Paite

Khmer

Acts

10

1Huan, Kaisaria khua ah mi khat a min Kornelia a om a; Itali pawl a chih uh, huai pawla sepaih zaheutupa ahi a,
1នៅក្រុងសេសារា មានបុរសម្នាក់ឈ្មោះកូនេលាស ជានាយទាហានក្នុងកងវរសេនាតូចរ៉ូមុំាងមួយ ឈ្មោះ «កងវរសេនាតូចអ៊ីតាលី»។
2Pathian limsakmi ahi a, a inkuanpihte tengteng toh Pathian laudan a siam uhi, mite kiangah thil tampi a pe jela, Pathian kiangah leng a thum gige hi.
2គាត់ និង ក្រុមគ្រួសាររបស់គាត់ទាំងមូល ជាអ្នកគោរពប្រណិប័តន៍ និង កោតខ្លាចព្រះជាម្ចាស់។ គាត់តែងចែកទានជាច្រើនអោយប្រជាជន ព្រមទាំងទូលអង្វរព្រះជាម្ចាស់គ្រប់ពេលវេលា។
3Hiai miin sun dak kuana khawng dingin manglam bangin chiantakin Pathian angel khat a kianga luta, Kornelia, chiin, a mu a.
3ថ្ងៃមួយប្រមាណជាម៉ោងបីរសៀលគាត់បាននិមិត្ដឃើញទេវតា មួយរូបរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ ទេវតានោះចូលមកផ្ទះគាត់ ហៅគាត់ថា៖ «លោកកូនេលាសអើយ!»។
4Huan, Korneliain amah a naen kilkela, a lau a, Toupa, bang ahia? a chi a. Huan, aman, a kiangah, Na thumnate leh na thilpiak thute theih gigena dingin Pathian maah a tungtouta.
4លោកកូនេលាសសំឡឹងមើលទៅទេវតា ហើយមានប្រសាសន៍ទៅវិញ ទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកមានការអ្វី?»។ ទេវតាពោលមកគាត់ថា៖ «ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ ព្រះអង្គក៏ជ្រាបអំពីទានរបស់លោកដែរព្រះអង្គមិនភ្លេចទេ។
5Tunah Joppa khua ah mi sawl inla, mi khat Simon Peter a chih uh, va pi sak in;
5សុំលោកចាត់គេអោយទៅក្រុងយ៉ុបប៉េ ឥឡូវនេះ អញ្ជើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅពេត្រុសមក។
6savun bawlpa Simon kiangah a tunga, a in tuipi geiah a om, a chi a.
6គាត់ស្នាក់នៅផ្ទះអ្នកសម្លាប់ស្បែកម្នាក់ ឈ្មោះស៊ីម៉ូន ផ្ទះនោះនៅក្បែរមាត់សមុទ្រ»។
7Huan, angel a houpihpa a pai takin, Korneliain a sikhate laka mi nih leh a nek bawl gigete laka Pathian limsak sepaih khat a sam a,
7កាលទេវតា ដែលបាននិយាយជាមួយគាត់ចេញផុតទៅ លោកកូនេលាសក៏ហៅអ្នកបំរើពីរនាក់ និង ទាហានម្នាក់ ដែលនៅក្រោមបញ្ជារបស់គាត់ជាយូរហើយ ហើយគោរពប្រណិប័តន៍ព្រះជាម្ចាស់ផងនោះអោយចូលមក។
8huan, thu tengteng a kiang ua a hilh khitin Joppa khua ah a sawlta hi.
8លោកបានរៀបរាប់ហេតុការណ៍ទាំងអស់ប្រាប់ពួកគេ រួចចាត់អោយទៅក្រុងយ៉ុបប៉េ។
9Huan, a jinga a pai lai un, kho kiang a tun kuan un, Peter tuh thum dingin, dak gukna khawngin, in tungah a kahtou a;
9នៅថ្ងៃបន្ទាប់ អ្នកទាំងនោះធ្វើដំណើរទៅជិតដល់ក្រុងយ៉ុបប៉េ។ ប្រមាណជាថ្ងៃត្រង់ លោកពេត្រុសឡើងទៅអធិស្ឋាន នៅលើដំបូលផ្ទះ។
10Huan, a gil a hongkiala, annek a utta a; himahleh nekding a bawl lai un mengmu bangin a hongom a.
10ពេលនោះ លោកឃ្លាន ចង់ពិសាបាយ។ កាលគេកំពុងតែរៀបចំម្ហូបចំណីជូនលោកពិសា លោកបានលង់ស្មារតី
11Huan, van kihongin, banghiam bawm, puan liantak bang, a ning lia khiha, lei a luai khiain a mu a.
