1Unaute aw, na lak ua, ka lutna uh ana thawnta kei chih noumau mahin na thei ngal ua;
1បងប្អូនអើយ បងប្អូនផ្ទាល់ ក៏ជ្រាបស្រាប់ហើយថា យើងមករកបងប្អូនមិនមែនឥតប្រយោជន៍ទេ
2A thawn hih naksangin, huai malamin, na theihsa bangun, Philippi khua ah gimthuak leh zumhuai taka bawla ka om nungun, dalna thupitak lakah leng Pathian tanchin hoih na kiang ua gen dingin ka Pathian uah hangsanna ka nei jaw uhi.
2គឺក្រោយពេលយើងបានរងទុក្ខលំបាក និង ត្រូវគេជេរប្រមាថនៅក្រុងភីលីពនោះមក ដូចបងប្អូនជ្រាបស្រាប់ ព្រះជាម្ចាស់បានប្រទានអោយយើងមានចិត្ដអង់អាចប្រកាសដំណឹងល្អ របស់ព្រះអង្គដល់បងប្អូន ទោះបីត្រូវតយុទ្ធពុះពារខ្លាំងយ៉ាងណាក៏ដោយ។
3Ka thugen uh juaua pawt ahi ngal keia, sianlouhnaa suak leng ahi keia, zekhemnain leng ahi sam keia;
3សេចក្ដីដែលយើងទូន្មាន មិនមែនមកពីការភាន់ច្រឡំ មកពីគោលបំណងមិនល្អ ឬ កលល្បិចណាឡើយ។
4Tanchin hoih kepsaka om dinga Pathian hoihsak mi ka hih bang ngei un, mihing hihkipak ding bang hiloua ka lungtang uh zeetpa Pathian hih kipak jawin, thu ka gen jel uh ahi jaw hi.
4មុននឹងប្រគល់មុខងារផ្សាយដំណឹងល្អមកយើងព្រះជាម្ចាស់បានល្បងមើលចិត្ដយើង យ៉ាងណាយើងក៏និយាយយ៉ាងនោះដែរ យើងមិននិយាយដើម្បីផ្គាប់ចិត្ដមនុស្សទេគឺដើម្បីអោយគាប់ព្រះហឫទ័យព្រះជាម្ចាស់ដែលល្បងមើលចិត្ដយើងនោះវិញ។
5Chiklai peuh inleng kimaitang phatna thu hiam, huaiham khuhmangna ding thu hiam ka zong ngei kei uh chih na thei uh; Pathian hontheihpihpa ahi.
5បងប្អូនជ្រាបហើយថា យើងមិនដែលពោលពាក្យបញ្ចើចបញ្ចើទាល់តែសោះ យើងក៏មិនដែលធ្វើអ្វី ដោយលាក់គំនិតលោភលន់ចង់បានប្រាក់ដែរ មានព្រះជាម្ចាស់ជាសាក្សីស្រាប់។
6Kris sawltak ka hih jiakun mi adingin chimtakhuaipi hi thei mah le ung, mihing lakah-nou lakah leh midangte lakah leng, pahtawina ka zong ngei sam kei uhi.
6យើងពុំបានស្វែងរកកិត្ដិយសដែលមកពីមនុស្សទេ ទោះបីពីសំណាក់បងប្អូនឬពីសំណាក់អ្នកឯទៀតៗក្ដី។
7Nu naupom, amah tate hawmthoh taka kem bangin, na lakuah nunnem takin ka om jaw uhi.
7ក្នុងឋានៈជាសាវ័ក របស់ព្រះគ្រិស្ដ ថ្វីដ្បិតតែយើងមានសិទ្ធិបង្គាប់បញ្ជាបងប្អូនក្ដី ក៏យើងរស់ក្នុងចំណោមបងប្អូនដោយស្លូតបូតដូច មាតាបីបាច់ថែរក្សាកូនខ្ចីដែរ។
8Huchiin, ittaka nou kon lunggulh tuntun jiakun, Pathian tanchin hoih kia hilou-in, koumau hinna leng honpiak hial ka ut mahmah uhi.
