1Huan, siahkhonmite leh mi khialte tengtengin a thu za dingin a kiang a honjuan ua.
1មានអ្នកទារពន្ធ និង មនុស្សបាបទាំងអស់ នាំគ្នាចូលមកជិតព្រះយេស៊ូ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។
2Huan, Pharisaite leh laigelhmiten, Hiai miin mi khialte a khawla, a kianguah an a ne chiin, a phun tuaktuak ua.
2ពួកខាងគណៈផារីស៊ី និង ពួកអាចារ្យ រអ៊ូរទំាថា៖«មើល៍! អ្នកនេះរាក់ទាក់នឹងមនុស្សបាបព្រមទាំងបរិភោគជាមួយគេផង!»។
3Huchiin, aman a kianguah hiai gentehna a gen a:
3ព្រះយេស៊ូមានព្រះបន្ទូលទៅគេ ជាប្រស្នានេះថា៖
4Nou lakah kuapeuhin belam ja nei unla, a lak ua khat mangsak le-uchin, gamdai ah sawmkua leh kuate nusiain, amang pen na muh nawn ma siah uh kua ahia zong lou ding?
4«ក្នុងចំណោមអ្នករាល់គ្នា ឧបមាថាមានម្នាក់មានចៀមមួយរយក្បាល បើគាត់បាត់ចៀមមួយ គាត់មុខជាទុកចៀមកៅសិបប្រាំបួនចោលនៅទីវាល ហើយទៅតាមរកចៀម ដែលបាត់នោះ រហូតទាល់តែបានឃើញវិញ។
5Huan, na muh nawn un tuh kipaktakin na liangjang uah na pua ua.
5កាលរកឃើញហើយ គាត់ត្រេកអរណាស់គាត់ក៏លើកចៀមដាក់លើ ក
6Huan, in natun tak un, na lawmte uleh na vengte uh na sam khawm ua, a kiang uah, Hon kipahpih un, ka belam mang ka mu nawnta, na chi uh.
6ត្រឡប់មកផ្ទះវិញ ហៅមិត្ដភក្ដិ និង អ្នកជិតខាង ប្រាប់ថា "សូមជួយអរសប្បាយជាមួយខ្ញុំផងដ្បិតចៀមរបស់ខ្ញុំដែលបាត់ទៅនោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ"។
7Ka honhilh ahi, huchi bangmahin, mi dik sawm kua leh kua kisik tuanding neiloute tungah sangin mi khial khat kisik tungah vana mi a kipak zo ding uh.
7ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នៅស្ថាន បរមសុខមានអំណរសប្បាយ ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្ដគំនិត ខ្លាំងជាងព្រះអង្គសប្បាយនឹងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការកែប្រែចិត្ដគំនិត»។
8Huan, numei kuapeuhin makhai sawm neiin khat mang sak leh, khawnvak dein, in phiatin a muh nawn masiah kua ahia hoihtaka zong lou ding?
8«ម៉្យាងទៀត ឧបមាថា ស្ដ្រីម្នាក់មានប្រាក់ដប់ដួង ហើយបាត់មួយដួង គាត់មុខជាអុជចង្កៀងបោសផ្ទះរកប្រាក់នោះ គ្រប់កៀនកោះរហូតទាល់តែបានឃើញវិញ។
9Huan, a muh nawn intuh, a lawmte leh a vengte a sam khawma, Honkipahpih un, ka makhai mansak ka mu nawn ta, a chi a.
9លុះរកឃើញហើយ គាត់ក៏ហៅមិត្ដភក្ដិ និង អ្នកជិតខាង ប្រាប់ថា "សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតប្រាក់ដួង ដែលខ្ញុំបាត់នោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ"។
10Ka honhilh ahi, huchi bangmahin, Pathian angelte maah, mi khial khat kisik tungah, kipahna om nak.
10ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវតា របស់ព្រះជាម្ចាស់នឹងមានអំណរសប្បាយជាខ្លាំង ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្ដគំនិត»។
11Mi kua hiamin tapa nih a nei a;
11ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖«មានបុរសមួយរូបមានកូនប្រុសពីរនាក់។
12huan, a naupang zopenin, a pa kiangah, Pa, gou ka tansik honpia in, a chi a. Huchiin, a sum tuh a kianguah a hawmta a.
