Paite

Khmer

John

1

1A tungin Thu a om, Thu tuh Pathian kiangah a om, Thu tuh Pathian ahi.
1កាលពីដើមដំបូងបង្អស់ ព្រះបន្ទូលមានព្រះជន្មគង់នៅ។ ព្រះបន្ទូលគង់នៅជាមួយ ព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់។
2Huai tuh a tungin Pathian kiangah a om hi.
2ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ កាលពីដើមដំបូងបង្អស់។
3Bangkim a vekin amah siam ahi; thil siam tengteng amah siam louh bangmah a om kei.
3អ្វីៗសព្វសារពើសុទ្ធតែកើតឡើង ដោយសារព្រះបន្ទូល គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយ។
4Amah ah hinna a om; huai hinna tuh mihingte vakna ahi.
4ព្រះបន្ទូលជាប្រភពនៃជីវិត ហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោក។
5Vak tuh mial lakah a hongvaka; mialin huai tuh a zou kei hi.
5ពន្លឺភ្លឺក្នុងសេចក្ដីងងឹត តែសេចក្ដីងងឹតពុំបានទទួលពន្លឺទេ។
6Pathian sawl mi khat a hongom, a min Johan ahi.
6ព្រះជាម្ចាស់ បានចាត់បុរសម្នាក់ ឈ្មោះយ៉ូហានអោយមក។
7Huai mi tuh theisak dingin a hong, huai vak theisak din, amah jiaka mi tengtengin a gin theihna ding un.
7លោកបានមកធ្វើជាបន្ទាល់ផ្ដល់សក្ខីភាពអំពីពន្លឺ ដើម្បីអោយមនុស្សទាំងអស់ជឿ ដោយសារលោក។
8Amah bel vak tuh ahi kei a, vak thu tuh theisak dinga hong ahi jaw hi.
8លោកយ៉ូហានមិនមែនជាពន្លឺទេ គឺលោកគ្រាន់តែមកផ្ដល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះ។
9Vak dik mi chih hihvak nak a om a, khovel ah a honglel ahi.
9ព្រះបន្ទូលជាពន្លឺដ៏ពិតប្រាកដតែមួយដែលមកក្នុងពិភពលោកហើយបំភ្លឺមនុស្សគ្រប់ៗរូប។
10Amah tuh khovel ah a om, khovel amah siam ahi, ahihhangin khovelin amah a theikei hi.
10ព្រះបន្ទូលបានគង់ក្នុងពិភពលោក ហើយពិភពលោកកើតឡើង ដោយសារព្រះអង្គ ប៉ុន្ដែ ពិភពលោកពុំបានទទួលស្គាល់ព្រះអង្គទេ។
11Amah a mite kiangah a honga, amah a miten a na kipahpih kei uh.
11ព្រះបន្ទូលបានយាងមកគង់ជាមួយប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់ តែប្រជារាស្ដ្រនោះពុំបានទទួលព្រះអង្គឡើយ។
12Himahleh, amah kipahpih-a pom, a min gingtate, tengteng Pathian tate suahtheihna a pia;
12រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គ ព្រះអង្គប្រទានអោយគេអាចទៅជាបុត្ររបស់ព្រះជាម្ចាស់។
13huai mite bel sisan suan ahi kei ua, sa deihna suan leng ahi kei ua, mihing deihna suan leng ahi sam kei ua, Pathian suan ahi jaw uhi.
13អ្នកទាំងនោះពុំមែនកើតពីលោហិតពីចំណង់តណ្ហា ឬ ពីបំណងមនុស្សឡើយ គឺកើតពីព្រះជាម្ចាស់វិញ។
14Huan, Thu tuh sa a hongsuaka, eite lakah a teng, hehpihna leh thutak-a dimin; a thupina Pa Tapa tang neihsun thupina bangbang, eiten i muta.
