1ព្រះយេស៊ូយាងតាមផ្លូវ ទ្រង់ទតឃើញមនុស្សម្នាក់ខ្វាក់តាំងពីកំណើត។
1İsa yolda giderken doğuştan kör bir adam gördü.
2ពួកសិស្សទូលសួរព្រះអង្គថា៖ «ព្រះគ្រូ បុរសនេះកើតមកខ្វាក់ដូច្នេះ តើបណ្ដាលមកពីបាបរបស់នរណា? បាបរបស់គាត់ផ្ទាល់ ឬបាបរបស់ឪពុកម្ដាយគាត់?»។
2Öğrencileri İsa'ya, «Rabbî, kim günah işledi de bu adam kör doğdu? Kendisi mi, yoksa annesi babası mı?» diye sordular.
3ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គាត់ខ្វាក់ មិនមែនមកពីបាបរបស់ឪពុកម្ដាយគាត់ ឬ បាបរបស់គាត់ទេ គាត់ខ្វាក់ដូច្នេះ ដើម្បីអោយព្រះជាម្ចាស់បង្ហាញកិច្ចការរបស់ព្រះអង្គនៅក្នុងគាត់។
3İsa şu cevabı verdi: «Ne kendisi, ne de annesi babası günah işledi. Tanrı'nın işleri onun yaşamında görülsün diye kör doğdu.
4យើងត្រូវធ្វើកិច្ចការរបស់ព្រះអង្គដែលបានចាត់ខ្ញុំអោយមក ទាន់នៅភ្លឺនៅឡើយ ដ្បិតដល់ពេលយប់ គ្មាននរណាអាចធ្វើការបានឡើយ។
4Beni gönderenin işlerini vakit daha gündüzken yapmalıyız. Gece geliyor, o zaman kimse çalışamaz.
5ពេលខ្ញុំស្ថិតនៅក្នុងពិភពលោកនេះខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។
5Dünyada olduğum sürece dünyanın ışığı ben'im.»
6កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គស្ដោះទឹកព្រះឱស្ឋទៅលើដី ធ្វើភក់លាបភ្នែកមនុស្សខ្វាក់នោះ
6Bu sözleri söyledikten sonra yere tükürdü, tükürükle çamur yaptı ve çamuru adamın gözlerine sürdü.
7រួចទ្រង់មានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោម ចុះ»(ពាក្យ"ស៊ីឡោម" នេះមានន័យថា អ្នកដែលគេចាត់អោយទៅ)។ គាត់ក៏ចេញទៅលុបមុខ ពេលត្រឡប់មកវិញ គាត់មើលឃើញ។
7Adama, «Git, Şiloha havuzunda yıkan» dedi. Şiloha, `gönderilmiş' anlamına gelir. Adam gidip yıkandı, gözleri açılmış olarak döndü.
8អ្នកជិតខាង និង អស់អ្នកដែលធ្លាប់ឃើញគាត់សុំទានកាលពីមុន នាំគ្នាពោលថា៖ «បុរសនេះជាអ្នកដែលតែងអង្គុយសុំទានទេតើ!»។
8Komşuları ve onu daha önce dilenirken görenler, «Oturup dilenen adam değil mi bu?» dediler.
9អ្នកខ្លះពោលថា៖ «គាត់មែន!»។ ខ្លះទៀតថា៖ «មិនមែនទេ អ្នកនេះមានមុខដូចគាត់!»។ រីឯបុរសនោះវិញ គាត់ពោលថា៖«គឺខ្ញុំហ្នឹងហើយ!»។
9Kimi, «Evet, odur» dedi, kimi de «Hayır, ama ona benziyor» dedi. Kendisi ise, «Ben oyum» dedi.
10គេក៏នាំគ្នាសួរគាត់ថា៖ «ម្ដេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?»។
10«Öyleyse, gözlerin nasıl açıldı?» diye sordular.
11គាត់ឆ្លើយថា៖ «មានលោកម្នាក់ឈ្មោះយេស៊ូបានធ្វើភក់យកមកលាបភ្នែកខ្ញុំ ហើយប្រាប់ខ្ញុំថា "សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ!"ខ្ញុំក៏ទៅលុបមុខ ហើយខ្ញុំមើលឃើញ»។
11O da şöyle cevap verdi: «İsa adındaki adam çamur yapıp gözlerime sürdü ve bana, `Şiloha'ya git, yıkan' dedi. Ben de gidip yıkandım ve gözlerim açıldı.»
