1Huan, Jesu Jeriko khua ah a luta, pai suak din a kisa a.
1ព្រះយេស៊ូមកដល់ក្រុងយេរីខូ ហើយយាងកាត់ទីក្រុង។
2Huan, ngai in, mi khat a min Zakai a om a; huai mi tuh siahkhon heutu ahi a, amah leng a hau ngiala.
2មានបុរសម្នាក់ឈ្មោះសាខេ ជាមេលើអ្នកទារពន្ធ គាត់មានទ្រព្យសម្បត្ដិយ៉ាងច្រើន។
3Huan, Jesu mi bangchi bang hiam chih, muh a tuma; amah lah a niam ngala, mipi jiakin, a mu theikei a.
3គាត់ចង់ឃើញព្រះយេស៊ូមានភិនភាគយ៉ាងណា ប៉ុន្ដែ ដោយមានមនុស្សច្រើន ពេក ហើយដោយគាត់មានមាឌតូចទៀតផងនោះ គាត់មើលព្រះអង្គមិនឃើញទេ។
4Huchiin, a matai a, a en dingin theipi kung ah a kaha; huai lampi tuh a hontot ding ahi ngala.
4គាត់រត់ទៅខាងមុខ ឡើងដើមឈើមួយដើម ចាំមើលព្រះយេស៊ូ ព្រោះព្រះអង្គត្រូវយាងកាត់តាមនោះ។
5Huan, Jesu huai mun a tunin a daka, a kiangah, Zakai, hongkum meng in; tuniin na ina tung ding ka hi, a chi a.
5កាលព្រះយេស៊ូយាងមកដល់ ព្រះអង្គងើបព្រះភ័ក្ដ្រឡើង ហើយមានព្រះបន្ទូលទៅគាត់ថា៖ «លោកសាខេអើយ! សូមអញ្ជើញចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះលោក»។
6Huan kintakin a kuma, kipaktakin amah tuh a zintuntaa.
6លោកសាខេក៏ចុះមកជាប្រញាប់ ហើយទទួលព្រះយេស៊ូដោយអំណរ។
7Huan huai amuh tak un, a vek un, Mi khialte kianga tung dingin a lutta ve, a chi ua, a phun ua.
7កាលមនុស្សទាំងអស់ឃើញដូច្នោះ គេរអ៊ូរទំាថា៖ «មើល៍! លោកនេះទៅស្នាក់នៅផ្ទះមនុស្សបាប!»។
8Huan, Zakai a dinga, Toupa kiang ah, Ngai in, Toupa, ka sum kimkhat tagahte kiangah kape dinga; huan, kua lakah leng thil bangpeuh na negu taleng, a leh liin ka din ding, a chi a.
8លោកសាខេក្រោកឈរឡើង ទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងចែកទ្រព្យសម្បត្ដិរបស់ទូលបង្គំ ចំនួនពាក់កណ្ដាលដល់មនុស្សក្រីក្រ ហើយប្រសិនបើទូលបង្គំទារពន្ធពីអ្នកណាហួសកំរិត ទូលបង្គំនឹងសងអ្នកនោះវិញមួយជាបួន»។
9Huan, Jesun, akiangah, Tuniin hiai in ah hotdamna a hongtungta, amah leng Abraham tapa ahi ngala.
9ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដ្បិតបុរសនេះជាពូជពង្សរបស់លោកអប្រាហំាដែរ។
10Mangthangte zonga hotdam dingin Mihing Tapa a hongpai, ahi him hi, a chi a.
10បុត្រមនុស្សបានមក ដើម្បីស្វែងរក និង សង្គ្រោះមនុស្សដែលវិនាសបាត់បង់»។
11Huan, huai thute a ngaihkhiak lai un, Jerusalem khua a naih tak jiak leh Pathian gam honglang pah ding hia a gin jiak un gentehna thu a gen tela.
