Khmer

World English Bible

1 Corinthians

16

1រីឯការរៃប្រាក់ផ្ញើទៅជូនបងប្អូននៅយេរូសាឡឹមវិញ សូមបងប្អូនចាត់ចែងដូចខ្ញុំបានផ្ដែផ្ដាំដល់ក្រុមជំនុំនានា នៅស្រុកកាឡាទីដែរ
1Now concerning the collection for the saints, as I commanded the assemblies of Galatia, you do likewise.
2គឺ រាល់ថ្ងៃអាទិត្យ សូមបងប្អូនយកប្រាក់ទុកដោយឡែកនៅផ្ទះអោយហើយ តាមតែម្នាក់ៗអាចសន្សំបានមិនបាច់ចាំខ្ញុំមកដល់ ទើបនាំគ្នារៃប្រាក់នោះឡើយ។
2On the first day of the week, let each one of you save, as he may prosper, that no collections be made when I come.
3កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អស់អ្នកដែលបងប្អូនជ្រើសរើស អោយយកអំណោយទាននេះទៅក្រុងយេរូសាឡឹម ទាំងកាន់សំបុត្រទៅជាមួយផង។
3When I arrive, I will send whoever you approve with letters to carry your gracious gift to Jerusalem.
4បើយល់ឃើញថាគួរអោយខ្ញុំទៅដែរនោះ ពួកគេនឹងធ្វើដំណើរទៅជាមួយខ្ញុំ។
4If it is appropriate for me to go also, they will go with me.
5ពេលណាខ្ញុំបានឆ្លងកាត់ស្រុកម៉ាសេដូនរួចហើយ ខ្ញុំនឹងមកសួរសុខទុក្ខបងប្អូនដែរ (ដ្បិតខ្ញុំត្រូវតែឆ្លងកាត់ស្រុកម៉ាសេដូន)។
5But I will come to you when I have passed through Macedonia, for I am passing through Macedonia.
6ប្រហែលជាខ្ញុំនឹងស្នាក់នៅជាមួយបងប្អូន ឬ ត្រូវនៅជាមួយបងប្អូនក្នុងរដូវរងានេះផងដើម្បីអោយបងប្អូនជួយខ្ញុំក្នុងការបន្ដដំណើរទៅមុខទៀត។
6But with you it may be that I will stay, or even winter, that you may send me on my journey wherever I go.
7លើកនេះ ខ្ញុំមិនចង់មកជួបបងប្អូន ដោយគ្រាន់តែឆៀងចូលមួយភ្លែតនោះទេ ប្រសិនបើព្រះអម្ចាស់អនុញ្ញាតអោយ ខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយបងប្អូនបានយូរក្រែលបន្ដិច។
7For I do not wish to see you now in passing, but I hope to stay a while with you, if the Lord permits.
8ក៏ប៉ុន្ដែ ខ្ញុំត្រូវស្នាក់នៅក្រុងអេភេសូ នេះរហូតដល់បុណ្យថ្ងៃទីហាសិប
8But I will stay at Ephesus until Pentecost,
9ដ្បិតទ្វារបើកចំហ យ៉ាងធំ សំរាប់អោយខ្ញុំបំពេញកិច្ចការនៅទីនោះ ទោះបីមានអ្នកប្រឆំាងច្រើនយ៉ាងណាក៏ដោយ។
9for a great and effective door has opened to me, and there are many adversaries.
10ប្រសិនបើលោកធីម៉ូថេមកដល់ សូមបងប្អូនរាក់ទាក់ទទួលគាត់ កុំអោយគាត់ព្រួយបារម្ភក្នុងចំណោមបងប្អូន ដ្បិតគាត់ធ្វើការបំរើព្រះអម្ចាស់ដូចខ្ញុំដែរ។
10Now if Timothy comes, see that he is with you without fear, for he does the work of the Lord, as I also do.
11ហេតុនេះ កុំអោយមាននរណាម្នាក់មើលងាយគាត់ឡើយតែត្រូវជួយជ្រោមជ្រែងគាត់ អោយបន្ដដំណើរទៅដល់កន្លែងខ្ញុំដោយសុខសាន្ដផង ដ្បិតខ្ញុំ និង បងប្អូននៅទីនោះ រង់ចាំគាត់។
11Therefore let no one despise him. But set him forward on his journey in peace, that he may come to me; for I expect him with the brothers.
