Khmer

Turkish: New Testament

Mark

3

1ព្រះយេស៊ូយាងចូលទៅសាលាប្រជុំ ម្ដងទៀត នៅទីនោះមានបុរសម្នាក់ស្វិតដៃម្ខាង។
1İsa yine havraya girdi. Orada eli sakat bir adam vardı.
2ពួកគេតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសបុរសនេះអោយជា នៅថ្ងៃសប្ប័ទ ក្នុងគោលបំណងចោទប្រកាន់ព្រះអង្គ។
2Bazıları İsa'yı suçlamak amacıyla, Sept günü hastayı iyileştirecek mi diye O'nu gözlüyorlardı.
3ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។
3İsa, eli sakat olan adama, «Ayağa kalk, ortaya çık!» dedi.
4បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលសួរទៅគេថា៖«នៅថ្ងៃសប្ប័ទតើច្បាប់អនុញ្ញាតអោយធ្វើអំពើល្អ ឬ ធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះមនុស្ស ឬ ប្រហារជីវិតចោល?»។ ពួកគេនៅស្ងៀមទាំងអស់គ្នា។
4Sonra havradakilere, «Kutsal Yasa'ya göre Sept günü iyilik yapmak mı doğru, kötülük yapmak mı? Can kurtarmak mı doğru, öldürmek mi?» diye sordu. Onlardan ses çıkmadı.
5ព្រះយេស៊ូបែរព្រះភ័ក្ដ្រទតមើលទៅ អ្នកដែលនៅជុំវិញ ទាំងព្រះពិរោធហើយព្រះអង្គព្រួយព្រះហឫទ័យ ព្រោះគេមានចិត្ដរឹងរូស។ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃហើយដៃរបស់គាត់ក៏បានជាដូចដើមវិញ។
5İsa, çevresindekilere öfkeyle baktı. Yüreklerinin katılığı O'nu kederlendirmişti. Adama, «Elini uzat!» dedi. Adam elini uzattı, eli eskisi gibi sağlam oluverdi.
6ពួកខាងគណៈផារីស៊ី ចេញពីសាលាប្រជុំ ហើយទៅពិគ្រោះជាមួយបក្សពួកស្ដេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយធ្វើគុតព្រះយេស៊ូ។
6Dışarı çıkan Ferisiler, İsa'yı yok etmek için Hirodes yanlılarıyla hemen görüşmeye başladılar.
7ព្រះយេស៊ូយាងចេញទៅតាមឆ្នេរសមុទ្រកាលីឡេជាមួយពួកសិស្ស ។ មានបណ្ដាជនជាច្រើននាំគ្នាទៅតាមព្រះអង្គ អ្នកទាំងនោះមកពីស្រុកកាលីឡេ ស្រុកយូដា
7İsa, öğrencileriyle birlikte göl kıyısına çekildi. Celile'den büyük bir kalabalık O'nun ardından geldi. Ayrıca, O'nun bütün yaptıklarını duyan büyük bir kalabalık Yahudiye'den, Kudüs'ten, İdumeya'dan, Şeria nehrinin ötesinden, Sur ve Sayda bölgelerinden kendisine akın etti.
8ក្រុងយេរូសាឡឹម ស្រុកអេដុម តំបន់ត្រើយខាងនាយទន្លេយ័រដាន់ ព្រមទាំងតំបន់ជុំវិញក្រុងទីរ៉ូស និង ក្រុងស៊ីដូន។ បណ្ដាជនមកតាមព្រះយេស៊ូច្រើនយ៉ាងនេះ ព្រោះបានឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គធ្វើ។
9İsa, kalabalığın arasında sıkışıp kalmamak için öğrencilerine, küçük bir kayığı hazır bulundurmalarını söyledi.
9ព្រះយេស៊ូប្រាប់ពួកសិស្ស អោយរៀបចំទូកមួយថ្វាយព្រះអង្គ ក្រែងបណ្ដាជនប្រជ្រៀតគ្នាចោមរោមព្រះអង្គ
10Birçoklarını iyileştirmiş olduğundan, çeşitli hastalıklara yakalanmış olanların hepsi O'na dokunmak için üzerine üşüşüyorlardı.
10ដ្បិតមានអ្នកជំងឺជាច្រើនខំប្រឹងសំរុកចូលមកជិតដើម្បីពាល់ព្រះអង្គ ព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនអោយបានជា។
11Kötü ruhlar da O'nu görünce ayaklarına kapanıyor, «Sen Tanrı'nın Oğlusun!» diye bağırıyorlardı.
