1ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងគេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញព្រះអង្គ ដើម្បីស្ដាប់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់។
1Halk, Ginesar gölünün kıyısında duran İsa'nın çevresini sarmış, Tanrı'nın sözünü dinliyordu.
2ព្រះអង្គទតឃើញទូកពីរចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួន របស់គេ។
2İsa, gölün kıyısında iki kayık gördü. Balıkçılar kayıklarından inmiş ağlarını yıkıyorlardı.
3ព្រះយេស៊ូយាងចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចទ្រង់សុំអោយគាត់ចេញទូក ទៅឆ្ងាយពីច្រាំងបន្ដិច។ ព្រះអង្គគង់បង្រៀនបណ្ដាជនពីក្នុងទូកនោះ។
3İki kayıktan Simun'a ait olanına binen İsa, ona kıyıdan biraz açılmasını rica etti. Sonra oturdu, kayığın içinden halka ders vermeye devam etti.
4លុះព្រះអង្គបង្រៀនគេចប់ហើយ ទ្រង់មានព្រះបន្ទូលទៅកាន់ លោកស៊ីម៉ូនថា៖«ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។
4Konuşmasını bitirince Simun'a, «Derin sulara açılın, balık tutmak için ağlarınızı salın» dedi.
5លោកស៊ីម៉ូនតបទៅព្រះយេស៊ូវិញថា៖«លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ ប៉ុន្ដែ បើលោកគ្រូមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។
5Simun şu karşılığı verdi: «Efendimiz, bütün gece çabaladık, hiçbir şey tutamadık. Yine de senin sözün üzerine ağları salacağım.»
6គេក៏ទម្លាក់អួនទៅក្នុងទឹក ជាប់ត្រីយ៉ាងច្រើនស្ទើរតែធ្លាយអួន។
6Bunu yapınca öyle çok balık yakaladılar ki, ağları yırtılmaya başladı.
7គេបក់ដៃហៅមិត្ដភក្ដិដែលនៅក្នុងទូកមួយទៀតអោយមកជួយ។ ពួកនោះមកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរ ស្ទើរតែនឹងលិច។
7Öbür kayıktaki ortaklarına işaret vererek gelip yardım etmelerini istediler. Onlar da geldiler ve her iki kayığı balıkla doldurdular; öyle ki, kayıklar az kalsın batıyordu.
8ពេលលោកស៊ីម៉ូន-ពេត្រុសឃើញដូច្នោះ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ទូលព្រះអង្គថា៖«ព្រះអម្ចាស់អើយ សូមយាងអោយឆ្ងាយពីទូលបង្គំទៅ ព្រោះទូលបង្គំជាមនុស្សបាប»។
8Simun Petrus bunu görünce, «Rab, uzaklaş benden, ben günahlı bir adamım» diyerek İsa'nın dizlerine kapandı.
9លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់ និង អស់អ្នកដែលនៅជាមួយភ័យស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។
9Kendisi ve yanındakiler, tutmuş oldukları balıkların çokluğuna şaşıp kalmışlardı.
10រីឯលោកយ៉ាកុប និង លោកយ៉ូហានជាកូនលោកសេបេដេ ដែលនេសាទរួមជាមួយលោកស៊ីម៉ូន ក៏មានចិត្ដដូច្នោះ ដែរ។ ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី!ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ»។
10Simun'un ortakları olan Zebedi oğulları Yakup'la Yuhanna'yı da aynı şaşkınlık almıştı. İsa Simun'a, «Korkma» dedi, «bundan böyle balık yerine insan tutacaksın.»
11ពេលទូកទៅដល់មាត់ច្រាំងវិញ គេបោះបង់របស់របរទាំងអស់ចោល រួចនាំគ្នាដើរតាមព្រះយេស៊ូទៅ។
11Sonra onlar kayıkları karaya çektiler ve her şeyi bırakıp İsa'nın ardından gittiler.
