Paite

Khmer

John

12

1Huan, Paikan Ankuangluina ding ni guk a om nalai a, Jesun misi laka kipana a kaihthoh Lazar omna Bethani khua a hongtung a.
1ប្រាំមួយថ្ងៃ មុនបុណ្យចម្លង ព្រះយេស៊ូយាងមកភូមិបេតថានី ជាភូមិរបស់លោកឡាសារ ដែលព្រះអង្គបានប្រោសអោយរស់ឡើងវិញ។
2Huan, huaiah amaha din nitakan a bawl ua, Marthain nek a bawl hi, Lazar bel a ankuang umpih khat ahi a.
2នៅទីនោះ គេរៀបចំជប់លៀងថ្វាយព្រះយេស៊ូ។ នាងម៉ាថាបំរើភ្ញៀវ រីឯលោកឡាសារអង្គុយរួមតុជាមួយព្រះយេស៊ូ និង អ្នកឯទៀត។
3Huan, Mariin buk kimkhat spiknardi that namtui manpha tak a hontawia, Jesu khete a nuih a, a samin a khete a nula, huchiin huai thau gimin in tuh a dimta hi.
3នាងម៉ារីយកប្រេងក្រអូបកន្លះលីត្រ គឺប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់ មកចាក់លាបព្រះបាទាព្រះយេស៊ូ រួចយកសក់នាងជូតក្លិនប្រេងក្រអូបសាយពេញផ្ទះ។
4Himahleh, Iskariot, Juda, a nungjui khat, a mansak dingpan,
4ពេលនោះសិស្ស ម្នាក់ឈ្មោះយូដាសអ៊ីស្ការីយ៉ុត ដែលនឹងនាំគេមកចាប់ព្រះអង្គ ពោលឡើងថា៖
5Hiai thau namtui bangdia makhai zathuma juaka mi gentheite kianga pe zolou uh ahia? a chi a.
5«ម្ដេចក៏មិនយកប្រេងក្រអូប ដែលមានតម្លៃបីរយដួង ទៅលក់យកប្រាក់ចែកអោយជនក្រីក្រវិញ?»។
6Mi gentheite a khotuah jiaka huai theu gen ahi kei; guta ahi a, dangka ip a kem a, a sunga koih a lak jel jiak ahi jaw.
6គាត់និយាយដូច្នេះ មិនមែនមកពីគាត់យកចិត្ដទុកដាក់នឹងអ្នកក្រទេគឺមកពីគាត់ជាចោរ គាត់កាន់ថង់ប្រាក់ ហើយតែងលួចយកប្រាក់ដែលគេដាក់ក្នុងថង់នោះ។
7Huan, Jesun, Hih hen aw. Ka kivui ni-a dinga a sit a zang ahi, sen hen aw.
7ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកអោយនាងធ្វើតាមបំណងចិត្ដនាងទៅ! នាងចាក់ប្រេងក្រអូបនេះសំរាប់ថ្ងៃបញ្ចុះសពខ្ញុំ។
8Mi gentheite na kiang ua om gige ahi ua, kei bel na kiang ua om gige ding ka hi kei, a chi a.
8អ្នកក្រីក្រនៅជាមួយអ្នករាល់គ្នារហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។
9Huan, Jesu huaiah a om chih Juda mipi vantangin a na theita ua; huan, a hong ua, Jesu jiak kia hi louin, misi laka kipan a kaihthoh, Lazar mah leng a muh nop jiak uh ahi.
9ជនជាតិយូដាច្រើនកុះករបានឮដំណឹងថា ព្រះអង្គគង់នៅភូមិបេតថានី គេនាំគ្នាមកមិនមែនគ្រាន់តែចង់ឃើញព្រះយេស៊ូប៉ុណ្ណោះទេ គឺចង់ឃើញលោកឡាសារដែលព្រះអង្គបានប្រោសអោយរស់ឡើងវិញនោះថែមទៀតផង។
10Huan, siampu liante Lazar leng hihlum dingin a kikou ua;
10ពួកនាយកបូជាចារ្យ បានសំរេចចិត្ដសម្លាប់លោកឡាសារដែរ
11amah jiaka Judate tampiin a langkai san ua, Jesun a gintak jiakun.