14ព្រះបន្ទូលបានកើតមកជាមនុស្ស ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ដែលមកពីព្រះបិតា ព្រះអង្គពោរពេញទៅដោយព្រះគុណ និង សេចក្ដីពិត។
15(Johanin amah theihpihna a piaa, Ka nunga hongpaipan honkheng, amah ka maa omsa him a hihmanin, chi-a a thu ka genpa hiai ahi, a chi hi. )
15លោកយ៉ូហានបានផ្ដល់សក្ខីភាពអំពីព្រះអង្គ ដោយប្រកាសថា៖ «គឺលោកនេះហើយដែលខ្ញុំនិយាយថា "អ្នកមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ"»។
16Huan, eiten a tangchinna akipan i tangchiat, hehpihna tunga hehpih nawnsawnna.
16យើងទាំងអស់គ្នាបានទទួលព្រះគុណមិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្ដិរបស់ព្រះអង្គ
17Banghanghiam chih leh, Danthu Mosi zanga piak ahi a; hehpihna leh thutak Jesu Kris-a hongpai ahi.
17ដ្បិតព្រះអង្គប្រទានក្រឹត្យវិន័យ តាមរយៈលោកម៉ូសេ ហើយព្រះគុណ និង សេចក្ដីពិតតាមរយៈព្រះយេស៊ូគ្រិស្ដ។
18Kuamahin chiklai mahin Pathian a mu ngei kei; Tapa tang, Pa angsunga om-in theih-in amah a bawlta.
18ពុំដែលមាននរណាម្នាក់បានឃើញព្រះជាម្ចាស់ឡើយ មានតែព្រះបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលបាននាំយើងអោយស្គាល់ព្រះអង្គ ដ្បិតព្រះបុត្រាមានព្រះជន្មរួមជាមួយព្រះបិតា។
19Huan, Judaten, Kua na hia? chia, dong dinga, Jerusalem khuaa kipana a kianga siampute leh Levi chia mite a sawl lai un hiaite Johan thu na theihsak tuh ahi uh:
19ជនជាតិយូដាចាត់ពួកបូជាចារ្យ និង ពួកលេវី ពីក្រុងយេរូសាឡឹម អោយទៅជួបលោកយ៉ូហាន ដើម្បីសួរថា៖ «លោកជានរណា?»។
20Panglouin a pulaka, Kris tuh ka hi kei hi, chiin, a pulaka.
20លោកយ៉ូហានប្រកាសប្រាប់គេ ដោយពុំលាក់លៀមអ្វីឡើយ គឺលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិនមែនជាព្រះគ្រិស្ដ ទេ»។
21Huan, amau a kiangah, Kua na hia leh? Elija na hi hia? a chi ua, a dong ua. Huan aman, Ka hi kei, a chi a. Huai jawlnei kha’ na hi hia? a chi ua. Huan, aman, Hi lou e, a chi a, a dawng a.
21ពួកគេសួរលោកថា៖ «ដូច្នេះតើលោកជានរណា? តើលោកជាព្យាការីអេលីយ៉ាឬ?»។ លោកឆ្លើយថា៖ «ទេ មិនមែនទេ!»។ គេក៏សួរទៀតថា៖ «តើលោកជាព្យាការី ដែលយើងរង់ចាំ នោះឬ?»។ លោកឆ្លើយថា៖ «មិនមែនទេ!»។
22Huan, amau a kiangah, A hih leh, kua na hia? honsawlte ka dawn theihna ding un honhilh tanla. Na tanchin himhim bang ahia na gen ding? a chi ua.
22គេសួរលោកទៀតថា៖ «តើលោកជានរណា? ដ្បិតយើងខ្ញុំចង់បានចម្លើយ យកទៅជំរាបអស់លោកដែលចាត់យើងខ្ញុំអោយមក តើលោកថាខ្លួនលោកជា នរណា!»។
23Huan, aman, Toupa lampi hihtang un, chia, gamdaia kikoupa aw ka hi, jawlnei Isai gen bangin, a chi a.
23លោកយ៉ូហានមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងបុរសម្នាក់ដែលស្រែក នៅវាលរហោស្ថាន ថាៈ "ចូរតំរង់ផ្លូវថ្វាយព្រះអម្ចាស់" ត្រូវនឹងសេចក្ដីដែលព្យាការីអេសាយបានថ្លែងទុកមក»។
24A mi sawlte uh Pharisaite kianga kipan kuate hiam ahi ua.