12រីឯលោកអប៉ូឡូសវិញ ខ្ញុំបានដាស់តឿនគាត់ជារឿយៗអោយមកសួរសុខទុក្ខបងប្អូន ទាំងនាំបងប្អូនឯទៀតៗមកជាមួយផង ក៏ប៉ុន្ដែ គាត់ពុំទាន់បានសំរេចចិត្ដថា នឹងមកក្នុងពេលឆាប់ៗនេះទេគាត់នឹងអញ្ជើញមក នៅពេលណាឱកាសហុចអោយ។
12Now concerning Apollos, the brother, I strongly urged him to come to you with the brothers; and it was not at all his desire to come now; but he will come when he has an opportunity.
13ចូរបងប្អូនប្រុងស្មារតី ត្រូវកាន់ជំនឿអោយបានខ្ជាប់ខ្ជួន ត្រូវមានចិត្ដក្លាហាន និង មានកម្លាំងមំាមួនឡើង។
13Watch! Stand firm in the faith! Be courageous! Be strong!
14ក្នុងចំណោមបងប្អូន ត្រូវធ្វើគ្រប់កិច្ចការទាំងអស់ ដោយសេចក្ដីស្រឡាញ់។
14Let all that you do be done in love.
15បងប្អូនអើយ ខ្ញុំសូមផ្ដែផ្ដាំបងប្អូនអំពីរឿងមួយទៀត។ ដូចបងប្អូនជ្រាបស្រាប់ហើយថានៅស្រុកអាខៃនេះ ក្រុមគ្រួសាររបស់លោកស្ទេផាណាសជឿមុនគេ ហើយក៏បានស្ម័គ្រចិត្ដបំរើប្រជាជនដ៏វិសុទ្ធ។
15Now I beg you, brothers (you know the house of Stephanas, that it is the first fruits of Achaia, and that they have set themselves to serve the saints),
16ដូច្នេះសូមបងប្អូនគោរពចុះចូលនឹងមនុស្សដ៏ប្រសើរបែបនេះវិញ ព្រមទាំងគោរពអស់អ្នកដែលធ្វើការទាំងនឿយហត់ រួមជាមួយបងប្អូនទាំងនេះដែរ។
16that you also be in subjection to such, and to everyone who helps in the work and labors.
17ខ្ញុំសប្បាយចិត្ដ ដោយបានលោកស្ទេផាណាសលោកភ័រទីណាទូស និង លោកអខៃគូសមកទីនេះ។ ខ្ញុំនឹកបងប្អូន ទាំងអស់គ្នាខ្លាំងណាស់ តែអ្នកទាំងបីបានធ្វើ អោយខ្ញុំធូរស្បើយក្នុងចិត្ដ
17I rejoice at the coming of Stephanas, Fortunatus, and Achaicus; for that which was lacking on your part, they supplied.
18ព្រោះគេបានសំរាលទុក្ខខ្ញុំ ដូចគេបានសំរាលទុក្ខបងប្អូនដែរ។ ហេតុនេះសូមបងប្អូនគោរពមនុស្សដ៏ប្រសើរបែបនេះផង។
18For they refreshed my spirit and yours. Therefore acknowledge those who are like that.
19ក្រុមជំនុំទាំងឡាយនៅស្រុកអាស៊ី សូមជំរាបសួរមកបងប្អូន។ លោកអគីឡា និង នាងព្រីស៊ីល ព្រមទាំងក្រុមជំនុំនៅផ្ទះគាត់ ក៏សូមជំរាបសួរមកបងប្អូនក្នុងព្រះនាមព្រះអម្ចាស់ដែរ។
19The assemblies of Asia greet you. Aquila and Priscilla greet you much in the Lord, together with the assembly that is in their house.
20បងប្អូនទាំងអស់គ្នានៅទីនេះ ក៏សូមជំរាបសួរមកបងប្អូនដែរ។ សូមបងប្អូនជំរាបសួរគ្នាទៅវិញទៅមក ដោយស្និទ្ធស្នាលផង។
20All the brothers greet you. Greet one another with a holy kiss.
21ខ្ញុំ ប៉ូល សរសេរពាក្យជំរាបសួរនេះមកបងប្អូនដោយដៃខ្ញុំផ្ទាល់។
21This greeting is by me, Paul, with my own hand.
22បើអ្នកណាមិនស្រឡាញ់ព្រះអម្ចាស់ អោយអ្នកនោះត្រូវបណ្ដាសាទៅចុះ! ម៉ារ៉ាណាថាធ!
22If any man doesn’t love the Lord Jesus Christ, let him be accursed . Come, Lord!
23សូមអោយបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ!
23The grace of the Lord Jesus Christ be with you.
24ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នា ក្នុងព្រះគ្រិស្ដ យេស៊ូ។
24My love to all of you in Christ Jesus. Amen.