1ដូច្នេះ ប្រសិនបើបងប្អូនពិតជាបានទទួលការដាស់តឿនអ្វីមួយ ដោយរួមជាមួយព្រះគ្រិស្ដ ប្រសិនបើសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជាលើកទឹកចិត្ដបងប្អូនប្រសិនបើព្រះវិញ្ញាណ ពិតជាប្រទានអោយបងប្អូនរួមរស់ជាមួយគ្នា ឬ ប្រសិនបើបងប្អូនពិតជាមានចិត្ដអាណិតអាសូរ និង ចិត្ដមេត្ដាករុណា
1If there is therefore any exhortation in Christ, if any consolation of love, if any fellowship of the Spirit, if any tender mercies and compassion,
2សូមបំពេញអំណររបស់ខ្ញុំ ដោយបងប្អូនមានចិត្ដគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយមានចិត្ដថ្លើមតែមួយ និង មានឆន្ទៈតែមួយ។
2make my joy full, by being like-minded, having the same love, being of one accord, of one mind;
3កុំធ្វើអ្វីដោយចង់ប្រកួតប្រជែងគ្នា ឬ ដោយអួតបំប៉ោងឡើយ ផ្ទុយទៅវិញ ត្រូវដាក់ខ្លួនហើយចាត់ទុកអ្នកឯទៀតៗថាប្រសើរជាងខ្លួន។
3doing nothing through rivalry or through conceit, but in humility, each counting others better than himself;
4ក្នុងចំណោមបងប្អូនម្នាក់ៗកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិតដល់ប្រយោជន៍អ្នកដទៃវិញ។
4each of you not just looking to his own things, but each of you also to the things of others.
5ព្រះគ្រិស្ដយេស៊ូមានចិត្ដគំនិតយ៉ាងណា បងប្អូនត្រូវមានចិត្ដគំនិតយ៉ាងនោះដែរ។
5Have this in your mind, which was also in Christ Jesus,
6ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ ក៏ដោយក៏ព្រះអង្គពុំបានក្ដោបក្ដាប់ ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។
6who, existing in the form of God, didn’t consider equality with God a thing to be grasped,
7ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជា មនុស្សសាមញ្ញដែរ។
7but emptied himself, taking the form of a servant, being made in the likeness of men.
8ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។
8And being found in human form, he humbled himself, becoming obedient to death, yes, the death of the cross.
9ហេតុនេះហើយបានជាព្រះជាម្ចាស់ លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានអោយព្រះអង្គ មានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
9Therefore God also highly exalted him, and gave to him the name which is above every name;
10ដើម្បីអោយអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ
10that at the name of Jesus every knee should bow, of those in heaven, those on earth, and those under the earth,
11និង អោយមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតា។
11and that every tongue should confess that Jesus Christ is Lord, to the glory of God the Father.
12ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ដូចបងប្អូនធ្លាប់តែស្ដាប់បង្គាប់ជារៀងដរាបមកហើយនោះ ចូរស្ដាប់បង្គាប់តទៅមុខទៀតទៅ គឺមិនត្រឹមតែពេលខ្ញុំនៅជាមួយប៉ុណ្ណោះទេ ជាពិសេសពេលខ្ញុំនៅឆ្ងាយ សូមបងប្អូនខំប្រឹងធ្វើការទាំងគោរពកោតខ្លាច និង ញាប់ញ័រស្របតាមការសង្គ្រោះដែលបងប្អូនបានទទួល
12So then, my beloved, even as you have always obeyed, not only in my presence, but now much more in my absence, work out your own salvation with fear and trembling.
13ដ្បិតព្រះជាម្ចាស់ទេតើ ដែលធ្វើអោយបងប្អូនមានទាំងបំណង មានទាំងសមត្ថភាពអាចនឹងប្រព្រឹត្ដតាមព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ។
13For it is God who works in you both to will and to work, for his good pleasure.
14ចូរធ្វើកិច្ចការទាំងអស់ដោយឥតរអ៊ូរទំា ឬ ជជែកតវ៉ាឡើយ
14Do all things without murmurings and disputes,
15ដើម្បីអោយបងប្អូនបានល្អឥតខ្ចោះ ឥតសៅហ្មង ជាបុត្ររបស់ព្រះជាម្ចាស់ដែលឥតមានកំហុស ក្នុងចំណោមមនុស្សវៀចវេរ និង ខិលខូចនៅជំនាន់នេះ។ បងប្អូនភ្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោក
15that you may become blameless and harmless, children of God without blemish in the midst of a crooked and perverse generation, among whom you are seen as lights in the world,
16ទាំងនាំព្រះបន្ទូលដែលផ្ដល់ជីវិតមកអោយពួកគេ។ បើបងប្អូនធ្វើដូច្នេះ ខ្ញុំនឹងបានខ្ពស់មុខនៅថ្ងៃព្រះគ្រិស្ដយាងមក ព្រោះកិច្ចការដែលខ្ញុំបានខំប្រឹងធ្វើ ទាំងនឿយហត់នោះ មិនមែនអសារឥតការទេ។
16holding up the word of life; that I may have something to boast in the day of Christ, that I didn’t run in vain nor labor in vain.
