Paite

Khmer

James

1

1Jakob, Pathian leh Toupa Jesu Kris sikha in, Nam Sawm leh Nih dalhte chibai a buk hi.
1ខ្ញុំ យ៉ាកុប ជាអ្នកបំរើព្រះជាម្ចាស់ និង ជាអ្នកបំរើព្រះអម្ចាស់យេស៊ូគ្រិស្ដ សូមជំរាបមកកុលសម្ព័ន្ធ ទាំងដប់ពីរ ដែលបែកខ្ញែកគ្នាក្នុងពិភពលោកទាំងមូល សូមជ្រាប។ ការល្បងជំនឿ និង ការល្បួង
2Ka unaute aw, na ginna uh zeetnain kuhkalna a siam chih theiin, khemna chiteng na tuah chiang un, kipahna ngenin sim un,
2បងប្អូនអើយ ទុក្ខលំបាកគ្រប់យ៉ាង ដែលបងប្អូនត្រូវឆ្លងកាត់នោះ សូមចាត់ទុកថាជាការដែលធ្វើអោយបងប្អូនមានអំណរដ៏បរិបូណ៌វិញ
3Hiai, na ginna zeetna un kuhkalna a siam chih theiin.
3ដោយដឹងថា ការល្បងល មើលជំនឿរបស់បងប្អូន នឹងនាំអោយបងប្អូនចេះស៊ូទ្រាំ។
4Huan, bangmah tasam loua na kim ua, na pum ua na bit theihna ding un, kuhkalna in semkim hen.
4ក៏ប៉ុន្ដែ ត្រូវអោយការស៊ូទ្រាំនេះ បង្កើតចេញជាផលផ្លែដ៏ល្អគ្រប់លក្ខណៈ ដើម្បីអោយបងប្អូនបានគ្រប់លក្ខណៈ មានគុណសម្បត្ដិល្អសព្វគ្រប់ ឥតខ្វះត្រង់ណាឡើយ។
5Na lak ua kuapeuhin pilna a taksap leh, mi tengteng kianga tai lou leh it loua pepa Pathian tuh ngen hen, huchiin a kiangah piaka hi ding hi.
5ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នកនោះត្រូវតែទូលសូមពីព្រះជាម្ចាស់។ ព្រះអង្គនឹងប្រទានអោយជាមិនខាន ដ្បិតទ្រង់ប្រទានអោយមនុស្សទាំងអស់ ដោយព្រះហឫទ័យទូលាយ ឥតបន្ទោសឡើយ
6Himahleh, ginglel het louin ginna neiin ngen hen, ginglelmi tuh tuipi kihot huih mutleng leh sep banga hi ngala.
6ក៏ប៉ុន្ដែ អ្នកនោះត្រូវទូលសូម ដោយចិត្ដជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកដែលមានចិត្ដសង្ស័យ ប្រៀបបាននឹងរលកសមុទ្រត្រូវបក់បោកចុះឡើងទៅតាមខ្យល់។
7Huchibang min tuh Toupa kiangah bangmah muh kiging kei hen.
7មនុស្សប្រភេទនេះ មិនត្រូវនឹកស្មានថានឹងបានទទួលអ្វីពីព្រះអម្ចាស់ឡើយ
8Lungsim det neilou tuh a thilhih tengtengah a kip kei hi.
8ព្រោះគេជាមនុស្សមានចិត្ដពីរ មិនដែលនឹងនក្នុងកិច្ចការទាំងប៉ុន្មានដែលខ្លួនប្រព្រឹត្ដទេ។
9Unau daikilkala om, pahtawia a om jiakin kipak hen;
9សូមអោយបងប្អូនដែលក្រីក្របានខ្ពស់មុខឡើង ដោយព្រះជាម្ចាស់លើកតម្កើងគេហើយ។
10Mihau tuh, hihneua a om jiakin kipak jaw hen; loupa pak banga a man ding jiakin.
10រីឯបងប្អូនដែលជាអ្នកមានវិញ ក៏ត្រូវខ្ពស់មុខឡើងដែរ ដោយព្រះជាម្ចាស់បន្ទាបគេចុះ ដ្បិតអ្នកមាននឹងត្រូវរុះរោយទៅដូចផ្កា។
11Ni a hongsuaka huihlum tak a hongnunin loupa tuh a vuaisaka; huai pak tuh a kia a; a omdan hoih tuh a mangthang hi; huchibang maha mihau tuh a paina a vuai ding ahi ngala.