11កាលព្រះយេស៊ូយាងមកជិតដល់ក្រុងយេរូសាឡឹមហើយ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀតទៅកាន់អស់អ្នកដែលស្ដាប់ព្រះអង្គ ដ្បិតអ្នកទាំងនោះនឹកស្មានថា ព្រះរាជ្យ ព្រះជាម្ចាស់នឹងមកដល់ភ្លាមៗនេះជាមិនខាន។
12Huchiin hiai thu khawng a gena; Mi Hoih kuahiam gam ukna thu laa hongkik nawn dingin kho gamla takah a hoha.
12ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ជាអ្នកមានត្រកូលខ្ពស់ចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីនឹងទទួល រាជាភិសេក។ កាលណាទទួលរាជាភិសេកហើយ លោកនឹងត្រឡប់មកវិញ។
13A hoh dingin a sikhate sawm a sama, a kiang uah dangkaeng sawm a pia a, a kianguah, Ka hongtun nawn masiah hiaiin sum na sin un, achia.
13មុនពេលចេញដំណើរទៅ លោកបានហៅអ្នកបំរើរបស់លោកដប់នាក់មក ប្រគល់ប្រាក់អោយគេមួយណែនម្នាក់ៗ ទាំងផ្ដាំថា "ចូរយកប្រាក់ នេះទៅរកស៊ី រហូតដល់ខ្ញុំត្រឡប់មកវិញ"។
14Himahleh, a khuaten a hua ua, Hiai mi katung ua vaihawm dingin ka deih kei uh, chiin a nungah thu akha ua.
14រីឯអ្នកស្រុកនោះស្អប់លោក បានជាគេចាត់អ្នកតំណាងអោយទៅតាមក្រោយនាំពាក្យថា "យើងខ្ញុំមិនចង់អោយលោកនេះធ្វើស្ដេចលើយើងខ្ញុំជាដាច់ខាត"។
15Huan, hichi ahia, gam ukna thu tuh a laka, a hong kik nawn in, a sikha sum a piakte, a hekpung dan uh theihna din, a sam saka.
15លុះបានទទួលរាជាភិសេកហើយ ព្រះរាជាក៏យាងត្រឡប់មកវិញ។ ទ្រង់កោះហៅអ្នកបំរើទាំងដប់នាក់ ដែលទ្រង់បានប្រគល់ប្រាក់ណែននោះមកសួរ ដើម្បីអោយដឹងថាម្នាក់ៗរកស៊ីចំណេញបានប៉ុន្មាន។
16Huan, a masapen a hongpaia, Toupa, na dangka sawmin a pung, a chi a.
16អ្នកបំរើទីមួយចូលមកគាល់ ទូលថា "បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមក ទូលបង្គំចំណេញបានដប់ណែន"។
17Huan aman, a kiangah, Sikha hoih, nahih hoih e; tawm chik tunga na ginom jiakin kho sawm tungah heutuin om in, a chi a.
17ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា "ល្អហើយ! អ្នកបំរើដ៏ប្រសើរអើយ យើងតែងតាំងអ្នកអោយគ្រប់គ្រងលើក្រុងដប់ ដ្បិតអ្នកបានស្មោះត្រង់នឹងកិច្ចការមួយ ដ៏តូចនេះ"។
18Huan, a zom a hongpaia, Toupa, na dangka ngain a pung e, a chi a.
18អ្នកបំរើទីពីរចូលមក ទូលថា "បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមកទូលបង្គំចំណេញ បានប្រាំណែន"។
19Huan, aman, amah kiangah leng, Nang leng kho nga tungah heutuin omin, a chi a.
19ព្រះរាជាមានរាជឱង្ការទៅគាត់ថា"យើងតែងតាំងអ្នកអោយគ្រប់គ្រងលើក្រុងប្រាំ"។
20Huan, mi dang a hongpaia, Toupa, en in, hiai na dangka: khoulnulna puanin ka kem kinken ahi;
20អ្នកបំរើម្នាក់ទៀតចូលមក ទូលថា "បពិត្រព្រះអម្ចាស់ នេះនែ៎ប្រាក់របស់ព្រះអង្គ ទូលបង្គំបានវេចទុកក្នុងកន្សែង។
21Mi mawktak na hih jiakin kon kihta ahi; na koih louh leng na la naka, na tuh louh leng na at nak ngala, a chi a.