12កូនពៅនិយាយទៅឪពុកថា"លោកឪពុក! សូមចែកកេរមត៌កអោយកូនមក"។ ឪពុកក៏ចែកមត៌កអោយកូន។
13Huan, ni sawt lou nungin a tapa naupang zopenin a tansik tengteng a la khawm veka, gam gamlapi ah a zinta a, huai ah nuam tat luain a sum a mawk zat mangta a.
13ប៉ុន្មានថ្ងៃក្រោយមក កូនពៅ ប្រមូលទ្រព្យសម្បត្ដិ រួចចាកចេញទៅស្រុកឆ្ងាយ។ នៅស្រុកនោះ កូនពៅបានខ្ជះខ្ជាយបង្ហិនទ្រព្យសម្បត្ដិរបស់ខ្លួនអស់ទៅ។
14Huan, a zat bei zoh vek takin, huai gamah kial thupitak a hongtunga; nek ding a hong kitasamta a.
14ពេលចាយវាយទ្រព្យសម្បត្ដិអស់ហើយ ជួនជាកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្នុងស្រុក កូនពៅនោះចាប់ផ្ដើមខ្វះខាត។
15Huchiin, huai gam mi khat a vabela; huaiin vok an pe dingin a lou lamah a sawla.
15គាត់ក៏ទៅស៊ីឈ្នួលអ្នកស្រុកម្នាក់ គេប្រើគាត់អោយមើលជ្រូកតាមស្រែចំការ។
16Huan, bangkhat hawng vokin a nekte ua kihihvah a ut mahmaha; kuamahin lah bangmah a pe ngal kei ua.
16គាត់ចង់ចំអែតក្រពះនឹងចំណីដែលគេដាក់អោយជ្រូកស៊ីនោះណាស់ តែគ្មានអ្នកណាអោយបរិភោគឡើយ។
17Huan, amah leh amah hongkiphawk khiak takin, Ka pa kianga kilohte an nek zoh louha nei a tamtam utoh, kei lah hiai ah gilkiala si ding hi mai vengin;
17ពេលនោះ កូនពៅភ្ញាក់ខ្លួន ហើយរិះគិតក្នុងចិត្ដថា "អ្នកបំរើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិភោគហូរហៀរទាំងអស់គ្នា រីឯនៅទីនេះវិញអញសឹងតែដាច់ពោះស្លាប់។
18Ka thou dinga, ka pa kiangah ka pai dinga, a kiangah, Pa, vana tungah leh nangmah mitmuhin thil ka hihkhial; na tapaa seh tak ka hitakei hi;
18អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញ ហើយជំរាបគាត់ថា លោកឪពុក កូនបានប្រព្រឹត្ដអំពើបាបខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្ដអំពើបាបខុសនឹងលោកឪពុកដែរ។
19na kianga kiloh khat bangin hon bawl samin, ka chi ding, a chi a.
19មិនគួរអោយលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ សូមលោកឪពុកចាត់ទុកកូនជាអ្នកបំរើចុះ"។
20Huchiin, a thou a, a pa kiangah a paita a. Huan, gamlapia a omlaiin, a pan a namu a, a lainat mahmaha, a taia, a vapoma a tawp tonton a.
20លុះគិតដូច្នោះ ហើយកូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្ដអាណិតអាសូរក្រៃលែងក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។
21Huan, a kiangah a tapain, Pa, vana tungah leh nangmah mitmuhin thil ka hihkhial; na tapaa seh tak ka hita kei, a chi a.
21កូនពៅជំរាបឪពុកថាៈ"លោកឪពុក កូនបានប្រព្រឹត្ដអំពើបាបខុស នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់កូនក៏បានប្រព្រឹត្ដអំពើបាបខុសនឹងលោកឪពុកដែរ មិនគួរអោយលោកឪពុក រាប់ខ្ញុំនេះ ជាកូនទៀតទេ"។
22Himahleh, a pan, a sikhate kiangah, Puan hoihpen honla khepah unla, silh sak un; a khutah zungbuh a khepekah khedap bun sak un;
22ឪពុកប្រាប់ពួកអ្នកបំរើថា "ចូរទៅយកសម្លៀកបំពាក់ល្អៗបំផុត មកពាក់អោយកូន ខ្ញុំជាប្រញាប់ហើយយកចិញ្ចៀន និង ស្បែកជើងមកពាក់អោយផង។
23bawngnou thau tak honla unla; gou un, i ne ding ua, nopbawlin i om ding uh;
23ចូរយកកូនគោដែលយើងបានបំប៉នទុកមក កាប់ជប់លៀងអោយសប្បាយចុះ
24hiai ka tapa a sia, a honghing nawnta ahi; a manga, i mu nawnta uhi, a chi a. Huchiin kipaktakin a om panta ua.