11និមិត្ដឃើញផ្ទៃមេឃបើកចំហ ឃើញវត្ថុម៉្យាងដូចកំរាលតុមួយយ៉ាងធំ ដែលមានចងចុង ជាយទាំងបួនជ្រុងចុះពីលើមកដល់ដី។
12Huai sungah leitunga khelinei chi chih leh, gamsa leh, ganhing bokvak, tungleng vasa chi chihte a om ua.
12នៅលើកំរាលនោះ មានសត្វចតុប្បាទគ្រប់ប្រភេទ មានសត្វលូនវារ និង បក្សាបក្សី។
13Huan, a kiangah awin, Peter, thou inla gou inla, ne in, a honchi a.
13មានព្រះសូរសៀងបញ្ជាមកគាត់ថា៖ «ពេត្រុសអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!»។
14Himahleh, Peterin, Toupa hi lou e; sianglou leh nin bangmah himhim ka ne ngeikei, a chi a.
14ប៉ុន្ដែ លោកពេត្រុសទូលទៅវិញថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យហាមឃាត់ ឬ មិនបរិសុទ្ធ ទាល់តែសោះ»។
15Huan awin, a nihveinain, Pathianin a hihsiangthousa nang sianglou chi ken, a chi a.
15បន្ទាប់មក លោកពេត្រុសបានឮព្រះសូរសៀងនោះ ជាលើកទីពីរថា៖ «អ្វីៗដែលព្រះជាម្ចាស់បានប្រោសអោយបរិសុទ្ធហើយ ចូរកុំចាត់ទុកថា វិន័យហាមឃាត់នោះឡើយ!»។
16Huchi bang ngenin thumvei a hongoma; huan, bawm tuh vana khaitouhin a om nawnta hi.
16ហេតុការណ៍នេះកើតមានដល់ទៅបីដង នៅទីបំផុត វត្ថុនោះក៏ឡើងទៅលើមេឃវិញភ្លាមបាត់ទៅ។
17Huan, Peterin mengmu banga a muh theisiamlou a, a buai lain, Kornelia mi sawlten Simon in a nakankheta ua.
17លោកពេត្រុសកំពុងតែនឹកឆ្ងល់មិនដឹងជាត្រូវគិតដូចម្ដេច អំពីហេតុការណ៍ដែលលោកបាននិមិត្ដឃើញនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់អោយមក បានមកដល់មាត់ទ្វារ ទាំងសាកសួររកផ្ទះរបស់លោកស៊ីម៉ូន។
18Kongkhak bulah a nading ua, a sam ua, Simon, Peter a chih uh, huaia a tun leh tun louh a nadong uhi.
18គេស្រែកសួរថា៖ «លោកស៊ីម៉ូនហៅពេត្រុសស្នាក់ក្នុងផ្ទះនេះឬទេ?»។
19Huan, Peterin mengmu banga a muh a ngaihtuah lain, Khain a kiangah, Ngai in, mi thumin a hongzong uh.
19ពេលលោកពេត្រុសកំពុងរិះគិតអំពីហេតុការណ៍ ដែលលោកនិមិត្ដឃើញនោះ ព្រះវិញ្ញាណមានព្រះបន្ទូលមកគាត់ថា៖ «មានបុរសបីនាក់កំពុងសួររកអ្នក
20Huchiin, thou inla, kum inla, bangmah ginglel louin amau jui in; amau ka sawl ahi uh, a chi a.
20ចូរចុះទៅក្រោមចេញដំណើរទៅជាមួយគេភ្លាមទៅ កុំរារែកឡើយ ដ្បិតយើងនេះហើយដែលបានចាត់គេអោយមក»។
21Huchiin Peter tuh huai mite kiangah a hoh sukta a, a kiang uah, Ngai un na zon uh ka hi; bang ahia na hongna uh? chi a.
21លោកពេត្រុសក៏ចុះទៅក្រោម មានប្រសាសន៍ទៅបុរសទាំងបីនាក់នោះថា៖«ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងតែរក! តើអ្នកមកមានការអ្វី?។
22Huan, amau, Angel siangthou khatin, Kornelia sepaih zaheutupa, mi diktak, Pathian laudansiam, Juda nam tengteng laka mi hoih kiangah, na thugen a jakna din, a in ah nangmah sam dingin, a hih hi, a chi ua.