12គេសួរគាត់ថា៖ «លោកនោះនៅឯណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ!»។
12Ona, «Nerede O?» diye sordular. «Bilmiyorum» dedi.
13គេនាំអ្នកដែលខ្វាក់ពីមុននោះ ទៅជួបពួកខាងគណៈផារីស៊ី ។
13Eskiden kör olan adamı Ferisilerin yanına götürdüler.
14ថ្ងៃដែលព្រះយេស៊ូធ្វើភក់ និង ប្រោសអ្នកខ្វាក់អោយបានភ្លឺនោះជាថ្ងៃសប្ប័ទ
14İsa'nın çamur yapıp adamın gözlerini açtığı gün Sept günüydü.
15ហេតុនេះហើយបានជាពួកខាងគណៈផារីស៊ីនាំគ្នាសួរម្ដងទៀតអំពីហេតុការណ៍ដែលធ្វើអោយភ្នែកគាត់ភ្លឺ។ គាត់ឆ្លើយថា៖ «លោកបានយកភក់ដាក់ពីលើភ្នែកខ្ញុំ ខ្ញុំទៅលុបមុខ ហើយក៏មើលឃើញ»។
15Bu nedenle Ferisiler de adama gözlerinin nasıl açıldığını sordular. O da, «İsa gözlerime çamur sürdü, yıkandım ve şimdi görüyorum» dedi.
16ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ដ្បិតគាត់ពុំគោរពក្រឹត្យវិន័យ សំរាប់ថ្ងៃឈប់សំរាក»។ ខ្លះទៀតពោលថា៖«តើមនុស្សបាបអាចធ្វើទីសំគាល់ដូចម្ដេចបាន?»ពួកគេក៏បាក់បែកគ្នា។
16Bunun üzerine Ferisilerin bazıları, «Bu adam Tanrı'dan değildir» dediler. «Çünkü Sept günüyle ilgili buyruğa uymuyor.» Ama başkaları, «Günahkâr bir adam nasıl böyle mucizeler yapabilir?» dediler. Böylece aralarında ayrılık doğdu.
17គេសួរអ្នកដែលខ្វាក់ពីមុននោះម្ដងទៀតថា៖ «ចុះអ្នកវិញ តើអ្នកថាលោកដែលធ្វើអោយអ្នកបានភ្លឺនោះជានរណា?»។ គាត់ឆ្លើយថា៖«លោកពិតជាព្យាការី មែន!»។
17Eskiden kör olan adama yine sordular: «Senin gözlerini açtığına göre, O'nun hakkında sen ne diyorsun?» Adam, «O bir peygamberdir» dedi.
18ប៉ុនែ្ដ ជនជាតិយូដានៅតែមិនជឿថា កាលពីមុនបុរសនេះខ្វាក់ ហើយឥឡូវបានមើលឃើញនោះឡើយទាល់តែហៅឪពុកម្ដាយគាត់មកសួរសិន។
18Yahudiler, gözleri açılmış olan adamın annesiyle babasını çağırmadan onun daha önce kör olduğuna ve gözlerinin açıldığına inanmadılar.
19គេសួរទៅឪពុកម្ដាយគាត់ថា៖ «អ្នកនេះពិតជាកូនរបស់អ្នកដែលអ្នកថាខ្វាក់ពីកំណើតមែនឬ ចុះឥឡូវម្ដេចក៏ភ្នែកគាត់ភ្លឺ?»។
19Onlara, «Kör doğdu dediğiniz oğlunuz bu mu? Peki, şimdi nasıl görüyor?» diye sordular.
20ឪពុកម្ដាយគាត់ឆ្លើយថា៖«យើងខ្ញុំដឹងថាវាពិតជាកូនរបស់យើងខ្ញុំមែន ហើយកើតមកខ្វាក់!។
20Adamın annesiyle babası şu karşılığı verdiler: «Bunun bizim oğlumuz olduğunu ve kör doğduğunu biliyoruz.
21ត្រង់ឯភ្នែកវាបានភ្លឺដោយហេតុយ៉ាងណាៗនោះ យើងខ្ញុំមិនដឹងទេ ហើយនរណាបានធ្វើអោយភ្នែកវាភ្លឺនោះ ក៏យើងមិនដឹងដែរ!។ សូមអស់លោកសួរវាទៅ វាធំហើយ វាឆ្លើយខ្លួនឯងបាន»។
21Ama şimdi nasıl gördüğünü, gözlerini kimin açtığını bilmiyoruz, ona sorun. Ergin yaştadır, kendisi için kendisi konuşsun.»
