Khmer

World English Bible

Acts

26

1ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកប៉ូលថា៖ «អ្នកមានសិទ្ធិនិយាយការពារខ្លួននៅពេលនេះបាន!»។ លោកប៉ូលលើកដៃឡើង មានប្រសាសន៍ថា៖
1Agrippa said to Paul, “You may speak for yourself.” Then Paul stretched out his hand, and made his defense.
2«បពិត្រព្រះរាជា ទូលបង្គំមានកិត្ដិយសធំណាស់ ដោយអាចឆ្លើយការពារខ្លួន នៅចំពោះព្រះភ័ក្ដ្រព្រះករុណាថ្ងៃនេះ អំពីពាក្យបណ្ដឹងទាំងប៉ុន្មានដែលសាសន៍យូដាចោទទូលបង្គំ
2“I think myself happy, King Agrippa, that I am to make my defense before you this day concerning all the things that I am accused by the Jews,
3ដ្បិតព្រះករុណាជ្រាបយ៉ាងច្បាស់ អំពីទំនៀមទម្លាប់ផ្សេងៗរបស់សាសន៍យូដា និង អំពីសេចក្ដីដែលគេនិយមជជែកវែកែញក។ ហេតុនេះ សូមទ្រង់មេត្ដាព្រះសណ្ដាប់ទូលបង្គំ ដោយអនុគ្រោះផង។
3especially because you are expert in all customs and questions which are among the Jews. Therefore I beg you to hear me patiently.
4ជនជាតិយូដាទាំងមូលស្គាល់ប្រវត្ដិរបស់ទូលបង្គំ តាំងពីក្មេងមកស្រាប់ហើយ គេក៏ដឹងថាតាំងពីដើមមក ទូលបង្គំរស់នៅកណ្ដាលចំណោមជនជាតិរបស់ទូលបង្គំ និង នៅក្រុងយេរូសាឡឹម របៀបណាដែរ។
4“Indeed, all the Jews know my way of life from my youth up, which was from the beginning among my own nation and at Jerusalem;
5គេបានស្គាល់ទូលបង្គំ តាំងពីយូរមកហើយ ពីដើម ទូលបង្គំជាអ្នកខាងគណៈផារីស៊ី ដែលជាគណៈតឹងរ៉ឹងជាងគេក្នុងសាសនារបស់យើង ប្រសិនបើពួកគេចង់ ពួកគេអាចធ្វើជាសាក្សីបាន។
5having known me from the first, if they are willing to testify, that after the strictest sect of our religion I lived a Pharisee.
6ប៉ុន្ដែ ឥឡូវនេះ គេយកទូលបង្គំមកវិនិច្ឆ័យទោស ព្រោះតែសេចក្ដីសង្ឃឹមលើព្រះបន្ទូល ដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបុរស របស់យើង។
6Now I stand here to be judged for the hope of the promise made by God to our fathers,
7កុលសម្ព័ន្ធ ទាំងដប់ពីររបស់យើងនាំគ្នាគោរពបំរើព្រះជាម្ចាស់ ទាំងយប់ ទាំងថ្ងៃ ឥតឈប់ឈរ ដោយសង្ឃឹមថា ព្រះបន្ទូលសន្យានោះ នឹងបានសំរេច។ បពិត្រព្រះរាជា ជនជាតិយូដាបានចោទប្រកាន់ទូលបង្គំ ព្រោះតែសេចក្ដីសង្ឃឹមនេះហើយ។
7which our twelve tribes, earnestly serving night and day, hope to attain. Concerning this hope I am accused by the Jews, King Agrippa!
8ចុះហេតុដូចម្ដេចបានជាអស់លោកយល់ថា ការដែលព្រះជាម្ចាស់ប្រោសមនុស្សស្លាប់ អោយរស់ឡើងវិញ ជាការមួយមិនគួរអោយជឿដូច្នេះ!
8Why is it judged incredible with you, if God does raise the dead?
