1Huan, Pentikost ni a hongtunin, a vek un mun khat ah a omkhawm ua.
1នៅបុណ្យថ្ងៃទីហាសិប ពួកសិស្សបានរួមប្រជុំទាំងអស់គ្នា នៅកន្លែងតែមួយ។
2Huan, thakhatin van akipn ging huihpi nung bangin a hongom guih a. Huan, huaiin a tutna in uh a hihdim vekta a,
2រំពេចនោះ ស្រាប់តែមានឮស្នូរសន្ធឹកពីលើមេឃ ដូចខ្យល់បក់បោកយ៉ាងខ្លាំងពេញក្នុងផ្ទះដែលគេនៅ។
3huan, leite, amah leh amaha kihawmin, mei bangin a kiang uah a hongkilakta a.
3ពួកសិស្សបានឃើញហាក់ដូចជា មានអណ្ដាតភ្លើងបែកចេញពីគ្នា ចុះមកសណ្ឋិតលើពួកគេម្នាក់ៗ។
4Huan, a tunguah a tuang chiata, a vek un Kha Siangthouin a dimta uh, Khain a pausak bangjelin pau dangin a hongpauta uh.
4អ្នកទាំងនោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា តាមព្រះវិញ្ញាណប្រោសប្រទានអោយ។
5Huan, van nuaia nam chih lak akipan Pathian limsak Judate Jerusalem khua ah a tam ua.
5ពេលនោះ មានជនជាតិយូដា ជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ មកពីប្រទេសនានា ក្នុងពិភពលោកទាំងមូល ស្នាក់នៅក្រុងយេរូសាឡឹមដែរ។
6Huan, huai ging a jak tak un mipi a hongkikhawm ua, mi chihin a pau uh amau pau chiatin a honjak jiak un a lungsim un a hongbuai ua.
6ពេលស្នូរសន្ធឹកលាន់ឮយ៉ាងខ្លាំងដូច្នោះ មហាជននាំគ្នារត់មកមើល ហើយភ្ញាក់ផ្អើលក្រៃលែង ព្រោះម្នាក់ៗបានឮពួកសិស្សនិយាយភាសារបស់ខ្លួន។
7Huan, a vek un a mangbang ua, lamdang a sa mahmah uhi, Endih uh, hiaia pau tengteng Galili gama mi ahi kei ua hia?
7អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ គេស្ងើចសរសើរ ទាំងពោលថា៖ «អ្នកដែលកំពុងនិយាយនេះ សុទ្ធតែជាអ្នកស្រុកកាលីឡេទេតើ។
8Bangchin ahia i vek ua i pau pianpih banga i jak chiat?
8ចុះហេតុដូចម្ដេចបានជាយើងឮគេនិយាយភាសារបស់យើងរៀងៗខ្លួនទៅវិញដូច្នេះ?
9Khenkhat Parthai nam, Medai nam, Elamitai nam; khenkhat Mesopotamia gama om, Judia gama om, Kapadosia gama om, Pento gama om, Asia gama om,
9គឺទាំងអ្នកស្រុកផាថុស ស្រុកមេឌី ស្រុកអេឡំា ទាំងអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុសស្រុកអាស៊ី
10Phrugia gama om, Pamphulia gama om, Aigupta gama om, Kurini kho kiang khawnga Libua gama om i hi ua; khenkhat Rome kho khual Judate leh a phungkaite utoh I hi ua;
10ស្រុកព្រីគាស្រុកប៉ាមភីលា ស្រុកអេស៊ីប ស្រុកលីប៊ីដែលនៅក្បែរស្រុកគីរ៉េន និង អស់អ្នកមកពីក្រុងរ៉ូម
11Khenkhat Krit tuikulha leh Arab gama i hi ngal ua; himahleh, Pathian thilhih thupite a gen uh eimau pau chiatin i za ngala! a chi ua.
11ទាំងជនជាតិយូដា ទាំងអ្នកចូលសាសនាយូដា ទាំងអ្នកមកពីកោះក្រែត ទាំងជនជាតិអារ៉ាប់យើងបានឮគេថ្លែងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាភាសាយើងទាំងអស់គ្នាផ្ទាល់!»។
12Huan, a vek un lamdang a sa mahmah ua, a khiakna a theikei uhi. Hiai bangchidan ahia? a chi ua.
12អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ មិនដឹងគិតយ៉ាងណា គេសួរគ្នាទៅវិញទៅមកថា៖«តើហេតុការណ៍នេះ មានន័យដូចម្ដេច?»។
13Khenkhatin a nuihsan ua, Uain thak a kham ua hi, a chi ua.
13ប៉ុន្តែ មានអ្នកខ្លះទៀតបែរជានិយាយចំអកថា៖ «ពួកអស់ហ្នឹងសុទ្ធតែស្រវឹងស្រាទេតើ!»។
14Himahleh, Peter tuh sawmlekhatte toh ding khawmin, aman aw ngaih takin a kiang uah a gen a, nou Judi agama mite aw, nou Jerusalem khua a om tengteng aw, hiai thei unla, ka thu leng ngai un,
14លោកពេត្រុសក៏ក្រោកឈរឡើងជាមួយសាវ័កដប់មួយរូបទៀត ហើយមានប្រសាសន៍ទៅកាន់បណ្ដាជនថា៖ «បងប្អូនយូដា និង បងប្អូនទាំងអស់ដែលស្នាក់នៅក្រុងយេរូសាឡឹមអើយ! សូមបងប្អូនជ្រាប ហើយផ្ទៀងត្រចៀកស្ដាប់ពាក្យរបស់ខ្ញុំ។
15Hiaite na gin bang un a kham kei uh, vaihomsanlai khawng ahi.
15អ្នកទាំងនេះមិនមែនស្រវឹងស្រាដូចបងប្អូនស្មាននោះទេ ព្រោះទើបតែម៉ោងប្រាំបួន ព្រឹកប៉ុណ្ណោះ!។
16Hiaite jawlnei Joelin a gen ahi jaw.
16ហេតុការណ៍នេះកើតមាន ស្របតាមសេចក្ដីដែលព្យាការី យ៉ូអែលបានថ្លែងទុកមកថា៖
17Pathianin, Ni nanungte ah hichi ahi ding, mi tengteng tungah ka kha ka buak dinga; huchiin, na tapate, na tanute un ka thu a hilh ding uh; na tangvalte un kilaknate a mu ding ua, na putekte un mang a nei ding uh.
17"ព្រះជាម្ចាស់មានព្រះបន្ទូលថា នៅគ្រាចុងក្រោយបង្អស់ យើងនឹងយកវិញ្ញាណយើងមកចាក់បង្ហូរ លើមនុស្សលោកផងទាំងពួង។ កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា នឹងថ្លែងព្រះបន្ទូល ពួកយុវជននឹងនិមិត្ដឃើញការអស្ចារ្យ ហើយពួកចាស់ទុំរបស់អ្នករាល់គ្នា នឹងយល់សុបិននិមិត្ដ។
18Ahi, huai ni khawngin ka sikhapate, ka sikhanute tungah leng ka Kha ka buak dinga, ka thu a hilh ding uh.
18នៅគ្រានោះយើងពិតជាយកវិញ្ញាណយើង មកចាក់បង្ហូរលើអ្នកបំរើទាំងប្រុសទាំងស្រី របស់យើង ហើយគេនឹងថ្លែងព្រះបន្ទូល។
19Huan, tunglam van ah thillamdang nuailam lei ah chiamtehna ka musak dinga; sisan, mei, meikhu hu toh:
19យើងនឹងសំដែងឫទ្ធិបាដិហារិយ៍នៅលើមេឃ សំដែងទីសំគាល់ផ្សេងៗនៅលើផែនដី គឺមានឈាមមានភ្លើង និង មានកំសួលផ្សែង។
20Ni mial a suak dinga, kha sisan a suak ding, Toupa ni thupitak leh minthang tak a hongtun main.
20ព្រះអាទិត្យនឹងប្រែទៅជាងងឹតបាត់រស្មី ព្រះចន្ទនឹងប្រែទៅជាឈាម នៅមុនថ្ងៃព្រះអម្ចាស់យាងមក គឺជាថ្ងៃដ៏រុងរឿងឧត្ដុង្គឧត្ដម
21Huan, hichi ahi dinga, kuapeuh Toupa min lou tuh a bit ding uh, a chi, a chih.
