Khmer

Turkish: New Testament

John

17

1កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គងើបព្រះភ័ក្ដ្រទតទៅលើមេឃមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ឥឡូវនេះដល់ពេលកំណត់ហើយ សូមសំដែងសិរីរុងរឿងរបស់បុត្រឡើង ដើម្បីអោយបុត្រសំដែង សិរីរុងរឿងរបស់ព្រះបិតាដែរ។
1İsa bunları söyledikten sonra, gözlerini gökyüzüne dikip şöyle dedi: «Baba, saat geldi. Oğlunu yücelt ki, Oğul da seni yüceltsin.
2ព្រះអង្គបានប្រទានអោយបុត្រមានអំណាច លើមនុស្សទាំងអស់ ដើម្បីអោយបុត្រផ្ដល់ជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលព្រះអង្គប្រទានមកបុត្រ។
2Çünkü sen O'na tüm insanlık üzerinde yetki verdin. Öyle ki, O'na verdiklerinin hepsine sonsuz yaşam versin.
3រីឯជីវិតអស់កល្បជានិច្ចនោះ គឺអោយគេស្គាល់ព្រះអង្គ ដែលជាព្រះជាម្ចាស់ ដ៏ពិតតែមួយគត់ និង អោយគេស្គាល់ព្រះយេស៊ូគ្រិស្ដ ដែលព្រះអង្គចាត់អោយមក។
3Sonsuz yaşam, tek gerçek Tanrı olan seni ve gönderdiğin İsa Mesih'i tanımalarıdır.
4ទូលបង្គំបានសំដែងសិរីរុងរឿងរបស់ព្រះអង្គនៅលើផែនដី ហើយទូលបង្គំក៏បានបង្ហើយកិច្ចការដែលព្រះអង្គបញ្ជាអោយទូលបង្គំធ្វើនោះចប់សព្វគ្រប់ដែរ។
4Yapmam için bana verdiğin işi tamamlamakla seni yeryüzünde yücelttim.
5ព្រះបិតាអើយ ឥឡូវនេះ សូមលើកតម្កើងទូលបង្គំអោយមានសិរីរុងរឿងនៅជិតព្រះអង្គ គឺសិរីរុងរឿងដែល ទូលបង្គំធ្លាប់មាននៅជិតព្រះអង្គ តាំងពីមុនកំណើតពិភពលោកមក។
5Baba, dünya var olmadan önce ben senin yanındayken sahip olduğum yücelikle şimdi beni yanında yücelt.
6ទូលបង្គំបានសំដែងព្រះនាមរបស់ព្រះអង្គអោយអស់អ្នក ដែលព្រះអង្គែញកចេញពីលោកនេះប្រទានមកទូលបង្គំស្គាល់ហើយ។ អ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ព្រះអង្គប្រទានគេមកអោយទូលបង្គំ ហើយគេបានប្រតិបត្ដិតាមព្រះបន្ទូលរបស់ព្រះអង្គ។
6«Dünyadan bana verdiğin insanlara senin adını açıkladım. Onlar senindiler, bana verdin ve senin sözüne uydular.
7ឥឡូវនេះ អ្នកទាំងនោះដឹងថា អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ សុទ្ធតែមកពីព្រះអង្គទាំងអស់
7Bana verdiğin her şeyin senden olduğunu şimdi biliyorlar.
8ដ្បិតទូលបង្គំបានប្រគល់ព្រះបន្ទូលដែលព្រះអង្គប្រទានមកទូលបង្គំទៅអោយគេ គេបានទទួលព្រះបន្ទូលទាំងនោះ ហើយទទួលស្គាល់យ៉ាងច្បាស់ថា ទូលបង្គំបានចេញមកពីព្រះអង្គមែន ព្រមទាំងជឿថាព្រះអង្គបានចាត់ទូលបង្គំអោយមកទៀតផង។
8Çünkü bana ilettiğin sözleri onlara ilettim, onlar da kabul ettiler. Senden çıkıp geldiğimi gerçekten anladılar, beni senin gönderdiğine iman ettiler.