17ទោះបីខ្ញុំត្រូវបង្ហូរឈាម ទុកជាសក្ការបូជាបន្ថែមពីលើយញ្ញបូជា និង ពីលើតង្វាយនៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរសប្បាយពីការនេះ ហើយខ្ញុំក៏សប្បាយចិត្ដរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។
17Yes, and if I am poured out on the sacrifice and service of your faith, I rejoice, and rejoice with you all.
18រីឯបងប្អូនវិញ សូមអោយបងប្អូនមានអំណរ ហើយសប្បាយ ចិត្ដរួមជាមួយខ្ញុំផង។
18In the same way, you also rejoice, and rejoice with me.
19ដោយរួមជាមួយព្រះអម្ចាស់យេស៊ូ ខ្ញុំសង្ឃឹមថា នឹងចាត់លោកធីម៉ូថេមករកបងប្អូន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីអោយខ្ញុំបានធូរស្បើយក្នុងចិត្ដដោយទទួលដំណឹងពីបងប្អូន
19But I hope in the Lord Jesus to send Timothy to you soon, that I also may be cheered up when I know how you are doing.
20ដ្បិតក្រៅពីគាត់គ្មាននរណា ជួយរំលែកទឹកចិត្ដរបស់ខ្ញុំ ហើយគ្មាននរណាខ្វល់ខ្វាយនឹងបងប្អូនពិតប្រាកដទេ។
20For I have no one else like-minded, who will truly care about you.
21អ្នកឯទៀតៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់គ្នា គេមិនគិតពីប្រយោជន៍របស់ព្រះយេស៊ូគ្រិស្ដទេ។
21For they all seek their own, not the things of Jesus Christ.
22បងប្អូនជ្រាបអំពីទឹកចិត្ដរបស់គាត់ស្រាប់ហើយថា គាត់ពួតដៃជាមួយខ្ញុំ ដូចកូននឹងឪពុកដើម្បីបំរើដំណឹងល្អ។
22But you know the proof of him, that, as a child serves a father, so he served with me in furtherance of the Good News.
23ដូច្នេះ ខ្ញុំសង្ឃឹមថានឹងចាត់គាត់មករកបងប្អូនក្នុងពេលឆាប់ៗ នៅពេលណារឿងរ៉ាវខ្ញុំបានជ្រះស្រឡះ។
23Therefore I hope to send him at once, as soon as I see how it will go with me.
24ដោយរួមជាមួយព្រះអម្ចាស់ខ្ញុំជឿជាក់ថា ខ្លួនខ្ញុំផ្ទាល់ក៏មុខជាមកក្នុងពេលឆាប់ៗខាងមុខនេះដែរ។
24But I trust in the Lord that I myself also will come shortly.
25ខ្ញុំយល់ឃើញទៀតថា ត្រូវតែចាត់លោកអេប៉ោប្រូឌីត ជាបងប្អូន និង ជាសហការីរបស់ខ្ញុំ ហើយជាអ្នកតយុទ្ធរួមជាមួយខ្ញុំ អោយមករកបងប្អូនជាចាំបាច់។ បងប្អូនបានចាត់គាត់អោយមកជួយឧបត្ថម្ភខ្ញុំនៅពេលខ្ញុំត្រូវការ។
25But I counted it necessary to send to you Epaphroditus, my brother, fellow worker, fellow soldier, and your apostle and servant of my need;
26គាត់មានបំណងចង់មកជួបបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ហើយគាត់ក៏ពិបាកចិត្ដ ព្រោះងប្អូនបានទទួលដំណឹងថាគាត់មានជំងឺ។
26since he longed for you all, and was very troubled, because you had heard that he was sick.
27គាត់ឈឺធ្ងន់ ជិតស្លាប់មែន ក៏ប៉ុន្ដែ ព្រះជាម្ចាស់អាណិតគាត់ គឺព្រះអង្គមិនត្រឹមតែអាណិតគាត់ប៉ុណ្ណោះទេ ព្រះអង្គក៏អាណិតខ្ញុំដែរ ដើម្បីកុំអោយខ្ញុំមានទុក្ខត្រួតពីលើទុក្ខ។
27For indeed he was sick, nearly to death, but God had mercy on him; and not on him only, but on me also, that I might not have sorrow on sorrow.
28ហេតុនេះហើយ បានជាខ្ញុំខំខ្នះខ្នែងចាត់គាត់អោយមកជួបបងប្អូន ដើម្បីអោយបងប្អូនមានអំណរ សប្បាយដោយឃើញ គាត់សាជាថ្មីហើយអោយខ្ញុំផ្ទាល់ឈប់ព្រួយចិត្ដ។
28I have sent him therefore the more diligently, that, when you see him again, you may rejoice, and that I may be the less sorrowful.
29សូមទទួលគាត់ទុកដូចជា បងប្អូនរួមជំនឿដោយអរសប្បាយជាទីបំផុតសូមគោរពមនុស្សបែបគាត់នេះផង
29Receive him therefore in the Lord with all joy, and hold such in honor,
30ដ្បិតគាត់ជិតបាត់បង់ជីវិត ព្រោះតែកិច្ចការរបស់ព្រះគ្រិស្ដ គឺគាត់បានស៊ូប្ដូរជីវិត ដើម្បីជួយខ្ញុំជំនួសបងប្អូន ដែលពុំអាចមកជួយខ្ញុំបាន។
30because for the work of Christ he came near to death, risking his life to supply that which was lacking in your service toward me.