1တနည်းကား၊ ပဌမပဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့်၎င်း၊ လောကီသန့်ရှင်းရာ ဌာနတော်နှင့်၎င်း စပ်ဆိုင်၏။
1ក្នុងសម្ពន្ធមេត្រីទីមួយ មានក្បួនផ្សេងៗសំរាប់គោរពបំរើព្រះជាម្ចាស់ និង មានទីសក្ការៈនៅលើផែនដីនេះ
2အဘယ်သို့နည်းဟူမူကား၊ ဟဂျာဟုခေါ်ဝေါ်သော ပဌမတဲတော်သည်၊ ဆီမီးခုံ၊ စားပွဲ၊ ရှေ့တော်မုန့်နှင့် ပြင်ဆင်လျက်ရှိ၏။
2ព្រោះគេបានដំឡើងព្រះពន្លា មួយ ហើយគេហៅផ្នែកខាងមុខថា"ទីសក្ការៈ" នៅទីនោះមានដាក់ជើងចង្កៀង តុ និង នំបុ័ងតង្វាយ។
3ဒုတိယကုလားကာအတွင်း၌၊ ဟဂျာဟဂျုန်ဟု ခေါ်ဝေါ်သော တဲတော်ရှိ၏။
3បន្ទាប់មក ខាងក្រោយវាំងននទីពីរ មានព្រះពន្លាមួយទៀតហៅថា "ទីសក្ការៈបំផុត"។
4ထိုတဲတော်၌ ရွှေလင်ပန်းနှင့် ရွှေဖြင့်မွမ်းမံသော ပဋိညာဉ်တရားသေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နကို ထားသောရွှေအိုး၊ အပွင့်ပွင့်သော အာရုန်၏ လှံတံ၊ ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့ သည်ရှိကြ၏။
4នៅទីនោះ មានភាជន៍មួយធ្វើពីមាស សំរាប់ដុតគ្រឿងក្រអូប និង មានហិប នៃសម្ពន្ធមេត្រីស្រោបមាសជុំវិញ ហើយក្នុងហិបនោះ មានពានមាសមួយដែលគេដាក់នំម៉ាណា មានដំបងរបស់លោកអើរ៉ុន ដែលមានផ្ការីកចេញមក និង មានបន្ទះថ្មនៃសម្ពន្ធមេត្រីផង។
5ထိုသေတ္တာပေါ်မှာ ဘုန်းကြီးသော ခေရုဗိမ်တို့သည် အပြစ်ဖြေရာ ပလ္လင်ကို လွှမ်းမိုးလျက်ရှိကြ၏။ ထိုအရာများကို ယခု သေချာစွာ ပြောစရာအကြောင်း မရှိ။
5នៅពីលើហិបនៃសម្ពន្ធមេត្រី មានរូបចេរូប៊ីន ត្រដាងស្លាបបាំងពីលើកន្លែងថ្វាយឈាមសុំអោយរួចពីបាប រូបនោះបង្ហាញពីវត្ដមានរបស់ព្រះជាម្ចាស់។ ប៉ុន្ដែ យើងមិនបាច់រៀបរាប់អោយបានល្អិតល្អន់ នៅពេលនេះទេ។
6ထိုသို့ ခပ်သိမ်းသော အရာတို့သည် ပြင်ဆင်လျက် ရှိသောအခါ၊ ယဇ်ပုရောဟိတ်တို့သည် ဝတ်ပြု၍ ပဌမတဲတော်အတွင်းသို့ အစဉ်ဝင်ကြရ၏။
6អ្វីៗទាំងអស់រៀបរយដូច្នេះហើយ ក្រុមបូជាចារ្យក៏នាំគ្នាចូលទៅគោរពបំរើនៅផ្នែក ខាងមុខនៃព្រះពន្លានោះជាប្រក្រតី។
7ဒုတိယတဲတော်အတွင်းသို့ ယဇ်ပုရောဟိတ်မင်းတပါးတည်းသာ မိမိအပြစ်ကြောင့်၎င်း၊ လူများအပြစ် ကြောင့်၎င်း၊ ပူဇော်သောအသွေးကိုဆောင်၍ တနှစ်လျှင် တခါတည်းသာဝင်ရ၏။
7រីឯព្រះពន្លាខាងក្នុងវិញ មានតែលោកមហាបូជាចារ្យប៉ុណ្ណោះ ដែលចូលទៅបានមួយឆ្នាំម្ដង។ លោកត្រូវតែយកឈាមសត្វចូលទៅថ្វាយព្រះជាម្ចាស់ ដើម្បីលាង កំហុសរបស់ខ្លួនលោកផ្ទាល់ និង កំហុសរបស់ប្រជាជន។
8ပဌမတဲတော်မပျက်မှီတိုင်အောင်၊ သန့်ရှင်းရာ ဌာနသို့ သွားသောလမ်းမဖွင့်သေးသော အကြောင်းကို ထိုအမှုအရာအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အရိပ်ပေးတော်မူ၏။
8ត្រង់នេះ ព្រះវិញ្ញាណដ៏វិសុទ្ធ បង្ហាញអោយយើងដឹងថា ដរាបណាផ្នែកខាងមុខនៃព្រះពន្លានៅស្ថិតស្ថេរនៅឡើយ ផ្លូវចូលទៅក្នុងទីសក្ការៈ ក៏ពុំទាន់បើកចំហអោយយើងចូលទៅបានដែរ។