21ទូលបង្គំនឹកខ្លាចព្រះអង្គ ដ្បិតទ្រង់ប្រិតប្រៀងណាស់។ ព្រះអង្គតែងប្រមូលយកអ្វីៗដែលមិនមែនជារបស់ព្រះអង្គ ហើយតែងច្រូតយកផលពីស្រែដែលទ្រង់មិនបានសាបព្រោះ"។
22Huan, aman, a kiangah, sikha gilou, na paukam suak ngeiin kon siam louh ding. Mi mawktat ka hiha, ka koih louh leng ka lak naka, ka tuh louh leng ka at nak na thei maw?
22ព្រះរាជាមានរាជឱង្ការទៅអ្នកបំរើនោះថា"នែ៎អ្នកបំរើអាក្រក់! យើងនឹងកាត់ទោសអ្នកអោយស្របតាមពាក្យសំដីរបស់អ្នក។ អ្នកដឹងស្រាប់ហើយថា យើងជាមនុស្សប្រិតប្រៀង យើងប្រមូលយកអ្វីៗដែលមិនមែនជារបស់យើង ហើយច្រូតយកផលពីស្រែដែលយើងមិនបានសាបព្រោះ
23Huchi a hih leh, bang dia ka sum sumina na koih lou? huchiin ka hongpaiin a pung toh ka lak ding ahi, a chi a.
23ហេតុដូចម្ដេចបានជាអ្នកមិនយកប្រាក់របស់យើងទៅចងការ ដើម្បីអោយយើងអាចទទួលទាំងដើម ទាំងការនៅពេលយើងត្រឡប់មកវិញ?"។
24Huan, a kianga dingte kiangah, A dangka lak sak unla, dangka sawm neipa kiangah pia un, a chi a.
24បន្ទាប់មក ព្រះរាជាបញ្ជាទៅអ្នកដែលនៅទីនោះថា "ចូរយកប្រាក់ពីអ្នកនេះ ប្រគល់អោយអ្នកដែលមានដប់ណែនទៅ"។
25Huan, amau, a kiangah, Toupa, aman jaw dangka sawm a nei a ka, a chi ua.
25អ្នកទាំងនោះទូលស្ដេចថា "បពិត្រព្រះអម្ចាស់! គាត់មានប្រាក់ដប់ណែនហើយ"។
26Ka honchi ahi, a nei peuh piakbehlap ahi ding a, a neilou tuh a neih sun leng lak sak ahi ding hi.
26ព្រះរាជាមានរាជឱង្ការតបថា "យើងសុំប្រាប់អ្នករាល់គ្នាថា អ្នកណាមានហើយ អ្នកនោះនឹងទទួលថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមាន សូម្បីតែបន្ដិចបន្ដួចក៏មិនសល់ផង។
27Himahleh, hiai ka galte a tung ua vaihawm dia hondeih lou, honpi unla, ka maah that un, a chi a, a chi a.
27ម៉្យាងទៀត ពួកខ្មំាងសត្រូវដែលមិនចង់អោយយើងគ្រងរាជ្យលើគេទេនោះ ចូរនាំគេមក ហើយសម្លាប់ចោលនៅមុខយើងចុះ"»។
28Huan, huchibang thu agen khitin Jerusalem kho lam naih tou in ma a kaia.
28កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏យាងនាំមុខបណ្ដាជន ឡើងទៅក្រុងយេរូសាឡឹម។
29Huan hichi ahia, Bethphage leh Bethani kho kiang, Oliv tang kichi a tunin, nungjuite laka mi nih a sawla.