9ចំណែកឯទូលបង្គំផ្ទាល់ ពីដើមទូលបង្គំយល់ឃើញថា ត្រូវតែប្រឆាំងនឹងព្រះនាមព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតគ្រប់យ៉ាងទាំងអស់
9“I myself most certainly thought that I ought to do many things contrary to the name of Jesus of Nazareth.
10ហើយទូលបង្គំបានប្រព្រឹត្ដដូច្នេះ នៅក្រុងយេរូសាឡឹមមែន គឺទូលបង្គំបានទទួលច្បាប់អនុញ្ញាតពីក្រុមនាយកបូជាចារ្យ ដើម្បីចាប់អស់អ្នកដែលជឿលើព្រះអម្ចាស់ជាច្រើននាក់យកទៅឃុំឃាំង។ នៅពេលគេសម្លាប់អ្នកទាំងនោះទូលបង្គំក៏យល់ស្របជាមួយដែរ។
10This I also did in Jerusalem. I both shut up many of the saints in prisons, having received authority from the chief priests, and when they were put to death I gave my vote against them.
11ទូលបង្គំតែងចូលទៅក្នុងសាលាប្រជុំ នានាជាញឹកញាប់ ដើម្បីធ្វើទុក្ខទោសអ្នកទាំងនោះ បង្ខំអោយគេលះបង់ចោលជំនឿរបស់ខ្លួន។ ទូលបង្គំខឹងគេជាខ្លាំងពន់ពេក រហូតដល់ទៅតាមបៀតបៀនគេក្នុងក្រុងនានា នៅបរទេសផង។
11Punishing them often in all the synagogues, I tried to make them blaspheme. Being exceedingly enraged against them, I persecuted them even to foreign cities.
12ហេតុនេះហើយបានជាទូលបង្គំធ្វើដំណើរទៅក្រុងដាម៉ាសទាំងទទួលអំណាច និង ការអនុញ្ញាតពីក្រុមនាយកបូជាចារ្យ។
12“Whereupon as I traveled to Damascus with the authority and commission from the chief priests,
13បពិត្រព្រះរាជា នៅតាមផ្លូវ ប្រមាណជាថ្ងៃត្រង់ទូលបង្គំបានឃើញពន្លឺមួយភ្លឺជាងពន្លឺថ្ងៃទៅទៀតចាំងពីលើមេឃមកលើទូលបង្គំ និង លើអ្នកដែលរួមដំណើរជាមួយទូលបង្គំ។
13at noon, O king, I saw on the way a light from the sky, brighter than the sun, shining around me and those who traveled with me.
14ពេលនោះ យើងខ្ញុំដួលទាំងអស់គ្នា ហើយទូលបង្គំបានឮសំឡេងពោលមកកាន់ទូលបង្គំជាភាសាហេប្រឺថា "សូលសូលអើយ! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ? អ្នកខំប្រឹងតយុទ្ធនឹងខ្ញុំ ដូចគោជល់នឹងជន្លួញដូច្នេះ មិនកើតទេ"។
14When we had all fallen to the earth, I heard a voice saying to me in the Hebrew language, ‘Saul, Saul, why are you persecuting me? It is hard for you to kick against the goads.’
15ទូលបង្គំបានតបទៅវិញថា "លោកម្ចាស់អើយ តើលោកជានរណា?"។ ព្រះអម្ចាស់មានព្រះបន្ទូលមកទូលបង្គំវិញថា "ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។
15“I said, ‘Who are you, Lord?’ “He said, ‘I am Jesus, whom you are persecuting.