11លុះដល់ថ្ងៃរះពេញកំដៅហើយ ដើមក៏ស្វិតក្រៀម ផ្កាក៏រុះរោយ ហើយលំអរបស់វាក៏រលាយបាត់ទៅ។ អ្នកមានក៏នឹងត្រូវរុះរោយបាត់ ទៅជាមួយកិច្ចការដែលខ្លួនប្រព្រឹត្ដដែរ។
12Khemna thuak teitei mi a hampha hi; zeeta om nungin hinna lallukhu, Toupan amah itte kianga achiam a muh ding jiakin.
12អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលព្រះជាម្ចាស់បានល្បងលគេមើលរួចហើយគេនឹងទទួលជីវិតទុកជារង្វាន់ ដែលព្រះអង្គបានសន្យានឹងប្រទានអោយអស់អ្នកដែលស្រឡាញ់ព្រះអង្គ។
13Kuamahin, khemna a tuah laiin, Pathian khem ka hi, chi kei hen. Pathian tuh gitlouha khem vual ahi kei, aman leng kua mah a khem ngei kei hi.
13ពេលនរណាម្នាក់ជួបនឹងការល្បួង មិនត្រូវពោលថា «ព្រះជាម្ចាស់ល្បួងខ្ញុំ»ឡើយ ដ្បិតគ្មានអ្វីអាចល្បួងព្រះជាម្ចាស់អោយធ្វើអំពើអាក្រក់បានឡើយ ហើយព្រះអង្គផ្ទាល់ក៏មិនល្បួងនរណាដែរ។
14Mi chih amau utnaa pimang leh hipa a om un, khemna a tuak uh ahi jaw hi.
14ម្នាក់ៗជួបនឹងការល្បួង មកតែពីចិត្ដលោភលន់របស់ខ្លួនឯងផ្ទាល់ទាក់ទាញ និង លួងលោមបញ្ឆោតប៉ុណ្ណោះ។
15Huan, utnain nou a paia, gilou a hongpichinin sihna a suak sak jel hi.
15ចិត្ដលោភលន់រមែងតែងតែបង្កើតអំពើបាប លុះដល់អំពើបាបចំរើនដល់កំរិតហើយក៏បណ្ដាលអោយស្លាប់។
16Ka nau deihtakte aw, khemin om kei un.
16បងប្អូនជាទីស្រឡាញ់អើយ សូមកុំយល់ច្រឡំឡើយ។
17Thilpiak hoih leh thil piak buching tuh tunglama kipana vakte Pa kianga kipana hongsuk ahi a, amahah tuh lamdanna leh kiheina lim himhim a om theikei hi.
17គ្រប់អំណោយដ៏ល្អវិសេស និង អ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីស្ថានលើទាំងអស់ គឺមកពីព្រះបិតាដែលបង្កើតពន្លឺ។ ព្រះអង្គមិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងព្រះអង្គ សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។
18A thilsiamte makaite I honghih theihna dingin, amah deihlamin thutak lakah a honsuak sak ahi.
18ព្រះអង្គសព្វព្រះហឫទ័យបង្កើតយើងមក ដោយសារព្រះបន្ទូលនៃសេចក្ដីពិត ដើម្បីអោយយើងបានទៅជាផលដំបូងម៉្យាង នៃអ្វីៗទាំងអស់ដែលព្រះអង្គបង្កើតមក។
19Unau deihtakte aw, huaite na thei uhi; himahleh, mi chih ngaihkhiak kilawp henla, thugen kituhpih kei henla, heh hak leh:
19បងប្អូនជាទីស្រឡាញ់អើយ បងប្អូនសុទ្ធតែជាអ្នកចេះដឹងហើយ ក៏ប៉ុន្ដែ ម្នាក់ៗត្រូវប្រុងប្រៀបស្ដាប់តែកុំប្រញាប់និយាយ កុំប្រញាប់ខឹង
20Mihing thangpaihna in Pathian diktatna a bawl ngal kei a.
