Paite

Khmer

Galatians

2

1Huan, kum sawm leh kum li a bei nungin Tita mahleng pi samin, Barnaba toh Jerusalem khuaah ka vahohtou nawna.
1ដប់បួនឆ្នាំក្រោយមក ខ្ញុំក៏បានឡើងទៅក្រុងយេរូសាឡឹមម្ដងទៀត ជាមួយលោកបារណាបាស ទាំងនាំលោកទីតុសទៅជាមួយដែរ។
2Huan, theihsakna jiakin ka vahoh toua, Jentelte laka tanchin hoih ka tangkoupih tuh amau ka vahilha; himahleh mi lian deuhte tuh a tuamin ka hilha; huchilouin jaw a thawnin ka tai kha dinga, ahihkeileh taithawnta kana hi kha dinga.
2ខ្ញុំឡើងទៅក្រុងយេរូសាឡឹមដូច្នេះ មកពីព្រះជាម្ចាស់បំភ្លឺចិត្ដអោយដឹងថា ខ្ញុំត្រូវទៅ។ ខ្ញុំបានរៀបរាប់ប្រាប់បងប្អូនដែលនៅទីនោះ អំពីដំណឹងល្អដែលខ្ញុំប្រកាសដល់សាសន៍ដទៃ ហើយខ្ញុំក៏បានរៀបរាប់ប្រាប់អស់លោក ជាអ្នកដឹកនាំដាច់ឡែកពីគេដែរ ដើម្បីកុំអោយកិច្ចការដែលខ្ញុំកំពុងតែធ្វើ ឬ បានធ្វើរួចមកហើយត្រឡប់ទៅជាអសារឥតការវិញ។
3Himahleh, Tita ka kianga om leng Grik mi himahleh zeksumsak teiteiin a om kei hi.
3រីឯលោកទីតុសដែលទៅជាមួយខ្ញុំទោះបីគាត់ជាសាសន៍ក្រិកក្ដី ក៏គេពុំបានបង្ខំគាត់អោយទទួលពិធីកាត់ស្បែក ដែរ
4Huai tuh unau taklou, a guka piluta omte, sala honlak theihna ding ua Kris Jesu-a noplenna i neih uh enkhe dinga honglutte jiakin a hi-
4ថ្វីដ្បិតតែមានពួកបងប្អូនក្លែងក្លាយ ជ្រៀតខ្លួនចូលមកក្នុងចំណោមយើង ដើម្បីឈ្លបមើលសេរីភាពដែលយើងមានក្នុងអង្គព្រះគ្រិស្ដយេស៊ូ ក្នុងគោលបំណងធ្វើអោយយើងធ្លាក់ទៅជាទាសករវិញ។
5Himahleh tanchinhoih thutak tuh noua dinga bittaka kep a hihtheihna dingin, amau kiangah mitphiat kal lel leng ka kipe himhim kei uhi.
5យើងពុំបានសុខចិត្ដធ្វើតាមពួកគេឡើយ សូម្បីតែមួយភ្លែតក៏មិនធ្វើតាមផង ដើម្បីរក្សាការពារសេចក្ដីពិតនៃដំណឹងល្អសំរាប់បងប្អូន។
6Huan, hihna deuh min nei mahmahte (bangchibang hihna nei mah le uh kei adingin a lamdanna om kei; Pathianin kuamah a khentuam kei) -huai min nei mahmahten bangmah honbehlap kei uh.
6រីឯបងប្អូនដែលគេគោរពទុកជាអ្នកដឹកនាំនោះវិញ (នៅពេលនោះ គេមានឋានៈជាអ្វីក៏ដោយ ក៏ខ្ញុំមិនរវល់ដែរ ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាទេ) អ្នកដឹកនាំទាំងនោះពុំបានបង្ខំខ្ញុំអោយធ្វើអ្វីផ្សេងទៀតឡើយ។
7Huchihnaksangin, zeksumte kianga tanchinhoih Peter kianga kepsaka a om bangin zeksumlouhte kianga tanchinhoih kei kiangah kepsakin a om chih a theih takun,
7ផ្ទុយទៅវិញ គេបានឃើញថា ព្រះជាម្ចាស់ប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អ ដល់សាសន៍ដទៃមកអោយខ្ញុំដូចព្រះអង្គបានប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អដល់សាសន៍យូដា អោយលោកពេត្រុសដែរ
8(Zeksumte sawltak hi dinga Petera sempa mahin Jentelte sawltak hi dingin kei ah a sem ngala)
8ដ្បិតព្រះជាម្ចាស់ ដែលប្រោសប្រទានអោយលោកពេត្រុសអាចបំពេញមុខងារជាសាវ័ក សំរាប់សាសន៍យូដាយ៉ាងណា ព្រះអង្គក៏ប្រោសប្រទានអោយខ្ញុំអាចបំពេញមុខងារជាសាវ័ក សំរាប់សាសន៍ដទៃយ៉ាងនោះដែរ។
9Huan, hehpihna kei kianga piaka om a muh takun, Jakob te, Kifa te, Johan te, khuam muanhuai hi-a minneiten, amau bel zeksumte kianga hoh dinga, kou Jentelte kianga hoh dingin, kei leh Barnaba tuh kithuahna khut taklam honpe zota uhi.
