Khmer

Turkish: New Testament

Matthew

24

1ពេលនោះ ព្រះយេស៊ូកំពុងយាងចេញពីព្រះវិហារ ពួកសិស្សចូលមកជិត ចង្អុលបង្ហាញវិមានផ្សេងៗក្នុងព្រះវិហារ ថ្វាយព្រះអង្គទត។
1İsa tapınaktan çıkıp giderken, öğrencileri, tapınağın binalarını O'na göstermek için yanına geldiler.
2ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែល អ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់លែងមានថ្មត្រួតពីលើថ្ម ទៀតហើយ!»។
2İsa onlara, «Bütün bunları görüyor musunuz?» dedi. «Size doğrusunu söyleyeyim, burada taş üstünde taş kalmayacak, hepsi yıkılacak!»
3កាលព្រះយេស៊ូគង់នៅលើភ្នំដើមអូលីវ ពួកសិស្ស នាំគ្នាចូលទៅគាល់ព្រះអង្គ ដាច់ឡែកពីគេ ហើយទូលថា៖ «សូមប្រាប់អោយយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសំគាល់អោយយើងខ្ញុំដឹងថា ដល់ពេលព្រះអង្គយាងមក និង ដល់អវសានកាលនៃពិភពលោក?»។
3İsa, Zeytin dağında otururken öğrencileri yalnız olarak yanına geldiler. «Söyle bize» dediler, «bu dediklerin ne zaman olacak, senin gelişini ve çağın bitimini gösteren belirti ne olacak?»
4ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាអោយវង្វេងបានឡើយ
4İsa onlara şu karşılığı verdi: «Sakın kimse sizi saptırmasın!
5ដ្បិតនឹងមានមនុស្សជាច្រើន យកឈ្មោះខ្ញុំទៅប្រើដោយពោលថាៈ"ខ្ញុំនេះហើយជាព្រះគ្រិស្ដ "។ គេនឹងនាំមនុស្សជាច្រើនអោយវង្វេង។
5Birçokları, `Mesih benim' diyerek benim adımla gelecek, birçok kişiyi saptıracaklar.
6អ្នករាល់គ្នានឹងឮគេនិយាយអំពីសង្គ្រាម និង ឮដំណឹងថា មានសង្គ្រាមផ្ទុះឡើងហើយ។ កុំជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែមិនទាន់ដល់អវសានកាលនៃពិភពលោក នៅឡើយទេ។
6Savaş gürültüleri, savaş haberleri duyacaksınız. Korkmayın sakın! Bunların olması gerek, ama bu daha son demek değildir.
7ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត។ នៅតាមតំបន់ផ្សេងៗនឹងមានកើតទុរ្ភិក្ស និង រញ្ជួយផែនដី។
7Ulus ulusa, devlet devlete savaş açacak; yer yer kıtlıklar, depremler olacak.
8ប៉ុន្ដែ ហេតុការណ៍ទាំងនេះប្រៀបបានទៅនឹងការឈឺចាប់ដើមដំបូងរបស់ស្ដ្រីដែលហៀបនឹងសំរាលកូន។
8Bütün bunlar, doğum sancılarının başlangıcıdır.
9គេនឹងបញ្ជូនអ្នករាល់គ្នាទៅធ្វើទុក្ខទោស ព្រមទាំងអោយគេសម្លាប់អ្នករាល់គ្នា ថែមទៀតផង។ ជាតិសាសន៍ទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។
9«O zaman sizi sıkıntıya sokacaklar ve öldürecekler. Benim adımdan ötürü tüm uluslar sizden nefret edecek.
10នៅពេលនោះ នឹងមានមនុស្សជាច្រើនបែកចិត្ដឃ្លាតចេញពីជំនឿ ក្បត់គ្នាទៅវិញទៅមក និង ស្អប់គ្នាផង។
10O zaman birçok kişi imandan sapacak, birbirlerini ele verecek ve birbirlerinden nefret edecekler.
11ព្យាការី ក្លែងក្លាយជាច្រើននឹងមកដល់ ហើយបញ្ឆោតមនុស្សជាច្រើនអោយវង្វេង។
11Birçok sahte peygamber türeyecek ve bunlar birçok kişiyi saptıracak.