8ដោយយើងជាប់ចិត្ដស្រឡាញ់ បងប្អូនខ្លាំងយ៉ាងនេះ យើងមានបំណង មិនត្រឹមតែប្រគល់ដំណឹងល្អជូនបងប្អូនប៉ុណ្ណោះទេ គឺរហូតដល់ទៅស៊ូប្ដូរជីវិត សំរាប់បងប្អូនថែមទៀតផង ដ្បិតយើងស្រឡាញ់បងប្អូនខ្លាំងណាស់!។
9Unaute aw, ka sep tawl dan u leh ka sepgim dan uh na theigige uhi; na lak uah kuamah ka suktuailuai louhna ding un, sun leh jana nasemin, Pathian tanchinhoih nou ka honhilh uhi.
9បងប្អូនអើយបងប្អូនពិតជានឹកចាំកិច្ចការដែលយើងបានធ្វើ ទាំងនឿយហត់នោះមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់បងប្អូន យើងខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីកុំអោយនរណាម្នាក់ក្នុងចំណោមបងប្អូនពិបាកនឹងផ្គត់ផ្គង់យើង។
10Nou gingtate tunga siangthou tak leh diktak leh dembeia ka omdan uh a hontheihpihte na hi uhi, huan, Pathian leng.
10យើងបានរស់នៅជាមួយបងប្អូនជាអ្នកជឿ ដោយឥរិយាបថដ៏ល្អវិសុទ្ធ សុចរិត ឥតកំហុសយើងមានទាំងបងប្អូន ទាំងព្រះជាម្ចាស់ជាសាក្សីស្រាប់។
11Na theih mah bangun, Pain amah tate tunga ahih banga hasuan leh khamuanin nou kontheisak uh,
11បងប្អូនក៏ជ្រាបថា យើងបានប្រព្រឹត្ដចំពោះបងប្អូនម្នាក់ៗ ដូចឪពុកប្រព្រឹត្ដចំពោះកូនដែរ
12Amah gam leh thupinaa nou honsamlutpa Pathian mi hi dia kilawmhima na hin theihna dingun.
12គឺយើងបានទូន្មាន និង លើកទឹកចិត្ដបងប្អូន ហើយយើងក៏បានអង្វរករបងប្អូនអោយរស់នៅយ៉ាងសមរម្យ ស្របតាមព្រះជាម្ចាស់ ដែលបានត្រាស់ហៅបងប្អូនមកចូលរួមក្នុងព្រះរាជ្យ និង សិរីរុងរឿងរបស់ព្រះអង្គ។
13Hiai jiakin tawp louin Pathian kiangah kipahthu ka gengen uhi, Pathian thu koumau akipana na muh uh, na san lai un leng, mihing thu sang bangin na sang kei ua; Pathian thu ahihna bangtaka na san jawk jiak un; huai tuh Pthiana ahi hima, gingta mi noumau sunga sem jel mah ahi.
13ហេតុនេះហើយបានជាយើងចេះតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះនៅពេលដែលយើង នាំដំណឹងល្អមកជូនបងប្អូនស្ដាប់ បងប្អូនបានទទួលយក ដោយពុំចាត់ទុកថាជាពាក្យសំដីរបស់មនុស្សទេ គឺទុកដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមពិតជាព្រះបន្ទូលរបស់ព្រះអង្គមែន ហើយព្រះបន្ទូលនេះកំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ។
14Nou, unaute aw, Juda gama Pathian saptuam pawl Kris Jesua omte juite na nahi ua, amau tuh Judate laka thuak bang un, nou leng noumau gam mite lakah na thuak sam ngal ua.