9កាលលោកយ៉ាកុបលោកកេផាស និង លោកយ៉ូហាន ដែលពួកបងប្អូនចាត់ទុកដូចជាបង្គោលរបស់ក្រុមជំនុំបានទទួលស្គាល់ថា ព្រះជាម្ចាស់ប្រណីសន្ដោសដល់ខ្ញុំដូច្នេះ អស់លោកក៏បានចាប់ដៃខ្ញុំ និង ចាប់ដៃលោកបារណាបាស ទុកជាសញ្ញាថាយើងរួបរួមគ្នា គឺលោកបារណាបាស និង ខ្ញុំទៅផ្សាយដំណឹងល្អដល់សាសន៍ដទៃ រីឯពួកលោកវិញ លោកទៅផ្សាយដំណឹងល្អដល់សាសន៍យូដា។
10Gentheite ka theihgige lel uh a deih ua, huai tak tuh hih ka tum chiltel him ahi.
10ពួកលោកគ្រាន់តែសុំអោយយើងគិតគូរដល់ជនក្រីក្រ ជាកិច្ចការដែលខ្ញុំខ្នះខ្នែងបំពេញស្រាប់ហើយ។
11Huan Kifa tuh Antiok khuaa a hongpai laiin demhuai mahmaha a om jiakin a maitang ngeiah ka kalha.
11ក៏ប៉ុន្ដែ នៅពេលដែលលោកពេត្រុសបានមកដល់ក្រុងអន់ទីយ៉ូក ខ្ញុំក៏បានជំទាស់នឹងលោកនៅមុខគេឯងទាំងអស់គ្នា ព្រោះលោកបានធ្វើខុស។
12Mi kuate hiam Jakob kianga kipana a hongpai ma un amah tuh Jentelte kiangah an a, ne jel hi; himahleh a hongtun tak un zeksumte a kihtak jiakin pang nawnta louin a kihihtuamta ngala.
12លោកយ៉ាកុបបានចាត់អ្នកខ្លះអោយមក ហើយមុនពេលដែលអ្នកទាំងនោះមកដល់ លោកពេត្រុសតែងបរិភោគរួមជាមួយពួកបងប្អូនសាសន៍ដទៃ តែពេលអ្នកទាំងនោះមកដល់ លោកបែរជាដកខ្លួនថយចេញដាច់ឡែក ពីបងប្អូនសាសន៍ដទៃ ព្រោះលោកខ្លាចបងប្អូនសាសន៍យូដា។
13Juda dangte leng a lepchiah chiat sam ua, huchiin Barnaba hilhial leng a lepchiahna ua pimangin a omzou hial ahi.
13បងប្អូនសាសន៍យូដាឯទៀតៗនាំគ្នាលាក់ពុតដូចលោក គឺសូម្បីតែលោកបារណាបាសផ្ទាល់ ក៏ត្រូវគេអូសទាញអោយលាក់ពុតដូចគេដែរ។
14Himahleh, tanchin hoih thutak bangin a om gina kei uh chih ka theihin, Kifa kiangah, a vek ua maah, Nang Juda mi na hi ngala, Judate om banga omlou in, Jentelte om banga na om jawk leh, bangchidanin ahia Jentelte Judate om banga na om sak teitei nak? ka chi hi.