21ពេលនោះ អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ"។
22Nou Israel mite aw, hiai thu ja un: Nazaret Jesu, Pathianin amah zangin na lak uah thil thupite, thillamdangte, chiamtehnate a hihin a hontheichiansak hi; nou ngeiin tuate na thei ngal ua.
22បងប្អូនអ៊ីស្រាអែលអើយ សូមស្ដាប់ពាក្យនេះចុះ! ព្រះជាម្ចាស់បានរ៉ាប់រងទទួលលោកយេស៊ូ ជាអ្នកភូមិណាសារ៉ែត នៅមុខបងប្អូនទាំងអស់គ្នា ដោយព្រះអង្គបានសំដែងការអស្ចារ្យ ឫទ្ធិបាដិហារិយ៍ និង ទីសំគាល់ផ្សេងៗ នៅកណ្ដាលចំណោមបងប្អូន តាមរយៈលោកដូចបងប្អូនជ្រាបស្រាប់ហើយ។
23Huai mi Pathian vaihawm tel leh theihkholh bangin a mansak ua, nou migiloute khutin kros ah na kilhden ua, na hihlumta uh.
23បងប្អូនបានចាប់បញ្ជូនលោកយេស៊ូនេះទៅអោយពួកជនពាល ឥតសាសនា ឆ្កាងលោក ដូចព្រះជាម្ចាស់បានកំណត់ទុក ដោយព្រះអង្គទ្រង់ញាណជាមុន។
24Huai mi, Pathianin sihna gaknate a phelsak, a kaithouta a; amah sihna letden vual a hihlouh jiakin.
24ព្រះជាម្ចាស់បានប្រោសលោកអោយរស់ឡើងវិញ ទ្រង់ដោះលែងលោកអោយរួចពីទុក្ខលំបាកនៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់មិនអាចឃុំលោកទុកបានឡើយ។
25Huan, Davidin a thu a gen a, Ka maah chiklai peuhin Toupa ka mu gige a. Ka mangbat louhna dingin ka taklam ah a om ahi;
25ព្រះបាទដាវីឌមានរាជឱង្ការអំពីលោកយេស៊ូនេះថា៖ «ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ មិនអោយទូលបង្គំត្រូវញាប់ញ័រឡើយ។
26Huaijiakin ka lungtang a nuama, ka lei leng a kipaka, ka sa lamen takin a om behlap lai hi.
26ហេតុនេះហើយបានជាចិត្ដទូលបង្គំរីករាយ ទូលបង្គំពោលពាក្យដោយអំណរដ៏លើសលប់ ហើយសូម្បីតែរូបកាយរបស់ទូលបង្គំ ក៏នឹងសំរាកដោយសេចក្ដីសង្ឃឹមដែរ
27Misi khua ah ka kha na nuse kei dinga, muatna na mi siangthou na musak sam kei ding hi.
27ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងទូលបង្គំ ចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏មិនបណ្ដោយអោយ សពអ្នកបំរើរបស់ព្រះអង្គត្រូវរលួយដែរ។
28Nangman hinna lamte nontheisaka; nangman na melin kipakin na honhih dim ding, chiin.
28ព្រះអង្គបានបង្ហាញអោយទូលបង្គំស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត ព្រះអង្គនឹងប្រទានអោយទូលបង្គំ មានសុភមង្គលដ៏ពេញលេញ ដោយព្រះអង្គគង់ជាមួយទូលបង្គំ»។
29Unaute aw, chi khahpa David thu lau louin na kiang uah ka gen thei hi; amah jaw a si a, vui leng a vui khin ua, a han leng tutanin i kiangah a om lailai hi.