11ម៉្យាងទៀតពេលវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាក្រាបចុះនៅទៀបព្រះបាទា ហើយស្រែកឡើងថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។
12Ama İsa, kim olduğunu açıklamasınlar diye onları sıkı sıkıya uyardı.
12ប៉ុន្ដែព្រះយេស៊ូបានគំរាមកំហែងវាយ៉ាងម៉ឺងម៉ាត់ មិនអោយនិយាយប្រាប់គេថា ព្រះអង្គជានរណាឡើយ។
13İsa, dağa çıkarak istediği kişileri yanına çağırdı. Onlar da yanına gittiler.
13បន្ទាប់មក ព្រះយេស៊ូយាងឡើងទៅលើភ្នំ។ ព្រះអង្គបានត្រាស់ហៅអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យជ្រើសរើស ហើយអ្នកទាំងនោះក៏ចូលមកគាល់ព្រះអង្គ។
14İsa bunlardan on iki kişiyi yanında bulundurmak, Tanrı sözünü duyurmaya göndermek ve cinleri kovmaya yetkili kılmak üzere seçti. Seçtiği bu on iki kişi şunlardır: Petrus adını verdiği Simun, Beni-Regeş, yani `GökgürültüsüOğulları' adını verdiği Zebedi'nin oğulları Yakup ve Yuhanna, Andreya, Filipus, Bartalmay, Matta, Tomas, Alfay oğlu Yakup, Taday, Yurtsever Simun ve İsa'yı ele veren Yahuda İskariyot.
14ព្រះអង្គតែងតាំងសាវ័កដប់ពីររូប អោយគេនៅជាមួយព្រះអង្គ និង ដើម្បីចាត់គេអោយទៅប្រកាសដំណឹងល្អ
20İsa bundan sonra eve gitti. Yine öyle büyük bir kalabalık toplandı ki, İsa'yla öğrencileri yemek bile yiyemediler.
15ទាំងអោយគេមានអំណាចដេញអារក្សថែមទៀតផង។
21Yakınları bunu duyunca, «Aklını kaçırmış» diyerek O'nu almaya geldiler.
16ព្រះអង្គបានតែងតាំងអ្នកដប់ពីររូបនេះ គឺស៊ីម៉ូនដែលទ្រង់ដាក់ ឈ្មោះថា ពេត្រុស
22Kudüs'ten gelen din bilginleri ise, «Beelzebub O'nun içine girmiş» ve «Cinleri, cinlerin reisinin gücüyle kovuyor» diyorlardı.
17យ៉ាកុបជាកូនរបស់លោកសេបេដេ និង យ៉ូហានជាប្អូនរបស់គាត់ ដែលព្រះយេស៊ូ ដាក់ឈ្មោះថា "បោនអ៊ើកេ" ប្រែថា "អ្នកដែលមានចិត្ដខ្លាំងដូចផ្គរលាន់"
23Bunun üzerine İsa din bilginlerini yanına çağırıp onlara benzetmelerle seslendi. «Şeytan, Şeytan'ı nasıl kovabilir?» dedi.
18អនទ្រេ ភីលីព បារថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនអាល់ផាយ ថាដេ ស៊ីម៉ូនជាអ្នកជាតិនិយម
24«Bir ülke kendi içinde bölünmüşse, o ülke ayakta kalamaz.
19និង យូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គ។
25Bir ev kendi içinde bölünmüşse, o ev ayakta kalamaz.
20កាលព្រះយេស៊ូយាងត្រឡប់មកផ្ទះវិញ បណ្ដាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំអោយព្រះអង្គ និង ពួកសិស្ស រកពេលបរិភោគមិនបានសោះ។
26Şeytan da kendine karşı gelip kendi içinde bölünmüşse, artık ayakta kalamaz; sonu gelmiş demektir.
21ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើ ដំណើរមកដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថាព្រះអង្គវង្វេងស្មារតីហើយ។
27Hiç kimse güçlü adamın evine girip onun malını çalamaz. Ancak önceden o güçlü adamı bağlarsa, onun evini soyabilir.