14ពេលខ្ញុំឃើញបងប្អូនទាំងនោះលែងដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អហើយនោះ ខ្ញុំក៏ជំរាបលោកពេត្រុសនៅមុខគេឯងទាំងអស់គ្នាថាៈ "បើលោកដែលជាសាសន៍យូដាលែងប្រព្រឹត្ដតាមរបៀបសាសន៍យូដាទៀត តែបែរជាប្រព្រឹត្ដតាមរបៀបសាសន៍ដទៃដូច្នេះ តើលោកអាចបង្ខំសាសន៍ដទៃអោយធ្វើដូចសាសន៍យូដាម្ដេចកើត?"។
15Ei jaw Jentel mi khialte hi louin, Juda mi hima piang i hi ua-
15រីឯយើងវិញ យើងជាជាតិយូដាពីកំណើតមកយើងមិនមែនជាអ្នកមានបាបដូចសាសន៍ដទៃនោះទេ។
16Himahleh, dan thilhihte jiakin mi siamtangin a om kei hi, Jesu Kris gin jiak kia in siamtangin om jaw uh chih i thei ngala-en leng dan thilhih jiak hi louin, Kris ginna jiaka siamtanga i om theihna dingin, Kris Jesu tuh i ging ahi; dan thilhihte jiakin mihing himhim siamtanga om lou ding uh ahi ngala.
16យើងដឹងថា ព្រះជាម្ចាស់ពុំប្រោសមនុស្សអោយបានសុចរិត ដោយការប្រព្រឹត្ដតាមក្រឹត្យវិន័យទេ គឺបានសុចរិតដោយសារជំនឿលើព្រះយេស៊ូគ្រិស្ដវិញ។ ដូច្នេះយើងក៏បានជឿលើព្រះគ្រិស្ដយេស៊ូដែរ ដើម្បីព្រះជាម្ចាស់ប្រោសយើងអោយបានសុចរិត តាមរយៈជំនឿរបស់ព្រះគ្រិស្ដ គឺមិនមែនដោយបានប្រព្រឹត្ដតាមក្រឹត្យវិន័យនោះទេ ព្រោះគ្មានមនុស្សបានសុចរិតដោយប្រព្រឹត្ដតាមក្រឹត្យវិន័យឡើយ។
17Ahihleh Krisa simatanga om tum kawmpia eite mikhialte i nahih nak leh, Kris tuh khelhna omsakpa hita ve maw le'! Hilou hial.
17ប៉ុន្ដែ ប្រសិនបើយើងប្រាថ្នាចង់បានសុចរិតតាមរយៈព្រះគ្រិស្ដ ហើយបែរជាឃើញថាយើងជាមនុស្សជាប់បាបដូចគេនោះ តើបានសេចក្ដីថា ព្រះគ្រិស្ដនាំអោយយើងជាប់បាបឬ? ទេ មិនមែនដូច្នោះទេ!
18Ka thil hihsiatte ka lam nawn jel injaw, talekpa ka hi chih ka kitheisak phet ahi ding hi.
18ប្រសិនបើខ្ញុំសង់ឡើងវិញ នូវអ្វីដែលខ្ញុំបានកំទេចចោលហើយនោះបានសេចក្ដីថាខ្ញុំប្រព្រឹត្ដល្មើសក្រឹត្យវិន័យ។
19Pathian lama dia ka honghin theihna dingin, kei jaw dan jiakin dan lamah ka si khinta ngala.
19ដោយសារក្រឹត្យវិន័យ ខ្ញុំបានរួចពីអំណាចរបស់ក្រឹត្យវិន័យដើម្បីអោយខ្ញុំមានជីវិតរស់នៅសំរាប់ព្រះជាម្ចាស់។ ខ្ញុំបានជាប់ឆ្កាងរួមជាមួយព្រះគ្រិស្ដ
20Kris toh kilhdenin ka omta; himahleh ka hing ahi; keimah pen ka hita keia, Kris tuh keimah ah a hing ahi jaw; huan, tua saa ka hin bel ginnaa hing ka hi-Pathian Tapa, a honita ka sika kipepa, ginna ah.Pathian hehpihna tuh bangmah louin ka bawl kei, dan jiaka diktatna a om ngal injaw Kris a thawna si ahi ding hi.
20ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រិស្ដទេតើ ដែលមានព្រះជន្មរស់នៅក្នុងរូបកាយខ្ញុំ។ រីឯជីវិត ដែលខ្ញុំរស់ជាមនុស្ស នាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលបានស្រឡាញ់ខ្ញុំ និង បានបូជាព្រះជន្មសំរាប់ខ្ញុំ។
21Pathian hehpihna tuh bangmah louin ka bawl kei, dan jiaka diktatna a om ngal injaw Kris a thawna si ahi ding hi.
21ខ្ញុំមិនលុបបំបាត់ព្រះគុណរបស់ព្រះជាម្ចាស់ឡើយ ប្រសិនបើមនុស្សយើងបានសុចរិតដោយសារវិន័យនោះ បានសេចក្ដីថាព្រះគ្រិស្ដសោយទិវង្គតឥតបានការអ្វីទេ!