12ព្រះយេស៊ូគង់នៅក្នុងក្រុងមួយ មានមនុស្សឃ្លង់ម្នាក់ឃើញព្រះអង្គ គាត់ចូលមករក ហើយក្រាបថ្វាយបង្គំ អោន មុខដល់ដី ទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទអោយបានជា ស្អាតបរិសុទ្ធ ផង»។
12İsa kentlerden birindeyken, her yanını cüzam kaplamış bir adamlakarşılaştı. Adam İsa'yı görünce yüzüstü yere kapanıp O'na yalvardı: «Rab, eğer istersen beni temiz kılabilirsin» dedi.
13ព្រះយេស៊ូលូកព្រះហស្ដទៅពាល់គាត់ទាំងមានព្រះបន្ទូលថា៖«ខ្ញុំយល់ព្រមហើយ ចូរអោយបានជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ មនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។
13İsa, elini uzatıp adama dokundu. «İsterim, temiz ol!» dedi. Adam hemen o anda cüzamdan kurtuldu.
14ព្រះយេស៊ូមាន ព្រះបន្ទូលហាមគាត់ថា៖«កុំនិយាយប្រាប់នរណាអោយដឹងឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់ លោកបូជាចារ្យ ហើយថ្វាយតង្វាយដូចលោកម៉ូសេ បានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធមែន »។
14İsa ona, bundan hiç kimseye söz etmemesini buyurdu. «Git, kâhine görün ve cüzamdan temizlendiğini herkese kanıtlamak için Musa'nın buyurduğu adakları sun» dedi.
15ព្រះកិត្ដិនាម របស់ ព្រះយេស៊ូ ល្បីសុសសាយកាន់តែខ្លាំងឡើងៗ។ មហាជនជាច្រើនមកជុំគ្នាស្ដាប់ព្រះអង្គ ព្រមទាំងសូមព្រះអង្គប្រោសអោយខ្លួនបានជាពីជំងឺផ្សេងៗផង។
15Ne var ki, İsa'yla ilgili haber daha da çok yayıldı. Kalabalık halk toplulukları İsa'yı dinlemek ve hastalıklarından kurtulmak amacıyla akın akın geliyordu.
16រីឯព្រះយេស៊ូវិញ ព្រះអង្គយាងទៅទីស្ងាត់ ដើម្បីអធិស្ឋាន ។
16Kendisi ise ıssız yerlere çekiliyor, dua ediyordu.
17ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនបណ្ដាជន មានពួកខាងគណៈផារីស៊ី និង អ្នកប្រាជ្ញខាងវិន័យ អង្គុយស្ដាប់ព្រះអង្គដែរ។ អ្នកទាំងនោះធ្វើដំណើរមកពីភូមិនានា ក្នុងស្រុកកាលីឡេ ស្រុកយូដា និង ពីក្រុងយេរូសាឡឹម។ ព្រះយេស៊ូប្រកបដោយឫទ្ឋានុភាពរបស់ព្រះអម្ចាស់ ទ្រង់ប្រោសអ្នកជំងឺអោយបានជា។
17Bir gün İsa ders veriyordu. Celile'nin ve Yahudiye'nin bütün köylerinden ve Kudüs'ten gelmiş olan Ferisilerle Kutsal Yasa öğretmenleri O'nun çevresinde oturuyorlardı. İsa, Rab'bin gücü sayesinde hastaları iyileştiriyordu.
18ពេលនោះ ស្រាប់តែមានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មកដល់ គេមានបំណងនាំអ្នកខ្វិននោះចូលទៅជិតព្រះយេស៊ូ។
18O sırada birkaç kişi, şilte üzerinde taşıdıkları felçli bir adamı evden içeri sokup İsa'nın önüne koymaya çalışıyorlardı.
19ប៉ុន្ដែ ដោយមានមនុស្សច្រើនពេក គេពុំអាចចូលទៅជិតព្រះអង្គបានឡើយ។ ដូច្នេះ គេក៏សែងអ្នកជំងឺឡើងទៅលើដំបូលផ្ទះ បកក្បឿង សំរូតគាត់ចុះមកកណ្ដាលចំណោមមនុស្ស នៅចំពីមុខព្រះយេស៊ូ។
19Kalabalıktan ötürü onu içeri sokacak yol bulamayınca dama çıktılar, kiremitleri kaldırıp adamı şilteyle birlikte ortaya, İsa'nın önüne indirdiler.
20ពេលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់ អ្នកទាំងនោះទ្រង់មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «អ្នកអើយ ខ្ញុំអត់ទោសអោយអ្នករួចពីបាបហើយ!»។
20Onların imanını gören İsa, «Dostum, günahların bağışlandı» dedi.
21ពួកអាចារ្យ និង ពួកខាងគណៈផារីស៊ីឮដូច្នោះ រិះគិតក្នុងចិត្ដថា៖ «អ្នកនេះមានឋានៈអ្វី បានជាហ៊ានពោលពាក្យប្រមាថ ព្រះជាម្ចាស់ដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើអ្នកណាអាចអត់ទោសអោយមនុស្សរួចពីបាបបាន?»។
21Din bilginleriyle Ferisiler, «Tanrı'ya küfreden bu adam kim? Tek Tanrı'dan başka kim günahları bağışlayabilir?» diye düşünmeye başladılar.
22ព្រះយេស៊ូឈ្វេងយល់ចិត្ដគំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិត ដូច្នេះ?
22Akıllarından geçenleri sezen İsa onlara şöyle seslendi: «Aklınızdan neden böyle şeyler geçiriyorsunuz?
23បើខ្ញុំប្រាប់អ្នកពិការនេះថា "ខ្ញុំអត់ទោសអោយអ្នករួចពីបាបហើយ" ឬថា "ចូរក្រោកឡើងដើរ ទៅចុះ" តើឃ្លាមួយណាស្រួលនិយាយជាង?។
23Hangisi daha kolay, `Günahların bağışlandı' demek mi, yoksa `Kalk, yürü' demek mi?
24ប៉ុន្ដែ ខ្ញុំចង់អោយអ្នករាល់គ្នាដឹងថា បុត្រមនុស្ស មានអំណាចនឹងអត់ទោសអោយមនុស្សនៅក្នុងលោកនេះរួចពីបាបបាន-ព្រះអង្គក៏ងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា-ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ»។
24Ne var ki, İnsanoğlu'nun yeryüzünde günahları bağışlama yetkisine sahip olduğunu bilesiniz diye...» Sonra felçli adama, «Sana söylüyorum, kalk, şilteni toplayıp evine git!» dedi.
25រំពេចនោះ អ្នកខ្វិនក្រោកឡើងនៅមុខមនុស្សទាំងអស់ រួចយកគ្រែស្នែងដែលគេសែងខ្លួនមក ដើរត្រឡប់ទៅផ្ទះវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។
25Adam onların gözü önünde hemen ayağa kalktı, üzerinde yattığı şilteyi topladı ve Tanrı'yı yücelterek evine gitti.
26អស់អ្នកដែលនៅទីនោះ ស្លុតស្មារតីគ្រប់ៗគ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ គេភ័យខ្លាចជាខ្លាំង ក៏និយាយគ្នាថា៖ «ថ្ងៃនេះ យើងបានឃើញហេតុការណ៍ចំឡែកអស្ចារ្យមែន!»។
26Herkesi bir şaşkınlık almıştı. Tanrı'yı yüceltiyor, büyük korku içinde, «Bugün şaşılacak işler gördük!» diyorlardı.
27បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីទីនោះទ្រង់ទតឃើញអ្នកទារពន្ធ ម្នាក់ ឈ្មោះលេវី អង្គុយនៅកន្លែងយកពន្ធ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។
27Bu olaydan sonra İsa dışarı çıktı, vergi toplama kulübesinde oturan Levi adında bir vergi görevlisini gördü. Adama, «Ardımdan gel» dedi.
28លោកលេវីក្រោកឡើង ទុកកិច្ចការទាំងអស់ចោល ហើយដើរតាមព្រះយេស៊ូទៅ។
28O da kalktı, her şeyi bırakıp İsa'nın ardından gitti.
29លោកលេវីបានរៀបចំពិធីជប់លៀងមួយយ៉ាងធំថ្វាយព្រះអង្គ នៅផ្ទះរបស់លោក។ មានអ្នកទារពន្ធ ព្រមទាំងមនុស្សឯទៀតៗជាច្រើនចូលរួមជាមួយដែរ។
29Sonra Levi, evinde İsa'nın onuruna büyük bir şölen verdi. Vergi görevlileri ve daha başka kişilerden oluşan büyük bir kalabalık onlarla birlikte yemeğe oturmuştu.
