Myanmar

Khmer

Ephesians

3

1ထိုအကြောင်းကြောင့် ငါပေါလုသည် ယေရှုခရစ်နှင့်စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရ၏။
1ហេតុនេះហើយបានជាខ្ញុំ ប៉ូល ដែលជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្ដយេស៊ូ ដើម្បីជាប្រយោជន៍ដល់បងប្អូនសាសន៍ដទៃ...។
2သင်တို့အကျိုးကို ထောက်၍ ငါ့အားအပ်ပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်သာသနာကို သင်တို့ကြားသိရသည်နှင့်အညီ၊ တပါးအမျိုးဖြစ်သော သင်တို့အတွက်ကြောင့် ငါခံရ၏။
2បងប្អូនប្រហែលជាបានឮគេនិយាយអំពីមុខងារដែលព្រះជាម្ចាស់ប្រណីសន្ដោសអោយខ្ញុំបំពេញ ដើម្បីជាប្រយោជន៍ដល់បងប្អូននោះហើយមើលទៅ។
3ကျေးဇူးတော်သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား၊ ငါသည်အထက်က အနည်းငယ် ရေးထားခဲ့သည်အတိုင်း၊ ဘုရားသခင်သည် ဗျာဒိဏ်တော်အားဖြင့် နက်နဲသောအရာကို ငါ့အားပြတော်မူ၏။
3ព្រះអង្គបានបង្ហាញគំរោងការដ៏លាក់កំបាំងអោយខ្ញុំស្គាល់ ដូចខ្ញុំទើបនឹងសរសេរយ៉ាងខ្លីខាងលើនេះស្រាប់។
4ထိုစကားကိုဘတ်ရွတ်လျှင်၊ ခရစ်တော်၏ နက်နဲသောအရာ၌ ငါလေ့ကျက်သည်ကို သင်တို့သည် သိရ ကြမည်။
4ពេលបងប្អូនអានសេចក្ដីនោះ បងប្អូនមុខជាដឹងថាខ្ញុំបានយល់ច្បាស់អំពីគំរោងការដ៏លាក់កំបាំងរបស់ព្រះគ្រិស្ដ។
5ထိုနက်နဲသောအရာကို သန့်ရှင်းသော တမန်တော်တို့နှင့် ပရောဖက်တို့အား၊ ယခုကာလ၌ ဝိညာဉ် တော်အားဖြင့် ဖွင့်လှစ်တော်မူသည်နည်းတူ၊ အခြားသော ကာလတို့၌ လူမျိုးတို့အား ပြတော်မမူ။
5នៅជំនាន់ដើម មនុស្សម្នាពុំបានស្គាល់គំរោងការនេះ ដូចព្រះជាម្ចាស់បានបង្ហាញអោយក្រុមសាវ័ក និង ព្យាការី ដ៏វិសុទ្ធ របស់ព្រះអង្គ នាបច្ចុប្បន្នកាលស្គាល់ តាមរយៈព្រះវិញ្ញាណនោះឡើយ
6ထိုနက်နဲသောအရာဟူကား၊ တပါးအမျိုးသားတို့သည် ဧဝံဂလိတရားအားဖြင့် ယုဒလူမျိုးတို့နှင့်အတူ အမွေခံ၍၊ တလုံးတဝတကိုယ်တည်းဖြစ်လျက်၊ ခရစ်တော်နှင့်ဆိုင်သောဂတိတော်ကို ဆက်ဆံကြရသတည်း။
6គឺថាដោយសារដំណឹងល្អ សាសន៍ដទៃមានសិទ្ធិចូលរួមទទួលមត៌ក មានសិទ្ធិចូលរួមក្នុងព្រះកាយតែមួយ និង មានសិទ្ធិទទួលព្រះពរ តាមព្រះបន្ទូលសន្យារួមជាមួយសាសន៍អ៊ីស្រាអែល ក្នុងអង្គព្រះគ្រិស្ដយេស៊ូដែរ។
7တန်ခိုးတော်ပြုပြင်သောအားဖြင့် ငါ့အားပေးသနားတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ၊ ထိုတရားကို ဟောပြောသောဆရာ၏ အဖြစ်သို့ ငါရောက်ရပြီ။
7ខ្ញុំបានទទួលមុខងារបំរើដំណឹងល្អនេះ តាមព្រះអំណោយទាននៃព្រះគុណរបស់ព្រះជាម្ចាស់មកលើរូបខ្ញុំ គឺជាព្រះអំណោយទានដែលព្រះអង្គប្រោសប្រទានមកខ្ញុំ ដោយឫទ្ធានុភាពដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