20ដ្បិតអ្នកមានកំហឹង ពុំអាចធ្វើអ្វីស្របតាមសេចក្ដីសុចរិត របស់ព្រះជាម្ចាស់បានឡើយ។
21Huaijiakin, nin tengteng leh gilou dimval koih mang unla, thu tuh, na kha uh hondam thei, thunuai lut takin pom un.
21ហេតុនេះ បងប្អូនត្រូវលះបង់ចិត្ដសៅហ្មងគ្រប់យ៉ាង និង ចិត្ដកំរោលឃោរឃៅទាំងប៉ុន្មាននោះចោលទៅហើយកាន់ចិត្ដស្លូតបូត ទទួលព្រះបន្ទូលដែលព្រះជាម្ចាស់បានបណ្ដុះក្នុងបងប្អូន ព្រោះព្រះបន្ទូលនេះអាចនឹងសង្គ្រោះព្រលឹងរបស់បងប្អូន។
22Himahleh, noumau kikhemin ngaikhete kia hi louin thujuite honghi jaw un.
22ចូរប្រតិបត្ដិតាមព្រះបន្ទូល កុំគ្រាន់តែស្ដាប់ទាំងបញ្ឆោតចិត្ដខ្លួនឯងប៉ុណ្ណោះឡើយ។
23Kuapeuh thu ngaikhia hi a, jui hi tuan lou tuh, mi limlanga a pianpih maitang hoih taka kien bang phet tuh ahi.
23អ្នកណាស្ដាប់ព្រះបន្ទូលហើយ មិនប្រតិបត្ដិតាម អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ឆ្លុះកញ្ចក់មើលមុខខ្លួន
24Hoih takin a kiena, a pai manga, mi bang chi ahia a hih chih a kimangngilh nawn pah ngal hi.
24លុះពិនិត្យមើលរួចហើយ ក៏ចេញទៅស្រាប់តែភ្លេចមិនដឹងថាមុខខ្លួនឯងដូចម្ដេចផង។
25Himahleh kuapeuh dan kim, noplenna dan tuh, vela, huchibanga om gigea, ngaikhiaa, mangngilhnawn maimah nak bang hi loua, juia na sem gige hi jaw tuh, huai mi tuh a thilhih ah vual jawlin a om ding hi.
25រីឯអ្នកដែលយកចិត្ដទុកដាក់ពិនិត្យមើលក្រឹត្យវិន័យដ៏គ្រប់លក្ខណៈ ជាក្រឹត្យវិន័យដែលផ្ដល់សេរីភាព ហើយព្យាយាមប្រតិបត្ដិតាមយ៉ាងដិតដល់ គឺមិនគ្រាន់តែស្ដាប់ រួចភ្លេចអស់ទៅអ្នកនោះនឹងមានសុភមង្គល ក្នុងកិច្ចការដែលខ្លួនធ្វើជាមិនខាន។
26Kuapeuh sabiak limsak hia kigingtaa a lei veng hoih loua, amah lungtang kikhemjaw tuh huai mi sabiak dan tuh bangmah ahi kei hi.I Pathian leh Pa mitmuha sabiak siangthou leh gilou pang lou jaw hiai ahi, tagah leh meithaite gimthuak laia veh leh, khovel buahna bang loua kibawl jel.
26ប្រសិនបើនរណាម្នាក់ នឹកស្មានថា ខ្លួន ជាអ្នកកាន់សាសនា តែមិនចេះទប់អណ្ដាតខ្លួន អ្នកនោះបញ្ឆោតខ្លួនឯងហើយ ហើយសាសនាដែលខ្លួនកាន់នោះ ក៏គ្មានប្រយោជន៍អ្វីដែរ។
27I Pathian leh Pa mitmuha sabiak siangthou leh gilou pang lou jaw hiai ahi, tagah leh meithaite gimthuak laia veh leh, khovel buahna bang loua kibawl jel.
27រីឯសាសនាដ៏បរិសុទ្ធ ឥតខ្ចោះនៅចំពោះព្រះភ័ក្ដ្រព្រះបិតាជាម្ចាស់វិញ គឺស្ថិតនៅលើការទៅ សួរសុខទុក្ខក្មេងកំព្រា និង ស្ដ្រីមេម៉ាយដែលមានទុក្ខលំបាក ព្រមទាំងស្ថិតនៅលើការរក្សាខ្លួនអោយផុតពីអំពើសៅហ្មងរបស់លោកីយ៍នេះ។