9ទូលបង្គំសូមអង្វរព្រះអង្គ អោយអ្នកទាំងនោះ ទូលបង្គំមិនអង្វរព្រះអង្គអោយមនុស្សលោកឡើយ គឺអង្វរអោយតែអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំប៉ុណ្ណោះ ព្រោះអ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។
9Onlar için istekte bulunuyorum. Dünya için değil, bana verdiğin kimseler için istekte bulunuyorum. Çünkü onlar senindir.
10អ្វីៗជារបស់ព្រះអង្គក៏ជារបស់ទូលបង្គំ ហើយអ្វីៗជារបស់ទូលបង្គំក៏ជារបស់ព្រះអង្គដែរ។ ទូលបង្គំសំដែងសិរីរុងរឿងក្នុងអ្នកទាំងនោះ។
10Benim olan her şey senindir, seninkiler de benimdir. Benonlarda yüceltildim.
11ទូលបង្គំមិននៅក្នុងលោកនេះទៀតទេ រីឯអ្នកទាំងនោះស្ថិតនៅក្នុងលោកនៅឡើយ ហើយទូលបង្គំទៅឯព្រះអង្គវិញ។ ឱព្រះបិតាដ៏វិសុទ្ធអើយ! សូមថែរក្សាអ្នកទាំងនោះ ដោយព្រះនាមព្រះអង្គផង គឺព្រះនាមនេះហើយដែលព្រះអង្គបានប្រទានមកទូលបង្គំ ដើម្បីអោយគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ។
11Ben artık dünyada değilim, ama onlar dünyadalar. Ben sana geliyorum. Kutsal Baba, onları bana verdiğin kendi adınla koru ki, bizim gibi bir olsunlar.
12កាលទូលបង្គំនៅជាមួយអ្នកទាំងនោះ ទូលបង្គំបានថែរក្សាគេ ដោយព្រះនាមដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូលបង្គំបានការពារគេ ហើយគ្មាននរណាត្រូវវិនាសបាត់បង់ឡើយ លើកលែងតែម្នាក់ដែលត្រូវវិនាស ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរប៉ុណ្ណោះ។
12Kendileriyle birlikte olduğum sürece, bana verdiğin kendi adınla onları esirgeyip korudum. Kutsal Yazı yerine gelsin diye, mahva giden adamdan başka içlerinden hiçbiri mahvolmadı.
13ឥឡូវនេះ ទូលបង្គំទៅឯព្រះអង្គហើយទូលបង្គំនិយាយដូច្នេះ ពេលទូលបង្គំនៅក្នុងលោកនេះនៅឡើយ ដើម្បីអោយគេមានអំណររបស់ទូលបង្គំជាអំណរដ៏ពេញលក្ខណៈ។
13«İşte şimdi sana geliyorum. Sevincimin onlarda tamamlanması için bunları ben dünyadayken söylüyorum.
14ទូលបង្គំបានប្រទានព្រះបន្ទូលរបស់ព្រះអង្គអោយគេ តែមនុស្សលោកស្អប់គេពីព្រោះគេមិនកើតពីនិស្ស័យ លោកីយ៍ទេដូចជាទូលបង្គំមិនកើតពីនិស្ស័យលោកីយ៍នេះដែរ។
14Ben onlara senin sözünü ilettim, dünya ise onlardan nefret etti. Çünkü ben dünyadan olmadığım gibi, onlar da dünyadan değiller.
15ទូលបង្គំមិនអង្វរព្រះអង្គ អោយយកគេចេញពីលោកនេះឡើយគឺសូមទ្រង់មេត្ដាការពារគេពីអំណាចមារ កំណាចវិញ។
15Onları dünyadan uzaklaştırmanı değil, kötü olandan korumanı istiyorum.
16គេមិនកើតពីនិស្ស័យលោកីយ៍ទេ ដូចទូលបង្គំមិនកើតពីនិស្ស័យលោកីយ៍នេះដែរ។
16Ben dünyadan olmadığım gibi, onlar da dünyadan değiller.
17សូមប្រោសគេអោយវិសុទ្ធ ដោយសារសេចក្ដីពិត គឺព្រះបន្ទូលរបស់ព្រះអង្គនោះហើយជាសេចក្ដីពិត។
17Onları gerçekle kutsal kıl. Senin sözün gerçektir.