22ពួកអាចារ្យ ដែលចុះមកពីក្រុងយេរូសាឡឹមនិយាយថា៖«អ្នកនេះមានបេលសេប៊ូលជាស្ដេចអារក្សនៅក្នុងខ្លួន គាត់អាចដេញអារក្សដូច្នេះ ព្រោះស្ដេចអារក្សប្រគល់អំណាចអោយ»។
28Size doğrusunu söyleyeyim, insanların işlediği her günah, ettiği her küfür bağışlanacak, ama Kutsal Ruh'a küfreden asla bağışlanmayacak. Bunu yapan, asla silinmeyecek bir günah işlemiş olur.»
23ព្រះយេស៊ូត្រាស់ហៅគេមក រួចមានព្រះបន្ទូលជាប្រស្នាថា៖ «តើមារ សាតាំងអាចដេញមារសាតាំងដូចម្ដេចកើត?
30İsa bu sözleri, «O'nda kötü ruh var» dedikleri için söyledi.
24ប្រសិនបើពលរដ្ឋក្នុងនគរណាមួយបែកបាក់ទាស់ទែងគ្នាឯង នគរនោះពុំអាចស្ថិតស្ថេរគង់វង្សតទៅមុខបានឡើយ។
31Daha sonra İsa'nın annesiyle kardeşleri geldi. Dışarıda durdular, haber gönderip O'nu çağırdılar.
25ប្រសិនបើមានក្រុមគ្រួសារមួយបែកបាក់ទាស់ទែងគ្នា ក្រុមគ្រួសារនោះក៏ពុំអាចនៅស្ថិតស្ថេរគង់វង្សបានដែរ។
32İsa'nın çevresinde oturan kalabalıktan bazıları, «Bak» dediler, «annenle kardeşlerin dışarıda, seni istiyorlar.»
26ដូច្នេះ ប្រសិនបើមារសាតាំងក្រោកឡើងប្រឆាំងនឹងខ្លួនឯង បែកបាក់ទាស់ទែងនឹងខ្លួនឯង វាមិនអាចនៅស្ថិតស្ថេរគង់វង្សបានឡើយ គឺវាមុខជាត្រូវវិនាសមិនខាន។
33İsa buna karşılık onlara, «Kimdir annem ve kardeşlerim?» dedi.
27គ្មាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យ សម្បត្ដិរបស់គាត់បានឡើយ គឺត្រូវតែចងមនុស្សខ្លាំងពូកែនោះជាមុនសិនទើបអាចប្លន់យកទ្រព្យ សម្បត្ដិក្នុងផ្ទះគាត់បាន។
34Sonra etrafına, çevresinde oturanlara bakıp şöyle dedi: «İşte annem, işte kardeşlerim!
28ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថាបើមនុស្សលោកធ្វើអំពើបាប និង ពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោសទាំងអស់។
35Tanrı'nın isteğini kim yerine getirirse, kardeşim, kızkardeşim ve annem odur.»
29រីឯអ្នកដែលពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធវិញ ព្រះអង្គមិនលើកលែងទោសសោះឡើយ ដ្បិតអ្នកនោះមានទោសអស់កល្បជានិច្ច»។
30ព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ ព្រោះគេនិយាយថាព្រះអង្គមានវិញ្ញាណអាក្រក់ នៅក្នុងខ្លួន។
31ពេលនោះមាតា និង បងប្អូនរបស់ព្រះយេស៊ូមកដល់ ឈរនៅខាងក្រៅផ្ទះ ហើយចាត់គេអោយចូលមក ហៅព្រះអង្គ។
32បណ្ដាជនដែលអង្គុយនៅជុំវិញព្រះយេស៊ូ ទូលព្រះអង្គថា៖ «លោកគ្រូ ម្ដាយ និង បងប្អូនលោក មករកលោកនៅខាងក្រៅ!»។
33ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «តើនរណាជាម្ដាយខ្ញុំ? នរណាជាបងប្អូនខ្ញុំ?»។
34ព្រះអង្គទតមើលទៅមនុស្សដែលនៅជុំវិញព្រះអង្គ រួចមានព្រះបន្ទូលថា៖ «អ្នកទាំងនេះហើយជាមាតា និង ជាបងប្អូនរបស់ខ្ញុំ
35ដ្បិតអ្នកណាប្រព្រឹត្ដតាមព្រះហឫទ័យព្រះជាម្ចាស់ អ្នកនោះជាបងប្អូនប្រុសស្រី និង ជាម្ដាយរបស់ខ្ញុំ»។