29បងប្អូនអើយ! ខ្ញុំសូមជំរាបបងប្អូនអោយបានច្បាស់អំពីព្រះបាទដាវីឌ ជាបុព្វបុរស របស់យើងនោះថា ព្រះអង្គបានសោយទិវង្គតផុតទៅហើយ គេបានបញ្ចុះព្រះសពរបស់ព្រះអង្គ រីឯផ្នូររបស់ព្រះអង្គក៏ស្ថិតនៅជាមួយយើង រហូតដល់សព្វថ្ងៃដែរ។
30Amah tuh jawlnei ahi a, Pathianin a khala mi kuahiam a tutphah tungah a tusak ding chih kichiamin a gen chih a theia;
30ដោយព្រះបាទដាវីឌជាព្យាការីមួយរូប ទ្រង់ជ្រាបថា ព្រះជាម្ចាស់បានសន្យាយ៉ាងម៉ឹងម៉ាត់ជាមួយព្រះអង្គថា នឹងប្រទានអោយព្រះរាជវង្សរបស់ទ្រង់មួយអង្គ ឡើងស្នងរាជ្យ។
31huchiin, huai tuh a theihkholh him jiakin Kris thohnawn ding thu a gen ahi, Misi khuaa nutsiatin a om keia, a luangin leng muat a mu sam kei hi, chiin.
31ព្រះបាទដាវីឌបានឈ្វេងយល់ជាមុនថា ព្រះគ្រិស្ដ មានព្រះជន្មរស់ឡើងវិញ គឺទ្រង់មានរាជឱង្ការថាព្រះជាម្ចាស់ពុំទុកព្រះគ្រិស្ដចោលនៅក្នុងស្ថានមនុស្សស្លាប់ទេ ហើយក៏មិនទុកអោយសពព្រះអង្គត្រូវរលួយដែរ។
32Huai Jesu tuh Pathianin a kaithou nawnta ngeia, huai a theite i vek un i hi uh.
32ព្រះជាម្ចាស់បានប្រោសលោកយេស៊ូនេះអោយរស់ឡើងវិញ យើងខ្ញុំទាំងអស់គ្នាជាសាក្សី។
33Pathian khut taklam ah pahtawiin a oma, Kha Siangthou chiam Pa kianga kipanin a mu a, na muh uh leh na jak uh a honbuak ahi.
33ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើងដោយឫទ្ធិបារមី របស់ព្រះអង្គ។ លោកយេស៊ូបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតា តាមព្រះបន្ទូលសន្យាហើយចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញបានឮស្រាប់។
34David jaw van ah a kah tou kei, amah ngeiin. Jehovahin ka Toupa kiangah, Ka taklam ah tu kinken in.
34ព្រះបាទដាវីឌមិនបានយាងឡើងទៅស្ថានបរមសុខ ទេ តែព្រះអង្គមានរាជឱង្ការថាៈ "ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង
35Na melmate na khepek ngakna dia ka bawl masiah, a chi, a chi jaw hi.
35ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ"។
36Huchiin, Jesu, na kilhden mah uh, Pathianin Toupa leh Kris hi khawm in a bawlta chih, Israel nam chihin kichiantakin thei u heh, a chi a.
36ហេតុនេះ សូមអោយជនជាតិអ៊ីស្រាអែលទាំងមូលដឹងជាក់ច្បាស់ថា លោកយេស៊ូនេះ ដែលបងប្អូនបានឆ្កាង ព្រះជាម្ចាស់បានតែងតាំងលោកឡើងជាព្រះអម្ចាស់ និង ជាព្រះគ្រិស្ដ ហើយ»។
37Huan, huai thu a jak un a lungtang ua sut bang a honghita ua, Peter leh sawltak dangte kiangah, Unaute aw, bangchibangin ka hihta ding ua? a chi ua.
37កាលបណ្ដាជនបានឮសេចក្ដីទាំងនេះ ពួកគេរំជួលចិត្ដជាខ្លាំង ហើយសួរលោកពេត្រុស និង សាវ័កឯទៀតៗថា៖ «បងប្អូនអើយ! តើអោយយើងខ្ញុំធ្វើដូចម្ដេច?»។
38Huan, Peterin, a kiang uah, Na khelhnate uh ngaihdamna dingin lungsim khek unla, Jesu Kris minin baptisma tang chiat un; huchiin, Kha Siangthou piak na tan ding uh.