12អំពើទុច្ចរិតនឹងរីកចំរើនឡើងជាខ្លាំង បណ្ដាលអោយសេចក្ដីស្រឡាញ់របស់មនុស្សមួយចំនួនធំ ត្រូវធ្លាក់ចុះអន់ថយ។
12Kötülüklerin çoğalmasından ötürü birçoklarının sevgisi soğuyacak.
13ប៉ុន្ដែ អ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។
13Ama sonuna kadar dayanan kurtulacaktır.
14គេនឹងប្រកាសដំណឹងល្អ អំពីព្រះរាជ្យ នេះពាសពេញសកលលោកទាំងមូល ទុកជាសក្ខីភាពដល់ជាតិសាសន៍ទាំងអស់។ ពេលនោះទើបដល់អវសានកាលនៃពិភពលោក»។
14Göksel Egemenliğin bu müjdesi tüm uluslara bir tanıklık olmak üzere bütün dünyada duyurulacak, ve son o zaman gelecektir.
15«ពេលណាអ្នករាល់គ្នាឃើញ វត្ថុចង្រៃដ៏គួរស្អប់ខ្ពើម តាំងនៅក្នុងទីសក្ការៈ ដូចព្យាការីដានីយ៉ែលបានថ្លែងទុក (សូមអោយអ្នកអានយល់ពាក្យនេះចុះ!)
15«Danyal peygamberin sözünü ettiği yıkıcı iğrenç şeyin kutsal yerde dikildiğini gördüğünüz zaman (okuyan anlasın), Yahudiye'de olanlar dağlara kaçsın.
16ពេលនោះ អ្នកដែលរស់ក្នុងស្រុកយូដា ត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។
17Damda olan, evindeki eşyalarını almak için aşağı inmesin.
17រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយកអ្វីៗនៅក្នុងផ្ទះឡើយ
18Tarlada olan, abasını almak için geri dönmesin.
18ហើយអ្នកដែលនៅឯចំការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។
19O günlerde gebe olan, çocuk emziren kadınların vay haline!
19គ្រានោះ ស្ដ្រីមានផ្ទៃពោះ និង ស្ដ្រីបំបៅកូនមុខជាត្រូវវេទនាពុំខាន។
20Dua edin ki, kaçışınız kışa ya da Sept gününe rastlamasın.
20ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំអោយអ្នករាល់គ្នាត្រូវរត់ភៀសខ្លួននៅរដូវត្រជាក់ ឬ នៅថ្ងៃសប្ប័ទ ឡើយ
21Çünkü o günlerde öyle korkunç bir sıkıntı olacak ki, dünyanın başlangıcından bu yana böylesi olmamış, ondan sonra da olmayacaktır.
21ដ្បិតពេលនោះ ជាពេលមានទុក្ខលំបាកយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោក មកទល់សព្វថ្ងៃ ហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ។
22O günler kısaltılmamış olsaydı, hiç kimse kurtulamazdı. Ama seçilmiş olanlar uğruna o günler kısaltılacak.
22ប្រសិនបើព្រះជាម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណាបានរួចជីវិតឡើយ ប៉ុន្ដែព្រះអង្គបន្ថយចំនួនថ្ងៃទាំងនោះ ដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស។
23Eğer o zaman biri size, `İşte Mesih burada', ya da `İşte şurada' derse, inanmayın.
23ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា"ព្រះគ្រិស្ដ គង់នៅទីនេះ ឬ នៅទីនោះ" កុំជឿគេឡើយ
24Çünkü sahte mesihler, sahte peygamberler türeyecek; bunlar büyük mucizeler ve harikalar yaratacaklar. Öyle ki, ellerinden gelse, seçilmiş olanları bile saptıracaklar.
24ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រិស្ដ ព្រមទាំងមានព្យាការី ក្លែងក្លាយ នាំគ្នាសំដែងទីសំគាល់ធំអស្ចារ្យ និង ឫទ្ធិបាដិហារិយ៍ផ្សេងៗ ដើម្បីបញ្ឆោតមនុស្ស រហូតដល់ទៅនាំពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើសអោយវង្វេងថែមទៀតផង ប្រសិនបើគេ អាចធ្វើបាន។
25İşte size önceden söylemiş bulunuyorum.