8စစ်၍မကုန်နိုင်သော ခရစ်တော်၏ ကြွယ်ဝပြည့်စုံခြင်း၏ ဧဝံဂေလိတရားကို တပါးအမျိုးသားတို့အား ဟောပြောခြင်းငှါ၎င်း၊ အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့် ဖန်ဆင်းတော်မူသော ဘုရားသခင်၌ ရှေးကပ် ကာလပတ်လုံး ဝှက်ထားလျက်ရှိသော ထိုနက်နဲသောအရာနှင့် စပ်ဆိုင်သော သာသနာသည် အဘယ်သို့ ဖြစ်သည်ကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ၎င်း၊
8ទោះបីខ្ញុំមានឋានៈតូចជាងគេបំផុតក្នុងចំណោមប្រជាជនដ៏វិសុទ្ធ ក្ដី ក៏ព្រះជាម្ចាស់បានផ្ដល់ព្រះគុណនេះមកខ្ញុំ ដើម្បីនាំដំណឹងល្អទៅប្រាប់សាសន៍ដទៃ អំពីព្រះជន្មដ៏បរិបូណ៌បំផុតរបស់ព្រះគ្រិស្ដ ដែលមនុស្សលោកគិតមិនដល់នោះដែរ។
9သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသော သူထက်သာ၍ ငယ်သော ငါအား ထိုကျေးဇူးတော်ကို ပေးတော်မူပြီ။
9ព្រះជាម្ចាស់ក៏ប្រណីសន្ដោសអោយខ្ញុំបំភ្លឺមនុស្សទាំងអស់ស្គាល់របៀបព្រះអង្គចាត់ចែងគំរោងការដែលលាក់ទុក តាំងពីអស់កល្បជានិច្ចរៀងមក ក្នុងព្រះជាម្ចាស់ផ្ទាល់ ដែលបានបង្កើតអ្វីៗសព្វសារពើ។
10အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သခင်ယေရှုခရစ်ကို အကြောင်းပြု၍ ထာဝရအကြံတော် ရှိသည်နှင့်အညီ၊
10នៅពេលនេះ ដោយសារក្រុមជំនុំ វត្ថុសក្ដិសិទ្ធិ និង អំណាចនានានៅស្ថានលើ បានស្គាល់ព្រះប្រាជ្ញាញាណគ្រប់វិស័យរបស់ព្រះជាម្ចាស់
11ကောင်းကင်အရပ်တို့၌ အထွဋ်အမြတ် အာဏာစက်တို့သည်၊ ဘုရားသခင်၏ထူးဆန်းသော ပညတ်တော်ကို အသင်းတော်အားဖြင့် ယခုသိကြရမည် အကြောင်းတည်း။
11តាមផែនការដែលព្រះអង្គបានគ្រោងទុក តាំងពីអស់កល្បជានិច្ចរៀងមក ហើយទ្រង់បានសំរេច ដោយសារព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់នៃយើង។
12ထိုသခင်ကိုယုံကြည်ခြင်းအားဖြင့် ငါတို့သည် ရဲရင့်သောစိတ်နှင့်တိုးဝင်၍ အသနားတော်ခံရသော အခွင့်ကိုရကြပြီ။
12ដោយរួមក្នុងអង្គព្រះគ្រិស្ដ និង ដោយមានជំនឿលើព្រះអង្គយើងមានចិត្ដអង់អាច និង មានផ្លូវចូលទៅរកព្រះជាម្ចាស់ ទាំងទុកចិត្ដ។
13ထိုကြောင့် သင်တို့၏အသရေကို ပြုစု၍ သင်တို့အတွက်ကြောင့် ငါခံရသော ဆင်းရဲခြင်းကို မြင်လျှင်၊ ရွေ့လျော့သော စိတ်မရှိကြပါစေနှင့်။
13ហេតុនេះ សូមបងប្អូនកុំធ្លាក់ទឹកចិត្ដ ដោយខ្ញុំរងទុក្ខវេទនា ដើម្បីជាប្រយោជន៍ដល់បងប្អូននោះឡើយ ទុក្ខវេទនាទាំងនេះជាសិរីរុងរឿងរបស់បងប្អូនវិញទេ។
14အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တအိမ်ထောင်လုံး တည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော၊
