Myanmar

Khmer

Revelation

4

1ထိုနောက်မှငါကြည့်လျှင်၊ ကောင်းကင်၌ တံခါးဖွင့်ထားလျက်ရှိ၏။ ရှေ့ဦးစွာကြားရသော အသံဟူမူကား၊ ဤအရပ်သို့တက်လော့။ နောင်ကာလ၌ ဖြစ်ရမည်အရာတို့ကို ငါပြမည်ဟု ငါနှင့်ပြောလျက်ရှိ သောတံပိုးခရာသံ ကဲ့သို့ မြည်လေ၏။
1បន្ទាប់មក ខ្ញុំឃើញទ្វារមួយបើកចំហនៅស្ថានបរមសុខ ហើយសំឡេងដែលខ្ញុំបានឮកាលពីមុនដូចស្នូរត្រែ បន្លឺមកកាន់ខ្ញុំថាៈ «សូមឡើងមកនេះ! យើងនឹងបង្ហាញអោយអ្នកឃើញហេតុការណ៍ដែលត្រូវកើតមាន នៅពេលខាងមុខ»។
2ထိုအခါဝိညာဉ်တော်ကို ငါသည်ချက်ခြင်းခံရ၍၊ ကောင်းကင်ဘုံ၌ ပလ္လင်တခုတည်လျက်ရှိ၏။ ပလ္လင်ပေါ်မှာ ထိုင်သော သူလည်းရှိ၏။
2រំពេចនោះ ព្រះវិញ្ញាណបានធ្វើអោយខ្ញុំលង់ស្មារតី។ ខ្ញុំឃើញបល្ល័ង្កមួយនៅស្ថានបរមសុខ ហើយមានព្រះមួយអង្គ គង់នៅលើបល្ល័ង្កនោះ។
3ထိုသူ၏ အဆင်းအရောင်သည် နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်နှင့်တူ၏။ ပလ္လင်၏ ပတ်ဝန်း ကျင်၌ကား၊ မြကျောက် အဆင်းအရောင်နှင့်တူသော သက်တံ့ရှိ၏။
3ព្រះអង្គដែលគង់នៅលើបល្ល័ង្ក មើលទៅដូចជាត្បូងមណីជោតិរស និង ត្បូងទទឹម ហើយមានឆព្វណ្ណរង្សី ភ្លឺដូចកែវមរកត ព័ទ្ធជុំវិញបល្ល័ង្កនោះដែរ។
4ထိုပလ္လင်၏ ပတ်ဝန်းကျင်၌ အခြားသော ပလ္လင် နှစ်ဆယ်လေး ပလ္လင်ရှိ၏။ ထိုပလ္လင်တို့အပေါ်၌ အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ဖြူသောအဝတ်ကို ဝတ်ဆင်လျက်၊ ခေါင်းပေါ်၌ ရွှေသရဖူကို ဆောင်းလျက် ထိုင်နေကြ၏။
4នៅជុំវិញបល្ល័ង្កមានបល្ល័ង្កម្ភៃបួនទៀត ហើយមានព្រឹទ្ធាចារ្យ ម្ភៃបួនរូប អង្គុយនៅលើបល្ល័ង្កទាំងនោះ ស្លៀកពាក់ពណ៌ស និង ពាក់មកុដមាសផង។
5ပလ္လင်တော်ထဲကလျှပ်စစ်ပြတ်၏။ စကား ပြောသံ၊ မိုဃ်းကြိုး သံလည်းမြည်၏။ ပလ္လင်တော်ရှေ့၌ ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးတည်းဟူသော မီးခွက် ခုနစ်လုံးတို့သည် ထွန်းလျက်ရှိကြ၏။
5មានផ្លេកបន្ទោរ មានសំឡេង ព្រមទាំងផ្គរលាន់ចេញពីបល្ល័ង្កនោះមក។ នៅមុខបល្ល័ង្ក មានចង្កៀងប្រាំពីរកំពុងឆេះយ៉ាងភ្លឺ ចង្កៀងទាំងនោះ គឺជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់។
6ပလ္လင်တော်ရှေ့၌လည်း၊ ကျောက်သလင်းနှင့် တူသော ဖန်ရေကန်ရှိ၏။ ပလ္လင်တော်၏အတွင်း၌၎င်း၊ ပတ်ဝန်းကျင်၌၎င်း၊ မျက်စိနှင့် တကိုယ်လုံးပြည့်သော သတ္တဝါလေးပါးရှိ၏။
6នៅមុខបល្ល័ង្ក មានដូចជាសមុទ្រ ភ្លឺថ្លាដូចកែវចរណៃ។ នៅចំកណ្ដាល និង នៅជុំវិញបល្ល័ង្កមានសត្វមានជីវិតបួនរូបដែលមានភ្នែកពេញខ្លួន ទាំងមុខទាំងក្រោយ។
