Paite

Khmer

1 Corinthians

6

1Na lak uah kuapeuhin midang toh thubuai neita le uchin, mi siangthoute maa tun louin, mi diktatloute maah na tun ngam ding ua hia?
1ក្នុងចំណោមបងប្អូន កាលណាម្នាក់ទាស់នឹងម្នាក់ទៀត ម្ដេចក៏ហ៊ានទៅរកចៅក្រមដែលមិនស្គាល់ព្រះជាម្ចាស់អោយកាត់ក្ដី មិនទុកអោយប្រជាជនដ៏វិសុទ្ធកាត់ក្ដីវិញ!
2Ahihleh, misiangthouten khovel a vaihawm ding uh chih na thei ua hia? Huan, khovel bawn na vaihawm ding u leh, thil neupente leng ngaihtuah dia kilawmlou na hi ua hia?
2បងប្អូនមិនជ្រាបទេឬថាប្រជាជនដ៏វិសុទ្ធ នឹងវិនិច្ឆ័យទោសពិភពលោកនេះ! ប្រសិនបើបងប្អូនវិនិច្ឆ័យទោសពិភពលោកដូច្នេះ ហេតុដូចម្ដេចបានជាបងប្អូនថា ខ្លួនមិនសមនឹងអារកាត់រឿងរ៉ាវដ៏តូចបំផុតនេះ?
3Tulai damsung thute gen louh, angelte nangawn i vaihawm ding uh chih na theikei ua hia?
3បងប្អូនមិនជ្រាបទេឬ សូម្បីតែពួកទេវតា ក៏យើងវិនិច្ឆ័យទោសទៅហើយ ចុះទំរាំបើរឿងរ៉ាវក្នុងជីវិតនេះវិញ ម្ដេចក៏យើងអារកាត់មិនកើត!
4Hichiin, tulai damsung thute ngaihtuah ding na neih un bangdia saptuamte ngaihsanglouhpente ngaihtuah sak nahi ua?
4ពេលបងប្អូនមានរឿងប្ដឹងផ្ដល់គ្នាអំពីបញ្ហាក្នុងជីវិតនេះ ម្ដេចក៏បងប្អូនទៅរកពួកអ្នកដែលក្រុមជំនុំមិនរាប់រកអោយ មកកាត់ក្ដីដូច្នេះ។
5Na zumna ding un ka gen ahi, A unaute kala thu hihpuk thei mi pil, khat bek na lak uah na mu kei ua a ding maw?
5ខ្ញុំនិយាយនេះ ដើម្បីអោយបងប្អូនអៀនខ្លួន។ ក្នុងចំណោមបងប្អូនតើគ្មាននរណាមានប្រាជ្ញាអាចនឹងអារកាត់រឿងរ៉ាវដែលកើតឡើងរវាងបងប្អូន សូម្បីតែម្នាក់ក៏គ្មានផងដែរឬ?
6Unau in a unau vaihawmna a tut jawk nak, ginglou maah a hih behlap toh?
6បងប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង ហើយនៅមុខអ្នកមិនជឿថែមទៀតផង!
7Hilou, hiai na kizen zoh louhna khat uh ahi pah hi, thubuai na kineih tuah nak uh. Bang dia diklou pia hihna nathuak zo lou? Bang achia kijang sak zo mailou oi?
7គ្រាន់តែបងប្អូនប្ដឹងផ្ដល់គ្នាឯងនោះ ខុសទាំងស្រុងទៅហើយ។ ហេតុអ្វីបានជាបងប្អូនមិនស៊ូទ្រំានឹងអំពើអយុត្ដិធម៌? ហេតុអ្វីបានជាមិនព្រមអោយគេរឹបយកទ្រព្យរបស់បងប្អូន?
8Hilou, noumau ngeiin na unaute uh tungah leng na hih dik kei ua, na jang sak nak uhi.
8ផ្ទុយទៅវិញ គឺបងប្អូនទេតើដែលជាអ្នកប្រព្រឹត្ដអំពើអយុត្ដិធម៌ ហើយរឹបយកទ្រព្យពីគេ ដែលសុទ្ធតែជាបងប្អូនរបស់ខ្លួនថែមទៀត។
9Ahihleh, mi diktatlouten Pathian Gam a luah kei ding uh chih na theikei ua hia? Khemin om kei un, kingaihhatte hiam, milim bete hiam, angkawmte hiam, mi hukte hiam, tohukte hiam,
9បងប្អូនមិនជ្រាបទេឬថា អ្នកប្រព្រឹត្ដអំពើទុច្ចរិត ពុំអាចទទួលព្រះរាជ្យ ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ! សូមបងប្អូនកុំយល់ច្រឡំអោយសោះ អស់អ្នកដែលប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ពួកថ្វាយបង្គំព្រះក្លែងក្លាយ ពួកមានសហាយស្មន់ ពួកជនពាលពួកអ្នករួមសង្វាសនឹងភេទដូចគ្នា
10Gutate hiam, mihuaihamte hiam, zukhamhatte hiam, salhhatte hiam, lepgute hiamin Pathian Gam a luah kei ding uh.
10ពួកចោរប្លន់ ពួកលោភលន់ចង់បានទ្រព្យគេ ពួកប្រមឹក ពួកជេរប្រមាថពួកប្លន់យកទ្រព្យគេ ពុំអាចទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ។
11Huan, noute khenkhat huchi bang na hi uhi; himahleh, Toupa Jesu Kris min ah leh i Pathian Kha ah siansak na hita ua, hihsiangthou na hita uh, siamtang na hita uhi.
11កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្ដែ ព្រះជាម្ចាស់លាងសំអាតបងប្អូន ប្រោសប្រទានអោយបងប្អូនបានវិសុទ្ធ ព្រមទាំងអោយបងប្អូនបានសុចរិត ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្ដ តាមរយៈព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើងរួចស្រេចហើយ។
12Thil bangkim hih kei dingin a sianga, himahleh thil bangkim hih a hoih kim khol kei; thil bangkim hih kei ding in a sianga, himahleh bangmah sikha din ka kiphal kei hi.
12ខ្ញុំមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ក៏ប៉ុន្ដែ ការទាំងនោះមិនមែនសុទ្ធតែមានប្រយោជន៍ដល់ខ្ញុំទេ។ ខ្ញុំមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន តែខ្ញុំមិនបណ្ដោយអោយអ្វីមួយធ្វើជាចៅហ្វាយលើខ្ញុំបានឡើយ។
13Nek dingte khawng gila ahi a, gil khawng leng nek dinga ahi; himahleh Pathianin ahihmang tuaktuak ding. Huan, pumpi pen kingaihna ding ahi keia. Toupa ading ahijaw hi; Toupa leng pumpi ading ahi hi:
13អ្នកខ្លះពោលថា «ចំណីអាហារសំរាប់ចំអែតក្រពះ ហើយក្រពះសំរាប់ទទួលចំណីអាហារ»។ ក៏ប៉ុន្ដែ ព្រះជាម្ចាស់នឹងរំលាយ ទាំងចំណីអាហារ ទាំងក្រពះចោល។ រីឯរូបកាយវិញ ពុំមែនសំរាប់ប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ទេ គឺសំរាប់ថ្វាយទៅព្រះអម្ចាស់ ហើយព្រះអង្គក៏ជាម្ចាស់លើរូបកាយដែរ។
14Huan, Pathianin Toupa a kaithoua, eite leng a thilhihtheihnain a honkaithou sam ding hi.
14ព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូជាអម្ចាស់ អោយមានព្រះជន្មរស់ឡើងវិញ ទ្រង់ក៏នឹងប្រោសយើងអោយមានជីវិតរស់ឡើងវិញ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គដែរ។
15Na pumpi uh Kris hiangte ahi chih na theikei ua hia? Kris hiangte laksakin kijuak hiang ding peuhin ka bawl dia hia leh?
15បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូនជាសរីរាង្គនៃព្រះកាយព្រះគ្រិស្ដ? ដូច្នេះ តើគប្បីអោយខ្ញុំយកសរីរាង្គព្រះគ្រិស្ដ ទៅធ្វើជាសរីរាង្គរបស់ស្ដ្រីពេស្យាឬ?
16Bawl lou hial ding. A hihleh, kijuak zop pen, amah toh pumkhat ahi uh chih na theikei ua hia? A nih un sa pumkhat a hong hita ding uh, a chi ngala.
16ទេ មិនបានជាដាច់ខាត! តើបងប្អូនមិនជ្រាបទេឬថា អ្នកណារួមរ័ក្សជាមួយស្ដ្រីពេស្យា អ្នកនោះក៏រួមជារូបកាយតែមួយរបស់នាងដែរ ដ្បិតមានសេចក្ដីថ្លែងទុកក្នុងគម្ពីរថា «អ្នកទាំងពីរនឹងទៅជារូបកាយតែមួយ»។
17Toupa zop bel amah toh kha pumkhat ahi uhi.
17រីឯអ្នកដែលរួមរស់ជាមួយព្រះអម្ចាស់ ក៏មានវិញ្ញាណតែមួយរួមជាមួយព្រះអង្គដែរ។
18Kingaih taisan un. Mihing thil hihkhelh chiteng pumpi po lamah ahi; mingaihhat inbel amah pumpi tungah thil a hihkhial ahi.
18ចូរគេចអោយផុតពីអំពើប្រាសចាកសីលធម៌។ អំពើបាបឯទៀតៗដែលមនុស្សប្រព្រឹត្ដជាអំពើបាបមិនធ្វើអោយរូបកាយសៅហ្មងទេ។ ប៉ុន្ដែ អ្នកណាប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ អ្នកនោះប្រព្រឹត្ដអំពើបាប ដែលនាំអោយសៅហ្មងដល់រូបកាយរបស់ខ្លួន។
19Ahihleh, na pumpi uh, na sung ua om Pathian kianga kipana na muh uh, Kha Siangthou temple ahi chih na theikei ua hia? Noumaua leng na hi kei ua, mana leisa na hita uh.Huaijiakin, na pumpi un Pathian pahtawi un.
19បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូន ជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់នៅក្នុងបងប្អូន ជាព្រះវិញ្ញាណដែលបងប្អូនបានទទួលពីព្រះជាម្ចាស់។ បងប្អូនមិនមែនជាម្ចាស់លើខ្លួនឯងទៀតទេ
20Huaijiakin, na pumpi un Pathian pahtawi un.
20ដ្បិតព្រះអង្គបានបង់ថ្លៃយ៉ាងច្រើនលើសលប់ ដើម្បីលោះបងប្អូន។ ហេតុនេះចូរប្រើរូបកាយរបស់បងប្អូន ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។