1រីឯបងប្អូនស្រ្ដីៗដែលមានស្វាមីក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដើម្បីអោយកិរិយាមារយាទរបស់បងប្អូនទាក់ទាញចិត្ដស្វាមីខ្លះដែលមិនជឿព្រះបន្ទូល អោយបានស្គាល់ព្រះអង្គ ដោយមិនបាច់បញ្ចេញពាក្យសំដីទេ
1In the same way, wives, be in subjection to your own husbands; so that, even if any don’t obey the Word, they may be won by the behavior of their wives without a word;
2គឺគេគ្រាន់តែឃើញបងប្អូនមានកិរិយាបរិសុទ្ធ និង ចេះគោរពកោតខ្លាច។
2seeing your pure behavior in fear.
3កុំតុបតែងខ្លួនតែសំបកក្រៅ ដូចជាក្រងសក់ ពាក់មាស ឬ ក៏ពាក់អាវល្អប្រណីតនោះឡើយ
3Let your beauty be not just the outward adorning of braiding the hair, and of wearing jewels of gold, or of putting on fine clothing;
4តែត្រូវតុបតែងខាងក្នុងជំរៅចិត្ដរបស់បងប្អូន ដោយគ្រឿងលំអដែលមិនចេះរលាយ ហើយមានតម្លៃដ៏លើសលប់នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់នោះវិញ គឺមានចិត្ដស្លូតបូត ស្រគត់ស្រគំ។
4but in the hidden person of the heart, in the incorruptible adornment of a gentle and quiet spirit, which is in the sight of God very precious.
5នៅជំនាន់ដើមស្ដ្រីៗដ៏វិសុទ្ធ ដែលសង្ឃឹមលើព្រះជាម្ចាស់ តែងកាន់ចិត្ដគំនិតយ៉ាងនេះឯង គឺបានតុបតែងខ្លួន ដោយការគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន
5For this is how the holy women before, who hoped in God also adorned themselves, being in subjection to their own husbands:
6ដូចជាលោកស្រីសារ៉ា ដែលបានស្ដាប់បង្គាប់លោកអប្រាហាំ ទាំងហៅលោកថា «លោកម្ចាស់»ផង។ ប្រសិនបើបងប្អូនប្រព្រឹត្ដអំពើល្អ ហើយមិនភ័យខ្លាចអ្វីទេនោះ បងប្អូននេះហើយជាពូជពង្សរបស់គាត់។
6as Sarah obeyed Abraham, calling him lord, whose children you now are, if you do well, and are not put in fear by any terror.
7រីឯបងប្អូនដែលជាស្វាមីក៏ដូច្នោះដែរ ម្នាក់ៗត្រូវរួមរស់ជាមួយភរិយារបស់ខ្លួន ដោយយល់ថា ស្ដ្រីៗជាមនុស្សទន់ខ្សោយជាងខ្លួន។ ត្រូវគោរពនាង ទុកដូចជាអ្នកត្រូវរួមទទួលជីវិត ដែលព្រះជាម្ចាស់ប្រោសប្រណីប្រទានមកបងប្អូនជាមត៌ក ដើម្បីកុំអោយមានអ្វីមករារំាងការអធិស្ឋានរបស់បងប្អូនឡើយ។
7You husbands, in the same way, live with your wives according to knowledge, giving honor to the woman, as to the weaker vessel, as being also joint heirs of the grace of life; that your prayers may not be hindered.
8នៅទីបញ្ចប់ ត្រូវមានចិត្ដគំនិតតែមួយ និង រួមសុខទុក្ខជាមួយគ្នា។ ត្រូវមានចិត្ដស្រឡាញ់គ្នាទៅវិញទៅមកដូចបងប្អូនបង្កើត មានចិត្ដអាណិតមេត្ដា និង សុភាព។
8Finally, be all like-minded, compassionate, loving as brothers, tenderhearted, courteous,
9កុំប្រព្រឹត្ដអំពើអាក្រក់ តបនឹងអំពើអាក្រក់ កុំជេរប្រមាថតបនឹងអ្នកដែលជេរប្រមាថបងប្អូន គឺត្រូវជូនពរគេវិញ ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនអោយប្រព្រឹត្ដដូច្នេះឯង ដើម្បីអោយបងប្អូនបានទទួលព្រះពររបស់ព្រះអង្គតាមព្រះបន្ទូលសន្យា។
9not rendering evil for evil, or insult for insult; but instead blessing; knowing that to this were you called, that you may inherit a blessing.
10«អ្នកណាស្រឡាញ់ជីវិត និង ចង់បានសុភមង្គល អ្នកនោះត្រូវទប់មាត់កុំពោលពាក្យអាក្រក់ ព្រមទាំងទប់បបូរមាត់ កុំអោយនិយាយបោកបញ្ឆោត។
10For, “He who would love life, and see good days, let him keep his tongue from evil, and his lips from speaking deceit.
11អ្នកនោះត្រូវចៀសវាងកុំប្រព្រឹត្ដអំពើអាក្រក់ ហើយត្រូវប្រព្រឹត្ដអំពើល្អ និង ខិតខំស្វែងរកសេចក្ដីសុខសាន្ដ
11Let him turn away from evil, and do good. Let him seek peace, and pursue it.
