតែយើងខ្ញុំស្គាល់ព្រះអង្គ មិនអោយមនុស្សលោកស្គាល់ផងដូច្នេះ?»។
23İsa ona şu karşılığı verdi: «Beni seven sözüme uyar, Babam da onu sever. Biz de ona gelir, onunla birlikte yaşarız.
23ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកណាស្រឡាញ់ខ្ញុំអ្នកនោះនឹងប្រតិបត្ដិតាមពាក្យខ្ញុំ។ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយព្រះបិតា និង ខ្ញុំក៏នឹងមកតាំងលំនៅ នៅក្នុងអ្នកនោះដែរ។
24Beni sevmeyen, sözlerime uymaz. İşittiğiniz söz benim değil, benigönderen Baba'nındır.
24អ្នកណាមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនប្រតិបត្ដិតាមពាក្យខ្ញុំឡើយ។ ពាក្យដែលអ្នករាល់គ្នាឮខ្ញុំនិយាយ មិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះបិតាដែលបានចាត់ខ្ញុំអោយមក។
25«Ben daha aranızdayken size bunları söyledim.
25ខ្ញុំបានប្រាប់សេចក្ដីទាំងនេះអោយអ្នករាល់គ្នាដឹងក្នុងពេលដែលខ្ញុំស្ថិតនៅជាមួយអ្នករាល់គ្នានៅឡើយ
26Ama Baba'nın benim adımla göndereceği Yardımcı, Kutsal Ruh, size her şeyi öğretecek, bütün söylediklerimi size hatırlatacak.
26ប៉ុន្ដែ ព្រះដ៏ជួយការពារ គឺព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះបិតាចាត់អោយមកក្នុងនាមខ្ញុំនឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ព្រមទាំងរំលឹកអ្វីៗដែលខ្ញុំបានប្រាប់អ្នករាល់គ្នាផង។
27Size esenlik bırakıyorum, size kendi esenliğimi veriyorum. Ben size dünyanın verdiği gibi vermiyorum. Yüreğiniz sıkılmasın ve korkmasın.
27ខ្ញុំទុកសេចក្ដីសុខសាន្ដអោយអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្ដរបស់ខ្ញុំអោយអ្នករាល់គ្នា។ សេចក្ដីសុខសាន្ដដែលខ្ញុំផ្ដល់អោយនេះ មិនដូចសេចក្ដីសុខសាន្ដដែលមនុស្សលោកអោយទេ។ ចូរកុំរន្ធត់ចិត្ដ កុំភ័យខ្លាចអោយសោះ។
28Size, `Gidiyorum, ama yanınıza döneceğim' dediğimi işittiniz. Beni sevseydiniz, Baba'ya gideceğim için sevinirdiniz. Çünkü Baba benden üstündür.
28អ្នករាល់គ្នាបានឮខ្ញុំនិយាយរួចមកហើយថា ខ្ញុំនឹងចាកចេញទៅ រួចខ្ញុំមករកអ្នករាល់គ្នាវិញ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខតែសប្បាយចិត្ដដោយខ្ញុំទៅឯព្រះបិតា ដ្បិតព្រះបិតាមានឋានៈធំជាងខ្ញុំ។
29Bunları size şimdiden, her şey olup bitmeden önce söyledim. Öyle ki, bunlar olunca inanasınız.
29ខ្ញុំប្រាប់អោយអ្នករាល់គ្នាដឹងឥឡូវនេះ មុនហេតុការណ៍ទាំងនោះកើតឡើង។ លុះដល់ហេតុការណ៍ទាំងនោះកើតឡើង អ្នករាល់គ្នានឹងជឿ។
30Artık sizinle uzun uzun konuşmayacağım. Çünkü bu dünyanın egemeni geliyor. Onun benim üzerimde hiçbir yetkisi yoktur.
30ខ្ញុំនិយាយជាមួយអ្នករាល់គ្នាមិនបានច្រើនទៀតទេ ព្រោះចៅហ្វាយរបស់លោកីយ៍កំពុងតែមកវាគ្មានអំណាចអ្វីលើខ្ញុំសោះ។
31Ama dünyanın, Baba'yı sevdiğimi ve Baba'nın bana buyurduğu her şeyi yerine getirdiğimi anlamasını istiyorum. Haydi kalkın, buradan gidelim.
31វាមកដូច្នេះ ជាឱកាសអោយមនុស្សលោកដឹងថា ខ្ញុំស្រឡាញ់ព្រះបិតាហើយខ្ញុំសុខចិត្ដធ្វើតាមបង្គាប់របស់ព្រះអង្គ។ ចូរក្រោកឡើង យើងនាំគ្នាចេញពីទីនេះ»។