16ចូរក្រោកឈរឡើង ខ្ញុំបង្ហាញខ្លួនអោយអ្នកឃើញ មកពីខ្ញុំបានជ្រើសរើសអ្នកអោយបំរើ ព្រមទាំងធ្វើជាបន្ទាល់អំពីហេតុការណ៍ដែលខ្ញុំបង្ហាញអោយអ្នកឃើញនៅពេលនេះ និង ហេតុការណ៍ឯទៀតៗ ដែលខ្ញុំនឹងបង្ហាញអោយអ្នកឃើញនៅពេលខាងមុខ។
16 But arise, and stand on your feet, for I have appeared to you for this purpose: to appoint you a servant and a witness both of the things which you have seen, and of the things which I will reveal to you;
17ខ្ញុំបានរំដោះអ្នកអោយរួចពីសាសន៍អ៊ីស្រាអែល និង សាសន៍ដទៃ។ ខ្ញុំចាត់អ្នកអោយទៅរកសាសន៍ទាំងនោះ
17 delivering you from the people, and from the Gentiles, to whom I send you,
18ដើម្បីបើកភ្នែកគេអោយភ្លឺអោយគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និង ងាកចេញពីអំណាចរបស់មារ សាតាំង បែរមករកព្រះជាម្ចាស់វិញ ព្រមទាំងទទួលការអត់ទោសអោយរួចពីបាប និង ទទួលមត៌ករួមជាមួយអស់អ្នកដែលព្រះជាម្ចាស់ប្រោសអោយបានវិសុទ្ធ ដោយមានជំនឿលើខ្ញុំ"។
18 to open their eyes, that they may turn from darkness to light and from the power of Satan to God, that they may receive remission of sins and an inheritance among those who are sanctified by faith in me.’
19បពិត្រព្រះរាជា ទូលបង្គំពុំបានជំទាស់នឹងការអស្ចារ្យដែលទូលបង្គំនិមិត្ដឃើញនោះឡើយ។
19“Therefore, King Agrippa, I was not disobedient to the heavenly vision,
20ទូលបង្គំបានប្រាប់ប្រជាជននៅក្រុងដាម៉ាសមុនគេបង្អស់ បន្ទាប់មក ប្រាប់ប្រជាជននៅក្រុងយេរូសាឡឹមនៅស្រុកយូដាទាំងមូល ហើយប្រាប់សាសន៍ដទៃអោយកែប្រែចិត្ដគំនិត និង បែរមករកព្រះជាម្ចាស់ ដោយប្រព្រឹត្ដអំពើផ្សេងៗបញ្ជាក់ថា គេពិតជាកែប្រែចិត្ដគំនិតមែន។
20but declared first to them of Damascus, at Jerusalem, and throughout all the country of Judea, and also to the Gentiles, that they should repent and turn to God, doing works worthy of repentance.
21មកពីហេតុនេះហើយបានជាសាសន៍យូដានាំគ្នាចាប់ទូលបង្គំនៅក្នុងព្រះវិហារ ព្រមទាំងប៉ុនប៉ងប្រហារជីវិតទូលបង្គំផង។
21For this reason the Jews seized me in the temple, and tried to kill me.
22ប៉ុន្ដែ ដោយព្រះជាម្ចាស់ការពារទូលបង្គំរហូតមកទល់ថ្ងៃនេះ បានជាទូលបង្គំនៅតែផ្ដល់សក្ខីភាពអំពីព្រះអង្គ នៅចំពោះមុខអ្នកតូចអ្នកធំ។ ទូលបង្គំពុំបាននិយាយអ្វីក្រៅពីសេចក្ដីដែលពួកព្យាការី និង លោកម៉ូសេ បានថ្លែងទុកអំពីហេតុការណ៍ដែលត្រូវតែកើតមាននោះឡើយ
22Having therefore obtained the help that is from God, I stand to this day testifying both to small and great, saying nothing but what the prophets and Moses said would happen,
23ពោលគឺព្រះគ្រិស្ដ បានរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ទ្រង់នឹងប្រទានដំណឹងអំពីពន្លឺនៃការសង្គ្រោះ ប្រាប់សាសន៍អ៊ីស្រាអែល និង សាសន៍ដទៃ»។
23how the Christ must suffer, and how, by the resurrection of the dead, he would be first to proclaim light both to these people and to the Gentiles.”
