1ដូច្នេះ យើងត្រូវគិតដូចម្ដេច? តើយើងត្រូវប្រព្រឹត្ដអំពើបាបតទៅមុខទៀតដើម្បីអោយព្រះគុណរឹតតែមានចំរើនឡើង
1What shall we say then? Shall we continue in sin, that grace may abound?
2ទេ មិនកើតទេ! យើងទាំងអស់គ្នាដែលបានរួចផុតពីអំណាចបាប ហើយតើអោយយើងនៅតែប្រព្រឹត្ដអំពើបាបតទៅទៀតដូចម្ដេចកើត!
2May it never be! We who died to sin, how could we live in it any longer?
3តើបងប្អូនមិនជ្រាបទេ ឬ យើងទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក ដើម្បីរួមជាមួយព្រះគ្រិស្ដយេស៊ូនោះ គឺយើងបានជ្រមុជ រួមជាមួយព្រះអង្គដែលសោយទិវង្គត។
3Or don’t you know that all we who were baptized into Christ Jesus were baptized into his death?
4ហេតុនេះ ដោយពិធីជ្រមុជទឹកដើម្បីរួមស្លាប់ជាមួយព្រះអង្គ យើងដូចជាបានចូលទៅក្នុងផ្នូររួមជាមួយព្រះអង្គដែរ។ ដូច្នេះ ព្រះគ្រិស្ដមានព្រះជន្មរស់ឡើងវិញ ដោយសារសិរីរុងរឿង របស់ព្រះបិតាយ៉ាងណា យើងក៏រស់នៅតាមរបៀបថ្មីយ៉ាងនោះដែរ។
4We were buried therefore with him through baptism to death, that just like Christ was raised from the dead through the glory of the Father, so we also might walk in newness of life.
5ប្រសិនបើយើងបានរួមស្លាប់ជាមួយព្រះអង្គដែលសោយទិវង្គត យើងក៏នឹងបានរួមជាមួយព្រះអង្គដែលមានព្រះជន្មរស់ឡើងវិញដែរ។
5For if we have become united with him in the likeness of his death, we will also be part of his resurrection;
6យើងដឹងថា ចរិតចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គរួចហើយ ដើម្បីអោយខ្លួនយើងដែលជាប់បាបនេះត្រូវវិនាសសាបសូន្យ កុំអោយយើងធ្វើជាខ្ញុំបំរើរបស់បាបតទៅទៀត
6knowing this, that our old man was crucified with him, that the body of sin might be done away with, so that we would no longer be in bondage to sin.
7ដ្បិតអ្នកដែលស្លាប់ មិនទាក់ទាមនឹងបាបទៀតទេ។
7For he who has died has been freed from sin.
8ដូច្នេះ ប្រសិនបើយើងរួមស្លាប់ជាមួយព្រះគ្រិស្ដ យើងក៏ជឿថា យើងនឹងមានជីវិតរួមជាមួយព្រះអង្គដែរ
8But if we died with Christ, we believe that we will also live with him;
9ព្រោះយើងដឹងថា ព្រះគ្រិស្ដដែលរស់ឡើងវិញនោះ ទ្រង់លែងសោយទិវង្គតហើយ មច្ចុរាជគ្មានអំណាច លើព្រះអង្គទៀតទេ
9knowing that Christ, being raised from the dead, dies no more. Death no more has dominion over him!
10ដ្បិតព្រះអង្គបានសោយទិវង្គតនោះគឺសោយទិវង្គតអោយបានរួចផុតពីអំណាចបាប ម្ដងជាសូរេច។ ឥឡូវនេះ ព្រះអង្គមានព្រះជន្មរស់នោះ គឺរស់សំរាប់ព្រះជាម្ចាស់។
10For the death that he died, he died to sin one time; but the life that he lives, he lives to God.
11រីឯបងប្អូនវិញក៏ដូច្នោះដែរ ចូរចាត់ទុកថាខ្លួនបានស្លាប់ រួចផុតពីអំណាចបាប ហើយបងប្អូនមានជីវិតរស់ សំរាប់ព្រះជាម្ចាស់ដោយរួមជាមួយព្រះគ្រិស្ដយេស៊ូ។
11Thus consider yourselves also to be dead to sin, but alive to God in Christ Jesus our Lord.
12ដូច្នេះ មិនត្រូវទុកអោយបាបសោយរាជ្យលើខ្លួនបងប្អូនដែលរមែងតែងតែស្លាប់ដើម្បីស្ដាប់តាមតណ្ហាលោភលន់របស់ខ្លួននោះឡើយ
12Therefore don’t let sin reign in your mortal body, that you should obey it in its lusts.