22ឪពុកម្ដាយគាត់និយាយដូច្នេះមកពីខ្លាចជនជាតិយូដា ព្រោះជនជាតិយូដារួមគំនិតគ្នា បណ្ដេញអស់អ្នកដែលទទួលស្គាល់ថាព្រះយេស៊ូជាព្រះគ្រិស្ដ ចេញពីសាលាប្រជុំ របស់គេ។
22Yahudilerden korktukları için böyle konuştular. Çünkü Yahudiler, İsa'nın Mesih olduğunu açıkça söyleyeni havra dışı etmek için aralarında sözbirliği etmişlerdi.
23ហេតុនេះហើយបានជាគាត់ពោលថា "វាធំហើយសូមសួរវាទៅ!"។
23Bundan dolayı adamın annesiyle babası, «Ergin yaştadır, ona sorun» dediler.
24ពួកខាងគណៈផារីស៊ី បានហៅបុរស ដែលខ្វាក់ពីមុននោះ មកសួរជាលើកទីពីរ។ គេពោលទៅគាត់ថា៖«ត្រូវនិយាយការពិតនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់!យើងដឹងថាអ្នកនោះពិតជាមនុស្សបាបមែន!»។
24Eskiden kör olan adamı ikinci kez çağırıp, «Tanrı hakkı içindoğruyu söyle» dediler, «biz bu adamın günahkâr olduğunu biliyoruz.»
25បុរសនោះតបថា៖«លោកនោះ ជាមនុស្សបាប ឬយ៉ាងណានោះ ខ្ញុំមិនដឹងទេ ខ្ញុំដឹងតែម៉្យាង គឺពីមុនខ្ញុំខ្វាក់ ឥឡូវនេះខ្ញុំមើលឃើញ»។
25O da şöyle cevap verdi: «O'nun günahkâr olup olmadığını bilmiyorum. Bildiğim bir şey var, kördüm, şimdi görüyorum.»
26ពួកគេសួរគាត់ថា៖ «តើអ្នកនោះបានធ្វើអ្វីដល់អ្នក? គាត់បានធ្វើអោយភ្នែកអ្នកភ្លឺ ដោយវិធីណា?»។
26O zaman ona, «Sana ne yaptı? Gözlerini nasıl açtı?» dediler.
27គាត់ឆ្លើយទៅគេវិញថា៖ «ខ្ញុំបានជំរាបអស់លោករួចមកហើយតែអស់លោកពុំស្ដាប់ខ្ញុំទេ។ ហេតុដូចម្ដេចបានជាអស់លោកចង់អោយខ្ញុំនិយាយម្ដងទៀតដូច្នេះ? ប្រហែលអស់លោកចង់ធ្វើជាសិស្សរបស់លោកនោះដែរហើយមើលទៅ!»។
27Onlara, «Size demin söyledim, ama dinlemediniz» dedi. «Niçin yeniden işitmek istiyorsunuz? Yoksa siz de mi O'nun öğrencileri olmak niyetindesiniz?»
28ពួកខាងគណៈផារីស៊ីក៏ជេរប្រមាថគាត់ថា៖ «ឯងទេតើជាសិស្សរបស់គាត់! រីឯយើងវិញយើងជាសិស្សរបស់លោកម៉ូសេ!។
28Adama söverek, «O'nun öğrencisi sensin!» dediler. «Biz Musa'nın öğrencileriyiz.
29យើងដឹងថាព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេមែន។ រីឯអ្នកនោះវិញ យើងមិនដឹងថាគាត់មកពីណាទេ!»។
29Tanrı'nın Musa'yla konuştuğunu biliriz. Ama bu adamın nereden geldiğini bilmiyoruz.»
30បុរសនោះនិយាយតបទៅគេថា៖ «លោកនោះបានធ្វើអោយភ្នែកខ្ញុំភ្លឺ តែអស់លោកមិនដឹងថា គាត់មកពីណាដូច្នេះ គួរអោយឆ្ងល់ណាស់។
30Adam onlara şu karşılığı verdi: «Şaşılacak şey! O'nun nereden geldiğini bilmiyorsunuz, ama gözlerimi O açtı.