14បងប្អូនអើយបងប្អូនបានយកតំរាប់តាមក្រុមជំនុំ របស់ព្រះជាម្ចាស់នៅស្រុកយូដា ដែលរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូនោះដែរ ដ្បិតបងប្អូនបានរងទុក្ខលំបាក ដោយជនរួមជាតិរបស់បងប្អូនធើ្វបាប ដូចអ្នកនៅស្រុកយូដាត្រូវជនជាតិយូដាធ្វើបាបដែរ។
15Huai Judaten tuh Toupa Jesu leh jawlneite leng a that ua, kou leng a hondelh khia ua, Pathian a sulungkim kei ua, mi tengteng a kalh nak uhi;
15អ្នកទាំងនោះបានធ្វើគុតព្រះអម្ចាស់យេស៊ូ និង សម្លាប់ពួកព្យាការី ព្រមទាំងធ្វើទុក្ខបៀតបៀនយើងទៀតផង។ អ្នកទាំងនោះមិនគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ ហើយគេក៏ជាខ្មាំងសត្រូវនឹងមនុស្សលោកទាំងអស់!
16Hotdam a hih theihna ding ua Jentelte kiang a thugen a honkham ua, a khelhna uh hih dim gige dingin; himahleh, thangpaihna tuh a khawk theihtawpin a tunguah a hontungta hi.
16ពួកគេបានរារាំងយើងមិនអោយប្រកាសដំណឹងល្អដល់ជាតិសាសន៍ដទៃទេ ដើម្បីកុំអោយជាតិសាសន៍ទាំងនោះទទួលការសង្គ្រោះ ធ្វើដូច្នេះ អំពើបាបរបស់ពួកគេចេះតែកើនឡើងៗ ដល់កំរិតហើយនៅទីបំផុតពួកគេនឹងត្រូវទទួលទោសមិនខាន។
17Ahihhangin, unaute aw, sawtlou kala dia noumau toh lungtang lama kikhen loua, pumpi lam kiaa kikhena i om takdih jiakin, kilawp taka na mel uh mu dingin ka pang sansan uhi.
17បងប្អូនអើយ ចំពោះយើងវិញ ទោះបីយើងនៅឆ្ងាយពីបងប្អូនមួយគ្រាក្ដី គឺនៅឆ្ងាយតែរូបកាយប៉ុណ្ណោះ ឯចិត្ដយើងនៅជាប់នឹងបងប្អូនជានិច្ច ហើយយើងខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីអោយបានមកជួបបងប្អូន ព្រោះយើងចង់ឃើញមុខបងប្អូនខ្លាំងណាស់។
18Na kiang ua hongpai ka tum chiltel ngal ua. Kei Paula ngei inleng nihvei tak hongpai ka natuma, himahleh Setanin a hondal nak ahi.
18ហេតុនេះហើយបានជាយើង គឺខ្ញុំផ្ទាល់ ប៉ូល បានរកឱកាសមកជួបមុខបងប្អូនពីរបីលើកហើយ ក៏ប៉ុន្ដែមារ សាតាំងចេះតែរារំាងដំណើរយើង។
19Ka lametna u hiam, ka kipahna u hiam, ka lallukhu suan u hiam bang ahia leh? A hongpai chiangin i Toupa Jesu maah noumau mah na hi kei ding ua hia?Nou khawngmah ka suan uh leh ka kipahna uh na hi uhi.
19បងប្អូនហ្នឹងហើយ ដែលធ្វើអោយយើងមានសង្ឃឹមមានអំណរសប្បាយ និង មានកិត្ដិយស នាំអោយយើងបានខ្ពស់មុខនៅចំពោះព្រះភ័ក្ដ្រ ព្រះអម្ចាស់យេស៊ូនៅពេលព្រះអង្គយាងមក។ ក្រៅពីបងប្អូនគ្មានអ្នកឯណាទៀតឡើយ!។
20Nou khawngmah ka suan uh leh ka kipahna uh na hi uhi.
20បងប្អូនពិតជាសិរីរុងរឿង និង ជាអំណររបស់យើងមែន។