30ពួកខាងគណៈ ផារីស៊ី និង ពួកអាចារ្យ ពីគណៈផារីស៊ី ទាស់ចិត្ដយ៉ាងខ្លាំង គេនិយាយទៅកាន់ក្រុមសិស្ស របស់ព្រះអង្គថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និង មនុស្សបាបដូច្នេះ?»។
30Ferisilerle onların din bilginleri söylenmeye başladılar. İsa'nın öğrencilerine, «Siz neden vergi görevlileri ve günahkârlarla birlikte yiyip içiyorsunuz?» dediler.
31ព្រះយេស៊ូតបទៅគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។
31İsa onlara şu karşılığı verdi: «Sağlıklı olanların değil,hastaların hekime ihtiyacı var.
32ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប ដើម្បីអោយគេកែប្រែចិត្ដគំនិត»។
32Ben doğru kişileri değil, günahkârları tövbeye çağırmaya geldim.»
33មានគេទូលសួរព្រះយេស៊ូថា៖ «ពួកសិស្សរបស់លោកយ៉ូហាន និង ពួកសិស្សខាងគណៈផារីស៊ី តែងតែតមអាហារ និង សូត្រធម៌ជាញឹកញាប់ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកបែរជានាំគ្នាបរិភោគដូច្នេះ?»។
33Onlar İsa'ya, «Yahya'nın öğrencileri sık sık oruç tutup dua ediyorlar, Ferisilerin öğrencileri de öyle. Seninkiler ise yiyip içiyorlar» dediler.
34ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំឡោះនៅជាមួយ តើភ្ញៀវអាចតមអាហារកើតឬ?។ ទេ! គេមិនអាចតមបានឡើយ។
34İsa şöyle karşılık verdi: «Güvey aralarında olduğu sürece davetlilere hiç oruç tutturabilir misiniz?
35ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅទើបភ្ញៀវទាំងនោះតមអាហារ»។
35Ama güveyin aralarından alınacağı günler gelecek, onlar işte o zaman, o günler oruç tutacaklar.»
36ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាថា៖«ពុំដែលមាននរណាហែកសម្លៀកបំពាក់ថ្មី យកទៅប៉ះសម្លៀកបំពាក់ចាស់នោះឡើយ ធ្វើដូច្នេះ សម្លៀកបំពាក់ថ្មីនឹងត្រូវរហែក ហើយក្រណាត់ចាស់ និង ក្រណាត់ថ្មី ក៏មិនសមគ្នាដែរ។
36İsa onlara şu benzetmeyi de anlattı: «Hiç kimse yeni giysiden bir parça yırtıp eski giysiyi yamamaz. Yoksa hem yeni giysi yırtılmış olur, hem de o giysiden koparılan yama eskisine uymaz.
37ពុំដែលមាននរណាច្រកស្រាទំពំាងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នេះ ស្រាថ្មីនឹងធ្វើអោយថង់ ស្បែកចាស់នោះធ្លុះបណ្ដាលអោយស្រាហូរចេញ ហើយថង់ស្បែកក៏ត្រូវខូចខាតមិនខាន
37Hiç kimse yeni şarabı eski tulumlara doldurmaz. Yoksa yeni şarap tulumları patlatır; hem şarap dökülür, hem de tulumlar mahvolur.
38ត្រូវច្រកស្រាថ្មី ទៅក្នុងថង់ស្បែកថ្មី។
38Yeni şarabı yeni tulumlara doldurmak gerek.
39កាលបើបានពិសាស្រាទំពំាងបាយជូរចាស់ហើយ មិនដែលមាននរណាចង់ពិសាស្រាថ្មីទេ ព្រោះគេថា "ស្រាចាស់ឆ្ងាញ់ជាងស្រាថ្មី"»។
39Üstelik hiç kimse eski şarabı içtikten sonra yenisini istemez. `Eskisi güzel' der.»