11ព្រោះតែគាត់នេះហើយ បានជាមានជនជាតិយូដាជាច្រើនបែកចេញពីពួកគេមកជឿលើព្រះយេស៊ូ។
12A jingin, ankuangluinaa hong mipi tampiin, Jesu Jerusalem khua ah a hong ding chih a jak un,
12នៅថ្ងៃបន្ទាប់ មានបណ្ដាជនច្រើនកុះករមកចូលរួមធ្វើបុណ្យចម្លង ។ កាលគេឮដំណឹងថា ព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម
13tum nahte a tawi ua, a dawn dingin a vapawt ua, Hosanna, Toupa mina Israelte Kumpipa hongpai a hampha e, chiin, a kikou ua.
13គេនាំគ្នាកាច់ធាងទន្សែ កាន់មកទទួលព្រះអង្គ ទាំងស្រែកថា៖ «ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ ព្រះអង្គ ដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់ គឺព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែល!»
14Huan, Jesun sabengtung nou a mu a, a tungah a tuang a.
14ព្រះយេស៊ូរកបានកូនលាមួយ ហើយព្រះអង្គគង់លើខ្នងវា ស្របតាមសេចក្ដីដែលមានចែងទុកមកថា៖
15Lau ken, Zion tanu; en in, na Kumpipa, sabengtung nou tunga tuangin, a hongding, chih gelh bangin.
15ប្រជាជន ក្រុងស៊ីយ៉ូនអើយ កុំភ័យខ្លាចអី! មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក យាងមកដល់ហើយ ព្រះអង្គគង់លើខ្នងកូនលា»។
16Huai thute a tungin a nungjuiten a theisiam keu ua; himahleh, Jesu pahtawia a om nungin, a tanchin ah huai thu gelh ahi chih leh, a tungah huai thilte a na hih ngei uh chih a theita ua.
16នៅពេលនោះ ពួកសិស្ស ពុំបានយល់ហេតុការណ៍ទាំងនេះភ្លាមៗទេ។ លុះដល់ព្រះយេស៊ូបានសំដែងសិរីរុងរឿងហើយ ទើបគេនឹកឃើញថាហេតុការណ៍ទាំងនេះ មានចែងទុកអំពីព្រះអង្គ ហើយមហាជនក៏បានធ្វើកិច្ចការទាំងប៉ុន្មាន ថ្វាយព្រះអង្គស្របតាមគម្ពីរដែរ។
17Huan, Lazar hana kipana a sapkhiakpa, misi laka kipan a kaihthoh laia a kianga mipi omten, a thu a theihpih uhi.
17អស់អ្នកដែលនៅជាមួយព្រះយេស៊ូកាលព្រះអង្គហៅលោកឡាសារចេញពីផ្នូរ ហើយប្រោសគាត់អោយរស់ឡើងវិញនោះនាំគ្នាផ្ដល់សក្ខីភាព អំពីកិច្ចការដែលព្រះអង្គបានធ្វើ។
18Huaijiakin ahi, mipiten leng amah a vadawn uh, huai thillamdang a hih chih a thei ngal ua.
18បណ្ដាជនមកទទួលព្រះអង្គ ដ្បិតគេបានឮថាព្រះអង្គបានធ្វើទីសំគាល់នេះ។
19Huchiin, Pharisaiten, Thei un, bangmah na hih theih louh uh, en un, khovelin amah a juita hi, a kichi ua.
19ពួកខាងគណៈផារីស៊ីនិយាយគ្នាថា៖ «ឃើញទេ យើងមិនអាចឈ្នះបានឡើយ! មនុស្សម្នានាំគ្នាទៅតាមអ្នកនោះអស់!»។
20Huan, ankuangluinaa Pathian be dinga hohtoute lakah Grik kuate hiam a om ua;
20ក្នុងចំណោមអស់អ្នកដែលឡើងទៅថ្វាយបង្គំព្រះជាម្ចាស់ក្នុងឱកាសបុណ្យចម្លង មានជនជាតិក្រិកខ្លះដែរ។
21huan huaite Galili gama Bethsaida khuaa mi Philip kiangah a hong ua, a kiangah, Pu, Jesu mu nuam ung, a chi ua, a thum un.