22គេឆ្លើយថា៖ «លោកកូនេលាស ជានាយទាហាន បានចាត់យើងអោយមក គាត់ជាមនុស្សសុចរិត គោរពកោតខ្លាចព្រះជាម្ចាស់ ហើយជាមនុស្សម្នាក់ដែលប្រជាជាតិយូដា សរសើរគ្រប់ៗគ្នា។ ទេវតាដ៏វិសុទ្ធមួយរូបបានមកប្រាប់គាត់អោយអញ្ជើញលោកទៅផ្ទះគាត់ ដើម្បីស្ដាប់លោកមានប្រសាសន៍»។
23Huchiin mite tuh a sam luta, a giaksakta hi. Huan, a jingin Peter a thou a, a kiang uah a paia, Joppa khuaa mi unau kuate hiam leng a kiang uah a pai sam uhi.
23លោកពេត្រុសអញ្ជើញអ្នកទាំងនោះចូលក្នុងផ្ទះអោយស្នាក់នៅជាមួយ។ ព្រឹកឡើង លោកក៏ចេញដំណើរទៅជាមួយគេទាំងមានបងប្អូនខ្លះនៅក្រុងយ៉ុបប៉េ ជូនដំណើរទៅផង។
24Huan, a jing nawnin Kaisaria khua ah a lutta ua. Huan, Korneliain, a sanggamte leh a lawm deihpente samkhawmin, amau a na ngak nilouh a.
24នៅថ្ងៃបន្ទាប់មកទៀត លោកបានទៅដល់ក្រុងសេសារា។ រីឯលោកកូនេលាសវិញ គាត់បានអញ្ជើញញាតិសន្ដាន និង មិត្ដជិតដិតមកផ្ទះរបស់គាត់ ហើយទន្ទឹងរង់ចាំពួកលោកពេត្រុស។
25Huan, Peter a honglut dek laitakin Korneliain a nadawna, a khebula khupbohin, Pathian chibai buk bangin a buk a.
25ពេលលោកពេត្រុសមកដល់ លោកកូនេលាសចេញទៅទទួល ក្រាបចុះទៀបជើងលោក។
26Himahleh, Peterin amah a kaithou a, ding in, kei leng mihing ka hi, a chi a.
26ប៉ុន្ដែ លោកពេត្រុសចាប់គាត់អោយក្រោកឡើង ទាំងពោលថា៖«អញ្ជើញក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរទេតើ!»។
27Huan, a kiangah thu gen kawmin a luta, mi tampi omkhawm a vamu hi.
27លោកដើរចូលទៅខាងក្នុងបណ្ដើរសន្ទនាជាមួយលោកកូនេលាសបណ្ដើរ។ ដោយលោកឃើញមនុស្សជាច្រើននៅជុំគ្នា
28Huan, a kiang uah, Juda mi nam dang toh kithuah leh pai a sianlouh dan noun a thei ua; himahleh, kuamah sianglou leh nin ka chih ding ahi kei chih Pathianin a hontheisak ahi.
28លោកមានប្រសាសន៍ទៅគេថា៖«បងប្អូនជ្រាបឬទេ វិន័យ របស់សាសនាយូដា ហាមមិនអោយសាសន៍យូដាទាក់ទង ជាមួយជនបរទេស ឬ ក៏ចូលទៅក្នុងផ្ទះរបស់គេឡើយ។ ប៉ុន្ដែ ព្រះជាម្ចាស់បានបង្ហាញខ្ញុំអោយដឹងថា មិនត្រូវប្រកាន់នរណាម្នាក់ថា ជាមនុស្សដែលវិន័យហាមឃាត់មិនអោយទាក់ទង ឬ ជាមនុស្សមិនបរិសុទ្ធនោះឡើយ។
29Huaijiakin na hongsap takin sellouin ka hongpai ahi. Huchiin ka hondong ahi, bangdia honsam na hi ua le? a chi a.
29ហេតុនេះហើយ បានជាខ្ញុំមកភ្លាម ឥតមានជំទាស់អ្វីសោះ នៅពេលដែលបងប្អូនហៅខ្ញុំមក។ ឥឡូវនេះ សុំប្រាប់ខ្ញុំមើល៍បងប្អូនហៅខ្ញុំមកមានការអ្វី?»។
30Huan, Korneliain, Ni li ahita, tu hun bangtanin, ka in ah, dak kuana hun thumna ah ka thuma; huan, ngai in, puan vaktak silhin mi khat ka maah a hong dinga,
30លោកកូនេលាសមានប្រសាសន៍ថា៖«កាលពីបីថ្ងៃមុន ពេលខ្ញុំកំពុងអធិស្ឋាន ក្នុងផ្ទះខ្ញុំ នៅម៉ោងបីរសៀល មានបុរសម្នាក់ស្លៀកសម្លៀកបំពាក់ភ្លឺត្រចះត្រចង់មកឈរនៅមុខខ្ញុំ ហើយពោលថា"
31Kornelia, na thumna jakin a omta, mi kianga na thilpiakte leng Pathianin a theigige hi.