18ទូលបង្គំចាត់គេអោយទៅក្នុងលោក ដូចព្រះអង្គបានចាត់ទូលបង្គំអោយមកក្នុងលោកដែរ។
18Sen beni dünyaya gönderdiğin gibi, ben de onları dünyaya gönderdim.
19រីឯទូលបង្គំវិញ ទូលបង្គំបូជាជីវិត ថ្វាយព្រះអង្គជាប្រយោជន៍ដល់គេដើម្បីអោយគេបានវិសុទ្ធដោយសារសេចក្ដីពិត។
19Onlar da gerçekle kutsal kılınsınlar diye kendimi onların uğruna adıyorum.
20ទូលបង្គំមិនអង្វរព្រះអង្គអោយតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺអង្វរអោយអស់អ្នកជឿលើទូលបង្គំ តាមរយៈពាក្យដែលអ្នកទាំងនេះថ្លែងប្រាប់ផងដែរ
20«Yalnız onlar için değil, onların sözüyle bana iman edenler için de istekte bulunuyorum, hepsi bir olsunlar. Baba, senin bende olduğun ve benim sende olduğum gibi, onlar da bizde olsunlar. Dünya da beni senin gönderdiğine iman etsin.
21សូមអោយគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱព្រះបិតាអើយ! ព្រះអង្គស្ថិតនៅជាប់នឹងទូលបង្គំ ហើយទូលបង្គំស្ថិតនៅជាប់នឹងព្រះអង្គយ៉ាងណា សូមអោយគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីអោយមនុស្សលាកជឿថា ព្រះអង្គបានចាត់ទូលបង្គំអោយមកមែន។
22Bana verdiğin yüceliği onlara verdim. Öyle ki, bizim bir olduğumuz gibi bir olsunlar.
22រីឯសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំបានប្រគល់ទៅអោយគេហើយ ដើម្បីអោយគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ
23Ben onlarda, sen bende olmak üzere tam bir birlik içinde bulunsunlar ki, dünya beni senin gönderdiğini, beni sevdiğin gibi onları da sevdiğini anlasın.
23គឺអោយទូលបង្គំនៅក្នុងគេ ព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីអោយគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន ហើយមនុស្សលោកទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំអោយមក ព្រមទាំងទទួលស្គាល់ថា ព្រះអង្គស្រឡាញ់គេ ដូចព្រះអង្គស្រឡាញ់ទូលបង្គំដែរ។
24Baba, bana verdiklerinin de bulunduğum yerde benimle birlikte olmalarını ve benim yüceliğimi, bana verdiğin yüceliği görmelerini istiyorum. Çünkü dünyanın kuruluşundan önce sen beni sevdin.
24ឱព្រះបិតាអើយ! ទូលបង្គំចង់អោយអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ បាននៅជាមួយទូលបង្គំ ឯកន្លែងដែលទូលបង្គំនៅនោះដែរ ដើម្បីអោយគេឃើញសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ព្រោះព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។
25Adil Baba, dünya seni tanımıyor, ama ben seni tanıyorum. Bunlar da beni senin gönderdiğini biliyorlar.
25ឱព្រះបិតាដ៏សុចរិតអើយ! មនុស្សលោកពុំបានស្គាល់ព្រះអង្គទេ រីឯទូលបង្គំវិញ ទូលបង្គំស្គាល់ព្រះអង្គ ហើយអ្នកទាំងនេះក៏ទទួលស្គាល់ថាព្រះអង្គបានចាត់ទូលបង្គំអោយមកមែន។
26Bana beslediğin sevgi onlarda olsun, ben de onlarda olayım diye senin adını onlara bildirdim ve bildirmeye devam edeceğim.»
26ទូលបង្គំបានសំដែងព្រះនាមព្រះអង្គអោយគេស្គាល់ ហើយទូលបង្គំនឹងសំដែងអោយគេរឹតតែស្គាល់ថែមទៀត ដើម្បីអោយសេចក្ដីស្រឡាញ់របស់ព្រះអង្គចំពោះទូលបង្គំស្ថិតនៅក្នុងគេ ហើយទូលបង្គំក៏ស្ថិតនៅក្នុងគេដែរ»។