9ထိုတဲတော်ကား၊ ပူဇော်သက္ကာနှင့် ယဇ်များကို ပူဇော်သော ကာလတည်းဟူသော မျက်မှောက်ကာလ ပတ်လုံးပုံပမာဖြစ်၏။ ထိုပူဇော်သက္ကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကိုထောက်လျှင်လည်း၊ ဝတ်ပြုသောသူအား စုံလင်ခြင်းအကျိုးကို မပေးနိုင်သည်ဖြစ်၍၊
9នេះហើយជានិមិត្ដរូប សំរាប់បច្ចុប្បន្នកាល គឺមានន័យថាតង្វាយ និង យញ្ញបូជាដែលមនុស្សយកមកថ្វាយព្រះជាម្ចាស់ ពុំអាចធ្វើអោយមនសិការរបស់អ្នកដែលមកគោរពបំរើទៅជាគ្រប់លក្ខណៈ បានឡើយ។
10စားစရာ၊ သောက်စရာ၊ အမျိုးမျိုးသော နှစ်စရာတည်းဟူသော၊ ကိုယ်ခန္ဓာနှင့်ဆိုင်သော အထုံးအဖွဲ့များ နှင့်တကွ အသစ်ပြုပြင်ခြင်း ကာလတိုင်ရုံမျှသာ တည်ရကြ၏။
10ពិធីទាំងនោះគ្រាន់តែជាក្បួនតម្រារបស់មនុស្ស អំពីម្ហូបអាហារភេសជ្ជៈ និង អំពីការប្រោះទឹកផ្សេងៗប៉ុណ្ណោះ ជាពិធីដែលប្រជាជនត្រូវធ្វើ ទំរាំដល់ពេលព្រះជាម្ចាស់កែទំរង់អ្វីៗទាំងអស់ឡើងវិញ។
11ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သောတဲတော်၌၊ နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊
11រីឯព្រះគ្រិស្ដវិញ ព្រះអង្គបានយាងមក ក្នុងឋានៈជាមហាបូជាចារ្យ ដែលនាំទៅកាន់សម្បត្ដិនៅលោកខាងមុខ។ ព្រះអង្គបានយាងកាត់ ព្រះពន្លាមួយដ៏ប្រសើរឧត្ដម និង ល្អគ្រប់លក្ខណៈជាង ជាព្រះពន្លាដែលមិនមែនសង់ឡើងដោយដៃមនុស្សពោល គឺមិនមែនជាព្រះពន្លាដែលស្ថិតនៅក្នុងលោកនេះឡើយ។
12ငါတို့အဘို့ထာဝရရွေးနှုတ်ခြင်း ကျေးဇူးကိုခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရေးဌာနထဲသို့ တခါတည်း ဝင်တော်မူ၏။
12ព្រះអង្គពុំបានយកឈាមពពែឈ្មោលឬឈាមកូនគោទេ គឺយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់ចូលទៅថ្វាយ ក្នុងទីសក្ការៈម្ដងជាសូរេច ទាំងលោះយើងអស់កល្បជានិច្ចផង។
13အကြောင်းမူကား၊ အညစ်အကြေးရှိသော သူတို့ အပေါ်၌ ဖြန်းသောနွားအသွေး၊ ဆိတ်အသွေး၊ နွားမ ကလေး၏ပြာသည်၊ သူတို့ ကိုယ်ခန္ဓာ၌ စင်ကြယ်ခြင်းကို ပြုနိုင်သည်မှန်လျှင်၊
13ប្រសិនបើឈាមពពែឈ្មោល និង ឈាមគោបា ព្រមទាំងផេះគោញីស្ទាវដែលគេបាចលើមនុស្សសៅហ្មង ធ្វើអោយរូបកាយគេបានបរិសុទ្ធ និង អោយគេទៅជាវិសុទ្ធយ៉ាងហ្នឹងទៅហើយ
14ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရဝိညာဉ်တော်အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူ ပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော စိတ်ကို စင်ကြယ်စေခြင်းငှါ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော။
14ចំណង់បើព្រះលោហិតរបស់ព្រះគ្រិស្ដវិញ តើនឹងរឹតតែជំរះមនសិការយើងអោយបានរួចផុតពីអំពើឥតបានការ ដើម្បីគោរពបំរើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ខ្លាំងយ៉ាងណាទៅទៀត? គឺដោយសារព្រះវិញ្ញាណ ដែលគង់នៅអស់កល្បជានិច្ច ព្រះគ្រិស្ដបានថ្វាយព្រះអង្គផ្ទាល់ទៅព្រះជាម្ចាស់ទុកដូចជាយញ្ញបូជាឥតសៅហ្មង។