14ហេតុនេះហើយបានជាខ្ញុំក្រាបថ្វាយបង្គំព្រះបិតា
15ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်ရှေ့မှာ ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏။
15ដែលជាប្រភពនៃក្រុមគ្រួសារទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅផែនដី
16ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ်တော်အားဖြင့် သင်တို့၏အတွင်းလူကို ခွန်အားနှင့် မြဲမြံ ခိုင်ခံ့စေ၍၊
16សូមព្រះអង្គមេត្ដាប្រោសបងប្អូន អោយមានកម្លាំងមាំមួនផ្នែកខាងក្នុងជំរៅចិត្ដ ដោយព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ។
17ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့၏ စိတ်နှလုံးအထဲ၌ ကျိန်းဝပ်တော်မူမည်အကြောင်း၊ ဘုန်းတော်ကြွယ်ဝပြည်စုံခြင်းနှင့် ညီလျော်စွာ သင်တို့အား ပေးတော်မူ၍၊ မေတ္တာ၌ စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်းရှိသဖြင့်၊
17សូមព្រះគ្រិស្ដគង់នៅក្នុងចិត្ដបងប្អូនដោយជំនឿ និង សូមអោយបងប្អូនបានចាក់ឫសយ៉ាងមាំមួនក្នុងសេចក្ដីស្រឡាញ់
18သင်တို့သည်သန့်ရှင်းသူအပေါင်းတို့၏ နည်းတူ၊ အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှါ၎င်း၊
18ដើម្បីអោយបងប្អូនមានសមត្ថភាពអាចយល់ រួមជាមួយប្រជាជនដ៏វិសុទ្ធ ទាំងមូល នូវទទឹង បណ្ដោយ ជំរៅ និង កំពស់
19ကိုယ်ဥာဏ်နှင့်မသိနိုင်သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်ခြင်းငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ ပြည်စုံတော်မူခြင်းရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း၊ ငါသည် ဆုတောင်းလေ့ရှိ၏။
19គឺអោយបងប្អូនស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្ដ ដែលប្រសើរហួសពីការយល់ឃើញរបស់មនុស្ស ដើម្បីអោយបងប្អូនបានពោរពេញដោយគ្រប់លក្ខណសម្បត្ដិរបស់ព្រះជាម្ចាស់។
20ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်း ငှါ တတ်နိုင်တော်မူသော ဘုရားသခင်သည်၊
20ព្រះជាម្ចាស់អាចធ្វើអ្វីៗទាំងអស់ ហួសពីសេចក្ដីសុំ និង ហួសពីអ្វីៗដែលយើងនឹកគិត ដោយសារឫទ្ធានុភាពរបស់ព្រះអង្គដែលបំពេញសកម្មភាពនៅក្នុងយើង
21ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း။ အာမင်။
21សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គក្នុងក្រុមជំនុំ និង ក្នុងព្រះគ្រិស្ដយេស៊ូ នៅគ្រប់ជំនាន់អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។