21គេចូលទៅជិតលោកភីលីពជាអ្នកភូមិបេតសៃដាក្នុងស្រុកកាលីឡេ ហើយពោលថា៖ «លោកម្ចាស់! យើងខ្ញុំចង់ជួបលោកយេស៊ូ»។
22Philipin Andru a honghilha; huan, Andru leh Philipin Jesu a honghilh uh.
22លោកភីលីពទៅប្រាប់លោកអនទ្រេ ហើយលោកអនទ្រេ និង លោកភីលីព ចូលទៅទូលព្រះយេស៊ូ។
23Huan, Jesun a dawnga, a kiang uah, Mihing Tapa pahtawia a omna ding hun a tungta.
23ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ ដល់ពេលកំណត់ដែលបុត្រមនុស្សត្រូវសំដែង សិរីរុងរឿងហើយ។
24Chihtaktakin, chihtaktakin kon hilh ahi, Buh tang leia a kiak a, a sih kei leh, amah kiain a om tawntung hi; a sihin bel, tampiin a gah nak hi.
24ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា គ្រាប់ស្រូវធ្លាក់ដល់ដីហើយ បើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះងាប់វានឹងបង្កើតផលបានច្រើន។
25Kuapeuh a hinna itin a magsak a; kuapeuh hiai khovela a hinna ngaineuin khantawna hinna ah a vom gige ahi.
25អ្នកណាស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅ រីឯអ្នកដែលមិនជំពាក់ចិត្ដនឹងជីវិតរបស់ខ្លួន ក្នុងពិភពលោកនេះទេនឹងរក្សាជីវិតខ្លួនអោយនៅស្ថិតស្ថេរអស់កល្បជានិច្ច។
26Kuapeuhin ka na a sep leh honjui hen; ka omna ah ka nasempa leng a om ding hi; kuapeuhin ka na a sep leh Pain amah a pahtawi ding hi.
26បើអ្នកណាចង់បំរើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបំរើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបំរើខ្ញុំ ព្រះបិតានឹងលើកកិត្ដិយសអ្នកនោះ»។
27Tun ah ka kha a mangbang hi; bang ka gen dia? Pa, hiai hun lakah honhondam in, ka chi dia hia? Chi lou e. Hiai dinga tu tana na om hiing a.
27«ឥឡូវនេះ ទូលបង្គំរន្ធត់ចិត្ដណាស់ មិនដឹងជានឹងទូលថាដូចម្ដេចឡើយ។ ឱព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំអោយរួចផុតពីទុក្ខលំបាក នៅពេលកំណត់នេះផង។ ប៉ុន្ដែ ទូលបង្គំមក ដើម្បីរងទុក្ខលំបាកក្នុងពេលកំណត់នេះហើយ។
28Pa na min pahtawi in, a chi a. Huchiin vana kipanin aw hongsuaka, Ka pahtawita, ka pahtawi lai ding achia a.
28ព្រះបិតាអើយ សំដែងសិរីរុងរឿង ព្រះនាមរបស់ព្រះអង្គឡើង»។ ពេលនោះមានឮព្រះសូរសៀងពីលើមេឃមកថា៖ «យើងបានសំដែងសិរីរុងរឿងរបស់យើងហើយយើងក៏នឹងសំដែងសិរីរុងរឿងជាថ្មីទៀត»។
29Huan, mipi a kianga dingten huai a ja ua, Vanpi ging ahi, a chi ua; midangten, Angelin amah a houpih ahi, a chi ua.
29បណ្ដាជននៅទីនោះ បានឮព្រះសូរសៀង ក៏ពោលថា«សន្ធឹកផ្គរលាន់» អ្នកខ្លះទៀត ពោលថា«មានទេវតា និយាយមកលោក»។
30Jesun a dawnga, Huai aw keia dia hongsuak ahi kei, noumaua ding ahi jaw.
30ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សំឡេងនេះ បន្លឺឡើងសំរាប់អ្នករាល់គ្នាមិនមែនសំរាប់ខ្ញុំទេ។
31Tu tuh hiai khovel vaihawmsakna hun ahi; tuin hiai khovel lal paih khiak ahi ding.
31ឥឡូវនេះ ដល់ពេលកាត់ទោសមនុស្សលោកហើយ ហើយចៅហ្វាយរបស់មនុស្សលោកនឹងត្រូវបណ្ដេញចេញទៅក្រៅ។
32Huan, leia kipana khai kanga ka om leh, mi tengteng kei mah kiangah ka hip ding, a chi a.