31"លោកកូនេលាសអើយ ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ រីឯទានរបស់លោក ក៏ព្រះអង្គមិនភ្លេចដែរ។
32Huaijiakin, Joppa khua ah mi sawl inla, Simon, Peter a chih uh, na kiangah samin; amah tuh tuipi gei ah savun bawlpa Simon ina tungahi, a chi a.
32ឥឡូវនេះ ចូរចាត់គេអោយទៅហៅបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅពេត្រុស នៅក្រុងយ៉ុបប៉េមក។ គាត់ស្នាក់នៅផ្ទះរបស់លោកស៊ីម៉ូនជាអ្នកសម្លាប់ស្បែក ផ្ទះនោះស្ថិតនៅមាត់សមុទ្រ"។
33Huaijiakin na kiangah mi ka honsawl pah ahi; na hong a hoih ahi. Huchiin Toupan thu a honpiak peuhmah thei dingin tun ah Pathian mitmuhin i vek un hiaiah i om hi, a chi a.
33ខ្ញុំក៏បានចាត់គេអោយទៅអញ្ជើញលោកភ្លាម លោកមកដូច្នេះជាការប្រពៃណាស់។ ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នាស្ថិតនៅទីនេះចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់រង់ចាំស្ដាប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោក»។
34Huan, Peterin a gena, Pathianin mi deihsak tuam a neikei chih, diktakin ka thei hi;
34ពេលនោះ លោកពេត្រុសចាប់ផ្ដើមមានប្រសាសន៍ថា៖ «ឥឡូវនេះ ខ្ញុំបានយល់យ៉ាងច្បាស់ហើយថា ព្រះជាម្ចាស់រាប់រកមនុស្សទួទៅឥតរើសមុខឡើយ
35ahihhangin, nam chih lakah kuapeuh amah kihtakdansiama, diktaka gamta peuhmah, a pahtak mi ahi naknak uhi.
35ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយអោយតែគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្ដអំពើសុចរិត ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងអ្នកនោះមិនខាន។
36Aman tuh khamuanna Tanchin Hoih Jesu Kris kama genin, Israel suante kiangah thu a khaka (Jesu tuh mi tengteng Toupa ahi a),
36ព្រះអង្គបានប្រទានព្រះបន្ទូលមកអោយជនជាតិអ៊ីស្រាអែល ដោយនាំដំណឹងល្អ មកប្រាប់គេ អំពីសេចក្ដីសុខសាន្ដ តាមរយៈព្រះយេស៊ូគ្រិស្ដ គឺព្រះយេស៊ូនេះហើយ ដែលជាព្រះអម្ចាស់លើមនុស្សទាំងអស់។
37Johanin a tangkou pihpih baptisma nungin, thu, Galili gam akipan a hongthang pana, Judia gam tengteng ah a thangsuaka, noumau leng na thei uhi;
37បងប្អូនជ្រាបហេតុការណ៍ដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ជាហេតុការណ៍ដែលបានចាប់ផ្ដើម នៅស្រុកកាលីឡេ គឺបន្ទាប់ពីពេលដែលលោកយ៉ូហានបានប្រកាសអោយបណ្ដាជនទទួលពិធីជ្រមុជទឹក។
38Nazaret Jesu tungtang thu, huchia Pathianin amah Kha Siangthou leh thilhihtheihna a a vuh dan, amah tuh mi tunga hih hoih leh diabol gawt tengteng hihdamin a vialvak vaka, Pathian a kianga a om jiakin.
38បងប្អូនបានជ្រាបថា ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ និង ឫទ្ធានុភាព អភិសេកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថាព្រះយេស៊ូបានយាងពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្ដអំពើល្អ និង ប្រោសអស់អ្នកដែលត្រូវមារ សង្កត់សង្កិនអោយបានជា ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។
39Judate gamah leh Jerusalem khua a a thilhih tengteng theihpih te ka hi uhi, amah lah sing dawnah khaiin a hihlumta ua.