24កាលលោកប៉ូលកំពុងមានប្រសាសន៍ការពារ ខ្លួនដូច្នេះ លោកភេស្ទុសក៏បន្លឺសំឡេងឡើងយ៉ាងខ្លាំងថា៖ «ប៉ូលអើយ អ្នកវង្វេងស្មារតីហើយ! គឺអ្នករៀនសូត្រច្រើនពេក បានជាត្រឡប់ទៅជាវង្វេងស្មារតីដូច្នេះ!»។
24As he thus made his defense, Festus said with a loud voice, “Paul, you are crazy! Your great learning is driving you insane!”
25លោកប៉ូលតបវិញថា៖ «សូមជំរាបឯកឧត្ដមភេស្ទុសខ្ញុំបាទមិនមែនវង្វេងស្មារតីទេ ផ្ទុយទៅវិញ ខ្ញុំបាទនិយាយតែពាក្យពិត មានន័យត្រឹមត្រូវ។
25But he said, “I am not crazy, most excellent Festus, but boldly declare words of truth and reasonableness.
26ព្រះរាជាក៏ជ្រាបអំពីហេតុការណ៍ទាំងនេះ រួចស្រេចទៅហើយដែរ ខ្ញុំបាទហ៊ាននិយាយនៅ ចំពោះមុខព្រះអង្គដោយឥតភ័យខ្លាចឡើយ ដ្បិតខ្ញុំបាទជឿជាក់ថាព្រះរាជាជ្រាបទាំងអស់ ព្រោះហេតុការណ៍នេះមិនមែនកើតឡើងស្ងាត់ៗ នៅកៀនកោះណាមួយនោះទេ។
26For the king knows of these things, to whom also I speak freely. For I am persuaded that none of these things is hidden from him, for this has not been done in a corner.
27បពិត្រព្រះរាជា តើព្រះអង្គជឿពួកព្យាការីឬទេ? ទូលបង្គំដឹងថាព្រះអង្គពិតជាជឿមែន!»។
27King Agrippa, do you believe the prophets? I know that you believe.”
28ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកប៉ូលថា៖ «នៅតែបន្ដិចទៀត អ្នកមុខជាធ្វើអោយខ្ញុំទៅជាគ្រិស្ដបរិស័ទហើយ!»។
28Agrippa said to Paul, “With a little persuasion are you trying to make me a Christian?”
29លោកប៉ូលទូលតបវិញថា៖ «ទោះបីនៅតែបន្ដិចទៀត ឬ យូរទៀតក្ដី ទូលបង្គំអង្វរព្រះជាម្ចាស់ សូមទ្រង់ប្រោសប្រណី មិនត្រឹមតែដល់ព្រះរាជាប៉ុណ្ណោះទេ គឺដល់អស់លោកដែលកំពុងស្ដាប់ទូលបង្គំនៅថ្ងៃនេះ សូមអោយព្រះរាជា និង អស់លោកបានដូចទូលបង្គំដែរ លើកលែងតែការជាប់ច្រវាក់នេះចេញ!»។
29Paul said, “I pray to God, that whether with little or with much, not only you, but also all that hear me this day, might become such as I am, except for these bonds.”
30ព្រះរាជា លោកទេសាភិបាល ព្រមទាំងម្ចាស់ក្សត្រីយ៍បេរេនីស និង អ្នកឯទៀតៗដែលអង្គុយនៅទីនោះ បាននាំគ្នាក្រោកឡើង
30The king rose up with the governor, and Bernice, and those who sat with them.
31ហើយចាកចេញទៅទាំងនិយាយគ្នាថា៖ «បុរសនេះពុំបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬ ត្រូវជាប់ច្រវាក់ឡើយ»។
31When they had withdrawn, they spoke one to another, saying, “This man does nothing worthy of death or of bonds.”
32ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅកាន់ លោកភេស្ទុសថា៖«ប្រសិនបើបុរសនេះមិនបានសុំឡើងទៅដល់ព្រះចៅអធិរាជទេនោះ យើងអាចដោះលែងគាត់បាន»។
32Agrippa said to Festus, “This man might have been set free if he had not appealed to Caesar.”