25ខ្ញុំនិយាយប្រាប់អោយអ្នករាល់គ្នាដឹងជាមុនអោយហើយ។
26«Bunun için size, `İşte Mesih çölde' derlerse gitmeyin. `Bakın, iç odalarda' derlerse inanmayın.
26បើមានគេប្រាប់អ្នករាល់គ្នាថា "ព្រះអង្គនៅវាលរហោស្ថានឯណោះ!" កុំចេញទៅតាម គេឡើយ ឬមួយបើគេថា "ព្រះអង្គនៅក្នុងបន្ទប់ឯណេះ!" ក៏កុំជឿពាក្យគេដែរ
27Çünkü İnsanoğlu'nun gelişi, doğuda çakıp batıya kadar her taraftan görülen şimşek gibi olacaktır.
27ដ្បិតបុត្រមនុស្ស នឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីទិសខាង កើតទៅទិសខាងលិច។
28«Leş neredeyse, akbabalar oraya üşüşecek.
28សាកសពនៅទីណា ត្មាតក៏មកប្រមូលផ្ដុំគ្នានៅទីនោះដែរ»។
29«O günlerin sıkıntısından hemen sonra, `Güneş kararacak, ay ışığını vermez olacak, yıldızlar gökten düşecek ve göksel güçler sarsılacak.'
29«លុះគ្រាដែលមានទុក្ខវេទនានេះ កន្លងផុតទៅភ្លាមនោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ។ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃ នឹងត្រូវកក្រើករំពើក។
30«O zaman İnsanoğlu'nun belirtisi gökte görünecek. Yeryüzündeki bütün halklar ağlayıp dövünecek, İnsanoğlu'nun gökteki bulutlar üzerinde büyük güç ve görkemle geldiğini görecekler.
30ពេលនោះ ទីសំគាល់របស់បុត្រមនុស្ស នឹងលេចចេញពីផ្ទៃមេឃមក។ កុលសម្ពន្ធ ទាំងប៉ុន្មាននៅលើផែនដី នឹងនាំគ្នាយំគក់ទ្រូង គេនឹងឃើញបុត្រមនុស្សយាងមកលើពពក ក្នុងផ្ទៃមេឃ ប្រកបដោយឫទ្ធានុភាព និង សិរីរុងរឿងដ៏អស្ចារ្យ។
31Kendisi, güçlü bir borazan sesiyle meleklerini gönderecek ve onlar, O'nun seçtiklerini, göklerin bir ucundan öbür ucuna kadar dört yelden alıp bir araya toplayacaklar.
31ពេលនោះ មានសំឡេងត្រែលាន់ឮរំពងឡើង លោកក៏ចាត់ពួកទេវតា របស់លោកអោយទៅទិសទាំងបួន ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង»។
32«İncir ağacından ders alın! Dalları filizlenip yapraklarını sürünce, yaz mevsiminin yakın olduğunu anlarsınız.
32«ចូរអ្នករាល់គ្នាយកប្រស្នា ស្ដីអំពីដើមឧទុម្ពរ ទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថា រដូវប្រាំង ជិតមកដល់ហើយ។
33Aynı şekilde, bütün bunların gerçekleştiğini gördüğünüzde bilin ki, İnsanoğlu yakındır, kapıdadır.
33ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្ដការណ៍ទាំងអស់នោះកើតឡើង ត្រូវដឹងថាបុត្រមនុស្សក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។
34Size doğrusunu söyleyeyim, bütün bunlar olmadan bu kuşak ortadan kalkmayacak.
34ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង ក្នុងពេលដែលមនុស្សជំនាន់នេះ មានជីវិតនៅឡើយ។
35Gök ve yer ortadan kalkacak, ama benim sözlerim asla ortadan kalkmayacaktır.
35ផ្ទៃមេឃ និង ផែនដី នឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។
36«O günü ve saati, ne gökteki melekler, ne de Oğul bilir; Baba'dan başka kimse bilmez.
36រីឯថ្ងៃកំណត់ និង ពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវតា នៅស្ថានបរមសុខ ឬព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាមួយព្រះអង្គប៉ុណ្ណោះដែលជ្រាប។
37Nuh'un günlerinde nasıl olduysa, İnsanoğlu'nun gelişinde de öyle olacak.
37នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅសម័យលោកណូអេដែរ
38Nuh'un gemiye bindiği güne dek, tufandan önceki günlerde insanlar yiyip içiyor, evlenip evlendiriliyorlardı.