29លុះព្រះអង្គយាងជិតដល់ភូមិបេតផាសេ និង ភូមិបេតថានី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សិស្ស ពីររូបអោយទៅមុន
30Na ma jawn khua uah vahohta unla; huaiah na lut tung un sabengtung nou khih, kuamah tuanna ngei nai louh, na vamu ding ua, huai honphel unla, honkai un.
30ដោយមានព្រះបន្ទូលថា៖ «ចូរទៅភូមិខាងមុខនោះ ពេលអ្នកទៅដល់ អ្នកនឹងឃើញកូនលាមួយដែលគេចងនៅទីនោះ ពុំទាន់មាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។
31Huan, kuapeuhin, Bangdia phel? chia a hondot uleh, hichin na gen ding uh, Toupan a deih ahi, chiin.
31ប្រសិនបើមានគេសួរថា"ហេតុអ្វីបានជាអ្នកស្រាយវា? " ចូរឆ្លើយទៅគេថា "ព្រះអម្ចាស់ត្រូវការវា"»។
32Huan, asawlte tuh a paita ua, a kiang ua a gen bang ngeiin a vamu ua.
32សិស្សទាំងពីរក៏ចេញទៅ ហើយឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់គេមែន។
33Huan, sabengtung nou tuh a phel lai un, a neiten a kiang uah, Sabengtung nou bangdia phel? a chi ua.
33ពេលគេកំពុងស្រាយកូនលា ម្ចាស់វាសួរថា៖ «ហេតុអ្វីបានជាអ្នកស្រាយលានេះ?»
34Huan, amau, Toupan a deih ahi, a chi ua.
34សិស្សឆ្លើយថា៖ «ព្រះអម្ចាស់ត្រូវការវា»។
35Huchiin, Jesu kiangah a honkai ua; huan, sabengtung nou tungah a puante uh aphah ua, a tungah Jesu a tuang sak uhi.
35បន្ទាប់មក អ្នកទាំងពីរដឹកកូនលាយកមកថ្វាយព្រះយេស៊ូ ហើយក្រាលអាវធំរបស់ខ្លួនលើខ្នងវា ថ្វាយព្រះអង្គគង់។
36Huan, a paina ding lampi ah a puante uh a phah jel ua.
36នៅពេលព្រះអង្គយាងទៅមុខ មនុស្សម្នាយកអាវធំរបស់ខ្លួនមកក្រាលតាមផ្លូវ។
37Huan, a tun ding kuan in, Oliv tang kumsukna ding takah, nungjui mipi tengtengin a thilthupi hih tengteng a muh jiak un a kipak ua, aw ngaihtakin Pathian tuh a phat uhi;
37កាលព្រះយេស៊ូយាងតាមផ្លូវដែលចុះពីភ្នំដើមអូលីវ មកជិតដល់ក្រុងយេរូសាឡឹម មានសិស្សច្រើនកុះករអរសប្បាយ នាំគ្នាបន្លឺសំឡេងសរសើរ តម្កើងព្រះជាម្ចាស់អំពីការអស្ចារ្យទាំងប៉ុន្មានដែលគេបានឃើញ។
38Toupa mina kumpipa hongpai tuh a hampha e; vanah lem thu leng henla, tungnungpen ah thupina om hen, chiin.
38គេពោល៖ «សូមព្រះជាម្ចាស់ប្រទានពរដល់ ព្រះមហាក្សត្រដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់! សូមសន្ដិភាពកើតពីស្ថានបរមសុខ មក សូមលើកតម្កើង សិរីរុងរឿងរបស់ព្រះអង្គ នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
39Huan, mipi laka Pharisai khenkhatin a kiangah, Sinsakpa, na nungjuite taiin, a chi ua.
39មានអ្នកខាងគណៈផារីស៊ី ខ្លះដែលនៅក្នុងចំណោមបណ្ដាជន ទូលព្រះយេស៊ូថា៖«លោកគ្រូសូមឃាត់សិស្សរបស់លោកអោយនៅស្ងៀមផង!»។
40Aman bel, Ka honhilh ahi, Hiaite a daih uleh suangte bek a kikou ding uh, a chi a, a dawnga.
40ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មមុខជាស្រែកជំនួសគេវិញមិនខាន»។
41Huan, a tun kuanin, khua a mu a, a kahkhuma;
41កាលព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម ព្រះអង្គទតឃើញទីក្រុង ហើយទ្រង់ព្រះកន្សែងនឹកអាណិតក្រុងនោះ ទាំងមានព្រះបន្ទូលថា៖
42Aw nang telin tu sungin khamuanna ding thu honthei leteh aw: Himahleh tun jaw na muh louhna dingin a kisel ta ngala.
42«យេរូសាឡឹមអើយ! គួរអោយស្ដាយពេក នៅថ្ងៃនេះ អ្នកពុំបានយល់ហេតុការណ៍ដែលផ្ដល់សេចក្ដីសុខសាន្ដមកអ្នកសោះ ដោយអត្ថន័យនៅលាក់កំបាំងនៅឡើយ អ្នកពុំអាចមើលឃើញបានទេ។
43Na galten na kimin lei kulh a khoh ding ua, a honum ding ua, na kimin pawt theih louhin a honom khum ding ua, huchibang nite tuh na tungah a hong tung ding;
43នៅពេលខាងមុខ ខ្មំាងសត្រូវនឹងមកបោះទ័ពឡោមព័ទ្ធជុំវិញអ្នក ហើយវាយប្រហារអ្នកពីគ្រប់ទិស
44na sunga na ta na naute, nangmah toh leiah hon pai ek ding ua; na sungah suang kichiang himhim a hawi kei ding uh; veha na om ni na theihlouh jiakin, chiin.
44គេនឹងកំទេចអ្នកចោល ព្រមទាំងសម្លាប់អ្នកក្រុងអោយវិនាសបង់ផង។ គេមិនទុកអោយដុំថ្ម នៅត្រួតពីលើគ្នា ក្នុងក្រុងទៀតឡើយ ដ្បិតអ្នកពុំបានទទួលស្គាល់ពេលកំណត់ដែលព្រះជាម្ចាស់បានយាងមកសង្គ្រោះអ្នកទេ»។
45Huan, Pathian biakin ah a va luta, bangpeuh juakte a delhkhia a, a kiang uah,
45ព្រះយេស៊ូយាងចូលព្រះវិហារ ហើយដេញអ្នកលក់ដូរចេញពីទីនោះ
46Ka in thumna in ahi ding, chih gelh ahi; nou bel suamhatte khukin na bawl jaw uh, a chi a.
46ដោយមានព្រះបន្ទូលទៅគេថា៖«ក្នុងគម្ពីរមានចែងថា "ដំណាក់របស់យើងជាកន្លែងសំរាប់អធិស្ឋាន" តែអ្នករាល់គ្នាបែរជាយកធ្វើសំបុកចោរ ទៅវិញ»។
47Huan, nitengin Pathian biakin ah thu a hilh jela. Huan, siampu liante leh, laigelhmite leh, vantang laka heutu deuhten, amah hihmang atum ua;Himahleh, min phatuam ngai taka a thu a ngaihkhiak jiak un, a hihna dingdan a thei tuan kei uhi.
47ព្រះយេស៊ូបានបង្រៀនគេ នៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ។ ក្រុមនាយកបូជាចារ្យ ពួកអាចារ្យ និង ពួកមន្ដ្រី នាំគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ។
48Himahleh, min phatuam ngai taka a thu a ngaihkhiak jiak un, a hihna dingdan a thei tuan kei uhi.
48ប៉ុន្ដែ គេមិនដឹងជាត្រូវប្រើវិធីណាឡើយ ដ្បិតប្រជាជនទាំងមូលប្រឹងស្ដាប់ព្រះបន្ទូលព្រះអង្គ ដោយយកចិត្ដទុកដាក់។