15ထိုကြောင့် ပဌမပဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသောအပြစ်ကိုလည်း လွတ်စေခြင်းငှါ၊ ခရစ်တော်သည် အသေခံတော်မူသည် ဖြစ်၍၊ ခေါ်တော်မူသော သူတို့သည် ဂတိတော်နှင့်ယှဉ်သော ထာဝရ အမွေကို ခံရမည်အကြောင်း၊ ထိုသခင်သည် ပဋိညာဉ်တရားသစ်၏ အာမခံဖြစ်တော်မူ၏။
15ហេតុនេះ ព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី ដើម្បីអោយអស់អ្នកដែលព្រះជាម្ចាស់ ត្រាស់ហៅ ទទួលមត៌កដ៏ស្ថិតស្ថេរអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យាព្រោះព្រះគ្រិស្ដបានសោយទិវង្គត ដើម្បីលោះមនុស្សលោកអោយរួចផុតពីទោសដែលគេបានប្រព្រឹត្ដល្មើសកាលនៅក្រោមសម្ពន្ធមេត្រីទីមួយ។
16အမွေခံစေခြင်းငှါ အခွင့်ပေး၍ စာချုပ်သည် အမှုမှာလည်း စာချုပ်တည်လျှင် စာချုပ်သောသူသည် ဧကန်သေရမည်မှန်ပြီ။
16ធម្មតា គេអាចចែកកេរមត៌ក តាមពាក្យបណ្ដាំបាន លុះត្រាតែមានសេចក្ដីបញ្ជាក់ថា អ្នកដែលបានចែងពាក្យបណ្ដាំនោះ ស្លាប់ទៅហើយ
17အကယ်၍မသေလျှင်၊ ထိုစာချုပ်သည်မတည်၊ သေမှသာတည်၏။
17ព្រោះពាក្យបណ្ដាំអាចយកជាការបានតែនៅពេលណាដែលម្ចាស់បណ្ដាំនោះស្លាប់ប៉ុណ្ណោះ បើម្ចាស់បណ្ដាំនៅរស់គេពុំអាចអនុវត្ដតាមពាក្យបណ្ដាំនោះបានឡើយ។
18ထို့ကြောင့်ပဌမပဋိညာဉ်တရားကို စီရင်သောအခါ၊ အသွေးနှင့် ကင်း၍မစီရင်။
18ហេតុនេះ សូម្បីតែសម្ពន្ធមេត្រីពីមុន ក៏ចាប់ផ្ដើមយកជាការបានទាល់តែមានការបង្ហូរឈាម។
19တရားတော်၌ ပါသမျှသော ပညတ်တို့ကို မောရှေသည် လူအပေါင်းတို့အား ဟောပြောပြီးမှ၊ ရေနှင့်ရောနှောသောနွား၊ ဆိတ်၏အသွေးကိုယူ၍၊ အနီဆိုးသော သိုးမွေးတပ်သောဟုဿုပ်ပင်ညွန့်နှင့်၊ ကျမ်းစာကို၎င်းလူအပေါင်းတို့ကို၎င်း ဖြန်းလျက်၊
19ពេលលោកម៉ូសេប្រកាសបទបញ្ជាទាំងអស់ ស្របតាមក្រឹត្យវិន័យ អោយប្រជាជនទាំងមូលស្ដាប់រួចហើយ លោកយករោមចៀមដែលជ្រលក់ពណ៌ក្រហម និង ស្លឹកហ៊ីសុបមកជ្រលក់ឈាមកូនគោ ឈាមពពែឈ្មោល និង ទឹកប្រោះលើគម្ពីរព្រមទាំងលើប្រជាជនទាំងមូល
20ဤအသွေးကား၊ သင်၌ဘုရားသခင် ဝန်ခံတော်မူသော ပဋိညာဉ်၏ အသွေးဖြစ်သည်ဟု ပြောဆို၏။
20លោកមានប្រសាសន៍ថាៈ «នេះជាលោហិតនៃសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានបង្គាប់អោយអ្នករាល់គ្នាកាន់តាម»។
21တဲတော်နှင့်ဝတ်ပြုသော တန်ဆာများကိုလည်း ထိုနည်းတူ သွေးနှင့်ဖြန်းရ၏။
21ន្ទាប់មក លោកក៏បានប្រោះឈាមនោះលើព្រះពន្លា និង លើប្រដាប់ប្រដាទាំងអស់ ដែលប្រើប្រាស់សំរាប់គោរពបំរើព្រះជាម្ចាស់ដែរ។
22ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ် အသွေးအားဖြင့် စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲ အပြစ်လွတ်ခြင်းမရှိ ။
22តាមក្រឹត្យវិន័យ អ្វីៗស្ទើរតែទាំងអស់បានបរិសុទ្ធដោយសារឈាម ប្រសិនបើគ្មានការបង្ហូរឈាមទេក៏គ្មានការលើកលែងទោសដែរ។