24អ្នកដែលគេចាត់អោយមកនោះ ជាពួកខាងគណៈផារីស៊ី ។
25Huan, amau tuh a kiangah, Kris bek, Elija bek, jawlnei bek na hih kei ngal leh, bang achia baptis nak na hia leh? a chi ua, a dong nawn ua.
25គេសួរលោកយ៉ូហានទៀតថា៖ «បើលោកមិនមែនជាព្រះគ្រិស្ដ មិនមែនជាព្យាការីអេលីយ៉ា ហើយក៏មិនមែនជាព្យាការីដែលយើងរង់ចាំនោះទេ ហេតុដូចម្ដេចបានជាលោកធ្វើពិធីជ្រមុជទឹក ដូច្នេះ?»។
26Huan, Johanin a kiang uah, Ken tuiin ka baptis jel, na lak uah mi khat na theih louh uh a ding ahi, amah tuh ka nunga honjuipa hia,
26លោកយ៉ូហានឆ្លើយទៅគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជក្នុងទឹកមែន ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នាមានម្នាក់ដែលអ្នករាល់គ្នាពុំស្គាល់
27A khedap khau sut tak leng ka hi kei, a chi a, a dawnga.
27លោកមកក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ សូម្បីតែអោយខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង»។
28Huai tuh Jordan gala Bethabaraa Johanin a baptisna muna thil-om ahi.
28ហេតុការណ៍នេះកើតមាន នៅភូមិបេតថានី ខាងនាយទន្លេយ័រដាន់ ត្រង់កន្លែងលោកយ៉ូហានធ្វើពិធីជ្រមុជទឹក ។
29Huan, a jingin Johanin Jesu a kiangah hongpaiin a mu a. Huan, a gen a; En un, Pathian Belamnou khovel khelhna lamangpa!
29នៅថ្ងៃបន្ទាប់ លោកយ៉ូហានឃើញព្រះយេស៊ូយាងតំរង់មករកលោក លោកក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបចេញពីមនុស្សលោក
30Hiai ahi Amah, Mi khat honkhengpan honjui, Ka maa omsa him ahi, ka chihpa.
30គឺលោកនេះហើយ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា "អ្នកដែលមកក្រោយខ្ញុំប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ"។
31Amah, lah ka nathei ngal keia; himahleh, Israelte kianga amah latsak ahihna dingin, tuia baptisin ka hongpai ahi, a chi a.
31កាលពីដើម ខ្ញុំពុំស្គាល់ឋានៈរបស់លោកទេ ប៉ុន្ដែ ខ្ញុំមកធ្វើពិធីជ្រមុជក្នុងទឹក ដើម្បីអោយលោកបង្ហាញខ្លួនអោយប្រជារាស្ដ្រអ៊ីស្រាអែលស្គាល់»។
32Huan, Johanin a thu a theisaka, a gen a: Kha tuh vakhu bangin van akipana hongsuk ka mu a, a tungah a tu nilouh.
32លោកយ៉ូហានបានផ្ដល់សក្ខីភាពថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណ យាងចុះពីស្ថានបរមសុខ ដូចសត្វព្រាប មកសណ្ឋិតលើលោក។
33Amah lah ka thei ngal keia; himahleh, tuia baptis dinga honsawlpan ka kianga, Kua tungah leng Kha hongsuka a tunga om na muh peuh, hiai tuh Kha Siangthoua baptispa ahi, a honchi a.
33ពីមុនខ្ញុំពុំស្គាល់ឋានៈលោកទេ ប៉ុន្ដែ ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំអោយមកធ្វើពិធីជ្រមុជក្នុងទឹក ទ្រង់មានព្រះបន្ទូលមកខ្ញុំថា "អ្នកឃើញព្រះវិញ្ញាណ យាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ "។
34Huai tuh ka muta a, hiai mipa tuh Pathian Tapa ahi chih ka theisakta, a chi a.
