1Huaijiakin, bila ijakte khawng phatuamngai takin I khawksa nawn diak ding uhi, huchilouin jaw I tolh mang san zenzen kha ding.
1ហេតុនេះហើយបានជាយើងត្រូវយកចិត្ដទុកដាក់នឹងសេចក្ដីប្រៀនប្រដៅដែលយើងបានស្ដាប់អោយមែនទែន ក្រែងលោយើងត្រូវរសាត់បាត់ទៅ។
2Angelte zanga thugen nangawn anakipa, tatlekna leh thumanlouhna chi tengtengin thukna diktathuaitak a muh jel ngal un tuh,
2ប្រសិនបើព្រះបន្ទូលដែលពួកទេវតាថ្លែងប្រាប់យកជាការបាន ហើយបើអ្នកដែលប្រព្រឹត្ដល្មើស និង មិនស្ដាប់តាម បានទទួលទោសយ៉ាងហ្នឹងទៅហើយ
3huchi tela hotdamna thupi ngeingaih kei leng, bangchin ahia isuahtak theih mahmah ding? Huai hotdamna thutuh a tunga Toupa zanga gen khit ahi a, azaten honna hihkipsak uhi;
3ចុះចំណង់បើយើងវិញ ធ្វើម្ដេចនឹងអោយរួចខ្លួនបានបើយើងធ្វេសប្រហែសនឹងការ សង្គ្រោះដ៏ថ្លៃវិសេសនេះ? ជាបឋមព្រះអម្ចាស់បានថ្លែងអំពីការសង្គ្រោះ ហើយអស់អ្នកដែលបានស្ដាប់ក៏បញ្ជាក់ប្រាប់យើងដែរ។
4Pathianin leng, chiamtehnate leh thil lamdangte leh thilhihtheihna chiteng toh, amahdeih bangjela Kha Siangthou thil hawmte khawng toh, amaute a theihpih hi.
4ព្រះជាម្ចាស់ផ្ដល់សក្ខីភាពរួមជាមួយពួកគេដោយសំដែងទីសំគាល់ឫទ្ធិបាដិហារិយ៍ ការអស្ចារ្យគ្រប់យ៉ាងព្រមទាំងចែកព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ មកស្របតាមព្រះហឫទ័យព្រះអង្គផង។
5Khovel hongom ding a tanchin I gen uh, angelte nuaiah jaw a koih kei hi.
5ព្រះជាម្ចាស់ពុំបានប្រគល់អោយពួកទេវតា ត្រួតត្រាពិភពលោកខាងមុខ ដូចយើងធ្លាប់និយាយនោះទេ។
6Himahleh, mi kuahiamin koilai hiamah hiai thu tuh genin a theisak zota hi; Mihing bang atela, na theihgige? Mihing tapa leng bang a tela, na veh nak?
6ផ្ទុយទៅវិញមានម្នាក់បានផ្ដល់សក្ខីភាពនៅក្នុងវគ្គមួយដែលចែងថា៖ «តើមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹកដល់គេដូច្នេះ តើបុត្រមនុស្សជាអ្វីដែរបានជាព្រះអង្គយក ព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ»?
7Amah tuh angelte sanga nuaiin na bawl tadiha; thupina leh pahtawina a khusaka, na khutsuak tungahte heutuin na bawl laia;
7«ព្រះអង្គបានធ្វើអោយគេមានឋានៈទាបជាង ទេវតាតែមួយរយៈប៉ុណ្ណោះ ព្រះអង្គប្រទានសិរីរុងរឿង និង កិត្ដិយសដល់គេទុកជាមកុដរាជ្យ»
8A khe nuaiahte khawng bangkim na koiha, chiin. Huchiin bangkim a nuaia a koih jiakin anuaia koih louh bangmah a neikei hi. Ahihhangin tun ah jaw bangkim a nuaiah omin I mu nai tadih kei uhi.
8ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់អោយ នៅក្រោមជើងរបស់គេ»។ ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឥតទុកអោយមានអ្វីមួយនៅសល់ដែលពុំបានចុះចូលនោះឡើយ។ ក៏ប៉ុន្ដែ នៅពេលនេះ យើងពុំឃើញថា អ្វីៗសព្វសារពើសុទ្ធតែបានចុះចូលនឹងអំណាចរបស់មនុស្សហើយនោះទេ
9Himahleh, Jesu, angelte sanga nuaia a bawl tadih tuh, sihna thuak jiaka thupina leh pahtawina khuksaka omin I muta jaw ahi, Pathian hehpihna jiakin sihna tuh mi chih a chepsakna ding.
