Myanmar

Khmer

James

2

1ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက်ခြင်းမရှိကြနှင့်။
1បងប្អូនអើយ បងប្អូនមានជំនឿលើព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់ប្រកបដោយសិរីរុងរឿងរបស់យើងហើយ ដូច្នេះ សូមកុំប្រកាន់វណ្ណៈអោយសោះ។
2ရွှေလက်စွပ်နှင့်တင့်တယ်သော အဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကိုဝတ်၍ ဆင်းရဲသော သူနှစ်ဦးသည် သင်တို့၏ တရားစရပ်ထဲသို့ ဝင်သောအခါ၊
2ពេលបងប្អូនរួមប្រជុំគ្នាឧបមាថាម្នាក់ចូលមកមានពាក់ចិញ្ចៀនមាស និង មានសម្លៀកបំពាក់ភ្លឺផ្លេកហើយម្នាក់ទៀតជាអ្នកក្រ ស្លៀកពាក់រហែករយ៉ីរយ៉ៃចូលមកដែរ
3တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကိုကြည့်၍၊ ကောင်းမွန်သော ဤအရပ်မှာထိုင်ပါဟူ၍၎င်း၊ ဆင်းရဲသောသူကို၊ ဟိုမှာနေလော့၊ သို့မဟုတ်ဤအရပ်မှာ ငါ့ခြေတင်ခုံအောက်၌ ထိုင်လော့ဟူ၍၎င်း၊ သင်တို့သည် ပြောဆိုလျှင်၊
3ប្រសិនបើបងប្អូន រាក់ទាក់ទទួលអ្នកស្លៀកពាក់ភ្លឺផ្លេកនោះទាំងពោលថា «សូមលោកអញ្ជើញមកអង្គុយនៅកន្លែងកិត្ដិយសឯណេះ!» ហើយពោលទៅកាន់អ្នកក្រថា «ទៅឈរនៅកៀននោះទៅ!» ឬ ថា «មកអង្គុយនៅក្រោមកន្លែងខ្ញុំដាក់ជើងឯណេះ!»
4တဘက်၌ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံအစည်နှင့် စီရင်သောသူ ဖြစ်ကြသည်မဟုတ် လော။
4តើមិនបានសេចក្ដីថា បងប្អូនរាប់រកមនុស្សក្នុងចំណោមបងប្អូន ដោយរើសមុខ ហើយបងប្អូនវិនិច្ឆ័យគេដោយគំនិតអាក្រក់ទេឬ?
5ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင် ဆင်းရဲသောသူတို့သည် ယုံကြည်ခြင်း ရတနာကို ရတတ်စေခြင်းငှါ၎င်း၊ ဘုရားသခင်ကို ချစ်သောသူတို့အား ပေးမည်ဟုဝန်ခံတော်မူသော နိုင်ငံ တော်၏အမွေခံဖြစ်စေခြင်းငှါ၎င်း၊ ထိုသူတို့ကို ရွေးကောက်တော်မူသည် မဟုတ်လော။
5បងប្អូនជាទីស្រឡាញ់អើយ សូមស្ដាប់ខ្ញុំព្រះជាម្ចាស់បានជ្រើសរើសអ្នកក្រក្នុងលោកនេះ អោយទៅជាអ្នកមានផ្នែកខាងជំនឿ និង អោយទទួលព្រះរាជ្យ ដែលទ្រង់បានសន្យាថា ប្រទានអោយអស់អ្នកស្រឡាញ់ព្រះអង្គ ទុកជាមត៌ក។
6သင်တို့သည် ဆင်းရဲသောသူကို မထီမဲ့မြင်ပြုကြသည်တကား။ ငွေရတတ်သော သူတို့သည် သင်တို့ကို ညှဉ်းဆဲနှိပ်စက်ကြသည်မဟုတ်လော။ တရားပလ္လင် ရှေ့သို့ ဆွဲငင်ကြသည်မဟုတ်လော။
6រីឯបងប្អូន បងប្អូនបែរជាបន្ថោកអ្នកក្រទៅវិញ! តើមិនមែនពួកអ្នកមានទេឬដែលបានជិះជាន់សង្កន់សង្កិនបងប្អូន និង អូសទាញបងប្អូនយកទៅអោយតុលាការកាត់ទោស!
7သင်တို့ကို သမုတ်သော နာမတော်မြတ်ကို သူတို့သည်ကဲ့ရဲ့ကြသည်မဟုတ်လော။
7តើអ្នកទាំងនោះមិនបានប្រមាថមាក់ងាយព្រះនាមដ៏ប្រសើរបំផុតដែលជាទីពឹងរបស់បងប្អូនទេឬ!
8ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကို ကျင့်ရာသို့ရောက်ကြ၏။
8ប្រសិនបើបងប្អូនប្រតិបត្ដិតាមក្រឹត្យវិន័យរបស់ព្រះរាជ្យ ស្របតាមគម្ពីរ ពោលគឺ «ត្រូវស្រឡាញ់បងប្អូនឯទៀតៗ អោយបានដូចស្រឡាញ់ខ្លួនឯងដែរ» នោះបងប្អូនពិតជាបានសំរេចកិច្ចការមួយដ៏ល្អប្រសើរហើយ។
9သို့မဟုတ်လူမျက်နှာကိုထောက်လျှင်၊ ဒုစရိုက်ကို ပြုသောသူဖြစ်ကြ၏။ တရားကို လွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။
9ផ្ទុយទៅវិញ ប្រសិនបើបងប្អូននាំគ្នាប្រកាន់វណ្ណៈ បានសេចក្ដីថាបងប្អូនប្រព្រឹត្ដអំពើបាប ហើយក្រឹត្យវិន័យចាត់ទុកបងប្អូនជាអ្នកប្រព្រឹត្ដបទល្មើស
10အဘယ်သို့နည်းဟူမူကား၊ ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစုံတခု၌မှားမိလျှင်၊ ပညတ်တရားကို လွန်ကျူးသောအပြစ်ရှိ၏။
10ដ្បិតអ្នកណាប្រតិបត្ដិតាមក្រឹត្យវិន័យទាំងមូល តែធ្វើខុសត្រង់ចំណុចណាមួយក៏ដូចជាខុសនឹងក្រឹត្យវិន័យទាំងមូលដែរ។
11သူ့မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော်မူသောသူက၊ လူအသက်ကို မသတ်နှင့်ဟု ပညတ်တော်မူ သေး၏။ သို့ဖြစ်၍ သင်သည်သူ့မယားကိုမပြစ်မှားဘဲနေသော်လည်း၊ သူအသက်ကိုသတ်လျှင်၊ ပညတ်တရားကို လွန်ကျူးသောသူဖြစ်၏။
11ព្រះជាម្ចាស់មានព្រះបន្ទូលថា «កុំប្រព្រឹត្ដអំពើផិតក្បត់» ហើយព្រះអង្គមានព្រះបន្ទូលទៀតថា «កុំសម្លាប់មនុស្ស»។ ប្រសិនបើអ្នកមិនប្រព្រឹត្ដអំពើផិតក្បត់ទេ តែសម្លាប់គេ នោះបានសេចក្ដីថាអ្នកប្រព្រឹត្ដល្មើសនឹងក្រឹត្យវិន័យហើយ។
12လွှတ်ခြင်းတရားအတိုင်း စီရင်ခြင်းကို ခံရလတံ့သောသူကဲ့သို့၊ စကားပြောခြင်း၊ အမှုပြုခြင်းကို စီရင်ကြ လော့။
12បងប្អូនត្រូវនិយាយ និង ប្រព្រឹត្ដអោយស្របនឹងក្រឹត្យវិន័យដែលផ្ដល់សេរីភាព គឺមានតែក្រឹត្យវិន័យនោះហើយដែលនឹងវិនិច្ឆ័យបងប្អូន
13ကရုဏာမရှိသောသူသည်၊ ကရုဏာကိုမရဘဲ၊ တရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရား စီရင်ခြင်းကိုအောင်၍ ဝါကြွားတတ်၏။
13ដ្បិតអ្នកណាគ្មានចិត្ដមេត្ដាករុណា ព្រះជាម្ចាស់ក៏នឹងវិនិច្ឆ័យទោសអ្នកនោះដោយឥតមេត្ដាករុណាដែរ។ អ្នកមានចិត្ដមេត្ដាករុណា មិនខ្លាចព្រះអង្គវិនិច្ឆ័យទោសឡើយ។
14ငါ့ညီအစ်ကိုတို့၊ တစုံတယောက်သောသူက၊ ငါသည်ယုံကြည်ခြင်းရှိ၏ဟုပြောလျက်၊ အကျင့်ကို မကျင့် ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။
14បងប្អូនអើយប្រសិនបើមានម្នាក់ពោលថាខ្លួនមានជំនឿ តែមិនប្រព្រឹត្ដអំពើល្អទេ តើមានប្រយោជន៍អ្វី? តើជំនឿនេះអាចធ្វើអោយគេទទួលការសង្គ្រោះបានឬ?
15ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်းစားရသောအစာမရှိသောအခါ၊
15ប្រសិនបើបងប្អូនប្រុស ឬ ស្រីណាម្នាក់ គ្មានសម្លៀកបំពាក់បិទបាំងខ្លួន និង គ្មានម្ហូបអាហារបរិភោគរាល់ថ្ងៃ
16သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာသွားကြလော့။ နွေးကြလော့။ ဝကြလော့ဟု ပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။
16ហើយមានម្នាក់ ក្នុងចំណោមបងប្អូន ពោលទៅគាត់ថា «សូមអញ្ជើញទៅដោយសុខសាន្ដ សូមអោយបានក្ដៅស្រួល សូមបរិភោគអោយបានឆ្អែត!» តែមិនអោយអ្វីៗដែលគេត្រូវការ តើពាក្យទាំងនេះមានប្រយោជន៍អ្វី?