23ထို့ကြောင့်ကောင်းကင်ဘုံ၌ရှိသော အရာတို့၌ ပုံများကိုထိုသို့သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေ ရသည်ဖြစ်၍၊ ကောင်းကင် အရာတို့ကိုသာ၍မြတ်သော ယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရ၏။
23អ្វីៗដែលគ្រាន់តែជាតំណាង តាមគំរូនៅស្ថានបរមសុខ បានបរិសុទ្ធ ដោយពិធីទាំងនេះទៅហើយចំណង់បើគំរូផ្ទាល់ដែលស្ថិតនៅស្ថានបរមសុខនោះវិញ ត្រូវតែមានយញ្ញបូជាដ៏ប្រសើរជាងនេះទៅទៀតទើបបានបរិសុទ្ធ។
24ထိုသို့နှင့်အညီ၊ မှန်သောသန့်ရေးဌာနတို့၏ ပုံဖြစ်သော၊ လူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာန ထဲသို့ ခရစ်တော်သည်မဝင်ဘဲ၊ ငါတို့ အတွက်ကြောင့် ယခုဘုရားသခင်၏ ရှေ့တော်၌ကိုယ်ကိုပြခြင်းငှါ၊ ကောင်းကင်ကိုယ်ထဲသို့ ဝင်တော်မူပြီ၊
24ព្រះគ្រិស្ដពុំបានយាងចូលក្នុងទីសក្ការៈសង់ឡើង ដោយស្នាដៃមនុស្ស ដែលគ្រាន់តែជាតំណាងនៃទីសក្ការៈដ៏ពិតប្រាកដនោះឡើយ គឺព្រះអង្គបានយាងទៅចូលក្នុងស្ថានបរមសុខតែម្ដង។ ឥឡូវនេះ ព្រះអង្គស្ថិតនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់យើង។
25သို့သော်လည်း၊ ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းရာဌာနထဲသို့ သူတပါးအသွေးနှင့် နှစ်တိုင်း အစဉ်ဝင်ရသကဲ့သို့ ခရစ်တော်သည် အဖန်များစွာ ကိုယ်ကို ပူဇော်ရသည်မဟုတ်။
25ព្រះគ្រិស្ដពុំបានបូជាព្រះជន្មព្រះអង្គផ្ទាល់ច្រើនដង ដូចលោកមហាបូជាចារ្យ ដែលតែងតែយកឈាមសត្វចូលទៅក្នុងទីសក្ការៈ ជារៀងរាល់ឆ្នាំនោះឡើយ។
26ထိုသို့ပူဇော်ရသည်မှန်လျှင်၊ ကမ္ဘာဦးမှစ၍ အဖန်များစွာ အသေခံတော်မူရ၏။ ယခုမူကား၊ ဤကပ် ကာလအဆုံး၌ တခါတည်း ကိုယ်ကိုပူဇော်သောအားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှါ ပေါ်ထွန်းတော်မူ၏။
26បើព្រះអង្គបូជាព្រះជន្មច្រើនដង ព្រះអង្គមុខជាត្រូវរងទុក្ខលំបាកច្រើនលើកច្រើនសា តាំងពីកំណើតពិភពលោកមក។ តាមពិតនៅគ្រាចុងក្រោយនេះ ព្រះអង្គបានយាងមកតែម្ដងគត់ ដើម្បីលុបបំបាត់បាបដោយព្រះអង្គបានបូជាព្រះជន្ម។
27လူသည် တခါတည်းသေ၍ ထိုနောက်မှ တရား စီရင်တော်မူ ခြင်းကိုခံရသကဲ့သို့၊
27មនុស្សលោកទាំងអស់ត្រូវស្លាប់តែមួយដង រួចត្រូវព្រះជាម្ចាស់វិនិច្ឆ័យទោសយ៉ាងណា
28ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှါ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မြော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှါ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။
28ព្រះគ្រិស្ដក៏បានថ្វាយព្រះជន្មរបស់ព្រះអង្គតែមួយដង ធ្វើជាយញ្ញបូជា ដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ ព្រះអង្គនឹងយាងមកម្ដងទៀត តែលើកនេះគ្មានទាក់ទាមអ្វីនឹងបាបទេ គឺព្រះអង្គយាងមកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គ។