32រីឯខ្ញុំវិញ កាលណាគេលើកខ្ញុំឡើងពីដី ខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ»។
33Huai thu tuh a sih dingdan theihsakna dia a gen ahi.
33ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីប្រាប់គេអំពីរបៀបដែលព្រះអង្គត្រូវសោយទិវង្គត។
34Huan, mipin a kiangah, Kris khantawnin a om ding chih dan bu ah ka thei uh, Nang, Mihing Tapa khaikanga om ding ahi, bangchi chiha chi na hia? Huai Mihing Tapa tuh kua ahia? a chi ua, adawng ua.
34បណ្ដាជននាំគ្នាទូលអង្វរព្រះអង្គថា៖ «យើងបានដឹងតាមរយៈក្រឹត្យវិន័យថា ព្រះគ្រិស្ដ ត្រូវស្ថិតនៅអស់កល្បជានិច្ច ចុះម្ដេចក៏លោកមានប្រសាសន៍ថា បុត្រមនុស្សនឹងត្រូវគេលើកឡើងពីដីដូច្នេះ?
35Huan, Jesun a kianguah, Vak na lak uah sawt lou a omtadih hi. Vak na neih lai un vak ah khosa un, huchilouin jaw mialin honlap ding hi. Kuapeuh miala khosain a paina a theikei.
35តើនរណាជាបុត្រមនុស្សនោះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពន្លឺនៅជាមួយអ្នករាល់គ្នាតែបន្ដិច ទៀតប៉ុណ្ណោះ។ ចូរនាំគ្នាដើរ ក្នុងពេលដែលអ្នករាល់គ្នាកំពុងតែមានពន្លឺនៅឡើយ ក្រែងលោសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ ដ្បិតអ្នកដើរក្នុងសេចក្ដីងងឹតពុំដឹងថាខ្លួនធ្វើដំណើរទៅទីណាទេ។
36Vak na neih lai un vak gingta un, vak tate na honghih theihna dingun, a chi a. Huai thute Jesun a gena; huan, apaia, amuh louh dingun a buta.
36ក្នុងពេលដែលអ្នករាល់គ្នានៅមានពន្លឺនៅឡើយ ចូរនាំគ្នាជឿលើពន្លឺ ដើម្បីអោយបានទៅជាបុត្រធីតានៃពន្លឺ»។ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះហើយ ទ្រង់យាងចេញទៅលាក់ខ្លួនមិនអោយបណ្ដាជនឃើញ។
37A ma uah huchi tela tam thillamdang hih mahleh, amah a gingta tuan kei ua:
37ទោះបីព្រះយេស៊ូធ្វើទីសំគាល់ជាច្រើនអោយគេឃើញយ៉ាងណាក៏ដោយ ក៏គេនៅតែពុំជឿលើព្រះអង្គដដែល
38Toupa, ka thu gen uh kuan ahia gingta? Toupa khut leng kua kiangah ahia latsaka a om? chih jawlnei Isai thugen a tun na dingin.
38គឺស្របតាមសេចក្ដីដែលព្យាការី អេសាយបានថ្លែងទុកមកថា៖ «បពិត្រព្រះអម្ចាស់ តើនរណាជឿសេចក្ដី ដែលយើងនិយាយប្រាប់? តើព្រះអម្ចាស់បានសំដែងឫទ្ធិបារមី អោយនរណាឃើញ?»។
39Hiai jiakin ahi a gintak theih louh uh, Isaiin.
39គេពុំអាចជឿបានឡើយ ស្របតាមសេចក្ដីដែលព្យាការីអេសាយបានថ្លែងទៀតថា៖
40Aman a mit uh a hihtaw a, a lung tang uh a hihkhauh a; huchilou injaw a mit un a mu khading ua, a lungtang un a thei kha ding uh, huan, hongkihei nawn khading ua, ken amau ka hihdam khading hi, chih, a gen nawn jiakin.
40«ព្រះអង្គបានធ្វើអោយភ្នែកគេខ្វាក់ អោយចិត្ដគេរឹង មិនអោយភ្នែកគេមើលឃើញ មិនអោយប្រាជ្ញាគេយល់ ហើយមិនអោយគេងាកមករកយើង ក្រែងលោយើងប្រោសគេអោយបានជា»។
41Isaiin a thupina a muh leh a tanchin thu agen jiakin huai thu a gen hi.