17ထိုနည်းတူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် တပါးတည်းရှိသောကြောင့် အသေဖြစ်၏။
17រីឯជំនឿវិញក៏ដូច្នោះដែរ ប្រសិនបើគ្មានការប្រព្រឹត្ដអំពើល្អទេ ជំនឿនោះស្លាប់តែម្ដង!
18တနည်းကား၊ သင်သည်ယုံကြည်ခြင်းရှိ၏။ ငါသည်အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည်အကျင့်မရှိဘဲ သင်၏ယုံကြည်ခြင်းကို ပြလော့။ ငါမူကား၊ အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကို ပြမည်ဟုပြောစရာရှိ၏။
18ប្រសិនបើមានម្នាក់ពោលថាៈ អ្នកឯងមានជំនឿ រីឯខ្ញុំ ខ្ញុំប្រព្រឹត្ដអំពើល្អ។ សូមបង្ហាញជំនឿរបស់អ្នកដែលឥតមានការប្រព្រឹត្ដអំពើល្អអោយខ្ញុំមើលមើល៍ នោះខ្ញុំនឹងបង្ហាញអោយអ្នកឃើញជំនឿរបស់ខ្ញុំ ដោយអំពើល្អដែលខ្ញុំបានប្រព្រឹត្ដ។
19ဘုရားသခင်တဆူတည်းရှိသည်ဟု သင်သည်ယုံ၏။ ကောင်းပေ၏။ နတ်ဆိုးတို့သည် ယုံ၍ ကြောက်ရွံ့ တုန်လှုပ်ကြ၏။
19អ្នកជឿថាព្រះជាម្ចាស់មានតែមួយព្រះអង្គ ត្រឹមត្រូវហើយ ក៏ប៉ុន្ដែពួកអារក្សក៏ជឿដូច្នេះដែរ ហើយថែមទាំងភ័យញាប់ញ័រទៀតផង។
20လျှပ်ပေါ်သောလူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်သည်ကို သိချင်သလော။
20ឱមនុស្សឥតប្រាជ្ញាអើយ! ជំនឿដែលគ្មានការប្រព្រឹត្ដអំពើល្អ ជាជំនឿឥតបានការអ្វីទាំងអស់ តើអ្នកចង់យល់ទេ!
21ငါတို့အဘအာဗြဟံသည်၊ မိမိသားဣဇာက်ကို ယဇ်ပလ္လင်ပေါ်မှာတင်လှူပူဇော်သောအခါ၊ အကျင့်အား ဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။
21លោកអប្រាហាំជាបុព្វបុរសរបស់យើងបានសុចរិត ដោយសារអំពើដែលលោកប្រព្រឹត្ដ គឺលោកបានយកអ៊ីសាកជាកូនទៅដាក់នៅលើអាសនៈ ដើម្បីថ្វាយជាយញ្ញបូជា។
22ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍၊ အကျင့်အားဖြင့် စုံလင်သည်ကိုသိမြင်ရ၏။
22អ្នកឃើញទេ ជំនឿរបស់លោកបានរួមជាមួយអំពើដែលលោកប្រព្រឹត្ដ ហើយអំពើដែលលោកប្រព្រឹត្ដ ធ្វើអោយជំនឿបានពេញលក្ខណៈ
23အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏ဟူသော ကျမ်းစကားပြည့်စုံလေ၏။ အာဗြဟံသည်လည်း၊ ဘုရားသခင်၏အဆွေဟူ၍ ခေါ် ဝေါ်ခြင်းကိုခံရ၏။
23ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកអោយបានសុចរិត ដោយយល់ដល់ជំនឿនេះ» លោកក៏មានឈ្មោះថាជាមិត្ដសំឡាញ់របស់ព្រះជាម្ចាស់ដែរ។
24လူသည်ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ရောက်သည်မဟုတ်။ အကျင့်အားဖြင့် ရောက် သည်ကို သင်တို့သိမြင်ရကြ၏။
24ដូច្នេះ បងប្អូនឃើញថាព្រះជាម្ចាស់ប្រោសមនុស្សអោយបានសុចរិត ដោយសារអំពើល្អដែលគេប្រព្រឹត្ដ គឺមិនត្រឹមតែដោយសារជំនឿប៉ុណ្ណោះទេ។
25ထိုနည်းတူ၊ ပြည်တန်ဆာရာခပ်သည်၊ တမန်တို့ကိုလက်ခံပြီးမှ အခြားသောလမ်းဖြင့် လွှတ်လိုက်၍၊ အကျင့်အားဖြင့်ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။
25នាងរ៉ាហាប់ជាស្ដ្រីពេស្យាក៏បានសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្ដដែរ ព្រោះនាងបានទទួលពួកអ្នកនាំសារអោយស្នាក់នៅ ហើយអោយគេចាកចេញទៅវិញ តាមផ្លូវមួយផ្សេងទៀត។
26ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေ ဖြစ်၏။
26រូបកាយដែលគ្មានវិញ្ញាណជារូបកាយស្លាប់យ៉ាងណា ជំនឿដែលគ្មានការប្រព្រឹត្ដអំពើល្អ ក៏ជាជំនឿស្លាប់យ៉ាងនោះដែរ។