24ដ្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវរស់ឡើងវិញ វាវង្វេងបាត់ តែឥឡូវនេះ ខ្ញុំរកឃើញវិញហើយ"។ គេនាំគ្នាជប់លៀងយ៉ាងសប្បាយ។
25Huan, a tapa upa jaw lou ah a oma; huan, in a hong tun kuanin bangpeuh tum ging leh lam husa a zata a.
25ពេលនោះ កូនច្បងនៅឯចំការ។ កាលគាត់ត្រឡប់មកជិតដល់ផ្ទះវិញ ឮស្នូរតូរ្យតន្ដ្រី និង ចំរៀងរបាំ
26Huchiin, a sikha khat a sama, Tuabang ahia? chiin, a donga.
26គាត់ហៅអ្នកបំរើម្នាក់មកសួរថា មានការអ្វីកើតឡើង។
27Huan, aman, a kiangah, Na nau a hongtunga, dam takin a muh nawn jiakin na pan bawng nou thau tak a gou, a chi a.
27អ្នកបំរើឆ្លើយថា "ប្អូនលោកត្រឡប់មកវិញហើយ។ ឪពុករបស់លោកអោយគេកាប់កូនគោដែលយើងបំប៉ននោះ ព្រោះកូនពៅរបស់លោកបានត្រឡប់មកវិញ ដោយសុខសាន្ដ"។
28Huan, a heha, a lut nuamta keia; huchiin, a pa hongpawt khia a, a khema.
28កូនច្បងខឹងណាស់ មិនព្រមចូលផ្ទះទេ ឪពុក ចេញមកអង្វរអោយចូល។
29Himahleh, aman, a pa kiangah, Ngai in, kum hichi zah na na sem inga, na thua lah talek ngei lou inga; ka lawmte toh kipahna ka bawlna dingin kelnou leng non pe ngei ngal keia.
29កូនច្បងនិយាយទៅឪពុកថា "ខ្ញុំបាននៅបំរើលោកជាច្រើនឆ្នំាមកហើយ ខ្ញុំមិនដែល ធ្វើខុសនឹងបទបញ្ជារបស់លោកត្រង់ណាឡើយ តែលោកមិនដែលអោយកូនពពែ ដើម្បីអោយខ្ញុំកាប់ជប់លៀងជាមួយមិត្ដភក្ដិទាល់តែសោះ សូម្បីតែមួយក៏មិនដែលផង។
30Himahleh, hiai na tapa kijuakte kianga na sum ne mang vekpa a hongtun takin amah adingin bawngnou thau tak na nagoh sak viala, a chi a, a dawng a.
30ពេលកូនលោកត្រឡប់មកវិញ លោកបានកាប់កូនគោបំប៉នទទួលវាមើល៍ វានេះ បានបំផ្លាញទ្រព្យសម្បត្ដិលោកទាំងអស់ ជាមួយស្រីញី"។
31Huan, aman a kiangah, Ka tapa, ka kianga om gige hi china, ka neih tengteng leng nanga hi a.Kipak leh nuamtaka om ding ahi vo oi; hiai na nau a sia; a honghing nawna; a manga, i mu nawnta ahi ngala, a chi a, a chi a.
31ឪពុកនិយាយទៅកូនថា"កូនអើយ ឯងនៅជាមួយឪពុកជានិច្ចរហូតណាកូនអ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។
32Kipak leh nuamtaka om ding ahi vo oi; hiai na nau a sia; a honghing nawna; a manga, i mu nawnta ahi ngala, a chi a, a chi a.
32យើងត្រូវតែសប្បាយរីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ ឥឡូវនេះ រស់ឡើងវិញហើយ។ វាបានវង្វេងបាត់ តែឥឡូវនេះ យើងរកឃើញវិញហើយ"»។