38គឺមុនពេលទឹកជំនន់ធំ មនុស្សម្នាតែងតែនាំគ្នាស៊ីផឹក រៀបការប្ដីប្រពន្ធរហូតដល់ថ្ងៃដែលលោកណូអេចូលក្នុងទូកធំ។
39Tufan gelinceye, hepsini süpürüp götürünceye dek başlarına geleceklerden habersizdiler. İnsanoğlu'nun gelişi de öyle olacak.
39គេមិនបានចាប់អារម្មណ៍អ្វីសោះ ទាល់តែទឹកជំនន់ឡើងមកដល់បំផ្លាញគេអស់ទៅ។ នៅគ្រាដែលបុត្រមនុស្សយាងមក ក៏កើតមានដូច្នោះដែរ។
40O gün tarlada bulunan iki kişiden biri alınacak, biri bırakılacak.
40បើមានមនុស្សពីរនាក់ធ្វើការក្នុងចំការជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅ ទុកម្នាក់ទៀតអោយនៅ។
41Değirmende buğday öğüten iki kadından biri alınacak, biri bırakılacak.
41បើមានស្ដ្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅទុកម្នាក់ទៀតអោយនៅ។
42«Bunun için uyanık kalın. Çünkü Rabbinizin geleceği günü bilemezsiniz.
42ដូច្នេះ ចូរប្រុងស្មារតីអោយមែនទែន ដ្បិតអ្នករាល់គ្នាពុំដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកដល់នៅពេលណាឡើយ។
43Ama şunu bilin ki, ev sahibi, hırsızın gece hangi saatte geleceğini bilse, uyanık durur, evinin soyulmasına fırsat vermez.
43អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្ដោយអោយចោរចូលមកប្លន់ផ្ទះគាត់បានឡើយ។
44Bunun için siz de hazır olun! Çünkü İnsanoğlu, ummadığınız bir saatte gelecektir.
44ដូច្នេះ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងមកដល់ នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។
45«Efendinin, hizmetkârlarına vaktinde yiyecek vermek için üzerlerinde yetkili kıldığı güvenilir ve akıllı köle kimdir?
45«បើអ្នកបំរើណាមានចិត្ដស្មោះត្រង់ ហើយឈ្លាសវៃ ម្ចាស់មុខជាផ្ទុកផ្ដាក់អោយអ្នកបំរើនោះមើលខុសត្រូវលើអ្នកបំរើឯទៀតៗ ក្នុងការចែកម្ហូបអាហារអោយគេ តាមពេលកំណត់ពុំខាន។
46Efendisi eve döndüğünde işinin başında bulacağı o köleye ne mutlu!
46ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបំរើ កំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបំរើនោះប្រាកដជាមានសុភមង្គលហើយ។
47Size doğrusunu söyleyeyim, efendisi onu tüm malının üzerinde yetkili kılacak.
47ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្ដាក់អោយគាត់មើលខុសត្រូវ លើទ្រព្យសម្បត្ដិទាំងប៉ុន្មានរបស់លោកថែមទៀតផង។
48Ama o köle kötü olur da kendi kendine, `Efendim gecikiyor' der ve yoldaşlarını dövmeye başlarsa, sarhoşlarla birlikte yiyip içerse, efendisi, onun beklemediği bir günde, ummadığı bir saatte gelecek, onu şiddetle cezalandıracak ve ikiyüzlülerle bir tutacak. Orada ağlayış ve diş gıcırtısı olacaktır.
48ផ្ទុយទៅវិញបើអ្នកបំរើនោះមានចិត្ដអាក្រក់ ហើយគិតថា "ម្ចាស់អញក្រមកដល់ណាស់"
49គាត់វាយអ្នកបំរើឯទៀតៗព្រមទាំងទៅស៊ីផឹកជាមួយអ្នកប្រមឹក។
50ពេលម្ចាស់វិលត្រឡប់មកផ្ទះវិញ នៅថ្ងៃដែលអ្នកបំរើនោះមិនបានរង់ចាំ ឬ នៅពេលដែលគាត់មិនដឹង
51លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយអោយគាត់ទទួលទោសរួមជាមួយពួកមានពុតត្បុតដែរ គឺអោយទៅនៅកន្លែងយំសោកខឹងសង្កៀតធ្មេញ»។