34ខ្ញុំបានឃើញដូច្នោះមែនហើយខ្ញុំសូមបញ្ជាក់ថា លោកនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន»។
35Huan, a jing nawnin Johan a dinga, a nungjui nihte toh; Huan, Jesu vial vakvak lai a en a,
35ថ្ងៃបន្ទាប់មកទៀត លោកយ៉ូហាននៅទីនោះដដែល ហើយមានសិស្សរបស់លោកពីរនាក់នៅជាមួយផង។
36En un, Pathian Belamnou, a chi a.
36លោកសំឡឹងមើលព្រះយេស៊ូយាងកាត់តាមនោះ ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎!លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់»។
37Huan, a nungjui nihten a thu gen tuh a ja ua, Jesu a juita ua.
37កាលសិស្សទាំងពីរបានឮពាក្យនេះ គេនាំគ្នាដើរតាមព្រះយេស៊ូទៅ។
38Huan, Jesu a kiheia, a honjui uh a mu a, a kiang uah, Bang na zong ua? a chi a. Huan, amau Rabbi, (huai tuh Sinsakpa, chihna ahi, ) kaw teng na hia? a chi ua.
38ព្រះយេស៊ូងាកមកក្រោយ ទតឃើញអ្នកទាំងពីរដើរតាម ព្រះអង្គក៏មានព្រះបន្ទូលសួរថា៖ «អ្នកទាំងពីរមករកអ្វី?»។ គេទូលព្រះអង្គថា៖ «រ៉ាប៊ី! (ពាក្យ"រ៉ាប៊ី"នេះប្រែថា"លោកគ្រូ") តើលោកនៅកន្លែងណា?»។
39Aman a kiang uah, Hong le uchin na mu ding uh, a chi a. Huchiin, a hong ua, a omna a mu ua; huai niin a kiangah a tam ua, nitakan huan hun phial a hihmanin.
39ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖«សុំអញ្ជើញមក អ្នកនឹងបានឃើញ!»។ គេក៏ទៅឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេក៏នៅជាមួយព្រះអង្គនៅថ្ងៃនោះ (ពេលនោះប្រហែលជាម៉ោងបួនរសៀល)។
40Johan thu gen jaa Jesu juite nih tuh a khat zopen Andru, Simon Peter unaupa ahi.
40ក្នុងចំណោមសិស្សទាំងពីរដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយតាមព្រះយេស៊ូទៅនោះ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស ។
41Aman a masapenin amah unau Simon a mu a, a kiangah, Messia ka muta uh, a chi a, (Huai tuh Kris chihna ahi).
41គាត់ទៅជួបលោកស៊ីម៉ូន ជាបងមុនគេប្រាប់ថា៖ «យើងបានរកព្រះមេស្ស៊ីឃើញហើយ!» (ពាក្យ"មេស្ស៊ី"នេះ ប្រែថា"ព្រះគ្រិស្ដ")។
42Huchiin Jesun amah a na en a, Johan tapa Simon na hi, Kifa a honchii ding uh, a chi a (huai tuh Peter chihna hi).
42គាត់ក៏នាំលោកស៊ីម៉ូនទៅគាល់ព្រះយេស៊ូ។ ព្រះយេស៊ូសំឡឹងមើលលោកស៊ីម៉ូន ក៏មានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនរបស់លោកយ៉ូហាន អំណើះតទៅ អ្នកត្រូវមានឈ្មោះថា"កេផាស" (ពាក្យ"កេផាស" នេះ ប្រែថា ពេត្រុស )។
43Huan, a jingin Jesun Galili gama hoh a tum a, Philip amu a, a kiangah, Honjui in, a chi a.
43លុះថ្ងៃបន្ទាប់មកទៀត ព្រះយេស៊ូសព្វព្រះហឫទ័យយាងទៅស្រុកកាលីឡេ។ ព្រះអង្គបានជួបលោកភីលីព ហើយមានព្រះបន្ទូលទៅគាត់ថា៖«សូមអញ្ជើញមកតាមខ្ញុំ»។
44Philip bel Bethsaida khuaa ahi a, huai tuh Andru leh Peter omna khua mah ahi.