13ហើយក៏មិនត្រូវប្រគល់សរីរាង្គកាយរបស់បងប្អូន អោយទៅបំរើបាប និង ធ្វើជាឧបករណ៍សំរាប់ប្រព្រឹត្ដអំពើទុច្ចរិតដែរ គឺត្រូវថ្វាយខ្លួនទៅព្រះជាម្ចាស់ ដូចមនុស្សដែលបានរស់ឡើងវិញ ហើយប្រគល់សរីរាង្គកាយរបស់បងប្អូនទៅបំរើព្រះជាម្ចាស់ និង ធ្វើជាឧបករណ៍សំរាប់ប្រព្រឹត្ដអំពើសុចរិត។
13Neither present your members to sin as instruments of unrighteousness, but present yourselves to God, as alive from the dead, and your members as instruments of righteousness to God.
14បាបនឹងលែងត្រួតត្រាលើបងប្អូនទៀតហើយ ព្រោះបងប្អូនមិនស្ថិតនៅក្រោមអំណាចរបស់ក្រឹត្យវិន័យទេ គឺស្ថិតនៅក្រោមព្រះគុណវិញ។
14For sin will not have dominion over you. For you are not under law, but under grace.
15បើដូច្នេះ ដោយយើងមិនស្ថិតនៅក្រោមអំណាចនៃក្រឹត្យវិន័យ តែស្ថិតនៅក្រោមព្រះគុណ តើយើងត្រូវតែប្រព្រឹត្ដអំពើបាបឬ? ទេ មិនកើតទេ!
15What then? Shall we sin, because we are not under law, but under grace? May it never be!
16បងប្អូនមិនដឹងទេឬ បើបងប្អូនប្រគល់ខ្លួនទៅបំរើ និង ស្ដាប់បង្គាប់ម្ចាស់ណា បងប្អូននឹងក្លាយទៅជាខ្ញុំបំរើរបស់អ្នកដែលបងប្អូនស្ដាប់បង្គាប់នោះ ឬមួយបងប្អូននឹងទៅជាខ្ញុំបំរើរបស់បាប ដែលនាំអោយបងប្អូនស្លាប់ឬមួយបងប្អូនស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលនាំអោយបងប្អូនបានសុចរិត។
16Don’t you know that to whom you present yourselves as servants to obedience, his servants you are whom you obey; whether of sin to death, or of obedience to righteousness?
17សូមអរព្រះគុណព្រះជាម្ចាស់! ពីដើមបងប្អូនជាខ្ញុំបំរើរបស់បាបមែន តែដោយបងប្អូនបានស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ដ តាមគោលការណ៍នៃសេចក្ដីបង្រៀនដែលបងប្អូនបានទទួល
17But thanks be to God, that, whereas you were bondservants of sin, you became obedient from the heart to that form of teaching whereunto you were delivered.
18បងប្អូនក៏បានរួចពីអំណាចបាប មកបំរើសេចក្ដីសុចរិតវិញ។
18Being made free from sin, you became bondservants of righteousness.
19ខ្ញុំសូមនិយាយតាមរបៀបមនុស្សលោកទៅចុះ ព្រោះបងប្អូនជាមនុស្សទន់ខ្សោយ។ ពីដើម បងប្អូនបានប្រគល់សរីរាង្គកាយរបស់បងប្អូន អោយធ្វើជាខ្ញុំបំរើនៃអំពើសៅហ្មង និង អំពើទុយ៌ស ដែលនាំអោយប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងណា ឥឡូវនេះ ចូរបងប្អូនប្រគល់សរីរាង្គកាយរបស់បងប្អូន ធ្វើជាខ្ញុំបំរើនៃសេចក្ដីសុចរិតដើម្បីអោយបងប្អូនបានវិសុទ្ធ យ៉ាងនោះដែរ។
19I speak in human terms because of the weakness of your flesh, for as you presented your members as servants to uncleanness and to wickedness upon wickedness, even so now present your members as servants to righteousness for sanctification.
20កាលបងប្អូននៅជាខ្ញុំបំរើរបស់បាបនៅឡើយ បងប្អូនគ្មានជាប់ទាក់ទាមអ្វីនឹងសេចក្ដីសុចរិតទេ។
20For when you were servants of sin, you were free in regard to righteousness.
21កាលណោះបងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំអោយបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលអោយបងប្អូនស្លាប់!
21What fruit then did you have at that time in the things of which you are now ashamed? For the end of those things is death.
22តែឥឡូវនេះបងប្អូនបានរួចពីអំណាចបាប មកបំរើព្រះជាម្ចាស់វិញ។ បងប្អូនបានផលដែលធ្វើអោយបងប្អូនទៅជាវិសុទ្ធ ដើម្បីអោយមានជីវិតអស់កល្បជានិច្ច
22But now, being made free from sin, and having become servants of God, you have your fruit of sanctification, and the result of eternal life.
23ដ្បិតលទ្ធផលនៃបាប គឺសេចក្ដីស្លាប់ រីឯព្រះអំណោយទានរបស់ព្រះជាម្ចាស់វិញគឺជីវិតអស់កល្បជានិច្ចរួមជាមួយព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់នៃយើង។
23For the wages of sin is death, but the free gift of God is eternal life in Christ Jesus our Lord.