31យើងដឹងស្រាប់ហើយថាព្រះជាម្ចាស់មិនស្ដាប់ពាក្យរបស់មនុស្សបាបទេ ព្រះអង្គស្ដាប់តែពាក្យរបស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ និង ប្រព្រឹត្ដតាមព្រះហឫទ័យព្រះអង្គប៉ុណ្ណោះ។
31Tanrı'nın, günahkârları dinlemediğini biliriz. Ama Tanrı, kendisine tapan ve isteğini yerine getiren kişiyi dinler.
32តាំងពីដើមរៀងមក យើងមិនដែលឮថាមាននរណាធ្វើអោយភ្នែកមនុស្សខ្វាក់ពីកំណើតបានភ្លឺនោះឡើយ។
32Dünya var olalı, bir kimsenin doğuştan kör olan birinin gözlerini açtığı duyulmamıştır.
33ប្រសិនបើលោកនោះមិនមកពីព្រះជាម្ចាស់ទេ លោកមិនអាចធ្វើការអ្វីបានទាល់តែសោះ»។
33Bu adam Tanrı'dan olmasaydı, hiçbir şey yapamazdı.»
34ពួកគេនាំគ្នាពោលទៅគាត់ថា៖ «ឯងជាមនុស្សជាប់បាបពេញខ្លួនតាំងពីកំណើតមក ហើយឯងហ៊ានប្រដៅយើងទៀត!»។ គេក៏បណ្ដេញគាត់ចេញទៅខាងក្រៅ។
34Onlar buna karşılık, «Tamamen günah içinde doğdun, sen mi bize ders vereceksin?» diyerek onu dışarı attılar.
35ព្រះយេស៊ូជ្រាបថា គេបានបណ្ដេញគាត់ កាលព្រះអង្គជួបគាត់ ទ្រង់មានព្រះបន្ទូលសួរថា៖ «តើអ្នកជឿលើបុត្រមនុស្ស ឬទេ?»។
35İsa adamı kovduklarını duydu. Onu bularak, «Sen İnsanoğlu'na iman ediyor musun?» diye sordu.
36គាត់ទូលព្រះអង្គថា៖ «លោកម្ចាស់អើយ តើនរណាជាបុត្រមនុស្ស សូមប្រាប់ខ្ញុំអោយដឹងផង ដើម្បីអោយខ្ញុំជឿលើព្រះអង្គ»។
36Adam şu cevabı verdi: «Efendim, O kimdir? Söyle de kendisine iman edeyim.»
37ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកឃើញលោកស្រាប់ គឺអ្នកដែលកំពុងតែនិយាយជាមួយអ្នកហ្នឹងហើយជាបុត្រមនុស្ស»។
37İsa, «O'nu gördün. Şimdi seninle konuşan O'dur» dedi.
38គាត់ទូលព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំជឿលើព្រះអង្គហើយ»។ គាត់ក៏ក្រាបថ្វាយបង្គំព្រះអង្គ។
38Adam, «Rab, iman ediyorum!» diyerek İsa'ya tapındı.
39បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីវិនិច្ឆ័យចិត្ដមនុស្ស គឺអោយមនុស្សខ្វាក់មើលឃើញ ហើយអោយមនុស្សមើលឃើញ ត្រឡប់ទៅជាខ្វាក់វិញ»។
39İsa, «Görmeyenler görsün, görenler kör olsun diye yargıçlık etmek üzere bu dünyaya geldim» dedi.
40ពួកខាងគណៈផារីស៊ីខ្លះដែលនៅទីនោះ ជាមួយព្រះអង្គ បានឮដូច្នេះក៏ទូលព្រះអង្គថា៖ «ប្រហែលជាលោកចង់ថា យើងខ្ញុំនេះ ជាមនុស្សខ្វាក់ដែរហើយមើលទៅ!»។
40O'nun yanında bulunan bazı Ferisiler bu sözleri işitince, «Yoksa biz de mi körüz?» diye sordular.
41ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាខ្វាក់មែន អ្នករាល់គ្នាគ្មានបាបទេ។ ផ្ទុយទៅវិញ មកពីអ្នករាល់គ្នាថាខ្លួនមើលឃើញដូច្នេះហើយ បានជាអ្នករាល់គ្នានៅតែជាប់បាបរហូត»។
41İsa, «Kör olsaydınız günahınız olmazdı» dedi, «ama şimdi, `Görüyoruz' dediğiniz için günahınız duruyor.