12ដ្បិតព្រះអម្ចាស់ទតមើលមកមនុស្សសុចរិត ហើយទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់គេ ប៉ុន្ដែ ព្រះអង្គជំទាស់នឹងអស់អ្នកដែលប្រព្រឹត្ដអំពើអាក្រក់»។
12For the eyes of the Lord are on the righteous, and his ears open to their prayer; but the face of the Lord is against those who do evil.” Psalm 34:12-16
13ប្រសិនបើបងប្អូនខ្នះខ្នែងប្រព្រឹត្ដអំពើល្អ តើនរណានឹងធ្វើបាបបងប្អូន
13Now who is he who will harm you, if you become imitators of that which is good?
14យ៉ាងណាមិញ បើបងប្អូនរងទុក្ខវេទនា ព្រោះតែសេចក្ដីសុចរិត នោះបងប្អូនមានសុភមង្គលហើយ។ សូមកុំភ័យខ្លាចមនុស្សលោកឡើយ ហើយក៏មិនត្រូវតប់ប្រមល់ដែរ
14But even if you should suffer for righteousness’ sake, you are blessed. “Don’t fear what they fear, neither be troubled.” Isaiah 8:12
15តែត្រូវទុកអោយព្រះគ្រិស្ដ ជាព្រះអម្ចាស់ សំដែងព្រះបារមីក្នុងចិត្ដគំនិតរបស់បងប្អូនវិញ។ ត្រូវប្រុងប្រៀបខ្លួនឆ្លើយតទល់នឹងអស់អ្នក ដែលសាកសួរអំពីសេចក្ដីសង្ឃឹមរបស់បងប្អូននោះជានិច្ច
15But sanctify the Lord God in your hearts; and always be ready to give an answer to everyone who asks you a reason concerning the hope that is in you, with humility and fear:
16ប៉ុន្ដែ ត្រូវឆ្លើយទៅគេ ដោយទន់ភ្លន់ដោយគោរព និង ដោយមានមនសិការល្អ ដើម្បីអោយអស់អ្នកដែលចង់មួលបង្កាច់កិរិយាល្អរបស់បងប្អូនជាអ្នកជឿព្រះគ្រិស្ដ ត្រង់ចំណុចណាមួយបែរជាត្រូវខ្មាសទៅវិញ។
16having a good conscience; that, while you are spoken against as evildoers, they may be disappointed who curse your good way of life in Christ.
17សូវរងទុក្ខដោយប្រព្រឹត្ដអំពើល្អ ជាជាងប្រព្រឹត្ដអំពើអាក្រក់ ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យយ៉ាងនេះ។
17For it is better, if it is God’s will, that you suffer for doing well than for doing evil.
18សូម្បីតែព្រះគ្រិស្ដ ក៏ព្រះអង្គបានសោយទិវង្គតម្ដងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិត បានសោយទិវង្គត ជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅថ្វាយព្រះជាម្ចាស់។ កាលព្រះអង្គមានឋានៈជាមនុស្ស ទ្រង់ត្រូវគេធ្វើគុត តែព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ ដោយសារព្រះវិញ្ញាណវិញ។
18Because Christ also suffered for sins once, the righteous for the unrighteous, that he might bring you to God; being put to death in the flesh, but made alive in the spirit;
19នៅពេលនោះ ព្រះអង្គបានយាងទៅប្រកាសព្រះបន្ទូលដល់វិញ្ញាណក្ខ័ន្ធ ដែលជាប់ឃុំឃាំង
19in which he also went and preached to the spirits in prison,
20ជាវិញ្ញាណក្ខ័ន្ធរបស់អ្នកបះបោរប្រឆាំងនឹងព្រះជាម្ចាស់កាលពីសម័យដើម ក្នុងពេលដែលព្រះអង្គអត់ធ្មត់នៅសម័យលោកណូអេសង់ទូកធំ។ មានមនុស្សមួយចំនួនតូច ដែលបានចូលទៅក្នុងទូក និង បានរួចជីវិតដោយសារទឹក គឺមានតែប្រាំបីនាក់ប៉ុណ្ណោះ។
20who before were disobedient, when God waited patiently in the days of Noah, while the ship was being built. In it, few, that is, eight souls, were saved through water.
21នេះជានិមិត្ដរូបនៃពិធីជ្រមុជទឹក ដែលសង្គ្រោះបងប្អូននាបច្ចុប្បន្នកាល តែពិធីជ្រមុជទឹកមិនមែនជាពិធីលាងជំរះរូបកាយនោះទេ គឺជាការថ្វាយជីវិតទាំងស្រុងទៅព្រះជាម្ចាស់ដោយមនសិការល្អវិញ។ ពិធីជ្រមុជទឹកនេះសង្គ្រោះបងប្អូន ដោយសារព្រះយេស៊ូគ្រិស្ដមានព្រះជន្មរស់ឡើងវិញ
21This is a symbol of baptism, which now saves you—not the putting away of the filth of the flesh, but the answer of a good conscience toward God, through the resurrection of Jesus Christ,
22ព្រះអង្គបានយាងឡើងទៅស្ថានបរមសុខ គង់នៅខាងស្ដាំព្រះជាម្ចាស់ ហើយពួកទេវតា ព្រមទាំងវត្ថុស័ក្ដិសិទ្ធិនានាដែលមានអំណាច និង ឫទ្ធានុភាពនានា ចុះចូលនឹងព្រះអង្គទាំងអស់។
22who is at the right hand of God, having gone into heaven, angels and authorities and powers being made subject to him.