9តែយើងឃើញថា ព្រះយេស៊ូដែលមានឋានៈទាបជាងពួកទេវតាមួយរយៈ ព្រោះទ្រង់បានរងទុក្ខ និង សោយទិវង្គតនោះ ឥឡូវនេះព្រះអង្គទទួលសិរីរុងរឿង និង ព្រះកិត្ដិនាមទុកជាមកុដរាជ្យ។ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ព្រះគ្រិស្ដបានសោយទិវង្គតសំរាប់មនុស្សគ្រប់ៗរូប។
10Amah a ding leh amah jiaka bangkim om-pan ta tampi thupinaa piluta amaute hotdamna Bawlpa pen, a thuakna jiaka, a hihbukim tuh amaha dia kilawm him ahi.
10អ្វីៗទាំងអស់មានជីវិតដោយសារព្រះជាម្ចាស់ និង សំរាប់ព្រះអង្គទ្រង់សព្វព្រះហឫទ័យនឹងនាំ បុត្រធីតាជាច្រើនអោយទទួលសិរីរុងរឿង ដូច្នេះ គួរគប្បីព្រះអង្គ ប្រោសប្រទានអោយម្ចាស់នៃការសង្គ្រោះបានគ្រប់លក្ខណៈដោយរងទុក្ខលំបាក។
11Hihsiangthoupa leh hihsiangthoute tuh avekun Mi khata pawt ahi ngal ua; huaijiakin amah tuh amaute, Unaute, chih a zum kei hi.
11ព្រះយេស៊ូដែលប្រោសមនុស្សអោយបានវិសុទ្ធ និង មនុស្សដែលព្រះអង្គប្រោសអោយបាន វិសុទ្ធនោះចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាព្រះយេស៊ូមិនខ្មាសនឹងហៅគេថា ជាបងប្អូនរបស់ព្រះអង្គឡើយ
12Ka unaute kiangah na min ka gen dia; omkhawmte lakah lasain ka honphat ding, chiin.
12គឺព្រះអង្គមានព្រះបន្ទូលថា៖ «ទូលបង្គំនឹងផ្សាយដំណឹងអំពីព្រះនាម របស់ព្រះអង្គអោយបងប្អូនទូលបង្គំស្គាល់ ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំ»។
13Huan, Amah ah ka ginna ka nga dia, a chi nawna. Huan, endih ua, kei leh Pathian honpiak tate, achi nawn nalaia.
13ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ទូលបង្គំទុកចិត្ដលើព្រះអង្គ» ហើយថា«ខ្ញុំនៅឯនេះរួមជាមួយនឹងកូនចៅ ដែលព្រះជាម្ចាស់ប្រទានអោយខ្ញុំ»។
14Huchiin, naupangte tuh sa sisan tangte a hih chiat jiak un, amah ngeiin huai bangmah a tang samta a; sihnaa sihna thuneipa (huai tuh Diabol) ahihmang theihna ding leh,
14ដោយកូនចៅនោះជាប់សាច់ឈាមជាមួយគ្នា ព្រះអង្គក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយព្រះអង្គសោយទិវង្គត ដើម្បីកំទេចមារ ដែលមានអំណាចលើសេចក្ដីស្លាប់
15Sih kihtak jiaka damsunga sikha a om tengtengte tuh a suahtak sak theihna dingin.
15និង ដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករមួយជីវិតព្រោះតែខ្លាចស្លាប់។
16A awlmoha, panpih jelte tuh angelte ahi dek kei ua, Abraham suante ahi jaw uhi.
16ព្រះយេស៊ូពិតជាពុំបានយាងមកជួយពួកទេវតា ទេ គឺព្រះអង្គមកជួយពូជពង្សរបស់លោកអប្រាហាំវិញ។
17Huchiin, mite adinga khelhna thuphatawina bawlsak dingin, Pathian lamthilte ah Siampu Lianpen, mi lainatthei leh muanhuai taka hih theihna dingin, bangkima a unaute banga hongom tuh amah adingin a kiphamoh him ahi.Amah ngeiin khemna tuakin a na thuaktak jiakin khemna tuakte tuh a panpih thei ahi.
17ហេតុនេះហើយបានជាព្រះអង្គត្រូវតែមានលក្ខណៈដូច បងប្អូនរបស់ព្រះអង្គគ្រប់ជំពូកទាំងអស់ ដើម្បីធ្វើជាមហាបូជាចារ្យ ដែលមានចិត្ដមេត្ដាករុណាមានចិត្ដស្មោះត្រង់ក្នុងការបំរើព្រះជាម្ចាស់ និង ដើម្បីរំដោះប្រជាជនអោយរួចផុតពីបាប ផង។
18Amah ngeiin khemna tuakin a na thuaktak jiakin khemna tuakte tuh a panpih thei ahi.
18ដោយព្រះអង្គផ្ទាល់បានរងទុក្ខលំបាក នៅពេលជួបការល្បងលព្រះអង្គក៏អាចជួយ អស់អ្នកដែលជួបនឹងការល្បងលបានដែរ។