41ព្យាការីអេសាយពោលពាក្យទាំងនេះ មកពីលោកបានឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ ហើយលោកក៏ថ្លែងទុកអំពីព្រះអង្គ។
42Himahleh, heutute laka nangawn tampiin Jesu a gingta ua; a hihhangin Pharisaite jiakin a kipulak nuam kei uh, huchilou injaw kikhopna in ah a nong kha ding uh:
42ក្នុងចំណោមអ្នកដឹកនាំ មានគ្នាច្រើននាក់ជឿលើព្រះអង្គដែរ ប៉ុន្ដែ អ្នកទាំងនោះពុំហ៊ានប្រកាសជំនឿរបស់ខ្លួនឡើយ ព្រោះខ្លាចពួកខាងគណៈផារីស៊ី និង ខ្លាចគេដេញចេញពីសាលាប្រជុំ
43Pathian pahtawina sangin mihing pahtawina a deih zo ngal ua.
43ដ្បិតពួកគេចូលចិត្ដទទួលសិរីរុងរឿងពីមនុស្សជាជាងទទួលសិរីរុងរឿងពីព្រះជាម្ចាស់។
44Huan, Jesu a kikou a, Kuapeuh hon gingta tuh kei gingta ahi kei, honsawlpa gingta ahi jaw.
44ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នកណាជឿលើខ្ញុំ មិនត្រឹមតែជឿលើខ្ញុំប៉ុណ្ណោះទេ គឺជឿលើព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះដែរ។
45Kuapeuh kei hon mu tuh honsawlpa mu ahi.
45អ្នកណាឃើញខ្ញុំអ្នកនោះក៏ឃើញព្រះអង្គដែលបានចាត់ខ្ញុំអោយមកដែរ។
46Vak dia khovela hong ka hi a, kuapeuh kei hon gingta tuh miala a om louhna ding in.
46ខ្ញុំជាពន្លឺ ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីកុំអោយអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹត។
47Kuapeuh ka thu gen jain, gingta kei mahleh, ken siam louh ka tangsak kei: khovel siam louh tangsak dinga hong ka hi kei a, khovel humbit dinga hong ka hi zo ngala.
47បើអ្នកណាឮពាក្យខ្ញុំហើយ តែមិនប្រតិបត្ដិតាម មិនមែនខ្ញុំទេដែលកាត់ទោសអ្នកនោះដ្បិតខ្ញុំមក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺខ្ញុំមកសង្គ្រោះមនុស្សលោកវិញ។
48Kuapeuh kei hondeih lou a, ka thu gente pom louin, siamlouh tangsak khat a nei ahi, ka thu gen, huai thu mahmahin, ni tawpni chiah amah siamlouh a tang sak ding hi.
48អ្នកណាផាត់ខ្ញុំចោល ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមកាត់ទោសរួចស្រេចទៅហើយ គឺពាក្យដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងក្រោយបង្អស់។
49Keimah phuahtawmin ka gen ngal keia; Pa honsawlpan ka gen ding leh ka hih ding thu a honpe jaw ahi.Amah thupiak khantawna hinna ahi chih ka thei; huaijiakin thu ka gen, Pa honhilh bang jelin ka gen ahi, a chi a.
49ពាក្យដែលខ្ញុំបាននិយាយនេះ មិនមែនចេញមកពីខ្ញុំទេ គឺព្រះបិតាដែលបានចាត់ខ្ញុំអោយមក ទ្រង់បង្គាប់ខ្ញុំនូវសេចក្ដីដែលខ្ញុំត្រូវនិយាយ និង ថ្លែង។
50Amah thupiak khantawna hinna ahi chih ka thei; huaijiakin thu ka gen, Pa honhilh bang jelin ka gen ahi, a chi a.
50ខ្ញុំដឹងថាបទបញ្ជារបស់ព្រះអង្គផ្ដល់ជីវិតអស់កល្បជានិច្ច។ សេចក្ដីណាដែលខ្ញុំនិយាយ ខ្ញុំនិយាយដូចព្រះបិតាមានព្រះបន្ទូលមកខ្ញុំដែរ»។