7ပဌမသတ္တဝါသည် ခြင်္သေ့နှင့်တူ၏။ ဒုတိယ သတ္တဝါသည် နွား သငယ်နှင့်တူ၏။ တတိယသတ္တဝါသည် လူမျက်နှာရှိ၏။ စတုတ္ထသတ္တဝါ သည် ပျံလျက်ရှိသော ရွှေလင်းတနှင့်တူ၏။
7សត្វមានជីវិតទីមួយមានរូបរាងស្រដៀងនឹងសឹង្ហ សត្វមានជីវិតទីពីរស្រដៀងនឹងកូនគោ សត្វមានជីវិតទីបីមានមុខដូចមនុស្ស សត្វមានជីវិតទីបួនស្រដៀងនឹងឥន្ទ្រីដែលកំពុងតែហើរ។
8ထိုသတ္တဝါလေးပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တပါးတပါးလျှင် အတောင်ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့်ပြည့်ကြ၏။ သူတို့ကလည်း၊ အနန္တတန်ခိုး နှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ် ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏ နေ့ညဉ့်မပြတ် ငြိမ်၍ မနေဘဲ ပြောဆိုကြ၏။
8សត្វមានជីវិតទាំងបួននោះ មានស្លាបប្រាំមួយ ហើយមានភ្នែកពេញខ្លួន ទាំងខាងក្រៅ ទាំងខាងក្នុងរៀងៗខ្លួន។ គេចេះតែនាំគ្នាស្រែកឥតឈប់ឈរ ទាំងថ្ងៃទាំងយប់ថាៈ «ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះជាអម្ចាស់ ទ្រង់មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ទ្រង់គង់នៅសព្វថ្ងៃ ហើយកំពុងតែយាងមក!»។
9ပလ္လင်တော်ပေါ်မှာ ထိုင်၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောသူ၏ ဘုန်းအသရေ၊ ဂုဏ်ကျေးဇူးတော်ကို ထိုသတ္တဝါတို့သည်ချီးမွမ်းကြသောအခါ၊
9ពេលណាសត្វមានជីវិតទាំងនោះលើកតម្កើងសិរីរុងរឿង ព្រះកិត្ដិនាម និង អរព្រះគុណព្រះអង្គដែលគង់នៅលើបល្ល័ង្ក គឺព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។
10အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူရှေ့၌ ပြပ်ဝပ်လျက် ၊ ကမ္ဘာအဆက်ဆက် အသက်ရှင် တော်မူသော သူကို ကိုးကွယ်လျက် ၊
10ព្រឹទ្ធាចារ្យទាំងម្ភៃបួនរូបនាំគ្នាក្រាបចុះនៅមុខព្រះអង្គដែលគង់នៅលើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងដោះមកុដរបស់ខ្លួនដាក់នៅមុខបល្ល័ង្កហើយពោលថាៈ
11အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်း လျက်ရှိကြပါ၏။ ထိုကြောင့် ၊ ကိုယ်တော်သည်ဘုန်းအသရေ တန်ခိုးတော် ကို ခံစားထိုက်တော်မူ၏ဟုလျှောက်ဆို၍၊ ပလ္လင်တော် ရှေ့၌ မိမိတို့သရဖူများကိုချထားကြ၏။
11«បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្ដិនាម និង ឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។