38លោកពេត្រុសមានប្រសាសន៍ទៅគេថា៖ «សូមបងប្អូនកែប្រែចិត្ដគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ទៅ ដើម្បីព្រះជាម្ចាស់លើកលែងទោសបងប្អូនអោយរួចពីបាប ហើយបងប្អូននឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាអំណោយទានរបស់ព្រះជាម្ចាស់
39A chiam tuh nou ading leng, na tate uh ding leng, gamlapia mi tengteng ading leng, Toupa i Pathianin a kianga a sap peuhmate ading ahi, a chi a.
39ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះ ចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន និង ចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។
40Huan, thudang tampiin a hilhchiana; Tulai khangthak thulimloute lakah kihumbit un, chiin a hasuana.
40លោកពេត្រុសបានពន្យល់បញ្ជាក់ និង ដាស់តឿនពួកគេ ដោយពាក្យពេចន៍ជាច្រើនទៀតគឺលោកមានប្រសាសន៍ថា៖ «សូមបងប្អូនទទួលការសង្គ្រោះ អោយរួចផុតពីមនុស្សអាក្រក់សម័យនេះ»។
41Huan, a thu jui peuhin baptisma a tang ua, huai niin mi sang thum khawng behlapin a om uh.
41អស់អ្នកដែលយល់ព្រមទទួលពាក្យរបស់លោក ក៏ទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ ចូលមករួមក្នុងក្រុមសិស្ស ។
42Huan, sawltakte hilhin, kithuahin, tanghou balkhamin, thumin phatuamngai takin a om nilouhlouh uhi.
42សិស្សទាំងនោះព្យាយាមស្ដាប់សេចក្ដីបង្រៀនរបស់ក្រុមសាវ័ក រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពិធីកាច់នំបុ័ង និង ព្យាយាមអធិស្ឋាន។
43Huan, mi chihin a lauta ua: sawltakten thillamdang leh chiamtehna tampi a hih ua.
43មនុស្សម្នាកោតស្ញប់ស្ញែងគ្រប់ៗគ្នា ដ្បិតក្រុមសាវ័កបានសំដែងឫទ្ធិបាដិហារិយ៍ និង ធ្វើទីសំគាល់ផ្សេងៗជាច្រើន។
44Huan, a gingta peuhmahin bangkim a kikop khawm uh.
44អស់អ្នកដែលបានជឿលើព្រះអម្ចាស់ មានចិត្ដគំនិតតែមួយហើយយករបស់របរ ដែលខ្លួនមាន មកដាក់រួមគ្នាទាំងអស់។
45a goute uh, a thilneihte uh a juak ua, a deihdong ching lel chiatin a vek ua kiangah a hawm jel uhi.
45គេលក់ទ្រព្យសម្បត្ដិ និង អ្វីៗជារបស់ខ្លួនយកប្រាក់មកចែកគ្នាតាមសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗ។
46Huan, niteng lungsim munkhatin Pathian biakin ah phatuamngai takin a om jeljel ua, a in lam uahte leng tanghou balkhamin, nuam leh lungkimin, a an uh a ne jel ua,Pathian a phat ua, mi tengteng kipahlamin a om uh. Huan, a hotdam lel peuhmah Toupan nitengin a kiang uah a behlap sak jel a hi
46ជារៀងរាល់ថ្ងៃ គេរួមចិត្ដគំនិតគ្នាព្យាយាមចូលព្រះវិហារ ធ្វើពិធីកាច់នំបុ័ងនៅតាមផ្ទះព្រមទាំងបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ និង ដោយចិត្ដស្មោះសរផង។
47Pathian a phat ua, mi tengteng kipahlamin a om uh. Huan, a hotdam lel peuhmah Toupan nitengin a kiang uah a behlap sak jel a hi
47គេនាំគ្នាសរសើរតម្កើងព្រះជាម្ចាស់ ហើយប្រជាជនទាំងមូលគោរពរាប់អានពួកគេទាំងអស់គ្នា។ ព្រះអម្ចាស់បន្ថែមចំនួនអ្នកដែលព្រះអង្គបានសង្គ្រោះ មកក្នុងក្រុមរបស់គេជារៀងរាល់ថ្ងៃ។