39យើងជាបន្ទាល់អំពីកិច្ចការទាំងអស់ដែលព្រះអង្គបានធ្វើ នៅក្នុងដែនដីរបស់ជនជាតិយូដា និង នៅក្រុងយេរូសាឡឹម។ ពួកគេបាននាំគ្នាធ្វើគុតព្រះអង្គដោយព្យួរនៅលើឈើ។
40Pathianin nithum niin a kaithou nawna, chiantakin a kitheisak hi,
40ព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី និង ប្រោសប្រទានអោយព្រះអង្គបង្ហាញខ្លួន
41ahihhangin mi tengteng kiangah ahi keia, Pathianin theihpih dia a seh kholhte kiang kia ah ahi koute, misi lak akipan a thohnawn nunga a kianga nea dawnte kiangah.
41ដល់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើសជាមុនអោយធ្វើជាបន្ទាល់ បានឃើញ គឺយើងហ្នឹងហើយជាបន្ទាល់ដែលបានបរិភោគជាមួយព្រះអង្គ ក្រោយពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ព្រះជាម្ចាស់ពុំបានអោយព្រះយេស៊ូបង្ហាញខ្លួនអោយប្រជារាស្ដ្រទាំងមូលឃើញទេ។
42Amah tuh misi leh mihingte tunga Vaihawmpa dia Pathian seh ahi chih, mi kianga tangkoupih leh theisak dingin Pathianin thu a honpia hi.
42ព្រះយេស៊ូបានបញ្ជាអោយយើងធ្វើជាបន្ទាល់ប្រកាសប្រាប់ប្រជាជនថាព្រះជាម្ចាស់បានតែងតាំងព្រះអង្គអោយវិនិច្ឆ័យទោសមនុស្សរស់ និង មនុស្សស្លាប់។
43Kuapeuhmah amah gingta tuh a min jiakin khelhnate ngaihdamin a om ding uh chih hiai a tanchin tuh jawlnei tengtengin a natheihsaksak uh ahi, a chi a.
43ព្យាការី ទាំងប៉ុន្មានសុទ្ធតែបានផ្ដល់សក្ខីភាពអំពីព្រះយេស៊ូថា អស់អ្នកដែលជឿលើព្រះអង្គ នឹងទទួលការលើកលែងទោសអោយរួចពីបាប ដោយសារព្រះនាមព្រះអង្គ»។
44Huan, Peterin huai thu a gen laitakin thu zate tengteng tungah Kha Siangthou a hongtungta hi.
44លោកពេត្រុសកំពុងមានប្រសាសន៍នៅឡើយ ស្រាប់តែព្រះវិញ្ញាណដ៏វិសុទ្ធ យាងចុះមកសណ្ឋិតលើអស់អ្នកដែលស្ដាប់ព្រះបន្ទូល។
45Huan, Zeksumte laka a gingtate Peter honjui peuhmahin Kha Siangthou piak Jentelte tungah leng buak ahih jiakin lamdang a sa mahmah uhi.
45ពួកអ្នកជឿជាសាសន៍យូដា ដែលមកជាមួយលោកពេត្រុស ងឿងឆ្ងល់ណាស់ ដោយព្រះជាម្ចាស់បានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធប្រទានអោយសាសន៍ដទៃដែរ
46Pau theihlouha thu genin Pathian phatin a za ngal ua.
46ព្រោះគេបានឮសាសន៍ដទៃទាំងនោះនិយាយភាសាចំឡែកអស្ចារ្យ ព្រមទាំងលើកតម្កើងព្រះជាម្ចាស់ផង។
47Huan, Peterin a phuanga, hiai mite, eimah banga Kha Siangthou tang sam, baptis nadingin tuizat kuaman a kham thei dia hia? a chi a.Huchiin, Jesu Kris mina baptisma tan ding thu a pia a. Huan khitin ni bangzah hiam tam dingin a khou uh.
47ពេលនោះលោកពេត្រុសមានប្រសាសន៍ថា៖ «គ្មាននរណាអាចឃាត់យើង មិនអោយធ្វើពិធីជ្រមុជទឹកជូនអស់អ្នកដែលបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដូចជាយើងបានទទួលដែរនោះទេ!»។
48Huchiin, Jesu Kris mina baptisma tan ding thu a pia a. Huan khitin ni bangzah hiam tam dingin a khou uh.
48លោកក៏បញ្ជាអោយគេធ្វើពិធីជ្រមុជទឹក ជូនអ្នកទាំងនោះក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ។ បន្ទាប់មក ពួកគេសុំអោយលោកស្នាក់នៅជាមួយគេ បានយូរថ្ងៃបន្ដិចទៀត។