44លោកភីលីពជាអ្នកភូមិបេតសៃដាដូចលោកអនទ្រេ និង លោកពេត្រុសដែរ។
45Philipin Nathanael a mu a, a kiangah, A tanchin Mosiin dan laibu-a a gelh leh jawlneiten a gelh uh, amah ka muta uh, Nazaret Jesu, Joseph tapa tuh, a chi a.
45លោកភីលីពទៅជួបលោកណាថាណែល ប្រាប់គាត់ថា៖«ព្រះអង្គដែលលោកម៉ូសេបានចារទុកក្នុងគម្ពីរវិន័យ ហើយគម្ពីរព្យាការីក៏មានចែងទុកដែរនោះ ឥឡូវនេះយើងបានជួបហើយ ព្រះអង្គមាននាមថាយេស៊ូជាអ្នកភូមិណាសារ៉ែតជាបុត្ររបស់ លោកយ៉ូសែប»។
46Huan, Nathanaelin a kiangah, Nazaret khuaah thil hoih a pawtthei ahia? achia. Philipin a kiangah, Hongpai inla, enin, a chi a.
46លោកណាថាណែលពោលតបទៅលោកភីលីពវិញថា៖ «ពុំដែលមានអ្វីល្អ អាចចេញពីភូមិណាសារ៉ែតបានឡើយ»។
47Jesun Nathanael a kianga hong dekin a mu a a tanchin a na gen a, En un, Israel mi tak, zekhemna himhim neilou, a chi a.
47លោកភីលីពប្រាប់គាត់ថា៖ «សូមអញ្ជើញមកអ្នកនឹងបានឃើញ!»។ កាលព្រះយេស៊ូទតឃើញលោកណាថាណែលដើរមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖ «អ្នកនេះជាជាតិអ៊ីស្រាអែលដ៏ពិតប្រាកដមែន ដ្បិតគាត់គ្មានពុតត្បុតអ្វីក្នុងខ្លួនសោះ»។
48Nathanaelin a kiangah, Nang bang chidana honthei na hia? a chi a. Jesun a kiangah, Philipin nang honsap ma a, theipi bula na om laiin, ka honmu hi a chi a, a dawnga.
48លោកណាថាណែលទូលសួរព្រះអង្គថា៖ «តើលោកគ្រូដែលស្គាល់ខ្ញុំពីអង្កាល់?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំបានឃើញអ្នក កាលអ្នកនៅក្រោមដើមឧទុម្ពរ មុនភីលីពហៅអ្នកទៅទៀត»។
49Nathanaelin a kiangah, Rabbi, Pathian Tapa na hi, Israelte kumpipa na hi, chiin, a dawnga.
49លោកណាថាណែលទូលព្រះអង្គថា៖ «ព្រះគ្រូ! ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែលមែន»។
50Jesun a kiangah, Theipi bula nang ka honmu hi, na kianga ka chih jiakin na gingta ahi maw? Hiaite sanga thil thupi jaw na mu lai ding, a chi a, a dawnga.Huan, Jesu mahin a kiangah, Chihtaktakin, chihtaktakin ka honhilh ahi, van kihonga, Pathian angelte Mihing Tapa tunga kah leh kum na mu ding, a chi a.
50ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកបានជឿមកពីឮខ្ញុំនិយាយថា ខ្ញុំបានឃើញអ្នកនៅក្រោមដើមឧទុម្ពរ "ថ្ងៃក្រោយ អ្នកមុខតែឃើញការអស្ចារ្យលើសនេះទៅទៀត»។
51Huan, Jesu mahin a kiangah, Chihtaktakin, chihtaktakin ka honhilh ahi, van kihonga, Pathian angelte Mihing Tapa tunga kah leh kum na mu ding, a chi a.
51ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញ ផ្ទៃមេឃបើកចំហ ហើយមានពួកទេវតា របស់ព្រះជាម្ចាស់ចុះឡើងនៅពីលើបុត្រមនុស្ស »។